Skip to content

Stéphane Manel | ទិដ្ឋភាពបែបច្នៃប្រឌិតរបស់អ្នកបង្កើតនៅទីក្រុងប៉ារីស | ទស្សនាវដ្ដី THISTIME | CASIO CAMBODIA

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

កិច្ចសម្ភាសន៍ជាមួយអ្នកបង្កើត

Stéphane Manel

-សិល្បករ-

ការស្រមើលស្រមៃឆ្លងព្រំដែន
ជ្រួតជ្រាបនៅក្នុងពិភពនៃលំហូរបន្ទាត់ និងពណ៌

ដោយមានមូលដ្ឋាននៅទីក្រុងប៉ារីស លោក Stéphane Manel ដែលជាអ្នកគូររូប និងកវីនិពន្ធបានកសាងពិភពកំណាព្យកាន់តែប្រសើរ
តាមរយៈសិល្បៈ និងពាក្យសម្ដីរបស់គាត់។
ដោយផ្លាស់ទីយ៉ាងរលូនលើទស្សនាវដ្ដី តន្ត្រី ម៉ូតសម្លៀកបំពាក់ និងភាពយន្ត
គាត់បន្តកំណត់ល្ខណៈភាសារូបភាពប្លែកពីគេដោយខ្លួនឯងទាំងស្រុង។
ជាមួយនឹងសៀវភៅរឿងកំប្លែងដើមរបស់គាត់ដែលទទួលបានការបំផុសគំនិតពីនាឡិកា GA-2100
យើងទទួលបានទិដ្ឋភាពកម្រមួយអំពីពិភពខាងក្នុងរបស់គាត់។

ភាពពិតប្រាកដ​នៃ

ពិភពដែលមានភាពរស់រវើក
នៅពេលចាកចេញពីបន្ទាប់ដើម្បីធ្វើការស្រមើលស្រមៃ

Stéphane Manel បានចាប់ផ្ដើមអាជីពរបស់គាត់នៅក្នុងទសវត្សរ៍ឆ្នាំ 1990 ដោយកម្រៃជើងសាមួយក្នុងចំណោមកម្រៃជើងសាដំបូងបង្អស់របស់គាត់គឺទទួលបានពីក្រដាសមុខបទចម្រៀងសម្រាប់តារាចម្រៀង Serge Gainsbourg ដែលទទួលបានការពេញនិយមរយៈពេលយូរ។ ចាប់តាំងពីពេលនោះមក គំនូររូបភាពរបស់គាត់បានក្លាយជាវត្តមានឥតដាច់នៅក្នុងទស្សនាវដ្ដីបារាំង ខណៈដែលកេរ្តិ៍ឈ្មោះរបស់គាត់បានរីកសាយដោយរួមបញ្ចូលស្នាដៃសិល្បៈសម្រាប់តន្ត្រីករដូចជា លោក Sébastien Tellier និងលោក Dimitri From Paris ព្រមទាំងរូបភាពដ៏រស់រវើកសម្រាប់ម៉ូតសម្លៀកបំពាក់ និងភាពយន្ត។ សម្រាប់លក្ខណៈពិសេសនេះ យើងបានទៅមើលស្ទូឌីយ៉ូផ្ទះរបស់គាត់នៅជិត Bastille នៅក្នុងសង្កាត់ទី 11 នៃទីក្រុងប៉ារីស ដែលជាកន្លែងដាក់សៀវភៅ គំនូរព្រាង ផ្ទាំងរូបភាព និងគ្រឿងសង្ហារិមបុរាណ ដើម្បីបង្ហាញបន្ថែមអំពីពិភពច្នៃប្រឌិតរបស់គាត់។

Stéphane Manel គូសវាសគំនិតអំពីការរចនា

នៅអំឡុងការសម្ភាស ប្រហែលដោយសារទទួលបានការបំផុសគំនិតពីនាឡិកា GA-2100 នៅលើកដៃខាងឆ្វេង លោក Manel បានយកខ្មៅដៃពណ៌ខៀវសំណព្វរបស់គាត់ រួចចាប់ផ្ដើមគូសវាស។ ការផ្លាស់ទីយ៉ាងងាយស្រួលរវាងការពិត និងការស្រមើស្រមៃ ខ្សែបន្ទាត់គូសវាសរបស់គាត់បានហូរដោយគ្មានការផ្អាក ដែលបង្ហាញពីភាពរលូន និងលក្ខណៈធម្មជាតិដែលកំណត់អំពីការងាររបស់គាត់។

