Skip to content

ហាង Cactus Store | ទិដ្ឋភាពដ៏ច្នៃប្រឌិតរបស់អ្នកបង្កើតនៅទីក្រុង Los Angeles | ទស្សនាវដ្ដី THISTIME | CASIO CAMBODIA

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

កិច្ចសម្ភាសន៍ជាមួយអ្នកបង្កើត

ហាង Cactus Store

ស្ទូឌីយ៉ូរុក្ខជាតិដែលដំណើរការដោយមនុស្ស

ពេលវេលាប្រមូលផ្ដុំរបស់ដើមដំបងយក្ស 
ការគោរពដល់ស្រទាប់នៃអត្ថិភាពរបស់ដើមដំបងយក្សទាំងនោះ

ទីក្រុង Los Angeles ជាទីជម្រកសម្រាប់ដើមដំបងយក្ស និងប្រទាលក្រពុំឈូកដ៏មានឥទ្ធិពលបំផុតមួយ។
ហាង Cactus Store គឺជាហាងលក់រុក្ខជាតិតែមួយគត់ដែលលក់សំម្លៀកបំពាក់នៅទីតាំងមួយចំនួនដូចជា Dover Street Market និង Union។
ស្នាដៃសិល្បៈដែលបំផុសគំនិតដោយ G-SHOCK DW-6900
ស្វែងយល់អំពីគោលគំនិតនៃពេលវេលា ដោយប្រៀបធៀបអាយុកាលរបស់ដើមដំបងយក្ស និងរបៀបដែលមនុស្សយល់ឃើញ
ដោយចោទសួរអំពីពេលវេលា។
យើងបានទៅមើលស្ទូឌីយ៉ូរបស់ហាង Cactus Store ដែលភាពច្នៃប្រឌិតមានការលូតលាស់មិនគួរឱ្យជឿ។

សម្ភាសន៍

ធម្មជាតិគឺជា “គ្រូ” ដ៏ល្អ។
= “គ្រូដែលមិនមែនជាមនុស្ស”

ដោយស្ថិតនៅជ្រុងមួយនៃ Echo Park ដែលជាមជ្ឈមណ្ឌលច្នៃប្រឌិតនៅក្នុងទីក្រុង Los Angeles ហាង Cactus Store បានចាប់ផ្ដើមដំណើរការក្នុងឆ្នាំ 2014 ដោយហាងនេះគឺជាគម្រោងមួយរបស់មនុស្សពីររូបគឺលោក Carlos Morera និងពូរបស់គាត់ Johnny Morera ដែលគាត់សុទ្ធតែជាអ្នកស្រឡាញ់ដើមដំបងយក្ស។ នៅពេលពួកគាត់បើកលក់ដំបូង ហាងនោះមិនមានស្លាកយីហោអ្វីទេ ដោយគ្រាន់តែជាកន្លែងប្រមូលផ្ដុំដើមដំបងយក្សធម្មតាមួយប៉ុណ្ណោះ។ ប៉ុន្តែដំណឹងនេះបានរីកសុសសាយយ៉ាងឆាប់រហ័សទៅដល់សហគមន៍មូលដ្ឋាន និងក្រុមអ្នកស្រឡាញ់ដឹមដំបងយក្សនៅលើសកលលោក ហើយមិនយូរប៉ុន្មាន មនុស្សជាច្រើនចាប់ផ្ដើមហៅហាងនោះថា "Cactus Store។" វាគឺជាហាងលក់ដើមដំបងយក្សពិតៗ។ សព្វថ្ងៃនេះ ពួកគាត់មានលក់លើសពីដើមដំបងយក្ស និងប្រទាលក្រពុំឈូកដ៏កម្រទៅទៀត។ ពួកគាត់បង្កើតសម្លៀកបំពាក់ដែលរំលេចនូវរុក្ខជាតិ ឧបករណ៍​ធ្វើសួន ផើងដាំរុក្ខជាតិ និងទឹក​អប់ជាដើម។ ក្នុងចំណោមសម្លៀកបំពាក់ទាំងនេះ អាវយឺតគឺជាសម្លៀកបំពាក់ដ៏លេចធ្លោមួយក្នុងចំណោមសម្លៀកបំពាក់ម៉ាកដែលគេស្គាល់ច្រើនបំផុត ដោយរំលេចនូវរូបភាពក្រាហ្វិកច្បាស់ៗបែបកំប្លែងដែលទទួលបានការនិយមចូលចិត្តពីសំណាក់អ្នកស្រឡាញ់ម៉ូតសម្លៀកបំពាក់។ ដើម្បីស្វែងយល់បន្ថែម យើងបានសន្ទនាជាមួយលោក Max Martin ដែលស្ថាបនិកមួយរូបរបស់ហាង Cactus Store។

