កិច្ចសម្ភាសន៍ជាមួយអ្នកបង្កើត
-អ្នកដឹកនាំផ្នែកសិល្បៈ-
ការប្រសព្វគ្នានៃរចនាបថបុរាណ និងភាពស៊ីវិល័យទាន់សម័យ
រូបភាពដែលស្ដែងចេញនូវអារម្មណ៍រស់រវើក ប្រៀបបាននឹងបទតន្ត្រី
អស់រយៈពេលជាច្រើនឆ្នាំមកនេះ លោក So Me បានក្លាយជាអ្នកតំណាងអត្តសញ្ញាណផ្នែកសិល្បៈគំនូររបស់ផលិតកម្ម Ed Banger Records ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស
ដោយលោកបានចូលរួមចំណែកក្នុងការកសាងអត្តសញ្ញាណឱ្យផលិតកម្មនេះ មិនចាញ់ឥទ្ធិពលនៃសំឡេងតន្ត្រីនោះឡើយ។
ក្របអាល់ប៊ុមរបស់លោក ដែលជួនកាលមានលក្ខណៈបែបកំប្លែង និងជួនកាលបង្កប់អត្ថន័យដ៏ជ្រាលជ្រៅ
បានក្លាយជាគោលដៅវប្បធម៌ដ៏សំខាន់នៅក្នុងពិភពតន្ត្រីអេឡិចត្រូរបស់បារាំង។
នាពេលបច្ចុប្បន្ននេះ ភាពច្នៃប្រឌិតរបស់លោកបានរីកសាយភាយលើសពីការរចនាលើក្រដាស ដោយលោកបានចាប់យកបញ្ហាប្រឈមថ្មីៗក្នុងនាមជាអ្នកដឹកនាំរឿង
ទាំងការដឹកនាំវីដេអូចម្រៀង និងខ្សែភាពយន្តភាគឱ្យសិល្បករល្បីៗជុំវិញពិភពលោកផងដែរ។
សម្រាប់ទស្សនាវដ្ដីនេះ លោក So Me បានបង្កើតស្នាដៃសិល្បៈមួយដែលបំផុសគំនិតដោយនាឡិកា GA-2100
ដែលឆ្លុះបញ្ចាំងពីទស្សនៈបែបកំប្លែងរបស់លោកចំពោះពេលវេលា។
យើងបានទៅជួបលោកដល់គេហដ្ឋានក្នុងតំបន់ Montmartre ដើម្បីស្វែងយល់ថា
តើអ្វីទៅជាប្រភពនៃថាមពលជំរុញចិត្ត ដែលធ្វើឱ្យលោកមិនរុញរាក្នុងការស្វែងរកបញ្ហាប្រឈមថ្មីៗក្នុងវិស័យច្នៃប្រឌិតបែបនេះ។
ស្នាដៃដែលលោក So Me បានបង្កើតឡើងសម្រាប់ម៉ូដែល GA-2100 នេះ បានផ្ដិតយកនូវរូបភាពនៃដំណើរពេលវេលា និងរបៀបដែលវាជៀសមិនផុតពីការប្រជែងជាមួយនឹងកាលបរិច្ឆេទកំណត់ការងារ។ ស្របតាមរចនាបថផ្ទាល់ខ្លួនរបស់លោក ស្នាដៃនេះបានបំប្លែងសម្ពាធនៃការបង្កើតអ្វីថ្មីក្នុងពេលវេលាកំណត់ ឱ្យទៅជាការបកស្រាយបែបកំប្លែង និងរស់រវើក ដែលឆ្លុះបញ្ចាំងតាមរយៈឃ្លាមួយថា៖ “អ្វីៗដែលល្អ ប្រពៃ តែងតែកើតមានចំពោះអ្នកដែលចេះរង់ចាំ”។ នៅជ្រុងខាងឆ្វេងផ្នែកខាងក្រោម មានកូដ QR ដែលនាំទៅកាន់បញ្ជីចម្រៀងក្នុង Spotify ដែលត្រូវបានសម្រាំងឡើងយ៉ាងពិសេសដោយលោក So Me សម្រាប់អត្ថបទនេះ ដើម្បីជាការអញ្ជើញទស្សនិកជនឱ្យមកទទួលយកបទពិសោធក្នុងពិភពសិល្បៈរបស់លោក ទាំងតាមរយៈការមើលឃើញ និងការស្ដាប់កម្សាន្ត។
ស្នាដៃឯករបស់លោក So Me
ដែលបានកសាងយុគសម័យសិល្បៈមួយ
អស់រយៈពេលជាច្រើនឆ្នាំមកនេះ លោក So Me បានបំពេញតួនាទី
ជាអ្នកដឹកនាំផ្នែកសិល្បៈដ៏សំខាន់សម្រាប់ផលិតកម្ម Ed Banger Records។
ខណៈពេលដែលតន្ត្រី French House គឺជាអត្តសញ្ញាណសំឡេងដ៏ច្បាស់លាស់របស់ផលិតកម្មនេះ
ធាតុផ្សំមួយទៀតដែលបានចូលរួមបង្កើតកេរ្តិ៍ឈ្មោះឱ្យផលិតកម្មនេះផងដែរនោះ គឺស្នាដៃសិល្បៈរបស់លោក So Me។
ជាមួយនឹងការរចនាបែបបុរាណ ដែលជួនកាលមានលក្ខណៈបែបកម្សាន្ត និងតន្រ្តីប៉ុប
ហើយជួនកាលទៀតបង្កប់ដោយភាពឌឺដង និងចំអកឡកឡើយ