―― តើរោងជាងវិចិត្រករក៏ជាកន្លែងដែលអ្នករស់នៅឬ?
នេះជាកន្លែងសម្រាប់ការបង្កើត។ វាមានតន្ត្រី សៀវភៅ ស្នាដៃសិល្បៈ និងគំនូរដែលគូរដោយដៃគូរបស់ខ្ញុំ Lou (Doillon) និងកូនរបស់យើង។ វាហាក់ដូចជាទីកន្លែងដែលមានជីវិតទាំងមូលរបស់ខ្ញុំ។ ខ្ញុំក៏មានបន្ទប់ធ្វើការតូចមួយនៅសង្កាត់ទី 6 ផងដែរ ប៉ុន្តែខ្ញុំផ្លាស់ទីលំនៅជាញឹកញាប់ ដោយចំណាយពេលវេលានៅទីនេះបន្តិច នៅទីនោះបន្តិច នៅសហរដ្ឋអាមេរិក ឬនៅជនបទប្រទេសបារាំង។ ខ្ញុំមិនមានកន្លែងធ្វើការនៅមួយកន្លែងទេ។ ខ្ញុំគូររូបនៅពេលធ្វើដំណើរ និងបង្កើតអ្វីមួយនៅពេលកំពុងធ្វើដំណើរឆ្លងកាត់ ហើយរបៀបនោះវាត្រូវនឹងខ្ញុំណាស់។

――តើនៅពេលនេះអ្នកកំពុងធ្វើការលើកិច្ចការអ្វី?
បច្ចុប្បន្ន ខ្ញុំកំពុងសរសេរសៀវភៅទីបួនរបស់ខ្ញុំដែលមានប្រធានបទពាក់ព័ន្ធនឹងទីក្រុងប៉ារីស។ សៀវភៅគឺស័ក្ដិសមសម្រាប់ខ្ញុំ ដោយសារខ្ញុំអាចបង្កើតទាំងអត្ថបទ និងរូបគំនូរដោយខ្លួនឯង កសាងពិភពរបស់ខ្ញុំ និងមានអារម្មណ៍ថាមានសេរីភាពទាំងស្រុង។ ខ្ញុំក៏ចូលរួមក្នុងគម្រោងដ៏ធំមួយជាមួយ Sarah Andelman ដែលមានរូបភាពច្រើនជាង 300 សន្លឹកផងដែរ។ ថ្មីៗ​នេះ ខ្ញុំ​បានគូររូបភាពក្រដាសមុខបទចម្រៀងឱ្យតារាងចម្រៀងបារាំង Alain Souchon និងកូនទាំងពីរនាក់របស់គាត់ និងមានឱកាសចូលរួមក្នុងការថតបទចម្រៀងរបស់ពួកគេនៅ Saint-Germain ដែលនោះគឺជាបទពិសោធដ៏អស្ចារ្យ។

――តើមានអ្វីជំរុញឱ្យអ្នកក្លាយខ្លួនជាវិចិត្រករ?
គ្រាដំបូង ខ្ញុំចង់ក្លាយជាអ្នកដឹកនាំភាពយន្ត ប៉ុន្តែការថតភាពយន្តត្រូវការមនុស្សជាច្រើននាក់ និងត្រូវការការរៀបចំ និងការសិក្សាច្រើន ចំណែកឯការគូររូបវិញ គឺមានខ្ញុំតែម្នាក់ឯងក៏អាចធ្វើបានដែរ។ ខ្ញុំជឿជាក់ថា ប្រសិនបើខ្ញុំអាចប្រាប់រឿងរ៉ាវតូចៗតាមរយៈការគូររូប រឿងរ៉ាវទាំងនោះប្រៀបបាននឹងភាពយន្តខ្លីៗអញ្ចឹង។ កាលពីខ្ញុំមានអាយុដប់ពីរ ឬដប់បីឆ្នាំ ខ្ញុំបានចាប់អារម្មណ៍លើរូបគំនូររបស់លោក Francis Picabia ដែលជាវិចិត្រករ Dada និង Surrealist ហើយចាប់តាំងពីពេលនោះមក ខ្ញុំចង់យកគំរូតាមគាត់។ ខ្ញុំតែងតែចាប់អារម្មណ៍លើការបង្ហាញអារម្មណ៍ដែលរួមបញ្ចូលតន្ត្រី និងរូបភាព ដែលនេះជាមូលហេតុដែលខ្ញុំតែងធ្វើការជាមួយតន្ត្រីករលើក្រដាសមុខបទចម្រៀង និងវីដេអូ។ តាមវិធីជាច្រើន សុបិននៃយុវវ័យរបស់ខ្ញុំបានក្លាយជាការពិត។