 

―― សូមប្រាប់យើងអំពីហាង Cactus Store។

វាពិបាកក្នុងការសង្ខេបឱ្យខ្លី ប៉ុន្តែអ្វីៗគ្រប់យ៉ាងដែលយើងធ្វើមានឫសគល់យ៉ាងជ្រៅនៅក្នុងធម្មជាតិ និងជីវិតរុក្ខជាតិ។ យើងបានផលិតអាវយឺតសម្រាប់អ្នកចូលចិត្តរុក្ខជាតិតាំងពីដំបូងមកម្ល៉េះ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងក៏បាននិងកំពុងធ្វើការក្នុងផ្នែករចនាទេសភាពផងដែរ។ ស្ទូឌីយ៉ូរបស់យើងក៏រៀបចំព្រឹត្តិការណ៍បង្រៀនជាប្រចាំផងដែរ។ មើលទៅហាក់ដូចជាយើងមានអ្វីៗខុសៗគ្នាជាច្រើនអញ្ចឹង ប៉ុន្តែអ្វីៗទាំងអស់នោះសុទ្ធតែមានទំនាក់ទំនងនឹងចំណុចស្នូល។

 

―― ស្នាដៃរបស់អ្នកគ្របដណ្ដប់ទៅលើការរចនា ក្រាហ្វិក និងអ្វីៗជាច្រើនទៀត ដោយស្នាដៃទាំងអស់នោះមានលើសពីហាងលក់ដើមដំបងយក្សទៅទៀត។

យើងធ្វើការតបស្នងវាដល់សហគមន៍មូលដ្ឋានរបស់យើង និងមនុស្សដែលរស់នៅជុំវិញយើង។ បច្ចុប្បន្ននេះ សមាជិកភាគច្រើនរបស់យើងធ្លាប់ជាអតិថិជនប្រចាំនៅហាងនេះ។ អ្នកខ្លះជាអ្នកថតរូបដ៏មានទេពកោសល្យ អ្នកផ្សេងទៀតជាសិល្បករ ហើយអ្នកខ្លះទៀតនាំយកគំនិតថ្មីៗប្លែកៗ។ រាល់គ្នាសុទ្ធតែមានជំនាញពិសេស ប៉ុន្តែអ្វីដែលធ្វើឱ្យយើងរួបរួមគ្នាគឺការចាប់ចិត្ដចំពោះការរចនា និងសិល្បៈ។ ជាពិសេស ដើមដំបងយក្ស និងប្រទាលក្រពុំឈូក គឺសុទ្ធតែជាការបំផុសគំនិតដ៏សម្បូរបែប ដែលជំរុញដល់ភាពច្នៃប្រឌិតគ្មានទីបញ្ចប់។

រូបថតលោក Max ដែលជាសមាជិកម្នាក់របស់ហាង Cactus Store។

―― យើងឮថាថ្មីៗនេះ អ្នកបានចូលរួមក្នុងគម្រោងរចនាទេសភាពនៅទូទាំងពិភពលោក។

ដោយប្រើឈ្មោះ Geoponica យើងបានធ្វើការលើគម្រោងទេសភាពជាច្រើន។ យើងបានរចនាសួនឯកជនសម្រាប់តន្ត្រីករអាមេរិកដ៏ល្បីល្បាញម្នាក់ អាគារនៅទីក្រុង Los Angeles របស់ស្ថាបត្យករ Kengo Kuma និងផ្ទះមួយរបស់លោក John Pawson នៅរដ្ឋ Texas។ គម្រោងភាគច្រើនរបស់យើងគឺស្ថិតនៅសហរដ្ឋអាមេរិក តែយើងក៏បានធ្វើការនៅហ្សាម៉ាអ៊ីក កូឡុំប៊ី និងជប៉ុនផងដែរ។ ការសហការរបស់យើងក្នុងផ្នែកសម្លៀកបំពាក់រួមមាន ការរចនាបន្ទប់តាំងបង្ហាញសម្រាប់ Saint Laurent ការរចនាផ្នែកខាងក្នុងការិយាល័យសម្រាប់ Mad Happy និងសួនលើដំបូលសម្រាប់ A24 ដែលជាស្ទូឌីយ៉ូភាពយន្តឯករាជ្យដ៏ល្បីមួយ។ សមាជិកម្នាក់របស់យើងឈ្មោះ Sofia Rondono ក៏ធ្វើការជាសិល្បករស្ថាបត្យកម្មផងដែរ ដោយគាត់បានបង្កើតគំនូរលើជញ្ជាំងដោយប្រើក្បឿងក្រឡាពណ៌បៃតងដែលដុតដោយដៃ។ កាលពីឆ្នាំមុន នាងបានធ្វើដំណើរទៅហ្សាម៉ាអ៊ីក ដើម្បីដំឡើងស្នាដៃដែលនាងបានរចនា។

