Skip to content

ការប្រកួតប្រជែងភាពធន់នឹងការប៉ះទង្គិច | ទស្សនាវដ្ដី THISTIME | CASIO CAMBODIA

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

ភាពធន់នឹងការប៉ះទង្គិច
ការប្រកួតប្រជែង

G-SHOCK DW-5600 ទល់នឹងការប្រគំតន្ត្រី PUNK បន្តផ្ទាល់

 

តួសម្ដែងកំពុងច្រៀងដាក់មីក្រូហ្វូន ក្នុងអំឡុងពេលប្រគំតន្ត្រី PUNK បន្តផ្ទាល់ ដែលត្រូវបានរំលេចពិសេសនៅក្នុងការប្រកួតប្រជែងភាពធន់នឹងការប៉ះទង្គិច។

តើនាឡិកា G-SHOCK អាចធន់នឹង
ការប្រគំតន្ត្រីបែប Punk នៅទីក្រុងឡុងដ៍បានទេ?

នៅគ្រប់ប្រទេសដែលយើងបានរំលេចពិសេស
G-SHOCK តែងតែឆ្លងកាត់ការធ្វើតេស្តភាពធន់នឹងការប៉ះទង្គិចម្ដងហើយម្ដងទៀត។ សម្រាប់កំណែបោះពុម្ពផ្សាយនេះ
យើងបាននាំយកការប្រកួតប្រជែងថ្មីនេះមកកាន់ទីក្រុងឡុងដ៍។
រូបភាពដ៏ល្បីល្បាញនៅលើគម្របអាល់ប៊ុម London Calling របស់ក្រុមតន្ត្រី The Clash
ដែលបង្ហាញពីសកម្មភាពលោក Paul Simonon បោកបំបែកហ្គីតាបាសនៅលើឆាក
បានផ្តល់ជាគំនិតសម្រាប់ការធ្វើតេស្តបន្ទាប់របស់យើង។
តើ G-SHOCK អាចធន់នឹងការបោកបំបែកហ្គីតាបានដែរឬទេ?
ដោយមានការចូលរួមពីក្រុមតន្ត្រី Punk Alien Chicks ប្រចាំទីក្រុងឡុងដ៍
យើងបានអនុវត្តការធ្វើតេស្តនៅ Windmill Brixton
ដែលជាកន្លែងសម្តែងតន្ត្រីឯករាជ្យដ៏ល្បីល្បាញបំផុតមួយក្នុងទីក្រុង។
សំណួរដ៏សាមញ្ញមួយបានចោទសួរឡើង។
តើ G-SHOCK អាចឆ្លងផុតការប្រគំតន្ត្រីបែប Punk នៅទីក្រុងឡុងដ៍ដោយគ្មានការខូចខាតបានដែរឬទេ?

នាឡិកាដ៏រឹងមាំសម្រាប់ការប្រគំតន្ត្រីបន្តផ្ទាល់

នេះគឺជាការធ្វើតេស្តភាពធន់នឹងការប៉ះទង្គិចលើកទីប្រាំដែលយើងបានធ្វើឡើងសម្រាប់ទស្សនាវដ្ដីនេះ ហើយទោះបីជាការពិសោធមុនៗទទួលបានជោគជ័យក៏ដោយ ក៏អារម្មណ៍តានតឹងនៅតែមានក្នុងប៉ុន្មានវិនាទីមុនពេលការប៉ះទង្គិចកើតឡើងដដែល។ G-SHOCK ត្រូវបានរចនាឡើង ដើម្បីធន់នឹងតម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែកម្លាំងប៉ះទង្គិចកម្រិតធ្ងន់ធ្ងរបែបនេះគឺជារឿងខុសគ្នាទាំងស្រុង។ មានវិធីតែមួយគត់ដើម្បីស្វែងយល់ថាតើវាអាចទប់ទល់បានដល់កម្រិតណា។ លោក Joe Strummer ធ្លាប់បានពណ៌នាអំពីតន្ត្រី punk ថាជាការមានទំនុកចិត្តក្នុងការធ្វើអ្វីៗតាមរបៀបរបស់ខ្លួន មិនថាអ្នកនៅទីណាឡើយ ដែលជាឥរិយាបថដ៏ស័ក្តិសមបំផុតសម្រាប់ការធ្វើតេស្ត ដែលបង្កើតឡើង ដើម្បីយកជ័យជម្នះដែនកំណត់មួយនេះ។ វាក៏បាននាំយើងត្រឡប់ទៅរកគោលគំនិតស្នូលរបស់ G-SHOCK ផ្ទាល់ផងដែរ៖ ភាពធន់​រឹងមាំដាច់ខាត។ ការធ្វើតេស្តបានចាប់ផ្ដើមនៅ Windmill Brixton ភាគខាងត្បូងទីក្រុងឡុងដ៍ ជាកន្លែងដែលក្រុមតន្ត្រី punk ប្រចាំទីក្រុងឡុងដ៍ Alien Chicks បានឡើងសម្ដែងនៅលើឆាកសម្រាប់ការប្រគំតន្ត្រីពិសេសមួយ។