――តើមានអ្វីដែលបំផុសគំនិតឱ្យអ្នកគូរ និងអ្វីដែលបំផុសគំនិតអ្នក?
ការបំផុសគំនិតអាចកើតចេញពីអ្វីៗគ្រប់យ៉ាង ចាប់ពីពែងកាហ្វេនៅក្នុងហាងកាហ្វេ រហូតដល់ស្លឹកចេក។ ភាគច្រើន វាមានប្រភពមកពីមនុស្ស។ ខ្ញុំចូលចិត្តគូររូបថត ហើយខ្ញុំគូរភាគច្រើននូវមនុស្សដែលឈរនៅស្ងៀមមួយកន្លែងជាជាងមនុស្សធ្វើចលនា។ ការគូររូបគឺជាសភាវគតិរបស់ខ្ញុំ ស្ទើរតែដូចជាតម្រូវការរាងកាយអញ្ចឹង។ ខ្ញុំថែមទាំងរីករាយជាមួយនឹងក្លិនទឹកថ្នាំនៅពេលដែលប៊ិកផ្លាស់ទី ហើយនៅពេលដែលគូររូប ខ្ញុំមានអារម្មណ៍ថាដូចជាផ្នែកបន្ថែមនៃរាងកាយរបស់ខ្ញុំ។

បានបញ្ចប់ស្នាដៃសិល្បៈនៅក្នុងស្ទូឌីយ៉ូ

ស្នាដៃដែលបានគូរវាសបង្ហាញពីលក្ខណៈជាច្រើន ចាប់ពីខ្មៅដៃ និងខ្មៅដៃពណ៌រហូតដល់ទឹកថ្នាំ ដែលផ្ដល់នូវអត្ថន័យត្រង់នៅក្នុងចិត្តរបស់លោក Manel។ នៅក្នុងស្នាដៃសិល្បៈ មនុស្ស ពាក្យសម្ដី ប្រដាប់ក្មេងលេង និងពណ៌នីមួយៗរួមចំណែកក្នុងការបង្កើតនូវការសន្ទនាដ៏ស្ងៀមស្ងាត់។

ការសម្ភាសលោក Stéphane Manel នៅក្នុងស្ទូឌីយ៉ូ
Stéphane Manel គូសវាសគំនិតអំពីការរចនា

នៅអំឡុងការសម្ភាស ប្រហែលដោយសារទទួលបានការបំផុសគំនិតពីនាឡិកា GA-2100 នៅលើកដៃខាងឆ្វេង លោក Manel បានយកខ្មៅដៃពណ៌ខៀវសំណព្វរបស់គាត់ រួចចាប់ផ្ដើមគូសវាស។ ការផ្លាស់ទីយ៉ាងងាយស្រួលរវាងការពិត និងការស្រមើស្រមៃ ខ្សែបន្ទាត់គូសវាសរបស់គាត់បានហូរដោយគ្មានការផ្អាក ដែលបង្ហាញពីភាពរលូន និងលក្ខណៈធម្មជាតិដែលកំណត់អំពីការងាររបស់គាត់។

បានបញ្ចប់ស្នាដៃសិល្បៈនៅក្នុងស្ទូឌីយ៉ូ

ស្នាដៃដែលបានគូរវាសបង្ហាញពីលក្ខណៈជាច្រើន ចាប់ពីខ្មៅដៃ និងខ្មៅដៃពណ៌រហូតដល់ទឹកថ្នាំ ដែលផ្ដល់នូវអត្ថន័យត្រង់នៅក្នុងចិត្តរបស់លោក Manel។ នៅក្នុងស្នាដៃសិល្បៈ មនុស្ស ពាក្យសម្ដី ប្រដាប់ក្មេងលេង និងពណ៌នីមួយៗរួមចំណែកក្នុងការបង្កើតនូវការសន្ទនាដ៏ស្ងៀមស្ងាត់។

