Skip to content

Ruba Abu-Nimah | ទស្សនាវដ្ដី THISTIME | CASIO CAMBODIA

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

កិច្ចសម្ភាសជាមួយអ្នកបង្កើត

Ruba Abu-Nimah

-អ្នករចនាក្រាហ្វិក-

ការចម្រាញ់គំនិត
ទុកអ្វីដែលសំខាន់

ចាប់ពីការសហការរវាង Tiffany និង Nike រហូតដល់តួនាទីជាអ្នកដឹកនាំផ្នែកច្នៃប្រឌិតសម្រាប់ Shiseido និងទស្សនាវដ្តី ELLE
Ruba Abu-Nimah អាចធ្វើការយ៉ាងមានភាពស្រួល​នៅក្នុងវិស័យផ្សេងៗគ្នា
ការស្វែងរកទំនាក់ទំនងរវាងគំនិតផ្សេងៗ និងរៀបចំពួកវាឱ្យក្លាយជាគំនិតថ្មីៗ។
ស្នាដៃរបស់នាងបន្តផ្តល់នូវទស្សនៈ និងអត្ថន័យថ្មីៗ​ទៅលើអ្វីដែល​មានពីអតីតកាល។
អ្វីដែលកំណត់ទស្សនវិជ្ជារចនារបស់នាង?

កិច្ចសម្ភាស

សារ
សំខាន់

ទីក្រុងញូវយ៉ក​គឺជាកន្លែងដែលវប្បធម៌ សិល្បៈ និងអាជីវកម្មដែលមានឥទ្ធិពលបំផុតមួយចំនួនលើពិភពលោក ត្រូវបានបង្កើតឡើង។ ទីក្រុងនេះមានទំហំតូចជាងអ្វីដែលយើងគិត ដោយមានបណ្ដោយប្រហែល 20 គីឡូម៉ែត្រ និងទទឹងប្រហែល 4 គីឡូម៉ែត្រ នៅចំណុចដែលធំបំផុត ដែលធ្វើឱ្យការរស់នៅ និងធ្វើការនៅទីនេះ កាន់តែមានការប្រកួតប្រជែងខ្លាំងឡើង។ អ្នករចនាក្រាហ្វិក Ruba Abu-Nimah បានរស់នៅ និងធ្វើការនៅទីក្រុងញូវយ៉កអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ បន្ទាប់ពីបានផ្លាស់ទីលំនៅពីអឺរ៉ុប ដោយក្នុងអំឡុងពេលនោះ គាត់បានដឹកនាំកំណត់ទិសដៅច្នៃប្រឌិតសម្រាប់ម៉ាកល្បីៗជាច្រើនដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។ គម្រោងដ៏សំខាន់បំផុតមួយ ដែលបានកំណត់អាជីពរបស់នាង​ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺការមានតួនាទីជានាយកផ្នែកច្នៃប្រឌិតរបស់ Tiffany ដែលជាក្រុមហ៊ុនគ្រឿងអលង្ការដ៏ល្បីល្បាញ និងមានប្រវត្តិយូរអង្វែង បង្កើតឡើងនៅទីក្រុងញូវយ៉កក្នុងឆ្នាំ 1837។ ដោយបញ្ចូលធាតុនៃវប្បធម៌តាមដងផ្លូវរបស់ទីក្រុងញូវយ៉ក ដូចជា ការជិះស្គី កីឡាកង់ BMX និងសិល្បៈគំនូរលើជញ្ជាំង​ទៅក្នុងអត្តសញ្ញាណរូបភាពរបស់ម៉ាក ហើយបន្តចក្ខុវិស័យនោះតាមរយៈការសហការជាមួយ Nike នាងបានផ្លាស់ប្តូររឿងរ៉ាវ និងរូបភាពរបស់ម៉ាកទាំងមូល។ ដោយធ្វើការពីទីក្រុងញូវយ៉ក Abu-Nimah បន្តអភិវឌ្ឍភាសានៃការរចនាដែលផ្តោតលើសារ និងអត្ថន័យ។ នៅទីនេះ យើងបាននិយាយជាមួយ Abu-Nimah អំពីវិធីសាស្ត្ររបស់គាត់។

