ភាពយន្តពិសេសសម្រាប់ស៊េរី 6900
G-SHOCK GM-6900 សូមជូន “គ្មានភព B ឡើយ”
G-SHOCK GM-6900 ស្រោបដោយលោហៈប្រភេទថ្មី
G-SHOCK GM-6900 - ស្នូលនៃភាពធន់រឹងមាំ
ភាពរឹងមាំដែលមិនចេះសាំ
ស៊េរី 6900 អ្នកមិនអាចនិយាយពី G-SHOCK ដោយមិនលើកឡើងពីស្រឡាយនៃផលិតផលដែលមិនអាចបំភ្លេចបានរបស់វាគឺ៖ ស៊េរី 6900 នោះទេ។ ជាមួយនឹងទម្រង់រាងមូលរបស់វាគឺការងៀកចេញពីការរចនារាងជាការ៉េនៃម៉ូដែល DW-5000 ដើម ដោយស៊េរីនេះបានយកឈ្នះចិត្តអ្នកគាំទ្រថាជាម៉ូដែល “Triple Graph” នៅពេលមានការបង្ហាញខ្លួនដំបូងនៅឆ្នាំ 1995 ហើយនៅតែមានប្រជាប្រិយភាពរហូតមកដល់សព្វថ្ងៃនេះ។
ការរចនា និងលក្ខណៈពិសេសថ្មីៗដែលទាញចេញពីវប្បធម៌នៅជុំវិញសាកលលោកធ្វើឱ្យស៊េរី 6900 ជាផ្នែកមួយដែលមានលក្ខណៈចម្រុះនៅលើរចនាសម្ព័ន្ធនៃគ្រួសារ G-SHOCK។
រយៈកាលម្ភៃប្រាំឆ្នាំបន្ទាប់ពីការបង្ហាញខ្លួនដំបូង ស៊េរី 6900 បានវិវត្តកាន់តែបានឆ្ងាយ ឥឡូវនេះមានជាម៉ូដែលស្រោបដោយលោហៈ។ រចនាប័ទ្មថ្មីនេះរក្សានូវកត្តារចនាដ៏សំខាន់របស់ស៊េរី—រាងមូល “Triple Graph” ប៊ូតុងខាងមុខ—ខណៈបំពេញបន្ថែមកងមុខដែកអ៊ីណុកដែលមានគុណភាពខ្ពស់សម្រាប់ពណ៌ វត្ថុធាតុ និងផ្ទៃតួថ្មីស្រស់ស្អាត។ លទ្ធផលនោះគឺជានាឡិកាដែលមានរូបរាងដែលបញ្ចេញនូវវត្តមានដើមដំបូង និងមានលក្ខណៈបុគ្គល។
ការវិវត្តនិងនៅតែមិនប្រែប្រួល៖ សញ្ញាសម្គាល់បញ្ជាក់ពីភាពរឹងមាំដែលយកឈ្នះលើពេលវេលា។ ចូលក្នុងយុគសម័យថ្មីនៃស៊េរី 6900។
រង្វង់ដ៏ល្អឥតខ្ចោះមួយមានផ្ទៃធំបំផុតដែលផ្តល់ឱ្យនូវបរិមាត្រដូចគ្នា ដូច្នេះ Casio បានប្រើទម្រង់នោះសម្រាប់កូដរចនា ប្រកបដោយប្រសិទ្ធភាពបំផុតដោយដាក់បញ្ចូលគ្នានូវធាតុចាំបាច់លើការផលិតដែលធន់នឹងការប៉ះទង្គិច។ មុខនាឡិកា ប្រអប់ កងមុខ ក្រាហ្វបី៖ ការប្រើរាងជាសកលនេះនៅផ្នែកខាងក្រៅធ្វើឱ្យការរចនាផ្ទៃបានយ៉ាងល្អ ដែលនឹងមានភាពល្បីខ្ទរខ្ទារដល់មនុស្សជំនាន់ក្រោយ។
កត្តាបួនដែលធ្វើឱ្យស៊េរី 6900 នៅតែទទួលបានការពេញចិត្ត

ប្រអប់កោងរាងមូល
ស្រឡាយទម្រង់រូបរាងទាំងអស់ត្រូវបានរចនាឡើងជារង្វង់ផ្តោតពីរង្វង់គែមខាងក្នុងទៅរង្វង់ខាងក្រៅហើយសូម្បីតែវត្ថុការពារប៊ូតុងពីចំហៀងសងខាងក៏ដោយ។ ទម្រង់រាងសាជីនៃគែមនាឡិកា រក្សាទម្រង់មិនឱ្យមើលទៅធំក្រាស់ និងកាត់បន្ថយការរំខានដល់កដៃ។

TRIPLE GRAPH
ក្រាហ្វិករាងជារង្វង់ចំនួនបីដំណើរការរួមគ្នាដើម្បីធ្វើឱ្យមុខនាឡិកា LCD កាន់តែស្រួលមើល ដោយបន្ថែមមុខងារដូចជា នាឡិកាកំណត់ពេល និងការបង្ហាញវិនាទីសម្រាប់ប្រភេទនៃការរចនាមុខនាឡិកាដ៏ប៉ិនប្រសប់ដែលមានតែនាឡិកាឌីជីថលប៉ុណ្ណោះដែលអាចមានមុខងារនេះ។