Stéphane Manel កំពុងចាប់កាន់សម្ភារៈរចនា

សព្វថ្ងៃនេះ ការងារលើការបោះពុម្ពផ្សាយថ្មីរបស់លោក Manel ជិតបញ្ចប់ហើយ។ គាត់ពិនិត្យមើលទំព័រនីមួយៗយ៉ាងយកចិត្តទុកដាក់ ដោយលៃតម្រូវប្លង់ជាមួយនឹងការផ្ចិតផ្ចង់។ សូម្បីតែគំនិតដំបូងដែលគូសវាសនៅក្នុងសៀវភៅកត់ត្រារបស់គាត់បានចាប់យកអាណាចក្រ និងស្មារតីដ៏រស់រវើករបស់គាត់។

―― អ្នកហាក់ដូចជាប្រើឧបករណ៍ជាច្រើន នៅពេលអ្នកគូររូប។
បាទ ខ្ញុំចូលចិត្តប្រើខ្មៅដៃជាងគេ។ ខ្ញុំក៏ចូលចិត្តប្រើទឹកថ្នាំ និងជួនកាលប្រើទឹកថ្នាំស៊ុមិជប៉ុនផងដែរ។ ថ្មីៗ​នេះ ខ្ញុំ​រីករាយ​នឹង​ការ​ផ្គូផ្គង​រូបភាព​ជា​មួយ​ពាក្យ​ ដើម្បី​ប្រាប់​រឿងរ៉ាវ​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់។ ការបង្កើតការការគូរ និងអត្ថបទអនុញ្ញាតឱ្យខ្ញុំអាចធ្វើឱ្យពិភពទាំងស្រុងនៅខាងក្នុងមានភាពរស់រវើក។ ការណ៍នេះគឺងាយស្រួលសម្រាប់ខ្ញុំ និងបង្ហាញពីទម្រង់នៃការបង្ហាញអារម្មណ៍ដ៏ឥតខ្ចោះរបស់ខ្ញុំ។

―― ការប្រើប្រាស់ពណ៌របស់អ្នកធ្វើឱ្យសិល្បៈបារាំងមានលក្ខណៈប្លែក។
ខ្ញុំ​មិន​បាន​ដឹង​ខ្លួន​ទេ ប៉ុន្តែ​ឥឡូវ​នេះ​អ្នក​និយាយ​ដូច្នេះ ប្រហែល​វាជាការពិតហើយ។ ខ្ញុំបានទទួលឥទ្ធិពលពីស្នាដៃនានា ដូចជាសម័យគំនូររបស់ Picasso និង David Hockney។ ការនិយាយថា វាមានលក្ខណៈជាសិល្បៈបារាំងគឺជារឿងគួរឱ្យចាប់អារម្មណ៍។ វាត្រូវតែជាអ្វីមួយដែលបានដិតជាប់នៅក្នុងខ្លួនខ្ញុំតាមលក្ខណៈធម្មជាតិតាមរយៈរាងកាយ និងវប្បធម៌របស់ខ្ញុំ។

――យើងលឺថាអ្នកបញ្ចូលលំនាំបែបជប៉ុននៅក្នុងស្នាដៃរបស់អ្នកដែរ?
បាទ។ ថ្មីៗនេះ ខ្ញុំបានទិញចម្លាក់សត្វឆ្កែ papier-mâché ដែលម្ចាស់ហាងប្រាប់ថា វាមានអាយុប្រហែលមួយរយឆ្នាំហើយ។ កូនរបស់ខ្ញុំចាប់អារម្មណ៍នឹងពណ៌របស់វា ហើយខ្ញុំក៏ចង់គូរវាផងដែរ។ សិល្បៈជប៉ុនមានលក្ខណៈប្លែក និងធ្វើឱ្យខ្ញុំចាប់អារម្មណ៍។ សូម្បីតែមើលឃើញឡូហ្គោ ឬការវេចខ្ចប់របស់ជប៉ុនក៏ធ្វើឱ្យខ្ញុំចង់ធ្វើដំណើរដែរ។ ខ្ញុំចាំបានថា ពេលស្វែងរកតន្ត្រីកាលពីក្មេង និងរកឃើញតែចម្រៀងដ៏ល្អបំផុតគឺចម្រៀងជប៉ុនជាមួយនឹងក្រដាសមុខចម្រៀងឆ្នូត ដែលជាសញ្ញាសម្គាល់ពីគុណភាព។ ការរចនាបែបជប៉ុនជារឿយៗត្រូវបានបង្កើតឡើងដោយយកចិត្តទុកដាក់ជាងនៅលោកខាងលិច ហើយគួរឱ្យចង់គូរវាណាស់។