រូបភាពថតជិតនៃនាឡិកា G-SHOCK ពណ៌ខ្មៅ ដែលត្រូវបានបំផុសគំនិតដោយការរៀបចំក្រាហ្វិកដ៏ទាក់ទាញ និងពណ៌នៃថ្ងៃលិច។
ទេសភាពអគារខ្ពស់ៗនៃទីក្រុង ត្រូវបានដាក់បញ្ចូលជាមួយនាឡិកា G-SHOCK ពណ៌មាស ដែលឆ្លុះបញ្ចាំងពីពណ៌ដ៏កក់ក្តៅនៃបរិយាកាសទីក្រុង។

―― សូមប្រាប់យើងអំពីអ្វីដែលអ្នកធ្វើ។

ខ្ញុំជាអ្នករចនាក្រាហ្វិក ដែលមានមូលដ្ឋានការងារ​នៅទីក្រុងញូវយ៉ក ហើយធ្វើការលើគម្រោងក្នុងវិស័យម៉ូតសម្លៀកបំពាក់ សម្រស់ និងវប្បធម៌។ ខ្ញុំក៏រចនាសៀវភៅផងដែរ ហើយធ្លាប់ធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយ Gerhard Steidl នៅប្រទេសអាល្លឺម៉ង់ ដែលត្រូវបានគេ​ស្គាល់ថាជា​អ្នកផលិតសៀវភៅដែលមានគុណភាព និងការរចនាស្រស់ស្អាតបំផុតមួយចំនួននៅលើពិភពលោក។ ខ្ញុំបានធ្វើការក្នុងវិស័យរចនាអស់រយៈពេលជាយូរមកហើយ ហើយវិស័យនេះតែងតែជាចំណុចស្នូលនៃការងាររបស់ខ្ញុំ។ ខ្ញុំបានចាប់ផ្តើមអាជីពក្នុងវិស័យបោះពុម្ព ហើយបានឃើញការផ្លាស់ប្តូរពីប្រព័ន្ធបោះពុម្ពទៅជាប្រព័ន្ធឌីជីថលជាបន្តបន្ទាប់បន្តិចម្ដងៗ។ ក្នុងវិស័យបោះពុម្ពផ្សាយ ខ្ញុំបានធ្វើការជានាយកផ្នែកច្នៃប្រឌិត នៅទស្សនាវដ្តី ELLE ហើយខ្ញុំក៏បានចំណាយពេល​ជាច្រើនឆ្នាំរស់នៅ និងធ្វើការនៅប្រទេសជប៉ុនជាមួយក្រុមហ៊ុន Shiseido ផងដែរ។ ក្រោយមក ខ្ញុំក៏បានទទួលតួនាទីជានាយកផ្នែកច្នៃប្រឌិតនៅ Tiffany ផងដែរ។ ការងាររបស់ខ្ញុំគ្របដណ្តប់លើវិស័យជាច្រើន ប៉ុន្តែនៅក្នុងចំណុច​ស្នូលបំផុត អ្វីដែលខ្ញុំស្រឡាញ់ពិតប្រាកដ និងធ្វើបានល្អបំផុត គឺការរចនា។

――តើអ្វីនៅក្នុងវិស័យរចនា ដែលធ្វើឱ្យអ្នកមានភាពទាក់ទាញ និងចូលចិត្តខ្លាំង?

ខ្ញុំចាប់អារម្មណ៍គ្រប់ផ្នែកទាំងអស់នៃការរចនា។ សូម្បីតែរបៀបដែលខ្ញុំនិយាយជាមួយមនុស្ស ឬអ្វីដែលខ្ញុំចែករំលែកនៅលើបណ្តាញសង្គម ក៏បង្ហាញពីទស្សនៈ និងការគិតបែបការរចនារបស់ខ្ញុំផងដែរ។ ខ្ញុំមានចំណាប់អារម្មណ៍លើវិស័យជាច្រើន ដូចជា ការរចនាផលិតផល ស្ថាបត្យកម្ម ការបោះពុម្ព និងផ្នែកផ្សេងៗទៀត។ អ្វីដែលទាក់ទាញខ្ញុំជាពិសេស គឺផ្នែកនៃជំនាញការងារដោយដៃ និងដំណើរការបង្កើតវា។ ទស្សនៈមានសារៈសំខាន់ មិនមែនត្រឹមតែក្នុងការរចនាប៉ុណ្ណោះទេ ប៉ុន្តែក៏សំខាន់ក្នុងក្នុងជីវិតរស់នៅផងដែរ។ នៅក្នុងផ្ទះរបស់ខ្ញុំ អ្វីៗទាំងអស់ត្រូវបានជ្រើសរើស​យ៉ាង​ប្រុងប្រយ័ត្ន។ ខ្ញុំតែងតែស្វែងរកអ្វីៗដែលមានទាំងភាពស្រស់ស្អាត និងមានប្រយោជន៍ក្នុងការប្រើប្រាស់។ ខ្ញុំក៏ចូលចិត្តប្រមូលរូបភាព និងឯកសារដែលជួយជំរុញគំនិតច្នៃប្រឌិតផងដែរ។ មានហេតុផលមួយដែលគេនិយាយថា ការឃើញផ្ទាល់ភ្នែកនឹងធ្វើឱ្យមានការជឿជាក់។ ពាក្យសម្ដីជារឿងសំខាន់ ប៉ុន្តែការថតរូប សិល្បៈ និងគំនូរ កើតចេញពីសភាវគតិមួយប្រភេទផ្សេងទៀត ហើយអាចជំរុញការច្នៃប្រឌិត ពីព្រោះវាអាចបង្ហាញគំនិតដែលលើសពីអ្វីដែលភាសាអាចពណ៌នាបាន។ ការប្រមូល ការសិក្សា និងការទទួលបទពិសោធ​ពីរូបភាពទាំងនោះ គឺជាផ្នែកសំខាន់ចំពោះ​របៀបដែលខ្ញុំធ្វើការរចនា។