ក្របអាល់ប៊ុមរបស់លោកមានមន្តស្នេហ៍ម្យ៉ាង ដែលធ្វើឱ្យអ្នកមើលចង់ស្ដាប់តន្ត្រីនៅខាងក្នុងនោះភ្លាមៗ។
តស់យើងមកក្រឡេកមើលក្របអាល់ប៊ុមទាំងនោះឡើងវិញ
ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយកសាងយុគសម័យសិល្បៈមួយនេះ។
01.Justice by Justice
ចេញផ្សាយដោយផលិតកម្ម Ed Banger Records ក្នុងឆ្នាំ 2007 អាល់ប៊ុមដំបូងរបស់ក្រុម Justice បានបញ្ជូលគ្នារវាងតន្ត្រីបែបអេឡិចត្រូ និងតន្ត្រីរ៉កទៅជាសំឡេងដ៏មានថាមពល ដែលបានអង្រួនឆាករាំតាមក្លឹបនាសម័យនោះ។ ដោយមានការចាត់ទុកវាថាជាសមិទ្ធផលដ៏អស្ចារ្យមួយនៃតន្ត្រីបែបអេឡិចត្រូរបស់បារាំង ស្នាដៃសិល្បៈនេះបានជាប់ឈ្មោះដណ្ដើមពានរង្វាន់ Grammy។
02.Baby I’m Yours (រួមជាមួយ Irfane) ដោយ Breakbot
ចេញផ្សាយក្នុងឆ្នាំ 2010 បទចម្រៀងទោលមួយនេះ គឺជាត្បូងដ៏មានតម្លៃដែលរួមបញ្ចូលគ្នានូវចង្វាក់ឌីស្កូ និងមនោសញ្ចេតនាបែបយុគសម័យទស្សវត្ស៍ទី 80។ តាមរយៈសំឡេងច្រៀងដ៏ផ្អែមល្ហែមរបស់ Irfane ទាំងរូបភាពក្របអាល់ប៊ុម និងចង្វាក់តន្ត្រី សុទ្ធតែបង្កប់នូវមន្តស្នេហ៍បែបអនុស្សាវរីយ៍អន្លង់អន្លោច។ ជាបទចម្រៀងដ៏លេចធ្លោមួយ ដែលបង្ហាញពីភាពរស់រវើក និងភាពទន់ភ្លន់នៃតន្ត្រីប៉ុបដែលជាអត្តសញ្ញាណរបស់ផលិតកម្ម Ed Banger Records។
03.Ross Ross Ross by SebastiAn
នេះគឺជា EP ដ៏លេចធ្លោបំផុតមួយរបស់ SebastiAn ដែលល្បីល្បាញតាមរយៈតន្ត្រីអេឡិចត្រូកន្រ្តាក់អារម្មណ៍។ ការរចនាក្របអាល់ប៊ុមដែលមើលទៅសាមញ្ញ បែរជាមានភាពផ្ទុយគ្នាស្រឡះពីចង្វាក់ភ្លេងដែលកែទម្រង់ និងទម្រង់សំឡេងគំរោះគំរើយទៅក្នុងក្របអាល់ប៊ុមនោះ ដែលធ្វើឱ្យវាក្លាយជាស្នាដៃឆ្លុះបញ្ចាំងពីបែបបទតន្ត្រី French House កាន់តែច្រើន។
04.Lucky Boy at night by DJ Mehdi
ដោយមានដើមកំណើតចេញពីតន្ត្រី French House ប៉ុន្តែមានការបញ្ចូលនូវបច្ចេកទេស DJ ហ៊ីបហប ដូចជាការអូសកូតថាសផងនោះ ស្នាដៃនេះបានបង្ហាញពីលំហូរនៃតន្ត្រីចម្រុះប្រភេទយ៉ាងរលូនឥតខ្ចោះ។ ទោះបីជា DJ Mehdi បានលាចាកលោកទាំងវ័យក្មេងក្នុងឆ្នាំ 2011 យ៉ាងណាក្ដី ក៏ស្នាដៃរបស់លោកនៅតែជាសិល្បៈដ៏អមតៈមិនចេះជិនណាយឡើយ។ ចំណែកឯស្នាដៃសិល្បៈគំនូរដ៏លម្អិតផ្ចិតផ្ចង់ ដែលត្រូវបានរចនាឡើងតាមរយៈបទពិសោធផ្ទាល់របស់ So Me ក្នុងវប្បធម៌ហ៊ីបហបនាទសវត្សរ៍ទី 90 ក៏មានភាពទាក់ទាញខ្លាំងមិនចាញ់គ្នាប៉ុន្មានដែរ។
05.Stade 2 by Mr. Oizo
ជាអាល់ប៊ុមចេញផ្សាយសាកល្បងពីសិល្បករឯករាជ្យលោក Oizo ដោយផ្គូផ្គងការរចនាសំឡេងបែបគំរោះគំរើយ ជាមួយនឹងចង្វាក់មិនទៀងទាត់ ដែលជំរុញអ្នកស្ដាប់ឱ្យធ្លាក់ទៅក្នុងអារម្មណ៍វង្វេងវង្វាន់ផង និងរំភើបញាប់ញ័រផង។ ចំណែកឯស្នាដៃសិល្បៈគំនូរបែបអាលោះអាល័យវិញ បែរជាបង្ហាញនូវភាពផ្ទុយស្រឡះពីតន្ត្រី ដែលបង្កើតបានជាការរៀបចំបញ្ចូលបែបបទសំឡេងពីរផ្សេងគ្នាដ៏ទាក់ទាញអារម្មណ៍។
