Skip to content

Steve Olson | ជម្រើសសម្រាប់បុរស | ទស្សនាវដ្ដី THISTIME ​ | CASIO CAMBODIA

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

ជម្រើសសម្រាប់
បុរស

Steve Olson

សិល្បករ / អ្នកជិះក្ដារស្គី

Steve Olson

ទស្សនៈបែបចាស់ទុំអំពីនាឡិកា G-SHOCK

នាឡិកា G-SHOCK ត្រូវបានផលិតឡើងយ៉ាងរឹងមាំ
និងរក្សាពេលវេលាជាក់លាក់មិនថាស្ថានភា​ពបែបណានោះទេ។
ភាពរឹងមាំនោះស្រដៀងទៅនឹងអាកប្បកិរិយារបស់អ្នកជិះក្ដារស្គី—មនុស្ស
ដែលឆ្លងកាត់ជីវិតដោយភាពជឿជាក់ និងរចនាបថផ្ទាល់ខ្លួនរបស់ពួកគេ។
ដើម្បីបិទបញ្ចប់ការបោះពុម្ពផ្សាយនៅទីក្រុង Los Angeles
យើងបានសម្ភាសន៍អ្នកជិះក្ដារស្គីដ៏អស្ចារ្យ Steve Olson
ដែលជាតួអង្គសំខាន់
ទិដ្ឋភាពជិះក្ដារស្គីតាំងពីទសវត្សរ៍ឆ្នាំ 1980។
គាត់បានចែករំលែកគំនិតរបស់គាត់អំពីអ្វីដែលធ្វើឱ្យ G-SHOCK
មានភាពទាក់ទាញ តាមទស្សនៈរបស់មនុស្សពេញវ័យ។

ភាពពិតប្រាកដ​នៃ

ការសម្ភាសគឺជា
អនុភាពល្អបំផុត

Steve Olson ដែលបច្ចុប្បន្នមានអាយុ 63 ឆ្នាំបានកើត និងធំធាត់នៅទីក្រុង Long Beach រដ្ឋ California។ គាត់បានចាប់ផ្តើមជិះក្ដារស្គីក្នុងទសវត្សរ៍ឆ្នាំ 1970 ប្រែក្លាយជាអ្នកជិះអាជីពនៅអាយុ 16 ឆ្នាំ ហើយបានក្លាយជាជើងឯកដំបូងគេខាងជិះក្ដារស្គីបញ្ឈរ។ គាត់ក៏ជាបុគ្គលដំបូងគេដែលលាយបញ្ចូលគ្នារវាងការជិះក្ដារស្គី និងតន្រ្តីផាំងរ៉ក ជាបន្សំដែលនៅតែមានឥទ្ធិពលលើអ្នកជិះក្ដារស្គីនាពេលបច្ចុប្បន្ននេះ។ ក្រុមជិះក្ដារស្គី Babylon ដែលបង្ហា្នៅក្នុងកំណែបោះពុម្ព​ផ្សាយនេះ បន្តកេរ្តិ៍ដំណែលនោះតាមរបៀបទំនើបទាន់សម័យ។ Olson តែងតែនាំមុខគេជានិច្ច ហើយវិធីរស់នៅប្រចាំថ្ងៃរបស់គាត់ភ្ជាប់លក្ខណៈ​ធម្មជាតិជាមួយនឹងស្មារតីរបស់ G-SHOCK។
ដោយពិចារណាលើរបៀបដែលការជិះក្តារស្គីបានកែប្រែទស្សនៈរបស់គាត់អំពីការរីកចម្រើន និងការទទួលខុសត្រូវ Olson បានប្រាប់​ថា “គ្មានអ្វីឋិតឋេររហូតនោះទេ។ ពេលយើងចាប់ផ្ដើមជិះក្ដារស្គី យើងជិះក្ដារស្គីដោយសារតែយើងស្រឡាញ់វា ហើយនោះគឺជាមូលហេតុតែមួយគត់ប៉ុណ្ណោះ។ បន្ទាប់មកភ្លាមៗនោះ ពេលបានប្រសើរឡើងបន្តិចម្ដងៗ ហើយបន្ទាប់មកនៅអាយុ 16 ឆ្នាំ ខ្ញុំបានប្រលូកចូលទៅក្នុងពិភពជិះក្ដារស្គីលក្ខណៈ​អាជីពនេះ។ ដូច្នេះ ខ្ញុំត្រូវក្លាយជាមនុស្សពេញវ័យទាំងនៅវ័យក្មេង។ ហើយបន្ទាប់មកយើងធ្វើបានយ៉ាងល្អជាមួយការងារនេះ។ ខ្ញុំគិតថាការក្លាយជាមនុស្សពេញវ័យមានន័យថា អ្នកមានទំនួលខុសត្រូវកាន់តែច្រើននៅពេលអ្នកចាស់ទៅ។ អ្នកប្រែពីក្មេងទៅជាក្មេងជំទង់ ហើយទៅជាមនុស្សវ័យក្មេង ហើយទៅជាមនុស្សពេញវ័យ និងបន្ទាប់មកជាមនុស្សចាស់។ ពេញមួយពេលវេលានោះ អ្នកមានការទទួលខុសត្រូវ ហើយមានកាន់តែច្រើនឡើងៗ។ ដូច្នេះការក្លាយជាមនុស្សពេញវ័យគឺសប្បាយណាស់”។