រូបថតជិត G-SHOCK ពណ៌ខ្មៅ
ការរចនា G-SHOCK ពណ៌មាស
ស្ទូឌីយោ Ruba Abu-Nimah

កន្លែងមួយនៅ WSA ក្នុងទីក្រុងញូវយ៉ក ដែល Abu-Nimah ទើបតែផ្លាស់ប្ដូរការិយាល័យរបស់នាងទៅទីនោះ។ អគារនេះប្រមូលផ្តុំអ្នកបង្កើតស្នាដៃពីវិស័យផ្សេងៗ ដូចជា ការរចនា ម៉ូតសម្លៀកបំពាក់ អាហារ និងសុខុមាលភាព ដោយបន្ទប់​នីមួយៗត្រូវបានគេប្រើប្រាស់ជាការិយាល័យ ឬស្ទូឌីយោផ្ទាល់ខ្លួន។ សូម្បីតែការសន្ទនាខ្លីៗនៅតាមផ្លូវដើរក្នុងអគារ ក៏អាចជំរុញឱ្យកើតមានគំនិតថ្មីៗបាន ហើយធ្វើឱ្យវាក្លាយជាបរិយាកាសការងារច្នៃប្រឌិតដ៏មានថាមពលបំផុតមួយក្នុងពិភពលោក។

――តើទស្សនវិជ្ជារបស់អ្នកក្នុងការរចនាគឺជាអ្វី?

សាមញ្ញ តែមានឥទ្ធិពល។ ខ្ញុំចូលចិត្តពេលដែលអ្វីមួយត្រូវបានសម្រួលឱ្យនៅសល់តែចំណុចសំខាន់ និង​អត្ថន័យ​ពិតប្រាកដរបស់វា។ វិធីសាស្ត្រអាចមានភាពសាមញ្ញ ប៉ុន្តែសារដែលត្រូវបង្ហាញគួរតែមានភាពស្មុគស្មាញ។ នេះគឺជាតុល្យភាពដែលខ្ញុំតែងតែព្យាយាមស្វែងរក។ វាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែវាជាអ្វីដែលធ្វើឱ្យ​មានភាពគួរឱ្យចាប់អារម្មណ៍។  Saint-Exupéry ធ្លាប់បាននិយាយថា “ភាពល្អឥតខ្ចោះកើតឡើង មិនមែននៅពេលដែលគ្មានអ្វីត្រូវបន្ថែមទៀតនោះទេ ប៉ុន្តែនៅពេលដែលគ្មានអ្វីត្រូវដកចេញទៀត។” គំនិតនោះពិតជាត្រូវនឹងទស្សនៈរបស់ខ្ញុំខ្លាំងណាស់។

―― ស្នាដៃរបស់អ្នកតែងតែបញ្ចូលគ្នានូវធាតុផ្សំដែលមិនធម្មតា ដើម្បីបង្កើតអ្វីមួយដែលមានឥទ្ធិពល និងមានអត្ថន័យ។ តើអ្នកមានវិធីសាស្ត្រយ៉ាងដូចម្តេច​ក្នុងការរក្សាតុល្យភាពនោះ?