06.Ed Rec Vol. X
អាល់ប៊ុមចងក្រងពិសេសនេះចេញផ្សាយក្នុងឆ្នាំ 2013 ដើម្បីអបអរសាទរខួប 10 ឆ្នាំនៃផលិតកម្ម Ed Banger Records ដោយបានប្រមូលផ្ដុំនូវសិល្បករឆ្នើមៗប្រចាំផលិតកម្មដូចជា Justice, Breakbot និង SebastiAn ព្រមទាំងមានបញ្ចូលនូវបទចម្រៀងថ្មីៗដែលមិនធ្លាប់ចេញផ្សាយពីមុនមកផងដែរ។ វាគឺជាកម្រងអាល់ប៊ុមកម្រងស្នាដៃដ៏វិសេសវិសាល និងជាសព្វវចនាធិប្បាយនៃតន្ត្រីអេឡិចត្រូបារាំង។
01.Justice by Justice
ចេញផ្សាយដោយផលិតកម្ម Ed Banger Records ក្នុងឆ្នាំ 2007 អាល់ប៊ុមដំបូងរបស់ក្រុម Justice បានបញ្ជូលគ្នារវាងតន្ត្រីបែបអេឡិចត្រូ និងតន្ត្រីរ៉កទៅជាសំឡេងដ៏មានថាមពល ដែលបានអង្រួនឆាករាំតាមក្លឹបនាសម័យនោះ។ ដោយមានការចាត់ទុកវាថាជាសមិទ្ធផលដ៏អស្ចារ្យមួយនៃតន្ត្រីបែបអេឡិចត្រូរបស់បារាំង ស្នាដៃសិល្បៈនេះបានជាប់ឈ្មោះដណ្ដើមពានរង្វាន់ Grammy។
02.Baby I’m Yours (រួមជាមួយ Irfane) ដោយ Breakbot
ចេញផ្សាយក្នុងឆ្នាំ 2010 បទចម្រៀងទោលមួយនេះ គឺជាត្បូងដ៏មានតម្លៃដែលរួមបញ្ចូលគ្នានូវចង្វាក់ឌីស្កូ និងមនោសញ្ចេតនាបែបយុគសម័យទស្សវត្ស៍ទី 80។ តាមរយៈសំឡេងច្រៀងដ៏ផ្អែមល្ហែមរបស់ Irfane ទាំងរូបភាពក្របអាល់ប៊ុម និងចង្វាក់តន្ត្រី សុទ្ធតែបង្កប់នូវមន្តស្នេហ៍បែបអនុស្សាវរីយ៍អន្លង់អន្លោច។ ជាបទចម្រៀងដ៏លេចធ្លោមួយ ដែលបង្ហាញពីភាពរស់រវើក និងភាពទន់ភ្លន់នៃតន្ត្រីប៉ុបដែលជាអត្តសញ្ញាណរបស់ផលិតកម្ម Ed Banger Records។
03.Ross Ross Ross by SebastiAn
នេះគឺជា EP ដ៏លេចធ្លោបំផុតមួយរបស់ SebastiAn ដែលល្បីល្បាញតាមរយៈតន្ត្រីអេឡិចត្រូកន្រ្តាក់អារម្មណ៍។ ការរចនាក្របអាល់ប៊ុមដែលមើលទៅសាមញ្ញ បែរជាមានភាពផ្ទុយគ្នាស្រឡះពីចង្វាក់ភ្លេងដែលកែទម្រង់ និងទម្រង់សំឡេងគំរោះគំរើយទៅក្នុងក្របអាល់ប៊ុមនោះ ដែលធ្វើឱ្យវាក្លាយជាស្នាដៃឆ្លុះបញ្ចាំងពីបែបបទតន្ត្រី French House កាន់តែច្រើន។
04.Lucky Boy at night by DJ Mehdi
ដោយមានដើមកំណើតចេញពីតន្ត្រី French House ប៉ុន្តែមានការបញ្ចូលនូវបច្ចេកទេស DJ ហ៊ីបហប ដូចជាការអូសកូតថាសផងនោះ ស្នាដៃនេះបានបង្ហាញពីលំហូរនៃតន្ត្រីចម្រុះប្រភេទយ៉ាងរលូនឥតខ្ចោះ។ ទោះបីជា DJ Mehdi បានលាចាកលោកទាំងវ័យក្មេងក្នុងឆ្នាំ 2011 យ៉ាងណាក្ដី ក៏ស្នាដៃរបស់លោកនៅតែជាសិល្បៈដ៏អមតៈមិនចេះជិនណាយឡើយ។ ចំណែកឯស្នាដៃសិល្បៈគំនូរដ៏លម្អិតផ្ចិតផ្ចង់ ដែលត្រូវបានរចនាឡើងតាមរយៈបទពិសោធផ្ទាល់របស់ So Me ក្នុងវប្បធម៌ហ៊ីបហបនាទសវត្សរ៍ទី 90 ក៏មានភាពទាក់ទាញខ្លាំងមិនចាញ់គ្នាប៉ុន្មានដែរ។
05.Stade 2 by Mr. Oizo