 

―― នេះមើលទៅការផ្ដោតអារម្មណ៍របស់អ្នកហាក់ដូចជាបានពង្រីកខ្លួនលើសពីដើមដំបងយក្ស និងប្រទាលក្រពុំឈូកទៅកាន់ពិភពធម្មជាតិកាន់តែធំ។

យើងជាអ្នកចូលចិត្តដើមដំបងយក្សយ៉ាងពិតប្រាកដ ប៉ុន្តែការចង់ដឹងចង់ឃើញរបស់យើងមិនឈប់នៅទីនេះទេ។ ថ្មីៗនេះ យើងបានបង្កើតភាពយន្តភាគដែលផ្ដោតលើជីវិត និងរុក្ខជាតិត្រូពិក ផ្សិត សត្វសមុទ្រ និងអ្វីៗជាច្រើនទៀត។ មនុស្សរៀនសូត្រពីធម្មជាតិជានិច្ច។ យើងចាត់ទុកថាការតស៊ូ និងក្ដីប្រាថ្នារបស់យើង គឺជាភាពធន់រឹងរបស់ដើមដំបងយក្សនៅវាលខ្សាច់។ តាមរយៈធម្មជាតិ យើងទទួលបានការយល់ដឹង ហើយតាមវិធីជាច្រើន ធម្មជាតិគឺជាគ្រូដ៏អស្ចារ្យ។ ហេតុ​នេះ​ហើយ​ទើបយើងប្រើឃ្លា "គ្រូដែលមិនមែនជាមនុស្ស" ដើម្បីពណ៌នាអំពីស្នាដៃរបស់យើង។

 

―― ស្នាដៃសិល្បៈបង្ហាញពីដើមដំបងយក្សពណ៌ខៀវ (ដើមដំបងយក្សបាតដៃ) ដែលមានរាងដូចដៃមនុស្សពាក់នាឡិកា G-SHOCK DW-6900។ តើអ្វីជាគំនិតនៅពីក្រោយការបង្កើតនេះ?

យើងចង់រួមបញ្ចូលធាតុដ៏សំខាន់ពីរ៖ ដើមដំបងយក្សដែលតំណាងឱ្យហាង Cactus Store និងគោលគំនិតអំពីពេលវេលាដែលតំណាងដោយនាឡិកា។ ពីទីនោះ យើងបានបញ្ចូលធាតុដែលនឹកស្មានមិនដល់។ រុក្ខជាតិរស់នៅបានរាប់សតវត្សរ៍ និងរាប់សហស្សវត្ស។ សូមក្រឡេកមើលរុក្ខជាតិ Welwitschia នៅប្រទេសណាមីប៊ីរុក្ខជាតិប្រភេទនេះដុះស្លឹកបានតែពីរគត់ពេញមួយជីវិតរបស់វា។ គែមស្លឹករបស់វាស្ងួត ចំណែកឯគល់កណ្ដាលរបស់វាបត់ និងរីកធំ ហើយជួនកាលមានទំហំប៉ុនរថយន្តតូចមួយ។ ការមើលឃើញរុក្ខជាតិបែបនេះនៅក្នុងទីជម្រកធម្មជាតិរបស់វាពិតជាគួរឱ្យស្ញប់ស្ញែង ហើយអ្នកស្ទើរតែអាចទទួលបានអារម្មណ៍អំពីពេលវេលាដ៏យូរអង្វែងដែលរុក្ខជាតិនេះបានប្រមូលយកដោយស្ងាត់ស្ងៀម។ តាមរយៈអាយុកាលរបស់រុក្ខជាតិនេះ យើងអាចដឹងថាអាយុរបស់មនុស្សយើងមានហាក់ដូចជាកន្លងហួសទៅយ៉ាងឆាប់រហ័សណាស់។ នោះជាធម្មជាតិនៃពេលវេលានៅក្នុងធម្មជាតិ ហើយវាត្រូវតែទទួលបានគោរពយ៉ាងជ្រៅជ្រះ។ រុក្ខជាតិមិនបង្ហាញពិភពខាងក្នុងរបស់វាឱ្យយើងងាយឃើញដូចមនុស្សទេ ប៉ុន្តែការស្រមៃពីអត្ថិភាពដ៏ស្ងៀមស្ងាត់របស់វាអាចឱ្យយើងគិតឃើញអំពីខ្លួនឯងតាមវិធីថ្មីមួយ។ ខ្ញុំសង្ឃឹមថាស្នាដៃសិល្បៈនេះនឹងជំរុញឱ្យមនុស្សទទួលបានបទពិសោធនោះ។