មុខនាឡិកា
ការដាក់បន្ទះមុខនាឡិកានៅខាងលើអេក្រង់ LCD ផ្តល់ឱ្យមានននូវលទ្ធភាពក្នុងការរចនាដែលមុខនាឡិកា LCD ទាំងអស់មិនអាចផ្តល់ជូនបាន។ ការតុបតែងលម្អបន្ថែមដូចជាថ្នាំស្រោប ការចាក់ពុម្ព និងសណ្ឋានតួផ្ទៃផលិតផលអនុញ្ញាតឱ្យមានម៉ូដែលសម្បូរបែបជាច្រើន។

ប៊ូតុងខាងមុខ
ត្រូវបានរចនាឡើងនិងបង្កើតឡើង ដើម្បីគ្រប់គ្រងពន្លឺភ្លើង លក្ខណៈលំនឹងរបស់ប៊ូតុងនេះធ្វើឱ្យវាមិនត្រឹមតែមាននាទីជាមុខងារមួយប៉ុណ្ណោះទេ ថែមទាំងផ្សាភ្ជាប់ប៊ូតុងនេះជានិមិត្តសញ្ញានៃភាពរឹងមាំនៅផ្នែកខាងក្រៅរបស់ G-SHOCK ផងដែរ។ វាត្រូវបានរចនាឡើងយ៉ាងល្អដោយធ្វើឱ្យមានតុល្យភាពរវាងវត្ថុការពារប៊ូតុង និងមានរាងនិងមុំដែលងាយស្រួលចុច។

1995 DW-6900-1V
ធន់នឹងការប៉ះទង្គិច និងភាពធន់នឹងមិនងាយជ្រាបទឹក 20 បារ
រចនាសម្ព័ន្ធប្រអប់មានចន្លោះ និងស្រោបគ្រប់កន្លែងជួយកាត់បន្ថយការប៉ះទង្គិច រីឯតួខ្លួនរបស់វាមានខ្យល់ចេញចូលបានល្អ រួមទាំងធន់នឹងជម្រាបទឹក។

1996DW-6900X-8AT
ភាពធន់នឹងសីតុណ្ហភាពទាប (-20°C/-4°F)
នៅតែមានភាពខ្លាំងទោះបីស្ថិតក្នុងសីតុណ្ហភាពទាបក៏ដោយ។ ផ្ដល់ជំនួយដល់សកម្មភាពនៅក្នុងតំបន់អាកាសធាតុត្រជាក់ដូចជា នៅលើកំពូលភ្នំព្រិលទឹកកក និងការធ្វើដំណើរតាមទឹកកកជាដើម។

2009GW-6900-1
WAVE CEPTOR (Multi Band 6),TOUGH SOLAR
បំប្លែងពន្លឺទៅជាថាមពល ដើម្បីរក្សាមុខងារទាំងអស់របស់វាឱ្យដំណើរការយ៉ាងមានស្ថិរភាព។ ទទួលរលកវិទ្យុម៉ោងស្តង់ដារពីស្ថានីយ៍ចំនួនប្រាំមួយនៅទូទាំងពិភពលោក ដើម្បីលៃតម្រូវម៉ោងដោយស្វ័យប្រវត្តិ។

2010GLX-6900-1
TIDE GRAPH និង MOON DATA
បង្ហាញទិន្នន័យជំនោរ និងដំណាក់កាលព្រះចន្ទសម្រាប់តំបន់ណាមួយ ដែលល្អឥតខ្ចោះសម្រាប់អ្នកជិះទូកក្ដោងទាំងឡាយដែលចង់លេងលើទឹករលកនោះ។

2012GB-6900-1
SMARTPHONE LINK
ភ្ជាប់ទៅទូរសព្ទឆ្លាតវៃដើម្បីកែម៉ោង។ ប្រើកម្មវិធីដែលមានស្រាប់ ដើម្បីទាញយកមុខងារជាច្រើនរបស់នាឡិកាពីចម្ងាយ។

2013GD-X6900FB-8B
ស្តង់ដារយោធាសហរដ្ឋអាមេរិក
ភាពធន់ទ្រាំនឹងការប៉ះទង្គិចបំពេញតាមស្តង់ដារលទ្ធកម្មផ្គត់ផ្គង់យោធាអាមេរិក MIL-STD-810G បង្កើតឡើងដោយក្រសួងការពារជាតិសហរដ្ឋអាមេរិក។