ជាអាល់ប៊ុមចេញផ្សាយសាកល្បងពីសិល្បករឯករាជ្យលោក Oizo ដោយផ្គូផ្គងការរចនាសំឡេងបែបគំរោះគំរើយ ជាមួយនឹងចង្វាក់មិនទៀងទាត់ ដែលជំរុញអ្នកស្ដាប់ឱ្យធ្លាក់ទៅក្នុងអារម្មណ៍វង្វេងវង្វាន់ផង និងរំភើបញាប់ញ័រផង។ ចំណែកឯស្នាដៃសិល្បៈគំនូរបែបអាលោះអាល័យវិញ បែរជាបង្ហាញនូវភាពផ្ទុយស្រឡះពីតន្ត្រី ដែលបង្កើតបានជាការរៀបចំបញ្ចូលបែបបទសំឡេងពីរផ្សេងគ្នាដ៏ទាក់ទាញអារម្មណ៍។
06.Ed Rec Vol. X
អាល់ប៊ុមចងក្រងពិសេសនេះចេញផ្សាយក្នុងឆ្នាំ 2013 ដើម្បីអបអរសាទរខួប 10 ឆ្នាំនៃផលិតកម្ម Ed Banger Records ដោយបានប្រមូលផ្ដុំនូវសិល្បករឆ្នើមៗប្រចាំផលិតកម្មដូចជា Justice, Breakbot និង SebastiAn ព្រមទាំងមានបញ្ចូលនូវបទចម្រៀងថ្មីៗដែលមិនធ្លាប់ចេញផ្សាយពីមុនមកផងដែរ។ វាគឺជាកម្រងអាល់ប៊ុមកម្រងស្នាដៃដ៏វិសេសវិសាល និងជាសព្វវចនាធិប្បាយនៃតន្ត្រីអេឡិចត្រូបារាំង។
ភាពពិតប្រាកដនៃ
ដំណើរស្វែងរកភាពស្រស់ស្រាយថ្មីៗជានិច្ច
តន្ត្រី French House បានលេចរូបរាងឡើងក្នុងទសវត្សរ៍ទី 90 និងបានអង្រួនអារម្មណ៍របស់ពិភពលោកក្នុងឆ្នាំ 2000 ជាមួយនឹងចង្វាក់រស់រវើក ងាយស្រួលរាំ ដែលច្នៃចេញពីសំឡេងតន្ត្រីបែបឌីស្កូ និងក្បាច់ញាក់។ ក្នុងចំណោមផលិតកម្មដែលបានជ្រោមជ្រែងតន្ត្រីប្រភេទនេះ ផលិតកម្ម Ed Banger Records មានកេរ្តិ៍ឈ្មោះដ៏លេចធ្លោបំផុត ដែលបានជួយជ្រោមជ្រែងសិល្បករល្បីៗជាច្រើន រួមទាំងក្រុម Justice ផងដែរ។ រីឯបុគ្គលដែលនៅពីក្រោយការរចនាក្របអាល់ប៊ុមសឹងតែទាំងអស់របស់ផលិតកម្មនេះ គឺលោក So Me។ លោកបានរស់នៅក្នុងតំបន់ Montmartre នៃសង្កាត់ទី 18 ក្នុងទីក្រុងប៉ារីស ដែលជាតំបន់ត្រូវបានគេប្រសិទ្ធនាមថាជា “ដែនដីដ៏ពិសិដ្ឋនៃសិល្បៈ” និងធ្លាប់ជាកន្លែងស្នាក់នៅរបស់កំពូលសិល្បករដូចជាលោក Picasso ជាដើម។ អាផាតមិនរបស់លោកមានពិដានខ្ពស់ស្រឡះ និងបង្អួចកញ្ចក់ធំៗដែលផ្ដល់នូវពន្លឺធម្មជាតិដ៏ស្រទន់ បង្កើតបានជាបរិយាកាសស្ងប់ស្ងាត់ ដូចទៅនឹងអារម្មណ៍ដែលស្ដែងចេញពីស្នាដៃរបស់លោកដូច្នោះដែរ។ លោកបានរស់នៅយ៉ាងជិតស្និទ្ធជាមួយនឹងប្រភពនៃការបំផុសគំនិត ដូចជាកម្រងថាសចម្រៀងដែលលោកបានរចនា សៀវភៅសិល្បៈចម្រុះមកពីជុំវិញពិភពលោក និងហ្គីតាជាច្រើនគ្រឿង។ អ្វីដែលនៅតែជាមន្ទិលសង្ស័យនោះគឺថា តើអ្វីទៅដែលជាថាមពលជំរុញឱ្យលោកមានគំនិតច្នៃប្រឌិតមិនចេះរីងស្ងួតបែបនេះ។
―― សូមប្រាប់យើងពីប្រភពដើមនៃឈ្មោះ So Me ផង។
ឈ្មោះពិតរបស់ខ្ញុំគឺវែងណាស់ ដូច្នេះខ្ញុំចង់បានអ្វីដែលខ្លីជាងនេះ ប្លែកបែបតន្រ្តីហ្សាស់ និងងាយស្ដាប់ចាំជាប់ត្រចៀក។ “So Me” មានត្រឹមតែបួនអក្សរប៉ុណ្ណោះ ប៉ុន្តែវាមានន័យគ្រប់គ្រាន់ដូចជាប្រយោគពេញលេញមួយ។ ម្យ៉ាងវិញទៀត វាក៏មានសំឡេងស្រដៀងនឹងភាសាជប៉ុនដែរ ជាចំណុចដែលខ្ញុំចូលចិត្ត។ ឈ្មោះនេះគឺប្លែកខុសពីគេ មិនសូវស៊ាំភ្នែក ហើយខ្ញុំគិតថាវាជាឈ្មោះដែលមានភាពអមតៈជានិច្ច។
―― ស្នាដៃរបស់អ្នកមានរចនាបថបែបបុរាណដូចអារម្មណ៍កាលពីទសវត្សរ៍ទី 70។ តើអ្នកស្វែងរកឃើញរចនាបថបច្ចុប្បន្ននេះដោយរបៀបណា?