―― តើអ្នកដឹងពីស្តាយល៍របស់អ្នកផ្ទាល់ដែរទេ នៅពេលអ្នកគូររូប?
ខ្ញុំមិនដែលគិតអំពីវាទេ ប៉ុន្តែខ្ញុំជឿថា វានឹងបង្ហាញនៅទីបញ្ចប់។ សម្រាប់ខ្ញុំ ស្តាយល៍គឺនិយាយអំពីការបង្ហាញពីការពិតដោយក្ដីស្មោះត្រង់។ ប្រសិនបើអ្នករក្សាភាពស្មោះត្រង់ នោះវានឹងក្លាយជាស្តាយល៍របស់អ្នកតាមលក្ខណៈធម្មជាតិ។ ជាញឹកញយ អ្វីមួយដែលខ្ញុំបានគ្រោងមុនពេលគូរបានប្រែផ្ទុយស្រឡះ។

―― ដូចជាការចាប់ផ្ដើមថ្ងៃជាមួយគម្រោងមួយអញ្ចឹង ហើយបន្ទាប់មកចេញទៅទិសដៅមួយផ្សេង។
បាទ។ ខ្ញុំ​ត្រូវ​បានអូស​ទាញ​ទៅ​រក​អ្វី​ដែល​កើត​ឡើង​ដោយ​ចៃដន្យ និង​ទៅ​លើ​បន្ទាត់​ដែល​មាន​ទិសដៅ​មិន​បាន​រំពឹង​ទុក។ គំនូររបស់ខ្ញុំមិនមានការពន្យល់ច្រើនទេ ហើយខ្ញុំចង់ឱ្យមានភាពភាពមិនច្បាស់លាស់បន្តិច។ ពេលខ្លះ វាមើលទៅហាក់ដូចជាមិនទាន់ចប់ទេ ប៉ុន្តែខ្ញុំជឿថាអ្នកមើលនៅតែអាចយល់បានដោយមិនចាំបាច់បង្ហាញនោះទេ។ បន្ទាត់ប្រសព្វគ្នា វត្ថុ និងមុខខិតជិតគ្នា ហើយដោយទុកកន្លែងសម្រាប់ការស្រមើស្រមៃ ពិភពលោកនឹងបញ្ចេញរូបរាង។ នោះហើយជារបៀបដែលខ្ញុំគូរនាពេលបច្ចុប្បន្ន។ ខ្ញុំប្រហែលប្រើស្តាយល៍នេះប្រហែលដប់ឆ្នាំមុន ប៉ុន្តែខ្ញុំមិនដែលគិតថាវាជា “ស្តាយល៍របស់ខ្ញុំ” នោះទេ។ ខ្ញុំគ្រាន់តែអនុញ្ញាតឱ្យពិភពនៅក្នុងក្បាលរបស់ខ្ញុំហូរតាមដៃរបស់ខ្ញុំទៅលើក្រដាស។ សម្រាប់ខ្ញុំ ទម្រង់នៃការបង្ហាញអារម្មណ៍ដ៏ឥតខ្ចោះគឺទម្រង់ដែលមានលក្ខណៈសេរី ស្មោះត្រង់ និងពិត។