ការងាររបស់ខ្ញុំមិនត្រឹមតែជាការរចនាក្រាហ្វិកសម្រាប់ជាឧបករណ៍បញ្ជូនព័ត៌មានប៉ុណ្ណោះទេ។ អ្វីដែលសំខាន់គឺជាការបញ្ជូនសារមួយ។ ខ្ញុំប្រើប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគ្នា ហើយប្រមូលផ្ដុំវាតាមវិធីដែលមានអត្ថន័យ ហើយពេលខ្លះក៏បង្កើតជាចំណុចប្លែកខុសពីធម្មតាបន្តិចផងដែរ។ បញ្ហាប្រឈមគឺការស្វែងរកតុល្យភាពដ៏ត្រឹមត្រូវរវាងធាតុផ្សំទាំងអស់​ដែលពាក់ព័ន្ធ។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំតែងតែគិតអំពីរបៀបធ្វើឱ្យ​មនុស្សចង់ទិញ​ផលិតផលមួយតាមវិធីថ្មីមួយ។

―― តើអ្នកចំណាយពេលវេលារបស់អ្នកយ៉ាងដូចម្តេច នៅពេលកំពុងបង្កើត​គំនិតថ្មីៗ?

ខ្ញុំរស់នៅទីក្រុងញូវយ៉ក ហើយនៅទីនេះតែងតែមានអ្វីៗដែល​អាចបំផុសគំនិតបានជានិច្ច។ ទីក្រុងនេះបានក្លាយជាមជ្ឈមណ្ឌលវប្បធម៌ដ៏សំខាន់មួយរបស់ពិភពលោកចាប់តាំងពីទសវត្សរ៍ឆ្នាំ 1950 ហើយមនុស្សម្នាភាគច្រើនដែលមកទីនេះគឺមានគោលដៅរៀងៗខ្លួន។ សូម្បីតែពេលដើរលេងក្នុងទីក្រុងធម្មតា ក៏មានអារម្មណ៍ថាគំនិតថ្មីៗ តែងតែចូលមករកអ្នក​ដោយខ្លួនឯង។ ក្នុងពេលជាមួយគ្នានេះ វាក៏អាចជាកន្លែងដ៏លំបាកមួយដែលល្បងសមត្ថភាពរបស់អ្នកពិតប្រាកដ។ ប៉ុន្តែប្រសិនបើអ្នកមិនបោះបង់ ហើយអាចស្វែងរក​វិធីរស់នៅទីនេះបាន ទីក្រុងនេះនឹងផ្តល់អ្វីមួយដ៏មាន​តម្លៃត្រឡប់មកអ្នកវិញ។ ថ្មីៗនេះ ខ្ញុំបានប្ដូរការិយាល័យរបស់ខ្ញុំទៅ WSA ហើយទីនោះបានក្លាយជាបរិយាកាសពិសេសមួយសម្រាប់ខ្ញុំ។ វាជាទីកន្លែងដែលបម្រូលផ្ដុំមនុស្សមកពីវិស័យម៉ូតសម្លៀកបំបាក់ សិល្បៈ អាហារ និងវិស័យច្នៃប្រឌិតផ្សេងៗ ដែលសុទ្ធតែជាផ្នែក​នៃសហគមន៍វប្បធម៌​ទីក្រុងញូវយ៉កសព្វថ្ងៃ។ ការដែលមានមនុស្សមានគំនិត និងទស្សនៈស្រដៀងគ្នា​នៅជុំវិញខ្លួន ធ្វើឱ្យមានភាពខុសគ្នា​យ៉ាងខ្លាំង។ មិនថាជាមនុស្សដែលខ្ញុំស្គាល់អស់រយៈពេលជាច្រើនឆ្នាំ ឬជាមនុស្សដែលខ្ញុំទើបតែបានជួបក៏ដោយ វាជារឿងដែលបំផុសគំនិតខ្លាំងក្នុងការដើរកាត់មនុស្សនៅតាមផ្លូវដើរ ដែលពួកគេទាំងអស់កំពុងធ្វើអ្វីមួយដែលច្នៃប្រឌិត។

G-SHOCK នៅលើកដៃ

01.
ផ្នែកមួយ​នៃការិយាល័យរបស់ Abu-Nimah នៅ WSA។ ការរចនាផ្នែកវិចារណកថា និងការរចនាសៀវភៅ គឺជាមូលដ្ឋានគ្រឹះនៃអាជីពរបស់នាង ហើយសៀវភៅ និងទស្សនាវដ្តី គឺជាផ្នែកមួយដែលមានជាប់​ជាប្រចាំក្នុង​ជីវិតប្រចាំថ្ងៃរបស់នាង។ នៅលើធ្នើខាងលើ មានស្នាដៃមួយដែលបង្ហាញសាររបស់​វិចិត្រករ​សហសម័យជនជាតិចិន Ai Weiwei។