រូបថតជញ្ជាំងនៅក្នុងស្ទូឌីយ៉ូហាង Cactus Store

ជញ្ជាំងស្ទូឌីយ៉ូត្រូវបានតុបតែងដោយរូបថតទេសភាពដែលពួកគាត់បានរចនា។ ការរស់នៅជាមួយរុក្ខជាតិដែលមានអាយុកាលច្រើនជាងយើងនឹងជំរុញដល់ការឆ្លុះបញ្ចាំងស៊ីជម្រៅអំពីការចំណាយពេលវេលារបស់យើង និងរបៀបដែលយើងជ្រើសរើសរស់នៅ។

រូបថតផ្នែកខាងក្នុងរបស់ហាង Cactus Store។

ជញ្ជាំងមួយនៅក្នុងផ្ទះកញ្ចក់រំលេចនូវគំនូរលើជញ្ជាំងរបស់ Sofia Rondono ដែលក្បឿងនីមួយៗត្រូវបានដុតដោយដៃ និងលាបថ្នាំរលោងពណ៌បៃតងស្រាល តំណាងឱ្យកោសិកាដែលជិតដាច់ពីគ្នា។

បុរសម្នាក់ពាក់នាឡិកា G-SHOCK។
រូបថតហាង Cactus Store។

អាវយឺតរបស់ហាង Cactus Store រំលេចនូវការច្របាច់បញ្ចូលគ្នានូវរុក្ខជាតិ និងភាពវៃឆ្លាត បានទាក់ទាញអ្នកគាំទ្រដ៏ស្មោះត្រង់។

រូបថតដើមដំបងយក្ស។

ដើមដំបងយក្សដែលលូតលាស់នៅក្នុងបរិយាកាសដ៏លំបាក បញ្ជាក់ពីភាពធន់រឹងរបស់វា។ ដោយមានអត្ថន័យដូចជា ក្ដីស្រឡាញ់ និងក្ដីប្រាថ្នាដែលមិនចេះសាបសូន្យ ដើមដំបងយក្សទាំងនេះជានិមិត្តរូបនៃកម្លាំងដែលបំផុសគំនិតដល់អ្នកដែលមើលឃើញវា។

បុរសម្នាក់ពាក់នាឡិកា G-SHOCK កំពុងកាន់ដើមដំបងយក្ស។

ស្ទូឌីយ៉ូរបស់ពួកគាត់ជាទីលំនៅរបស់រុក្ខជាតិជាច្រើនប្រភេទ រួមទាំងរុក្ខជាតិដែលត្រូវបានគេបោះបង់ចោល។ រុក្ខជាតិក្នុងផើងនីមួយៗអាចមានជីវិតរាប់ទសវត្សរ៍ ហើយជួនកាលដល់រាប់សតវត្សរ៍។

ដើមដំបងយក្សមួយចំនួនត្រូវបានគេដាក់តាំងនៅលើតុធ្វើការ។

ជ្រុងមួយរបស់ស្ទូឌីយ៉ូផ្ដល់នូវអារម្មណ៍ថាដូចជាមន្ទីរពិសោធន៍ ដែលនេះជាភស្តុតាងនៃជំនាញ និងក្ដីប្រាថ្នាដ៏ស៊ីជម្រៅរបស់ក្រុមការងារចំពោះដើមដំបងយក្ស។ សៀវភៅរូបថត Xerophile បានភ្ជាប់មកជាមួយកេរ្តិ៍ឈ្មោះរបស់វា ទាំងផ្នែកចំណេះដឹងដ៏សម្បូរបែប និងទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍របស់វា។

រូបថតដើមដំបងយក្សនៅក្បែរច្រកចូលរបស់ស្ទូឌីយ៉ូ។

នៅក្បែរច្រកចូល ឃ្លា "គ្រូដែលមិនមែនជាមនុស្ស" ទាក់ទាញការចាប់អារម្មណ៍ ដោយរំលឹកដល់ប្រធានបទនៅក្នុងស្នាដៃរបស់ហាង Cactus Store ដែលឆ្លុះបញ្ចាំងទស្សនវិជ្ជានៃការរៀនសូត្រពីរុក្ខជាតិ និងធម្មជាតិជារៀងរាល់ថ្ងៃ។

 ទស្សនាវដ្ដី THISTIME

ទស្សនាវដ្ដី THISTIME

ឈុតឆាកច្នៃប្រឌិតរបស់អ្នកបង្កើតនៅទីក្រុងឡូសអាន់ជេលេស

Select a location