Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

រូបភាពចម្បងនៃនាឡិកាម៉ូដែលសហការពិសេសជាមួយ XG

ឆ្លងកាត់ពេលវេលា ឆ្លងកាត់លំហអាកាស
—  ឆ្ពោះទៅមុខហួសពីដែនកំណត់

កិច្ចសហការលើកដំបូងបង្អស់ជាមួយ XG ដែលជាទូតសុច្ឆន្ទៈសកលរបស់ G-SHOCK

XG ហ៊ានជម្នះរាល់ឧបសគ្គ ដើម្បីបង្កើតនូវពិភពតន្ត្រីដ៏ថ្មីសន្លាងមួយជាមួយ X-POP។
ការតស៊ូដ៏អស្ចារ្យនេះ ស៊ីចង្វាក់គ្នាយ៉ាងល្អឥតខ្ចោះជាមួយស្មារតីក្លាហានមិនបោះបង់ ដែលជាដួងព្រលឹងរបស់ម៉ាក G-SHOCK។
នាឡិកាទាំងពីរម៉ូដែលនេះ បង្ហាញពីភាពទាន់សម័យ និងភាពស៊ីវិល័យនៃពិភព XG តាមរយៈសោភ័ណភាពដ៏ប្លែករៀងៗខ្លួន។

បញ្ជីផលិតផល

មុខងារ GM-S5600XG

រូបរាងដ៏ទាក់ទាញបំផុតរបស់ G-SHOCK GM-S5600XG

ដោយយកលំនាំតាមស៊េរី 5600 នាឡិកានេះរំលេចដោយខ្សែ និងកងមុខនាឡិកាពណ៌ខ្មៅ ជាមួយកញ្ចក់ចាំងផ្លេកដូចពណ៌ឥន្ទធនូ។ ផ្ទៃមុខដ៏ទាន់សម័យអាចប្រែពណ៌ទៅតាមមុំនៃពន្លឺ ដែលឆ្លុះបញ្ចាំងពីពិភពដ៏សម្បូរបែបរបស់ XG។

រូបថតប្លង់ជិត G-SHOCK GM-S5600XG។

ដោយរក្សានូវទម្រង់ដើមនៃស៊េរី 5600 ដែលជាខ្សែស្រឡាយដំបូងបង្អស់របស់ G-SHOCK នាឡិកានេះត្រូវបានរចនាឡើងក្នុងទំហំតូចល្មម និងទាក់ទាញជាងមុន។ គម្របកងមុខនាឡិកា ផលិតពីដែកអ៊ីណុកដ៏រឹងមាំ ចំណែកឯខ្សែ និងកងមុខនាឡិកា ត្រូវបានតុបតែងដោយពណ៌ខ្មៅគ្រើមដ៏ប្រណីត។ ស្រទាប់កញ្ចក់ដែលស្រោបដោយចំហាយពណ៌ឥន្ទធនូ បង្កើតបានជាពន្លឺចែងចាំងដូចចក្រវាល ដែលផ្លាស់ប្ដូរពន្លឺចម្រុះពណ៌ទៅតាមការក្រឡេកមើលពីគ្រប់ជ្រុងជ្រោយ។

G-SHOCK GM-S5600XG ភ្ជាប់មកជាមួយរូបសញ្ញា XG នៅលើកងមុខនាឡិកា និងខ្នងនាឡិកា។

រូបសញ្ញា XG ត្រូវបានរំលេចនៅលើផ្ទៃមុខ ជ័រទប់ខ្សែនាឡិកា និងខ្នងតួនាឡិកា ដោយបង្ហាញយ៉ាងច្បាស់ពីឧត្តមភាពនៃនាឡិកាសហការដ៏ពិសេសនេះ។ ទោះយ៉ាងណា ការរចនាដ៏ស៊ីវិល័យនេះ ក៏នៅតែអាចពាក់បានយ៉ាងស័ក្តិសមសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់អ្នក។

ប្រអប់វេចខ្ចប់ពណ៌ខ្មៅពិសេសសម្រាប់ G-SHOCK GM-S5600XG។

នាឡិកានេះ នឹងវេចខ្ចប់ជូនក្នុងប្រអប់រចនាដ៏ពិសេស។
* ដោយសារដំណើរការប្រើប្រាស់បច្ចេកទេសស្រោបដោយចំហាយពិសេសទៅលើកញ្ចក់នាឡិកាម៉ូដែល GM-S5600XG នេះ ពណ៌នាឡិកាប្រែប្រួលទៅតាមមុំដែលយើងមើល ហើយកម្រិតឆ្នូតពណ៌ក៏មានភាពខុសប្លែកគ្នាពីគ្រឿងមួយទៅគ្រឿងមួយផងដែរ។
* សមាសធាតុជ័រសំខាន់ៗដែលត្រូវបានប្រើនៅក្នុងខ្សែនាឡិកាត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្ត្រ។

មុខងារ GMA-S110XG

រូបរាងដ៏ទាក់ទាញបំផុតរបស់ G-SHOCK GMA-S110XG

ស្នាដៃរចនាថ្មីសន្លាងនេះ ត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំងបំផុត ចេញពីម៉ូឌែលស៊េរី 110 ដ៏ល្បីល្បាញ។ ដោយមានលំនាំជាម៉ូតពណ៌ផ្កាឈូកបែបឆ្នូតថ្មកែវដ៏រស់រវើក និងមុខនាឡិកាដែលអាចផ្លាស់ប្ដូរពណ៌ទៅតាមមុំនៃពន្លឺ ការរចនានេះបង្ហាញពីភាពប្លែកខុសពីគេដែលអ្នកគាំទ្រ XG តែងតែប្រាថ្នាចង់បាន។