02.
ផ្ទះរបស់ Abu-Nimah។ រូបបោះពុម្ពរបស់ Kate Moss ដែលថតដោយមិត្តភក្តិ និងដៃគូសហការយូរឆ្នាំរបស់នាង គឺជាងថតរូប Mario Sorrenti ត្រូវបានដាក់តាំងនៅជិតស្នាដៃរបស់ Andy Warhol និងប្រអប់ពណ៌ទឹកក្រូចរបស់ Hermès ដោយមានស្បែកជើងប៉ាតាជាច្រើនគូរៀបជាជួរនៅផ្នែកខាងក្រោមនៃធ្នើ។ សមត្ថភាពក្នុងការរក្សាតុល្យភាពនោះ គឺជាអ្វីដែលធ្វើ​ឱ្យនាងនៅតែ​ជាអ្នកឈានមុខគេក្នុងវិស័យរបស់នាង។

03.
នាឡិកា G-SHOCK ដែល Abu-Nimah កំពុងពាក់ គឺជាស្នាដៃសហការរវាង G-SHOCK និង Hardies Hardware ដែលដឹកនាំដោយអ្នកជិះស្គីអាជីព និងមិត្តភក្តិយូរឆ្នាំរបស់នាង Tyshawn Jones ដែលបង្ហាញខ្លួននៅក្នុងក្បាលនេះរបស់ទស្សនាវដ្តី THISTIME ផងដែរ។ នៅខាងក្រោយនាង គឺជាស្នាដៃសិល្បៈរបស់ Sho Shibuya ដែលជាវិចិត្រករជនជាតិជប៉ុនរស់នៅ និងធ្វើការនៅ​ទីក្រុងញូវយ៉ក។ នាងរស់នៅក្នុងបរិយាកាសដែលពោរពេញដោយស្នាដៃរបស់មិត្តភក្តិ ហើយពួកគេតែងតែមានឥទ្ធិពលលើជីវិត និងការងាររបស់នាង។

ធ្នើសៀវភៅសម្រាប់ការបំផុសគំនិត​ផ្នែករចនា

នាឡិកា G-SHOCK ដែល Abu-Nimah កំពុងពាក់ គឺជាស្នាដៃសហការរវាង G-SHOCK និង Hardies Hardware ដែលដឹកនាំដោយអ្នកជិះស្គីអាជីព និងមិត្តភក្តិយូរឆ្នាំរបស់នាង Tyshawn Jones ដែលបង្ហាញខ្លួននៅក្នុងក្បាលនេះរបស់ទស្សនាវដ្តី THISTIME ផងដែរ។ នៅខាងក្រោយនាង គឺជាស្នាដៃសិល្បៈរបស់ Sho Shibuya ដែលជាវិចិត្រករជនជាតិជប៉ុនរស់នៅ និងធ្វើការនៅ​ទីក្រុងញូវយ៉ក។ នាងរស់នៅក្នុងបរិយាកាសដែលពោរពេញដោយស្នាដៃរបស់មិត្តភក្តិ ហើយពួកគេតែងតែមានឥទ្ធិពលលើជីវិត និងការងាររបស់នាង។

――តើអ្នកគិតថាធាតុអ្វីដែលធ្វើឱ្យស្នាដៃមួយមិនចេះហួសសម័យ?

វាជាអ្វីមួយដែលនៅតែមានអត្ថន័យ និងអាចភ្ជាប់ជាមួយ​មនុស្សបាន។ មិនចាំបាច់ត្រូវតែផ្អែកលើអ្វីដែលកំពុងពេញនិយមនោះទេ។ អ្វីដែលកំពុងពេញនិយមអាចជួយជំរុញអ្វីៗឱ្យឈានទៅមុខ ប៉ុន្តែអ្វីដែលមានភាពអមតៈ នៅតែរក្សាអត្ថន័យបាន ទោះបីជាច្រើនឆ្នាំកន្លងផុតទៅក៏ដោយ។ ជាការល្អបំផុត វាគួរតែមើលទៅស្រស់ស្អាតផងដែរ ប៉ុន្តែអ្វីដែលសំខាន់នោះគឺអត្ថន័យដែលបង្កប់ខាងក្រោមនោះ។ ទោះបីជាកំពុងធ្វើការឱ្យអតិថិជនក៏ដោយ ខ្ញុំតែងតែផ្តោតលើការស្វែងរកវិធីបង្ហាញអត្តសញ្ញាណ ទស្សនវិជ្ជារបស់ម៉ាកនោះឱ្យច្បាស់ដែលនៅពីក្រោយវា។ សម្រាប់ខ្ញុំ បញ្ហាប្រឈមគឺការស្វែងរកវិធីបង្ហាញ​អ្វីមួយដែលមានតម្លៃ និងមានអត្ថន័យ។