ខ្ញុំគិតថា ខ្ញុំទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីអ្វីដែលខ្ញុំបានឃើញកាលពីក្មេង។ ខ្ញុំបានមើលតុក្កតាគំនូរជីវចលជប៉ុនច្រើនណាស់ ហើយរឿងដែលខ្ញុំចូលចិត្តបំផុតគឺ “Space Cobra” ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានសម្រាប់រូបខ្ញុំទេ។ សូម្បីតែតន្ត្រីក្នុងរឿងនោះក៏អស្ចារ្យណាស់ដែរ ដោយមានការរួមបញ្ចូលគ្នារវាងតន្ត្រីហ៊ុយស៊ីបជប៉ុន តន្ត្រីរ៉ក ហ្សាស់ ឧបករណ៍តន្ត្រីខ្សែ និងអូប៉េរ៉ា។ ខ្ញុំក៏ទទួលរងឥទ្ធិពលពីសៀវភៅរូបភាពរបស់អាមេរិក និងអង់គ្លេសផងដែរ។ ពួកវាមានរចនាបថប្លែក ដែលផ្ដល់នូវភាពលម្អិត និងពណ៌ឆើតឆាយ ដោយខ្ញុំបានស្រឡាញ់តាំងពីតូច ហើយវាក៏បានក្លាយជាមូលដ្ឋានគ្រឹះនៃរចនាបថរបស់ខ្ញុំរហូតមកដល់សព្វថ្ងៃ។ ចាប់តាំងពីពេលនោះមក ខ្ញុំចាប់ផ្ដើមឈ្លក់វង្វេងនឹងក្រាហ្វិកដ៏មានឥទ្ធិពលនាទសវត្សរ៍ទី 70 ដូចជាក្របថាសចម្រៀង ផ្ទាំងរូបភាព និងគំនូរពាណិជ្ជកម្មផ្សេងៗកាលពីសម័យនោះ។ ខ្ញុំកើតក្នុងទសវត្សរ៍ទី 80 និងធំដឹងក្ដីក្នុងមជ្ឈដ្ឋានវប្បធម៌ជិះស្គី និងការគូររូបលើជញ្ជាំងនាសម័យទសវត្សរ៍ទី 90។ ដូច្នេះ ទោះបីជាការរចនាបែបទសវត្សរ៍ទី 70 ជាស្នូលនៃស្នាដៃរបស់ខ្ញុំក៏ដោយ ក៏នៅតែមានការលាយឡំនូវធាតុផ្សំនៃវប្បធម៌ផាំង និងជិះស្គីផងដែរ។ កាលពីទសវត្សរ៍ទី 70 និង 80 ការផ្សាយពាណិជ្ជកម្មដោយប្រើគំនូររស់រវើកមាននៅគ្រប់ទីកន្លែង ប៉ុន្តែឥឡូវនេះវាស្ទើរតែបាត់រូបរាងអស់ទៅហើយ។ ម៉ាកល្បីៗនាពេលបច្ចុប្បន្ន កម្រនឹងជួលសិល្បករឱ្យគូររូបសម្រាប់ផ្សាយពាណិជ្ជកម្មលើសារព័ត៌មានណាស់ ប៉ុន្តែសម្រាប់រូបខ្ញុំ គឺនៅតែបន្តរស់នៅក្នុងពិភពបែបនោះដដែល។
―― តើទីក្រុងប៉ារីសនាដើមទសវត្សរ៍ឆ្នាំ 2000 មានសភាពយ៉ាងណាដែរ?
កាលនោះខ្ញុំមានអាយុខ្ទង់ម្ភៃឆ្នាំ តែងតែនៅក្បែរមិត្តភក្តិ និងដើរលេងជប់លៀងមិនដែលខាន។ វាជាពេលវេលាមួយដែលយើងបានរួមគ្នាបង្កើតអ្វីមួយដែលថ្មី និងជាពេលដែលយើងមានអារម្មណ៍ស៊ីសង្វាក់គ្នាបំផុតជាមួយ ‘ស្មារតីនៃយុគសម័យ’។ ខ្ញុំមានអារម្មណ៍ថាគ្រប់គ្នាមានគំនិតដូចគ្នានៅកន្លែងតែមួយ និងមានគោលដៅឆ្ពោះទៅទិសដៅតែមួយ។ សម្រាប់ពួកយើង វាគឺជាពេលវេលាដ៏វិសេសវិសាលបំផុត។
―― តើលោកមានអារម្មណ៍យ៉ាងណាដែរ ពេលដែលបានសហការជាមួយអ្នកច្នៃប្រឌិតផ្សេងទៀត?