2020GM-6900G-9
ស្រោបដោយលោហៈ
សំបកខាងក្នុងនិងគែមលោហៈស៊ីគ្នាដោយប៉ះពាល់លើផ្ទៃតិចបំផុត។ រចនាសម្ព័ន្ធប្រអប់មានចន្លោះរបស់ G-SHOCK ឥឡូវនេះអាចរកបានជាមួយនឹងផ្នែកខាងក្រៅជាលោហៈផងដែរ។
ភាពដើមខុសៗគ្នា
បញ្ចេញគំនិតច្នៃប្រឌិតរបស់អ្នកជាមួយកងមុខ មុខនាឡិកា ប៊ូតុងខាងមុខ និងខ្សែនាឡិកាដែលមានច្រើនពណ៌ វត្ថុធាតុ និងផ្ទៃតួជាច្រើនប្រភេទ។
ភាពចម្រុះនៃសេរ៊ី 6900 ស្ថិតនៅក្នុងបច្ចេកទេសរចនារូបរាងបែបប្រកួតប្រជែង។
ដោយពេលវេលាមានការប្រែប្រួល ហើយបច្ចេកវិទ្យាចេះតែវិវត្តទៅមុខ រាល់ឧបសគ្គដែល G-SHOCK ជួបប្រទះ បានឱ្យខ្លួននូវលក្ខណៈផ្ទាល់ខ្លួន ដែលមិនអាចរកបាននៅកន្លែងណាផ្សេងទៀតបានឡើយ។
ពណ៌

1995 DW-6900H-9
ប្រអប់ និងខ្សែនាឡិកាជ័រមានពណ៌
ម៉ូដែលដំបូងដែលមានជ័រពណ៌ក្រៅពីពណ៌ខ្មៅ។ ពណ៌រស់រវើកផ្តល់នូវរសជាតិដើមទៅដល់ម៉ូដែលនេះ។

1996 DW-6900K-8AT
ប្រអប់ និងខ្សែនាឡិកាជ័រមានពណ៌ថ្លាល្មម
ស្រោបទាំងស្រុងដោយជ័រថ្លាល្មមដើម្បីឱ្យអាចមើលឃើញធ្លុះបាន។

2006 DW-6900MC-3
ប្រអប់ និងខ្សែនាឡិកាជ័រមានពណ៌ចម្រុះ
ការលាយបញ្ចូលគ្នានៃជ័រពណ៌ផ្សេងៗគ្នានៅក្នុងការរចនាបែបចម្រុះពណ៌ដែលអាចបន្ថែមនូវលក្ខណៈពិសេស។

2014 GD-X6900CM-8
ប្រអប់ និងខ្សែនាឡិកាដែលចាក់ពុម្ពច្រើនមុំ
គ្រប់ជ្រុងនៃប្រអប់ និងខ្សែនាឡិកាមានលំនាំបែបបំពួនខ្លួន ដោយសារបច្ចេកវិទ្យាចាក់ពុម្ពពិសេស។
វត្ថុធាតុ

1995 DW-6900BD-1T
ខ្សែក្រណាត់
ត្រូវបានផលិតឡើងដើម្បីឱ្យទាន់សម័យ និងល្អឥតខ្ចោះសម្រាប់ការជិះស្គីលើទឹកកក ហើយអាចពាក់ខ្សែនាឡិកានេះនៅលើស្រោមដៃសម្រាប់ពាក់ជិះស្គី។

1996 DW-6900S-2T
ឧបករណ៍ការពារកងមុខ
បំពាក់ដោយឧបករណ៍ការពារកញ្ចក់ដែលផ្តល់នូវភាពទាន់សម័យផងដែរ។

2002 DW-6900RR-8
ខ្សែនាឡិកាដែកអ៊ីណុក
ខ្សែនាឡិកាផលិតឡើងពីដែកអ៊ីណុក។

2016 DW-6900BBN-a
CORDURA® FABRIC BAND
វត្ថុធាតុដែលមានភាពរឹងមាំខ្ពស់ ដំណើរការបានល្អសម្រាប់ខ្សែនាឡិកាដែលស័ក្តិសមនឹងម៉ូដយោធាបំផុត។
ផ្ទៃ

2010 DW-6900SB-2
មុខនាឡិកាកញ្ចក់
ការបន្ថែមផ្ទៃតួកញ្ចក់ដែលមានពន្លឺចាំងល្អផ្តល់នូវភាពចាំងឆ្លុះលើមុខនាឡិកា។

2012 DW-6900CR-3
ដំណើរការផ្ទៃតួរលោងបែប 3D
ដំណើរការបង្កើតសណ្ឋានតួពិសេស រួមនឹងការលាបពណ៌រលោងបង្កើតបានជាផ្ទៃវិមាត្រដែលស្រដៀងនឹងស្បែកសត្វល្មូន។

2014 DW-6900GD-9
ផ្ទៃតួមាសទាំងអស់
ចាប់ពីប្រអប់និងខ្សែនាឡិការហូតដល់មុខនាឡិកា និងអេក្រង់ LCD នាឡិកាទាំងមូលបញ្ចេញឱ្យឃើញនូវពណ៌មាសដ៏ស្រស់ស្អាត។

2015 GD-X6900PM-1
ការបោះពុម្ពពណ៌ថ្មម៉ាប
ទឹកថ្នាំប៉ូឡារីសមានពណ៌ខុសៗគ្នានៅពេលដែលមើលឃើញពីមុំផ្សេងៗ — សម្រាប់សំបកនិងខ្សែនាឡិកាដែលព្រីនជាពណ៌ថ្មម៉ាបនេះ។