―― អ្នកធ្លាប់រស់នៅប្រទេសជប៉ុន​អស់រយៈពេលប្រហែលពីរឆ្នាំ។ តើអ្វីខ្លះដែលអ្នកបានរៀនពីវប្បធម៌ជប៉ុន និងរបៀបគិតផ្នែកសោភ័ណភាពរបស់ពួកគេ?

ប្រទេសជប៉ុនបានបង្រៀននូទស្សនៈមើលពិភពលោកមួយដែលខុសគ្នា ដែលផ្តោតលើផ្លូវចិត្ត ទស្សនវិជ្ជា និងឬសគល់នៃសិល្បៈសិប្បកម្ម។ ខ្ញុំបានរៀនពីសារៈសំខាន់នៃការបង្កើតអ្វីមួយដោយមានគោលបំណង ជៀសវាងការខ្ជះខ្ជាយ និងគិតពីភាពយូរអង្វែង។ នៅប្រទេសជប៉ុន មានស្នាដៃ និងវត្ថុជាច្រើនដែលផលិតឡើង​ដោយគិតពីភាពយូរអង្វែង អាចស្ថិតស្ថេរបានរាប់រយ ឬរាប់ពាន់ឆ្នាំ។ អត្ថន័យដ៏ជ្រាលជ្រៅបង្កប់នោះ គឺជាអ្វីដែលធ្វើឱ្យវានៅតែមានតម្លៃជានិច្ច។ នៅពេលដែលខ្ញុំធ្វើការនៅ Shiseido យើងបានចំណាយពេលច្រើន​ក្នុងការសួរខ្លួនឯងថា តើផលិតផលមួយពិតជាចាំបាច់ត្រូវមាននៅលើ​ទីផ្សារឬអត់។ ការផ្តោតសំខាន់លើអត្ថន័យបែបនេះបានស្ថិតក្នុងចិត្តរបស់ខ្ញុំរហូតមក។ សូម្បីតែការយល់ឃើញអំពីអ្វីដែលជាភាពស្រស់ស្អាត ក៏ខុសគ្នាដែរ។ វាមិនមែនគ្រាន់តែជារឿងរូបរាង​ខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែជាអត្ថន័យ និងភាពជ្រាលជ្រៅបង្កប់ក្នុងនោះ ហើយគំនិតនេះនៅតែណែនាំការងាររបស់ខ្ញុំរហូតមកដល់ថ្ងៃនេះ។

―― គណនី Instagram របស់អ្នកតែងតែបង្ហាញពីនាឡិកា​ជាញឹកញាប់។ តើមានអត្តន័យយ៉ាងណាចំពោះអ្នក?

នាឡិកាមានភាពទាក់ទងយ៉ាងខ្លាំងជាមួយនឹងសិល្បៈហត្ថកម្ម។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ វាបានក្លាយ​ជានិមិត្តសញ្ញានៃកិត្តិយសសង្គមដ៏សំខាន់មួយ។ អ្វីដែលពីមុនវាគ្រាន់តែជាវត្ថុប្រើប្រាស់ប៉ុណ្ណោះ ឥឡូវនេះក៏ត្រូវបានមើលឃើញថាជាគ្រឿងអលង្ការ និងសូម្បីតែជានិមិត្តសញ្ញានៃភាពឆ្លាតវៃ និងរសនិយមផងដែរ។ ខ្ញុំមានការចាប់អារម្មណ៍ជាពិសេសលើការរចនាបែបឧស្សាហកម្ម ហើយខ្ញុំមើលឃើញនាឡិកា​ស្ថិតក្នុងប្រភេទដូចគ្នាជាមួយរថយន្ត ឬម៉ាស៊ីន​ឆុងកាហ្វេដែរ។ តាមរយៈស្នាដៃរបស់លោក Dieter Rams យើងឃើញថា ការរចនាដ៏ល្អឥតខ្ចោះ គឺស្ថិតស្ថេរគង់វង្សទៅតាមពេលវេលា សម្រាប់ខ្ញុំ នាឡិកាគឺជាវត្ថុដែលរំលឹកខ្ញុំជានិច្ចថា អ្វីជាគុណតម្លៃ​ពិតប្រាកដក្នុងការរចនា។ ការផលិតនាឡិកាមួយត្រូវឆ្លងកាត់ដំណើរការ និងផ្នែកសមាសធាតុជាច្រើន ដែលមានភាពស្មុគស្មាញដូចគ្នា​នឹងការផលិតរថយន្ត ឬសម្លៀកបំពាក់កូត្យួរដែរ។ វាមិនមែនជារបស់ដែលប្រើហើយ​បោះចោលនោះទេ។ ប្រសិនបើថែរក្សាវាឱ្យបានត្រឹមត្រូវ វាជារបស់ដែលអ្នកអាច​រក្សាទុកបានពេញមួយជីវិត។