ពេលគឺជាកំពូលរដូវក្ដៅនៅទីក្រុងឡុងដ៍ ហើយបរិយាកាសក្នុងកន្លែងប្រគំតន្ត្រីគឺពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លារបស់ក្រុមមនុស្ស។ អ្នកចម្រៀងនាំមុខ និងជាអ្នកលេងហ្គីតារបស់ក្រុម Alien Chicks គឺលោក Josef Lindsay បានស្រែកឡើងមុនពេលក្រុមចាប់ផ្ដើមប្រគំបទ “Donkeyhead”។ បទនេះមានចង្វាក់លឿនបែបតន្ត្រី punk សម័យដើម ជាមួយនឹងសំឡេងបែបធម្មជាតិ ពិតៗ និងមានកម្លាំងខ្លាំង។ សំឡេងច្រៀងដ៏មានថាមពល និងទំនុកច្រៀងរបស់ Lindsay បានធ្វើឱ្យអារម្មណ៍របស់ក្រុមមនុស្សពុះកញ្ច្រោល ហើយមិនយូរប៉ុន្មានអ្នកគ្រប់គ្នាក៏ចាប់ផ្ដើមរាំយ៉ាងកក្រើក។ នោះហើយជាពេលដែលនាឡិកា G-SHOCK បានបោះជំហានចូលទៅចំកណ្ដាលក្រុមមនុស្ស។
នាឡិកាបានធ្លាក់ដល់ឥដ្ឋ ជាកន្លែងដែលវាត្រូវបានជាន់ឈ្លីក្រោមស្បែកជើងកវែងរបស់អ្នកគាំទ្រដែលកំពុងលោតរាំ ជោកជាំដោយភេសជ្ជៈ និងត្រូវគេទាត់ប៉ះទង្គិចក្នុងចំណោមហ្វូង​មនុស្ស។ ថាមពលកាន់តែពុះកញ្ជ្រោលឡើង មិនយូរប៉ុន្មាន មនុស្សម្នាក៏ចាប់ផ្ដើមលោតចុះពីលើឆាកចូលទៅក្នុងក្រុមមនុស្សដែលកំពុងរាំ។ បន្ទាប់ពីទទួលរងការប៉ះទង្គិចម្ដងហើយម្ដងទៀត នាឡិកា G-SHOCK ក៏ត្រូវបានបញ្ជូនត្រឡប់មកលើឆាកវិញ។ បន្ទាប់មក នៅពេលដែលបទចម្រៀងឈានដល់ចំណុចស្រែកខ្លាំង លោក Lindsay បានបញ្ចប់ការប្រគំតន្រ្តី ដោយការបោកបំបែកហ្គីតាយ៉ាងពេញទំហឹង តម្រង់ចំទៅលើនាឡិកាតែម្ដង។

ហ្គីតាអគ្គិសនីដាក់នៅលើឥដ្ឋនៃកន្លែងប្រគំតន្រ្តី បន្ទាប់ពីការប្រគំតន្ត្រីផ្ទាល់ និងនាឡិកា DW-5600។

កម្លាំងប៉ះទង្គិចនោះបានធ្វើឱ្យ G-SHOCK ហោះខ្ទាតចេញ ហើយដងហ្គីតាក៏បែកខ្ទេចខ្ទីជាបំណែកៗ។ ក្រុមមនុស្សបានសម្លឹងមើលនៅក្បែរនោះ ខណៈដែលក្រុមការងារផលិតកម្មបានរង់ចាំមើលដោយក្ដីអន្ទះសា។ តាមរយៈកញ្ចក់កាមេរ៉ា យើងបានឃើញ G-SHOCK នៅតែដើរទៀងម៉ោងបានយ៉ាងឥតខ្ចោះដដែល ដោយគ្មានរងផលប៉ះពាល់អ្វីបន្តិចឡើយពីការប៉ះទង្គិចនោះ។

សាលទាំងមូលបានបន្ទរឡើងដោយសំឡេងហ៊ោកញ្ជ្រៀវ គ្រប់គ្នាលើកកណ្ដាប់ដៃអបអរសម្រាប់ក្រុម Alien Chicks និងសម្រាប់ភាពរឹងមាំរបស់នាឡិកាដែលបានធ្វើដំណើរឆ្លងកាត់ពីប្រទេសជប៉ុនមកដល់ទីនេះ។ តន្ត្រី punk គឺនិយាយអំពីការរស់នៅក្នុងពេលបច្ចុប្បន្ន ជាជាងការផ្ញើក្ដីសង្ឃឹមទៅលើសង្គម ឬអនាគត។ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ G-SHOCK នៅតែរក្សាពេលវេលាបានយ៉ាងល្អឥតខ្ចោះ ដោយរំលឹកពួកយើងឱ្យលះបង់អស់ពីសមត្ថភាពសម្រាប់ពេលបច្ចុប្បន្ន។

ហ្គីតាអគ្គិសនីដាក់នៅលើឥដ្ឋនៅកន្លែងប្រគំតន្រ្តី បន្ទាប់ពីការប្រគំតន្ត្រីបន្តផ្ទាល់ និងនាឡិកា G-SHOCK។

ការដឹកនាំភាពយន្ត។  Oudai Kojima
រូបថត។  Dani
ផលិតករក្នុងស្រុក។  Jeremy Joyce
កែសម្រួល និងអត្ថបទ។  Takayasu Yamada

 ទស្សនាវដ្ដី THISTIME

ទស្សនាវដ្ដី THISTIME

កិច្ចសម្ភាសជាមួយអ្នកបង្កើត

Select a location