ការក្លាយជាមនុស្សពេញវ័យមានន័យថាការមានទំនួលខុសត្រូវ។ មនុស្សគ្រប់រូបប្រហែលជាអាចយល់ស្របនឹងសារៈសំខាន់នៃពាក្យទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ ការគិតវិជ្ជមានអំពីរបៀបរីករាយនឹងការទទួលខុសត្រូវនោះ គឺជាអ្វីដែលធ្វើឱ្យជីវិតកាន់តែសម្បូរបែប។ “ខ្ញុំធ្វើដំណើរកម្សាន្តតាមនាវាជាមួយកូនប្រុសរបស់ខ្ញុំ (Alex Olson ដែលជាអ្នកជិះក្ដារស្គីអាជីព) និងចៅប្រុសរបស់ខ្ញុំ។ យើងធ្វើដំណើរកម្សាន្តតាមនាវាជុំវិញភ្នំទាំងនេះតាមកន្លែងដែលពួកគេរស់នៅ ដោយសារចៅប្រុសរបស់ខ្ញុំមានអាយុមួយឆ្នាំកន្លះ។ ហើយពិតប្រាកដណាស់ ក្នុងន័យមួយ វាជាផ្នែកដ៏ល្អបំផុតនៃដំណើរជិះក្តារស្គីទាំងមូលរបស់ខ្ញុំមកទល់ពេលនេះ។ ក្នុងការឃើញបីជំនាន់ ប៉ុន្តែឃើញមុខគាត់ពេលជីតារបស់គាត់មកដល់—នៅទីនេះហើយដែលយើងកំពុងអណ្តែតទៅមុខនៅលើផ្លូវ លើក្តារស្គីទាំងនេះ ហើយភ្លាមៗនោះមានអារម្មណ៍ថារំភើបញាប់ញ័រ។ នោះហើយជាអ្វីដែលគាត់ហៅខ្ញុំ។ គ្រាន់តែហោះហើរឆ្លងកាត់ពីមុខយើង។ ហើយពួកគេជិះវាងពីមុខអ្នក រួចត្រឡប់ក្ដារស្គីរបស់ពួកគេ។ ដូច្នេះ នោះហើយជាអ្វីដែលពិតជាឡូយខ្លាំង”។ សម្រាប់ Olson ដែលបានចំណាយពេលពេញមួយជីវិតរបស់គាត់លើក្ដារស្គី វាជារឿងរីករាយម៉្យាងដែលមិនអាចប្រៀបបានក្នុងការដែលអាចចែករំលែករឿងនោះជាមួយកូនប្រុស និងចៅប្រុសរបស់គាត់។ វាជាអ្វីដែលមិនអាចទៅរួចឡើយបើគ្មានជីវិតដែលគាត់បានកសាងឡើង និងទំនួលខុសត្រូវដែលមកជាមួយគ្នានោះ។

រូបថត Steve Olson កំពុងជិះក្ដារស្គី។
 រូបថតការិយាល័យរបស់ Steve Olson។

កាលពីឆ្នាំ 2015, Olson បានចូលរួមនៅក្នុងព្រឹត្តិការណ៍ G-SHOCK Profiles Zine កម្រិត 4 ដែលបានរៀបចំដោយ G-SHOCK រូបថតរួមចំណែករបស់ G-SHOCK នៅក្នុងមជ្ឈដ្ឋានជុំវិញខ្លួនប្រចាំថ្ងៃរបស់គាត់។ ជារឿយៗ គាត់ពាក់ GSHOCK ពេលជិះក្ដារស្គី ឬជិះម៉ូតូរបស់គាត់។ “ខ្ញុំគិតថា [G-SHOCK គឺ] ពិតជាម៉ាកនាឡិកាបែបអនាគតមែន។ គំនិតនៃភាពរឹងមាំគឺខុសប្លែកពីគេ និងនៅតែពេញនិយមក្នុងរយៈពេលយូរ។" ទាក់ទងនឹងអ្វីដែលធ្វើឱ្យ G-SHOCK ឡូយ Olson បានឆ្លើយតបយ៉ាងសាមញ្ញថា៖ “ការដែលអាចមើលហើយដឹងថាឥឡូវម៉ោងប៉ុន្មាន។ ត្រូវឬអត់? ខ្ញុំចង់និយាយថា G-SHOCK គឺសម្រាប់រាប់ពេលវេលា ដូចដែលអ្នកដឹងអីចឹង? ប្រើវាឱ្យអស់ពីសមត្ថភាព។ តើអ្នកដឹងថាឥឡូវម៉ោងប៉ុន្មានទេ? ត្រូវហើយ អ្នកត្រូវតែពិនិត្យមើល G-SHOCK របស់អ្នក ត្រូវឬអត់? ពេលវេលា G-SHOCK។"