ជារឿងដ៏គួរឱ្យចាប់អារម្មណ៍ជានិច្ច នៅពេលដែលគំនិតច្នៃប្រឌិតពីរមកជួបគ្នា។ មនុស្សមួយចំនួនផ្ដល់សេរីភាពពេញលេញមកឱ្យខ្ញុំ ដោយពួកគេនិយាយថា “ធ្វើអ្វីដែលអ្នកចង់បានចុះ ហើយនាំពួកយើងទៅកាន់ពិភពរបស់អ្នក”។ ចំណែកអ្នកខ្លះទៀតមានគំនិតច្បាស់លាស់ និងម៉ឺងម៉ាត់ ដែលទាមទារឱ្យមានការសម្របសម្រួលគ្នាខ្លះ ប៉ុន្តែនោះគឺជាផ្នែកមួយនៃដំណើរការការងារ។ ចំណុចសំខាន់គឺត្រូវបើកចិត្តឱ្យទូលាយចំពោះគ្រប់ស្ថានភាព ព្រោះអ្នកច្នៃប្រឌិតម្នាក់ៗសុទ្ធតែមានវិធីសាស្រ្តគិត និងការបង្កើតសិល្បៈរៀងៗខ្លួន ហើយវិធីសាស្រ្តទាំងនោះតែងតែមានការវិវត្តជានិច្ច។ រូបខ្ញុំផ្ទាល់ក៏ផ្លាស់ប្ដូរទម្រង់សិល្បៈរបស់ខ្លួនឯងជាប្រចាំផងដែរ។ ពេលខ្លះខ្ញុំផលិតវីដេអូ ហើយពេលខ្លះទៀតខ្ញុំរចនាក្របថាសចម្រៀង។ នៅពេលដែលទម្រង់នៃការបង្ហាញផ្លាស់ប្ដូរ សិល្បៈនោះក៏ផ្លាស់ប្ដូរទៅតាមនោះដែរ។ នោះហើយជាមូលហេតុដែលខ្ញុំតែងតែស្វែងរកបញ្ហាប្រឈមថ្មីៗជានិច្ច។
ផ្ទះរបស់លោកស្ថិតនៅជាន់កំពូលនៃអគារស្នាក់នៅមួយក្នុងតំបន់ Montmartre ដែលមានជញ្ជាំងជាបង្អួចកញ្ចក់ធំៗយ៉ាងប្រណីត។ ពន្លឺព្រះអាទិត្យបានចាំងជះកាត់ពិដានដ៏ខ្ពស់ស្រឡះ ធ្វើឱ្យផ្ទៃក្នុងផ្ទះទាំងមូលមានពន្លឺចែងចាំង។ នៅទីនេះ លោកចំណាយពេលជារៀងរាល់ថ្ងៃនៅក្បែរក្របថាសចម្រៀងដែលលោកបានរចនា សៀវភៅសិល្បៈ និងហ្គីតា ដែលសុទ្ធសឹងតែជាប្រភពជំរុញគំនិតច្នៃប្រឌិតរបស់លោក។
ផ្ទះរបស់លោកស្ថិតនៅជាន់កំពូលនៃអគារស្នាក់នៅមួយក្នុងតំបន់ Montmartre ដែលមានជញ្ជាំងជាបង្អួចកញ្ចក់ធំៗយ៉ាងប្រណីត។ ពន្លឺព្រះអាទិត្យបានចាំងជះកាត់ពិដានដ៏ខ្ពស់ស្រឡះ ធ្វើឱ្យផ្ទៃក្នុងផ្ទះទាំងមូលមានពន្លឺចែងចាំង។ នៅទីនេះ លោកចំណាយពេលជារៀងរាល់ថ្ងៃនៅក្បែរក្របថាសចម្រៀងដែលលោកបានរចនា សៀវភៅសិល្បៈ និងហ្គីតា ដែលសុទ្ធសឹងតែជាប្រភពជំរុញគំនិតច្នៃប្រឌិតរបស់លោក។
―― លោកធ្វើការក្នុងវិស័យច្រើនណាស់ តាំងពីការដឹកនាំសិល្បៈ រហូតដល់ការដឹកនាំរឿងឱ្យក្រុមហ៊ុន Netflix។ តើលោកបង្កើតគំនិតថ្មីៗដោយរបៀបណា ហើយតើលោកមានទម្លាប់ប្រចាំថ្ងៃអ្វីខ្លះ ដើម្បីជួយជំរុញការបំផុសគំនិត?
ខ្ញុំក៏ប្រាថ្នាចង់ដឹងពីអាថ៌កំបាំងនៃជីវិតច្នៃប្រឌិត និងរបៀបស្វែងរកគំនិតថ្មីៗជារៀងរាល់ថ្ងៃដែរ។ ប៉ុន្តែវាពុំដូចគ្នាឡើយ។ ជួនកាល គំនិតប្លែកៗងាយនឹងកើតឡើងបំផុត ប៉ុន្តែជួនកាលទៀត គំនិតបែរជាទាល់ច្រក ដែលធ្វើឱ្យខ្ញុំឆ្ងល់ថា តើកាលពីមុនខ្ញុំអាចបង្កើតគំនិតទាំងនោះបានដោយរបៀបណា? ខ្ញុំគិតថាអ្វីដែលសំខាន់បំផុត គឺការរក្សាស្មារតីឱ្យបានល្អ និងមានអារម្មណ៍រំភើបពិតប្រាកដចំពោះអ្វីដែលខ្ញុំកំពុងធ្វើ។ នៅពេលដែលខ្ញុំមានអារម្មណ៍រំភើប គំនិតច្នៃប្រឌិតនឹងកើតមានយ៉ាងស្រួល។ នៅពេលដែលខ្ញុំធ្វើអ្វីមួយដែលមិនមែនជាចំណង់ចំណូលចិត្តរបស់ខ្ញុំទេនោះ គំនិតទាំងនោះក៏នឹងមិនកើតឡើងដែរ។
―― តើលោកយកបទពិសោធពីទម្រង់សិល្បៈខុសៗគ្នាទាំងនោះ មកអនុវត្តក្នុងកិច្ចការងារដោយរបៀបណា?
