បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

Yadin Nicol
Yadin Nicol

ជីវប្រវត្តិ

Yadin Nicol

កើតនៅ Margaret River ប្រទេសអូស្ត្រាលី ក្នុងខែវិច្ឆិកា ឆ្នាំ 1985 បច្ចុប្បន្ន Yadin Nicol រស់នៅ Santa Barbara, California ។ ឥឡូវ​គាត់​បាន​ត្រឡប់​មកជិះ​ស្គីលើទឹក​វិញ​ហើយ ដោយប្រកួត ដើម្បី​​វិល​ត្រឡប់​ទៅ​កាន់ការ​ប្រកួតជើង​ឯកពិភព​លោក​កីឡាជិះ​ស្គីលើទឹក បន្ទាប់​ពី​បាន​ចំណាយ​ពេល​ជា​ច្រើ​នខែដើម្បី​ព្យាបាល​របួស​កាលពី​រដូវ​ក្តៅឆ្នាំ 2011 ។ ក្រៅពី​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត G-SHOCK, Yadin ត្រូវបាន​គាំទ្រ​ដោយ​អ្នក​ឧបត្ថម្ភដូចជា Hurley, Globe International, Smith Optics, Rockstar Energy Drink និង Channel Island Surfboards ។

 

"ខ្ញុំ​ប្រើ​នាឡិកាដៃ G-SHOCK បច្ចុប្បន្នរបស់​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ ជា​ពិសេស​ស​ម្រាប់​មុខងារ Tide Graph និង​កម្មវិធី​កំណត់​ម៉ោង​របស់​នាឡិកានេះ…
ល្អឥតខ្ចោះ​​សម្រាប់​អាកាសធាតុ​ក្តៅ!"

 

តើអ្នកបាន​ចាប់​ផ្តើម​លេង​កីឡា​ជិះស្គីលើទឹករលកនៅ​ពេល​ណា និងហេតុអ្វី?

ឪពុក​របស់​ខ្ញុំ​បាន​ណែនាំ​ឲ្យ​ខ្ញុំ​លេងកី​ឡា​ជិះស្គីលើទឹករលកនៅ​អាយុប្រហែល 7 ឆ្នាំ។ គ្រួសារ​របស់ខ្ញុំ​តែង​តែធ្វើដំណើរ​ជុំវិញ​សមុទ្រ។ ម្តាយ​របស់ខ្ញុំ​នេសាទត្រី ហើយ​ឪពុករបស់​ខ្ញុំ​ជិះស្គីលើទឹក​ជាមួយ​បង​ប្រុស​របស់​ខ្ញុំ។ ខ្ញុំ​មិន​ចង់​ជាប់​នៅ​លើ​ឆ្នេរខ្សាច់​ជាមួយ​បងប្អូន​ស្រី​ពីរនាក់​របស់​ខ្ញុំ​ទេ ដូច្នេះ​ខ្ញុំ​បានទៅសមុទ្រ​ជាមួយ​ឪពុក និង​បងប្រុស​របស់​ខ្ញុំ។

-តើ​អ្នក​ពិពណ៌នាពីលក្ខណៈបុគ្គល និង​ស្ទីល​ជិះ​របស់​អ្នក​យ៉ាងដូចម្តេច?

ខ្ញុំ​មិន​ខ្វាយខ្វល់ទេ ហើយអាច​ធ្វើដំណើរ​លើ​ទឹក​បាន​នៅ​គ្រប់ទីកន្លែង ប៉ុន្តែខ្ញុំ​មាន​អារម្មណ៍រសាប់​រសល់​នៅ​ពេល​ខ្ញុំ​នៅឃ្លាត​​ឆ្ងាយ​ពី​សមុទ្រ។ ខ្ញុំ​និយាយ​លឺៗខ្លាំង ហើយ​ងាយ​នឹង​រំភើប​នៅពេល​ខ្ញុំ​នៅ​លើ​សមុទ្រ ជា​ពិសេស​នៅពេល​ខ្ញុំ​ជិះ​ស្គីលើទឹកជាមួយ​អ្នក​ដែល​បង្ខំ​ខ្ញុំ។ ខ្ញុំ​គិតថា​ខ្ញុំ​ចូលចិត្ត​ប្រកួតប្រជែង​ខ្លាំង​នៅលើ​សមុទ្រ ដែលផ្ទុយគ្នាវិញ​នៅ​ពេល​ខ្ញុំ​នៅ​លើ​ដី។

-តើមាន​អ្វី​ពិសេសចំពោះ​ការ​ធ្វើ​ជា​អគ្គរដ្ឋទូតម៉ាក G-SHOCK ជាពិសេស​ជាមួយ​នឹង​ខួប​លើ​កទី 30 ដែល​នឹង​មក​ដល់​នេះ?