រូបថតហ្គីតារបស់ Steve Olson។

01

ស្នាដៃសិល្បៈរបស់ Steve Olson នៅលើជញ្ជាំង។

02

រូបថតក្ដារជិះលើទឹករលករបស់ Steve Olson។

03

01
Olson ក៏ល្បីថាមានការសហការជាមួយ Santa Cruz ដែលជាម៉ាកក្ដារស្គីដ៏អស្ចារ្យ ក្នុងការបង្កើតការរចនាបន្ទះក្តារស្គីរូបក្រឡាអុកផងដែរ។ រូបថតនេះបង្ហាញពីហ្គីតាអាកូស្ទិចដ៏មានតម្លៃរបស់គាត់ ដែលមានគំរូក្រឡាអុកនិមិត្តរូបដូចគ្នានេះ។

02
ស្នាដៃសិល្បៈដំបូងរបស់ Olson បង្ហាញសារផ្ទាល់អំពីរបៀបដែលសកម្មភាពផ្លូវ​ភេទត្រូវបានប្រើប្រាស់ក្នុងពាណិជ្ជកម្ម ដើម្បីលក់ផលិតផលនៅក្នុងវប្បធម៌អាមេរិក។

03
Olson បានជិះក្ដារស្គីលេងតាំងពីកុមារភាព។ ជាមួយនឹងលទ្ធភាពរជិះក្ដារលើទឹក ការជិះក្ដារស្គី ការជិះស្គីលើទឹកកក និងការជិះស្គី រដ្ឋ California បានផ្តល់នូវបរិយាកាសដ៏ល្អឥតខ្ចោះសម្រាប់របៀបរស់នៅរបស់គាត់។

រូបថតទូទឹកកកនៅក្នុងការិយាល័យរបស់ Steve Olson។

ស្ទូឌីយោរបស់គាត់ពោរពេញទៅដោយពានរង្វាន់ពីការប្រកួតជិះក្ដារស្គីដែលគាត់បានឈ្នះកាលពីវ័យក្មេង។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលលេចធ្លោជាងគេគឺរូបថតកូនប្រុស និងចៅប្រុសជាទីស្រឡាញ់របស់គាត់។ ការលះបង់ពេលវេលា និងក្ដីស្រឡាញ់ដល់គ្រួសាររបស់គាត់គឺជាផ្នែកសំខាន់នៃរបៀបរស់នៅរបស់ Olson។

មាននាឡិកាជាច្រើនប្រភេទ ដែលនីមួយៗមានភាពទាក់ទាញរៀងៗខ្លួន ប៉ុន្តែ G-SHOCK តែងតែរក្សាបាននូវគោលបំណងរបស់ខ្លួន— រក្សាពេលវេលាមិនថាមានលក្ខខណ្ឌបែបណាទេ។ Olson មើលឃើញភាពខ្លាំងដូចគ្នានោះនៅក្នុងជីវិតរបស់គាត់ ដែលជាសមត្ថភាពក្នុងការបន្តផ្តោតលើអ្វីដែលសំខាន់។ ពាក្យត្រង់ៗរបស់ Olson បង្ហាញពីភាពសំខាន់នៃទស្សនវិជ្ជារបស់គាត់ ដោយឆ្លុះបញ្ចាំងពីរបៀបរស់នៅរបស់គាត់។ ពាក្យទាំងនេះរំលឹកយើងថា ក្នុងនាមជាមនុស្សពេញវ័យ យើងត្រូវតែប្រកាន់ខ្ជាប់ទៅនឹងជំនឿ និងក្ដីស្រឡាញ់របស់យើង។ ដោយយល់ពីគុណតម្លៃពិតនៃនាឡិកាដៃ វាជារឿងធម្មតាទេដែលអ្នកជ្រើសរើស G-SHOCK—នាឡិកាដែលមិនអាចបំបែកបាន— ពិតជាឡូយអស្ចារ្យ។

ការថតរូបរបស់  Zhamak Fullad
សម្ភាសន៍ និងអត្ថបទរបស់  Katsuya Kondo_THOUSAND

ប្រវត្តិរូប

Steve Olson

ដោយបានកើត និងធំធាត់នៅទីក្រុង Long Beach រដ្ឋ California លោក Steve Olson បានក្លាយជាអ្នកជិះក្ដារស្គីក្នុងវ័យជំទង់។ គាត់បានក្លាយជាជើងឯកដំបូងគេក្នុងការជិះក្ដារស្គីបញ្ឈរ ហើយក៏ជាបុគ្គលដំបូងគេដែលលាយបញ្ចូលគ្នារវាងការជិះក្ដារស្គីជាមួយតន្រ្តីផាំងរ៉កផងដែរ។ សព្វថ្ងៃនេះលោកបានបង្ហាញក្ដីស្រឡាញ់របស់គាត់ទៅក្នុងសិល្បៈ ដោយបង្កើតគំនូរ និងចម្លាក់។

Instagram. @mrolson

រូបថត Steve Olson កំពុងសំរានលើសាឡុងពេលកាន់ក្តារស្គី។
 ទស្សនាវដ្ដី THISTIME

ទស្សនាវដ្ដី THISTIME

ជម្រើសសម្រាប់បុរស

Select a location