―― សូមប្រាប់យើងអំពីស្នាដៃសិល្បៈដែលអ្នកបានបង្កើតសម្រាប់ G-SHOCK។
ខ្ញុំតែងគិតថានាឡិកា G-SHOCK មានលក្ខណៈទំនើបខ្លាំង។ សម្រាប់អ្នកដែលចូលចិត្តរឿងកំប្លែងបែបបុរាណ និងកំពូលវីរបុរស ការផ្គូផ្គងវាជាមួយនាឡិកា G-SHOCK ហាក់ដូចជាការផ្គូផ្គងដ៏ល្អឥតខ្ចោះ។ ខ្ញុំបានបន្ថែមភាពកំប្លែងទៅលើស្នាដៃនេះ។ ខ្ញុំចូលចិត្តម៉ូដែល GA-2100 ពណ៌ខ្មៅស្រិលនេះ ដូច្នេះខ្ញុំបានបន្ថែមពណ៌បៃតង លឿង និងខៀវទៅផ្ទៃខាងក្រោយ ដើម្បីធ្វើឱ្យវាលេចធ្លោ និងបង្កើនកម្រិតពណ៌។ សម្រាប់ខ្ញុំ សូម្បីតែគំនិតដែលហាក់ដូចជាងាយស្រួលគូរ ជារឿយៗគឺជាលទ្ធផលនៃការគិតគូរវែងឆ្ងាយ។ វា​ជា​ដំណើរ​ការ​ស្រដៀង​នឹង​វិចិត្រករ​ជនជាតិ​ជប៉ុន ដែល​សង្កេត​ជា​យូរ​មក​មុន​នឹង​ចាប់ផ្ដើមគូរ។ ខ្ញុំបានចំណាយពេលវេលាផ្ទាល់ខ្លួន និងរីករាយនឹងការធ្វើការលើគម្រោងនេះ។

បានបញ្ចប់រូបភាពគូរនៅលើតុ

លោកស្រី Lou Doillon ដែលជាដៃគូរបស់លោក Manel គឺជាសិល្បៈករពហុទេពកោសល្យដែលល្បីល្បាញថាជាតួកុន និងតន្ត្រីករ និងជាកូនស្រីរបស់លោកស្រី Jane Birkin។ រោងជាងវិចិត្រករ គឺជាកន្លែងរួមមួយ (ដែលសម្ភារៈរបស់នាងនៅរាយប៉ាយ) ដែលផ្ដល់នូវភាពកក់ក្ដៅ និងលក្ខណៈនៃបន្ទប់គ្រួសារពិតៗ។

Stéphane Manel បញ្ចប់ការគូររូបភាព
បានបញ្ចប់រូបភាពគូរនៅលើតុ

លោកស្រី Lou Doillon ដែលជាដៃគូរបស់លោក Manel គឺជាសិល្បៈករពហុទេពកោសល្យដែលល្បីល្បាញថាជាតួកុន និងតន្ត្រីករ និងជាកូនស្រីរបស់លោកស្រី Jane Birkin។ រោងជាងវិចិត្រករ គឺជាកន្លែងរួមមួយ (ដែលសម្ភារៈរបស់នាងនៅរាយប៉ាយ) ដែលផ្ដល់នូវភាពកក់ក្ដៅ និងលក្ខណៈនៃបន្ទប់គ្រួសារពិតៗ។

Stéphane Manel នៅក្នុងស្ទូឌីយ៉ូជាមួយនឹងឧបករណ៍ច្នៃប្រឌិត

ប្រវត្តិរូប។

Stéphane Manel

ដោយកើតនៅទីក្រុងប៉ារីស ក្នុងឆ្នាំ 1971 លោក Stéphane Manel មានភាពល្បីល្បាញដោយសារស្តាយល៍គូររូបពិសេសដោយដៃរបស់គាត់ ដែល​សម្គាល់​ដោយ​ភាពប៉ិនប្រសប់ ​និងភាព​ឆើតឆាយ។ ចាប់តាំងពីពេលចាប់ផ្ដើមអាជីពរបស់គាត់ក្នុងទសវត្សរ៍ឆ្នាំ 1990 មក គាត់បានធ្វើការលើស្នាដៃសិល្បកាហ្វ្រិក និងវប្បធម៌បារាំងជាច្រើន ដែលចូលរួមចំណែកដល់ពិភពតន្ត្រី ភាពយន្ត និងម៉ូតសម្លៀកបំពាក់។ ការបោះពុម្ពផ្សាយរបស់គាត់រួមមាន Memory Lines (2019) និង All The Things You Are (2020)។

Instagram. @stephanemanel

ការថតរូប.  Shoichi Kajino
កិច្ចសម្ភាសន៍ & អត្ថបទ.  Ko Ueoka
កាត់ត.  Takayasu Yamada_THOUSAND

ទស្សនាវដ្ដី THISTIME

G-SHOCK ជួបជាមួយ Paris Chic

Select a location