――តើ​ភាពធន់រឹងមាំ មាន​ន័យយ៉ាងណាចំពោះ​អ្នក?

ការរស់នៅទីក្រុងញូវយ៉ក។ អ្នកត្រូវតែអត់ធ្មត់។ អ្នកពិតជាត្រូវតែរឹងមាំ។ អ្នកមិនអាចឱ្យខ្លួនឯងដួលរលំ ឬបាត់បង់ភាពរឹងមាំបានទេ។

រូបថតជិតបង្ហាញខ្នងប្រអប់នៃនាឡិកា G-SHOCK ដែលមានការរចនាល្អិតល្អន់ ដោយមានទិដ្ឋភាព​ទីក្រុងញូវយ៉កនៅពេលយប់។
រូបភាពស្ត្រីម្នាក់ពាក់នាឡិកា G-SHOCK នៅក្នុងស្ទូឌីយោ​ដែលពោរពេញ​ដោយបរិយាកាសច្នៃប្រឌិត។

01
ផ្នែកមួយ​នៃការិយាល័យរបស់ Abu-Nimah នៅ WSA។ ការរចនាផ្នែកវិចារណកថា និងការរចនាសៀវភៅ គឺជាមូលដ្ឋានគ្រឹះនៃអាជីពរបស់នាង ហើយសៀវភៅ និងទស្សនាវដ្តី គឺជាផ្នែកមួយដែលមានជាប់​ជាប្រចាំក្នុង​ជីវិតប្រចាំថ្ងៃរបស់នាង។ នៅលើធ្នើខាងលើ មានស្នាដៃមួយដែលបង្ហាញសាររបស់​វិចិត្រករ​សហសម័យជនជាតិចិន Ai Weiwei។

02
ផ្ទះរបស់ Abu-Nimah។ រូបបោះពុម្ពរបស់ Kate Moss ដែលថតដោយមិត្តភក្តិ និងដៃគូសហការយូរឆ្នាំរបស់នាង គឺជាងថតរូប Mario Sorrenti ត្រូវបានដាក់តាំងនៅជិតស្នាដៃរបស់ Andy Warhol និងប្រអប់ពណ៌ទឹកក្រូចរបស់ Hermès ដោយមានស្បែកជើងប៉ាតាជាច្រើនគូរៀបជាជួរនៅផ្នែកខាងក្រោមនៃធ្នើ។ សមត្ថភាពក្នុងការរក្សាតុល្យភាពនោះ គឺជាអ្វីដែលធ្វើ​ឱ្យនាងនៅតែ​ជាអ្នកឈានមុខគេក្នុងវិស័យរបស់នាង។

03
នាឡិកា G-SHOCK ដែល Abu-Nimah កំពុងពាក់ គឺជាស្នាដៃសហការរវាង G-SHOCK និង Hardies Hardware ដែលដឹកនាំដោយអ្នកជិះស្គីអាជីព និងមិត្តភក្តិយូរឆ្នាំរបស់នាង Tyshawn Jones ដែលបង្ហាញខ្លួននៅក្នុងក្បាលនេះរបស់ទស្សនាវដ្តី THISTIME ផងដែរ។ នៅខាងក្រោយនាង គឺជាស្នាដៃសិល្បៈរបស់ Sho Shibuya ដែលជាវិចិត្រករជនជាតិជប៉ុនរស់នៅ និងធ្វើការនៅ​ទីក្រុងញូវយ៉ក។ នាងរស់នៅក្នុងបរិយាកាសដែលពោរពេញដោយស្នាដៃរបស់មិត្តភក្តិ ហើយពួកគេតែងតែមានឥទ្ធិពលលើជីវិត និងការងាររបស់នាង។