ខ្ញុំតែងតែចូលចិត្តមធ្យោបាយសិល្បៈចម្រុះ។ ដោយសារតែខ្ញុំមិនមែនជាអ្នកជំនាញឯកទេសលើផ្នែកណាមួយតែមួយមុខ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងអាចនាំយកនូវទស្សនៈវិស័យថ្មីប្លែកមកបង្ហាញបាន។ ខ្ញុំកោតសរសើរចំពោះអ្នកដែលចំណាយពេលពេញមួយជីវិត ដើម្បីរៀនស្ទាត់ជំនាញលើកិច្ចការតែមួយ ប៉ុន្តែសម្រាប់រូបខ្ញុំ បើធ្វើអ្វីដដែលៗយូរពេក ខ្ញុំនឹងមានអារម្មណ៍ថាធុញទ្រាន់ ហើយនៅពេលដែលខ្ញុំបាត់បង់ភាពរំភើប ខ្ញុំក៏មិនអាចបង្កើតស្នាដៃល្អបានដែរ។ វិធីដែលល្អបំផុតដើម្បីដុតបញ្ឆេះគំនិតច្នៃប្រឌិតរបស់ខ្ញុំ គឺការផ្លាស់ប្ដូរទីកន្លែង ឬបច្ចេកទេសការងារ។ ការសាកល្បងអ្វីដែលថ្មីៗ អាចមានន័យថាខ្ញុំខ្វះបទពិសោធ ប៉ុន្តែអ្វីដែលខ្ញុំខ្វះខាតផ្នែកបទពិសោធ គឺត្រូវបានជំនួសមកវិញដោយពន្លកនៃគំនិតថ្មីៗ។
―― ស្នាដៃរបស់លោកមានវិសាលភាពធំធេងណាស់ ចាប់តាំងពីការរចនាក្របថាសចម្រៀង រហូតដល់ការដឹកនាំរឿងខ្នាតធំ។ ការងារទាំងនោះប្រាកដជាមានភាពលំបាក និងតានតឹងខ្លាំងនៅពេលខ្លះ។ តើលោកធ្វើដូចម្ដេច ដើម្បីឱ្យចិត្តស្ងប់?
ជាច្រើនឆ្នាំមកនេះ ខ្ញុំតែងតែជំរុញខ្លួនឯងឱ្យឈានទៅមុខមួយកម្រិតទៀតជានិច្ច ជាលំដាប់លំដោយ ចាប់ពីការធ្វើវីដេអូចម្រៀងឱ្យមិត្តភក្តិ រហូតដល់សិល្បករល្បីៗ បន្ទាប់មកគឺការថតពាណិជ្ជកម្ម ភាពយន្តខ្លី និងចុងក្រោយគឺការសម្រេចចិត្តផលិតភាពយន្តខ្នាតធំ។ ភាពយន្តនោះគឺជាគម្រោងដែលផ្ដល់សម្ពាធបំផុតសម្រាប់រូបខ្ញុំ។ វាជាគម្រោងដែលមានកញ្ចប់ថវិកាខ្ពស់ មានមនុស្សចូលរួមច្រើន ហើយរាល់ការសម្រេចចិត្តទាំងអស់សុទ្ធតែត្រូវឆ្លងកាត់ការអនុម័ត។ មានពេលខ្លះខ្ញុំគិតថា “វាអាចនឹងត្រូវបញ្ចប់ត្រឹមនេះ វាប្រហែលជាមិនអាចកើតឡើងបានទេ”។ កាលពីខ្ញុំរចនាសិល្បៈរូបភាព វាមានភាពងាយស្រួលជាងនេះឆ្ងាយណាស់។ ខ្ញុំបានបង្កើតរូបភាពដែលមានពណ៌ស្រស់ឆើតឆាយ រស់រវើក និងងាយស្រួលយល់ ដែលកម្រនឹងទទួលរងការរិះគន់ខ្លាំងៗណាស់។ ប៉ុន្តែចំពោះគម្រោងធំៗវិញ ទាំងទំហំការងារ ការទទួលខុសត្រូវ ថ្លៃចំណាយ និងពេលវេលាកំណត់ ហើយសម្ពាធក៏កើនឡើងទៅតាមនោះដែរ។ ខណៈពេលនេះ ខ្ញុំនៅតែបន្តរៀនពីរបៀបគ្រប់គ្រងភាពតានតឹងទាំងនោះ។ អ្វីដែលខ្ញុំបានចាប់ផ្ដើមធ្វើ គឺការចាប់យកឧបករណ៍តន្ត្រីមកលេង និងបង្កើតតន្ត្រីឡើងវិញ គឺធ្វើសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ នៅពេលដែលអ្វីៗគ្រប់យ៉ាងដែលអ្នកបង្កើតឡើង គឺធ្វើឡើងដើម្បីអតិថិជន ឬដើម្បីទស្សនិកជន នោះសម្ពាធនឹងកាន់តែគៀបសង្កត់ខ្លាំងឡើង។ ការបង្កើតអ្វីមួយសម្រាប់តែភាពរីករាយផ្ទាល់ខ្លួន បានជួយនាំឱ្យស្មារតីរបស់ខ្ញុំត្រឡប់មកសភាពល្អប្រសើរឡើងវិញ។
―― សូមប្រាប់យើងអំពីស្នាដៃសិល្បៈ G-SHOCK ដែលលោកបានបង្កើតឡើងសម្រាប់ទស្សនាវដ្ដីនេះ។