រូបថតប្លង់ជិត G-SHOCK GMA-S110XG។

ខ្សែ និងកងមុខនាឡិកាពណ៌ផ្កាឈូកដ៏ស្រស់ឆើតនេះ ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់តាមបច្ចេកទេសចាក់ពុម្ពលាយពណ៌ ដែលបញ្ជូលគ្នានូវជ័រចម្រុះពណ៌ខុសៗគ្នា បង្កើតបានជាវេទមន្តពណ៌ដ៏ប្លែកភ្នែក។ លទ្ធផលដែលទទួលបាន គឺឆ្នូតម៉ូតដ៏ប្លែកមានតែមួយគត់ ដែលដាស់អារម្មណ៍ឱ្យនឹកឃើញដល់រចនាបថ R&B នាសម័យទសវត្ស​ឆ្នាំ 1990 លាយឡំជាមួយភាពទាន់សម័យចម្រុះវប្បធម៌ដ៏រស់រវើក។ ចំណែកមុខនាឡិកា ត្រូវបានស្រោបដោយស្រទាប់បែកពណ៌ជាពីរ ផ្ដល់នូវពន្លឺពណ៌ដ៏ស្រស់ស្អាត ដែលប្រែប្រួលរាល់ពេលអ្នករលាស់កដៃ។

G-SHOCK GMA-S110XG ភ្ជាប់មកជាមួយរូបសញ្ញា XG នៅលើជ័រទប់ខ្សែ និងខ្នងតួនាឡិកា។

រូបសញ្ញា XG ត្រូវបានរំលេចយ៉ាងស្រស់ស្អាតលើមុខនាឡិកា ជ័រទប់ខ្សែ និងខ្នងតួនាឡិកា បង្ហាញពីតម្លៃនៃកិច្ចសហការដ៏ពិសេសបំផុតមួយនេះ។ នាឡិកានីមួយៗមានឆ្នូតពណ៌ប្លែកៗគ្នា ដូចនេះរចនាបថ XG របស់អ្នក គឺមានតែមួយគត់ និងជារបស់អ្នកផ្ទាល់តែម្ដង។

ប្រអប់វេចខ្ចប់ពិសេសសម្រាប់ G-SHOCK GMA-S110XG។

នាឡិកានេះនឹងដាក់លក់ក្នុងប្រអប់រចនាដ៏ពិសេស។
* សមាសធាតុជ័រសំខាន់ៗដែលប្រើនៅលើកងមុខនាឡិកា និងខ្សែនាឡិកា ត្រូវបានផលិតចេញពីជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនោះនឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

ភាពយន្ត


រូបថតសិល្បករ XG។
រូបសញ្ញា G-SHOCK និង XG

ដំណើរស្វែងរកភាពរឹងមាំឥតងាករេរបស់ G-SHOCK គឺដូចគ្នាទៅនឹងក្រុម XG ដែលកំពុងឆក់យកបេះដូងមនុស្សជុំវិញពិភពលោក តាមរយៈរចនាបថដ៏អស្ចារ្យរបស់ពួកគេ។ 
ការរួមបញ្ចូលគ្នានៃស្មារតីដ៏អស្ចារ្យនេះ បានលេចចេញជារូបរាងយ៉ាងពិតប្រាកដ ជាមួយក្រុម XG ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ G-SHOCK។

XG (Xtraordinary Genes) ផ្ដល់ភាពអង់អាចដល់មនុស្សនៅជុំវិញពិភពលោកតាមរយៈរចនាបថហួសពីការស្មាន។
ផ្នត់គំនិតមិនភ័យខ្លាច ការសម្ដែងដ៏មានអានុភាព និងការជំទាស់នឹងគំនិតទូទៅ របស់ក្រុមទាំងនោះមានភាពស៊ីសង្វាក់គ្នាទាំងស្រុងជាមួយនឹងទស្សនវិជ្ជារបស់ G-SHOCK  ហើយការរួមបញ្ចូលគ្នានេះបានបង្កើតជាលទ្ធភាពថ្មីៗជាបន្តបន្ទាប់។

រង់ចាំតាមដានជំពូកថ្មីសន្លាង ខណៈដែល G-SHOCK និង XG បន្តធ្វើកិច្ចការលើសពីការគ្រោងទុក និងបង្កើតនូវលទ្ធភាពថ្មីៗដែលមិនធ្លាប់មាន។

លក្ខណៈបច្ចេកទេស

GM-S5600XG
• រចនាសម្ព័ន្ធធន់នឹង​ការប៉ះទង្គិច
• ធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ
• នាឡិកាកំណត់ពេល 1/100 វិនាទី
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ពហុមុខងារ
• ការជូនដំណឹងដោយភ្លើងបាញ់
• ពន្លឺភ្លើង LED (Super Illuminator)

GMA-S110XG
• រចនាសម្ព័ន្ធធន់នឹង​ការប៉ះទង្គិច
• ភាពធន់នឹង​ជាតិម៉ាញេទិកអនុលោមតាម ISO 764
• ភាពធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ
• ម៉ោងពិភពលោក (48 ទីក្រុង)
• នាឡិកាកំណត់ពេល 1/1000 វិនាទី
•កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
• អំពូល LED ស្វ័យប្រវត្តិ

Select a location