ធ្នើសៀវភៅដែលពោរពេញដោយឯកសារយោងផ្នែករចនា ដែល​ឆ្លុះបញ្ចាំងពីប្រភពគំនិតច្នៃប្រឌិតរបស់អ្នកបង្កើត។

នាឡិកា G-SHOCK ដែល Abu-Nimah កំពុងពាក់ គឺជាស្នាដៃសហការរវាង G-SHOCK និង Hardies Hardware ដែលដឹកនាំដោយអ្នកជិះស្គីអាជីព និងមិត្តភក្តិយូរឆ្នាំរបស់នាង Tyshawn Jones ដែលបង្ហាញខ្លួននៅក្នុងក្បាលនេះរបស់ទស្សនាវដ្តី THISTIME ផងដែរ។ នៅខាងក្រោយនាង គឺជាស្នាដៃសិល្បៈរបស់ Sho Shibuya ដែលជាវិចិត្រករជនជាតិជប៉ុនរស់នៅ និងធ្វើការនៅ​ទីក្រុងញូវយ៉ក។ នាងរស់នៅក្នុងបរិយាកាសដែលពោរពេញដោយស្នាដៃរបស់មិត្តភក្តិ ហើយពួកគេតែងតែមានឥទ្ធិពលលើជីវិត និងការងាររបស់នាង។

ទិដ្ឋភាពផ្លូវនៅទីក្រុងញូវយ៉កដែលមានព្រិល បង្ហាញពីប្រភពនៃការបំផុសគំនិតប្រចាំថ្ងៃ ដែលនៅពីក្រោយស្នាដៃរចនា។
សៀវភៅ និងឯកសារយោងសម្រាប់ការរចនាក្រាហ្វិក ដែល Ruba Abu-Nimah បានប្រមូលទុកជាផ្នែកមួយនៃប្រភពបំផុស​គំនិតរបស់នាង។
រូបថតបញ្ឈររបស់អ្នករចនាក្រាហ្វិក Ruba Abu-Nimah នៅខាងក្នុង​រថយន្តបុរាណមួយនៅទីក្រុងញូវយ៉ក។

ពីរថយន្ត Mercedes-Benz 380SL ពណ៌ខៀវរបស់នាង ទៅកាន់អាវធំពណ៌ខៀវ និងរូបតុក្កតា Lucy ពី Peanuts ដែលនាងយកមកធ្វើជារូបតំណាង Instagram ផងដែរ ការប្តេជ្ញាចិត្តរបស់ Abu-Nimah ចំពោះអ្វីដែលនាងស្រឡាញ់ តែងតែឆ្លុះបញ្ចាំងពីទស្សនវិជ្ជានៃការរចនារបស់នាង ដែលផ្តោតលើការកាត់បន្ថយអ្វីៗដែលមិនចាំបាច់ដោយទុកតែរបស់ដ៏សំខាន់បំផុតរបស់វា។

ប្រវត្តិរូប។

Ruba Abu-Nimah

Ruba Abu-Nimah កើតនៅទីក្រុង Amman ប្រទេស Jordan ហើយបានចាប់ផ្តើម​អាជីពរបស់នាងជាអ្នករចនាបោះពុម្ព។ ចាប់តាំងពីពេលនោះមក នាងមានតួនាទី​ជានាយកច្នៃប្រឌិត​សម្រាប់ Revlon, Shiseido, ទស្សនាវដ្តី ELLE និង Tiffany។ ដោយមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីម៉ូតសម្លៀកបំពាក់ សម្រស់ និងវប្បធម៌ ស្នាដៃរបស់នាងត្រូវបានកំណត់ដោយការ​រួមបញ្ចូលគ្នាដ៏មិននឹកស្មានដល់ ដែលនាងបង្កើតឡើង ដើម្បីបង្កើតអ្វីដែលថ្មី និងមានថាមពល។

Instagram. @ruba

ការថតរូប។ Bladimir Corniel
Koki Sato។  Shimpei Nakagawa
កែ & អត្ថបទ។  Yutaro Okamoto_THOUSAND

 ទស្សនាវដ្ដី THISTIME

ទស្សនាវដ្ដី THISTIME

កិច្ចសម្ភាសន៍ជាមួយអ្នកបង្កើត

Select a location