ស្នាដៃមួយនេះនិយាយអំពីដំណើរនៃពេលវេលា និងរបៀបដែលវាជះឥទ្ធិពលលើការកំណត់កាលបរិច្ឆេទការងាររបស់ខ្ញុំ។ ជាការឆ្លុះបញ្ចាំងពីការព្យាយាម និងការតស៊ូរបស់ខ្ញុំក្នុងការធ្វើឱ្យទាន់ពេលវេលា។ ជាច្រើនឆ្នាំមកនេះ ខ្ញុំបានរចនាក្របអាល់ប៊ុមឱ្យលោក Pedro ដែលជាប្រធានផលិតកម្ម Ed Banger Records និយាយដោយត្រង់ទៅ ខ្ញុំស្ទើរតែមិនដែលប្រគល់ការងារបានទាន់ពេលកំណត់ឡើយ។ ខ្ញុំច្បាស់ណាស់ថា វាគឺជាបញ្ហាដែលធ្វើឱ្យគាត់ឈឺក្បាលជានិច្ច។ ប៉ុន្តែការយឺតយ៉ាវទាំងនោះ មិនមែនមកពីខ្ញុំមិនយកចិត្តទុកដាក់នោះទេ។ ផ្ទុយទៅវិញ វាគឺជាលទ្ធផលនៃការដែលខ្ញុំជក់ចិត្តនឹងការងារខ្លាំងពេក រហូតចង់បន្តកែតម្រូវ និងផ្ចិតផ្ចង់រាល់ចំណុចតូចៗឱ្យបានល្អបំផុត ទើបខ្ញុំមានអារម្មណ៍ថាស្កប់ស្កល់។ វាកើតចេញពីសេចក្ដីស្រឡាញ់ពិតប្រាកដចំពោះអ្វីដែលខ្ញុំធ្វើ។ នៅពេលដែលអ្នកកំពុងសប្បាយរីករាយនឹងការងារ ពេលវេលានឹងរលាយបាត់ទៅ ហើយនោះគឺជាអ្វីដែលរមែងកើតឡើងចំពោះរូបខ្ញុំ។ យ៉ាងហោចណាស់ នោះគឺជាអ្វីដែលខ្ញុំចង់ឱ្យគេយល់ឃើញអំពីខ្ញុំដែរ។ ទីបំផុត ខ្ញុំគិតថាវាតែងតែបញ្ចប់ទៅដោយលទ្ធផលដ៏រីករាយសម្រាប់យើងទាំងពីរនាក់។
ទាំងហ្គីតា និងបាសដែលដាក់ក្នុងបន្ទប់នេះ គឺជាផលិតផលរបស់ម៉ាក Fender។ ដោយសារទំហំតូចល្មមរបស់វា ឧបករណ៍ទាំងនេះពិតជាស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ។ ហ្គីតានេះមានបំពាក់មកជាមួយនូវឧបករណ៍បំពងសំឡេងស្រាប់ ដែលមិនចាំបាច់ត្រូវការតភ្ជាប់ទៅកាន់អំភ្លីឡើយ ហើយឧបករណ៍ទាំងពីរនេះត្រូវបានរចនាឡើងជាមួយនឹងមុខងារដែលផ្ដល់ភាពងាយស្រួលសម្រាប់ការបង្កើតតន្ត្រីក្នុងបរិយាកាសបែបសម្រាកលំហែកាយ។
ធ្នើរសៀវភៅដ៏ខ្ពស់សន្លឹមរហូតដល់ពិដាន ត្រូវបានតម្រៀបយ៉ាងណែនតាន់តាប់ទៅដោយសៀវភៅមកពីជុំវិញពិភពលោក។ ក្នុងនោះ សៀវភៅចំណងជើងជាភាសាជប៉ុនមានភាពលេចធ្លោជាងគេ ចាប់តាំងពីកម្រងស្នាដៃឯករបស់លោក Tadanori Yokoo, Shigeo Fukuda និង Shoji Ueda រហូតដល់បណ្ដុំរូបថតឯកសារអំពីក្រុមប្រណាំងម៉ូតូ ‘bōsōzoku’ របស់ជប៉ុន ដែលនេះសបញ្ជាក់ឱ្យឃើញពីចំណាប់អារម្មណ៍ដ៏ទូលំទូលាយអស្ចារ្យរបស់លោក So Me។
ប្រវត្តិរូប។
So Me
លោកគឺជានាយកសិល្បៈ វិចិត្រករគំនូររូបភាព និងជាអ្នកដឹកនាំរឿង ដែលរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង។ លោកបានចាប់ផ្ដើមអាជីពដំបូងរបស់ខ្លួន តាមរយៈការរចនាក្របថាសចម្រៀងឱ្យក្រុមតន្ត្រី French House ល្បីៗដូចជា Justice និង Cassius ហើយក្រោយមក លោកបានបន្តដឹកនាំវីដេអូចម្រៀងឱ្យសិល្បករលំដាប់ពិភពលោកដូចជា Major Lazer និង Kanye West ផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានពង្រីកវិសាលភាពការងារទៅក្នុងវិស័យភាពយន្ត រួមទាំងការដឹកនាំរឿងខ្នាតធំ “Banger” របស់ក្រុមហ៊ុន Netflix ដោយលោកនៅតែបន្តបង្ហាញស្នាដៃយ៉ាងសម្បូរបែប ឆ្លងកាត់រចនាបទតន្ត្រី និងទម្រង់សិល្បៈចម្រុះជាច្រើន។
Instagram. @so_me_ma_sen
រូបថតរបស់ Shoichi Kajino
កាត់ត. Katsuya Kondo _THOUSAND