G-SHOCK មាន​ប្រវត្តិ​ជាច្រើន ហើយ​បាន​ធ្វើការ​សហការ​​យ៉ាង​ល្អ​ជាមួយក្រុម​ហ៊ុន និង​បុគ្គល​ដ៍​អស្ចារ្យ​ ខ្ញុំ​ពិត​ជា​រីករាយ​ដែល​​បាន​ក្លាយ​ជា​ផ្នែកមួយ​នៃអ្វីដែល​ប្លែកពីគេ ដោយនៅតែ​រក្សាធាតុ​ពិត​របស់​ខ្លួន។

-តើ G-SHOCK ជាអ្វីទៅចំពោះ​អ្នកផ្ទាល់ ហើយ​វា​មាន​ចំណែក​អ្វី​ខ្លះក្នុងជីវិត​ប្រចាំ​ថ្ងៃរបស់​អ្នក?

ចំពោះ​ខ្ញុំ G-SHOCK គឺជា​នាឡិកាដៃ​ដែល​មាន​គុណភាព រឹងមាំ ស្វិត និង​ខុសប្លែកគេ។ នាឡិកា​ដៃ G-SHOCK ដំបូង​របស់ខ្ញុំគឺ Baby-G ព្រោះ​នាឡិកា​ដៃបុរស​គឺធំ​ពេក​សម្រាប់​ខ្ញុំ។ តាមពិត​វា​ជានាឡិកា​ដៃរបស់​បងស្រីខ្ញុំ ប៉ុន្តែខ្ញុំ​បាន​លួច​យក​ពី​គាត់! ខ្ញុំ​ប្រើ​នាឡិកាដៃ G-SHOCK បច្ចុប្បន្នរបស់​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ ជា​ពិសេស​ម្រាប់​កម្មវិធី Tide Graph និង​កម្មវិធី​កំណត់​ម៉ោង​របស់​នាឡិកានេះ… វាល្អបំផុត​សម្រាប់​អាកាសធាតុ​ក្តៅ!

-ទស្សនៈនៃការរចនារបស់ G-SHOCK ផ្តោត​ទៅ​លើ​ការស្វែងរក​ “ភាពរឹងមាំទាំងស្រុង។” តើទស្សនៈនេះ​មាន​ន័យ​អ្វី​ចំពោះ​អ្នក?

ខ្ញុំ​ធ្វើដំណើរជុំវិញ​ទឹក​សមុទ្រ និង​ខ្សាច់​ជារៀងរាល់ថ្ងៃ រឿង​ពីរ​យ៉ាង​ដែល​នឹង​បាត់បង់​ទៅ​លើ​សឹង​តែ​គ្រប់​ផលិតផល។ ប៉ុន្តែនាឡិកាដៃ G-SHOCK របស់​ខ្ញុំ​នឹង​បង្ហាញ​មុខងាររបស់​វាដរាបណា​ថ្មនៅ​តែមាន។

-តើអ្វី​ជា​គោលដៅ​របស់​អ្នក​សម្រាប់​ឆ្នាំ 2012 និង​ឆ្នាំ​ក្រោយៗទៀត ហើយតើ​ឧបសគ្គ​អ្វី​ដែល​អ្នក​ត្រូវ​យក​ឈ្នៈ ដើម្បី​សម្រេច​គោលដៅ​ទាំងនោះ?

គោលដៅ​ចម្បងរបស់ខ្ញុំ​សម្រាប់​ឆ្នាំ 2012 គឺមាន​លក្ខណៈគ្រប់គ្រាន់​ដើម្បិ​ការប្រកួត WCT ម្តងទៀត និង​ខិតខំ​ហ្វឹកហាត់​ដើម្បីប្រកួត​ប្រជែងទល់នឹង​កីឡាករ​ពូកែ​ៗនៅទូទាំងពិភពលោក។ អ្វីៗមិន​ងាយស្រួល​ឡើយ ប៉ុន្តែ​ខ្ញុំ​មាន​ទំនុកចិត្ត និង​រំភើប​ចំពោះ​ឆ្នាំនេះ។ វា​គឺពិបាក​សម្រាប់​កីឡា​ករ​ថ្មី​មា្នក់ក្នុងការប្រកួតទល់​នឹង​កីឡាករ​កំពូលៗ ប៉ុន្តែជាមួយ​ការ​ខិតខំ​ខ្លះ​នៅក្នុង​ និង​នៅ​ក្រៅ​ទឹក ខ្ញុំ​មាន​ទំនុក​ចិត្តថា ខ្ញុំ​អាច​មាន​វត្តមាន​នៅក្នុងការប្រកួត WCT នៅ​ឆ្នាំ 2013 ។

Kanoa Igarashi

Yadin Nicol

Malia Manuel

Select a location