Personal Menu

Added to Favorites

Kanoa Igarashi

ជីវប្រវត្តិ

Malia Manuel

ការទទួលបានងារជាស្ត្រីក្មេងបំផុតដំបូងគេបង្អស់ក្នុងការ​​ឈ្នះពានរង្វាន់ US Open of Surfing គឺជារឿងមិនងាយស្រួលទេ។ មានន័យថាអ្នកត្រូវ​លះបង់ជីវិត និងពេលវេលារស់នៅមហាសមុទ្រ វិលវល់រាល់ថ្ងៃជាមួយកម្លាំងធម្មជាតិដែលតែងតែ​ប្រែប្រួល​ឥតឈប់ឈរ។ Malia Manuel ដែលជាវីរៈនារីជិះស្គី​លើទឹករលកដើមកំណើតហាវ៉ៃដឹងពីរឿងនេះ។ នាងបានកសាងជីវិតរបស់នាងនៅលើជំនោរទឹក ដោយសម្របខ្លួនគ្រប់ពេល ដើម្បីយកស្ថានភាពប្រែប្រួល​គ្រប់បែបយ៉ាង​ទាំងនោះមក​ពង្រឹងជំនាញរបស់នាង។ មិនថាពេលដែលត្រូវជិះលើ​ទឹករលក ធ្វើ​ការហាត់ប្រាណ ឬបំប៉នរាងកាយរបស់នាងដើម្បីរក្សាថាមពលរបស់នាងឱ្យនៅដដែលនោះទេ សកម្មភាព​ទាំងអស់នេះគឺទាក់ទងនឹងការកំណត់ពេលវេលា។ ដរាបណានាឡិកានៅតែដំណើរការ នាងនឹងមិនឈប់ឡើយ។

Kanoa Igarashi

Yadin Nicol

Malia Manuel

Select a location