Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

អំពីទីក្រុងប៉ារីស និង Esprit

Stéphane Ashpool

ស្ថាបនិក PIGALLE

រូបថត Stéphane Ashpool នៅតាមដងផ្លូវនៃទីក្រុងប៉ារីស

កិច្ចសម្ភាសន៍

ទីក្រុងប៉ារីសនៅតែរស់រវើក និងបំផុសគំនិតដូចពីមុនដដែល។

Stéphane Ashpool គឺជាស្ថាបនិក និងជាអ្នករចនាម៉ូដម៉ាកយីហោ PIGALLE ដែលមានមូលដ្ឋាន​នៅទីក្រុងប៉ារីស។ ស្នាដៃរបស់គាត់រួមបញ្ចូលគ្នានូវវិស័យបាល់បោះដ៏រឹងមាំរបស់គាត់ជាមួយនឹងភាពឆើតឆាយដ៏ប្រណិតរបស់ទីក្រុង ដែលបង្កើតបានជារចនាប័ទ្មផ្ទាល់ខ្លួនរបស់គាត់​ប្លែកពីគេ។ នៅឆ្នាំ 2024 លោកបានឈានដល់ដំណាក់កាលថ្មីមួយ នៅពេលដែលលោកត្រូវបានតែងតាំងជានាយកសិល្បៈ និងជាអ្នករចនាជាន់ខ្ពស់សម្រាប់ឯកសណ្ឋានផ្លូវការរបស់ក្រុមជម្រើសជាតិបារាំង នៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិមួយដែលបានរៀបចំឡើងនៅទីក្រុងប៉ារីស។ នៅក្នុងកិច្ចសម្ភាសន៍នេះ Ashpool បានឆ្លុះបញ្ចាំងពីការបង្កើតរបស់គាត់ និង “esprit” ដែលគាត់ជឿថាវាបង្ហាញពីទិដ្ឋភាពពិតនៃទីក្រុងប៉ារីស។

ហាងលក់វត្ថុអនុស្សាវរីយ៍ Stéphane Souvenir Ashpool Pigalle

ហាងលក់វត្ថុអនុស្សាវរីយ៍ Souvenir Pigalle ដែល Ashpool បានបើកដំណើរការកាលពីខែមិថុនា ត្រូវបានបង្កើតឡើងដើម្បីឱ្យភ្ញៀវដែលមកហាង Pigalle អាចយករបស់ពិសេសណាមួយទៅផ្ទះវិញពីទីក្រុងប៉ារីស។ ហាងនេះមានលក់អ្វីៗគ្រប់យ៉ាងដូចជាអាវយឺត និងអាវយឺតដៃវែងសាច់ក្រាស់ បន្តោងសោរ និងរបស់របរតូចៗផ្សេងទៀតសម្រាប់មនុស្សពេញវ័យ និងកុមារ។

Ashpool និង PIGALLE
ជាកន្លែងមួយដែលមានប្រពៃណីជ្រៅជ្រះ និងឫសគល់រឹងមាំ

ឈ្មោះ​ម៉ាកយីហោ​របស់ Ashpool គឺ PIGALLE បានមកពី​សង្កាត់​ភាគខាងជើង​ទីក្រុងប៉ារីស ជាកន្លែងដែលគាត់ធំធាត់ និងបន្តមានវត្តមាននៅទីនោះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ម៉ាកយីហោនេះបានក្លាយជានិមិត្តរូបនៃតំបន់នេះ ដោយមានគម្រោងដូចជា តារាងបាល់បោះ Pigalle ចម្រុះពណ៌ ដែលឥឡូវនេះបានក្លាយជាកន្លែងមួយពេញនិយមក្នុងតំបន់នោះ។ កាលពីខែមិថុនា ឆ្នាំមុន គាត់បានបើកហាង Souvenir Pigalle ជាហាងថ្មីមួយដែលមានទីតាំងនៅទល់មុខតារាងបាល់បោះ។ នៅពេលសួរថាហេតុអ្វីបានជាគាត់នៅតែមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយ Pigalle គាត់និយាយថា ហេតុផលដ៏សំខាន់នោះគឺវាជាផ្ទះរបស់គាត់។ “ខ្ញុំបានកើតនៅទីនេះ។ Pigalle ផ្តល់នូវអារម្មណ៍ជាសហគមន៍មួយដ៏រឹងមាំ មានទាំងភោជនីយដ្ឋាន តារាងបាល់បោះ និងហាងលក់ទំនិញដែលបង្ហាញពីអត្តសញ្ញាណពិសេសមួយរបស់ខ្លួន។ របស់ខ្លះនៅដដែល ខ្លះទៀតមានការប្រែប្រួល ហើយដងផ្លូវនៅតែមានភាពរស់រវើកជានិច្ច។” លោក​និយាយ​ថា ភាព​រស់រវើក​នេះ​មិន​ត្រឹម​តែ​មាន​តែ​នៅ​ Pigalle ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏មាននៅទូទាំង​ទីក្រុង​ប៉ារីស​ផង​ដែរ។ “ចាប់តាំងពីការបញ្ចប់នៃជំងឺរាតត្បាត COVID-19 ទីក្រុងប៉ារីសមានភាពរស់រវើកឡើងវិញ។ ម៉ូដ ការរចនា រូបថត សិល្បៈ និងម្ហូបអាហារ សុទ្ធតែកំពុងកើនឡើងយ៉ាងឆាប់រហ័សជាមួយភាពច្នៃប្រឌិត ដែលទាក់ទាញមនុស្សមកពីជុំវិញពិភពលោក។ វាជាពេល វេលាមួយដែលពោរពេញដោយភាពរីករាយសម្រាប់ទីក្រុង។”

មិនខ្វល់ពីអ្វីទាំងអស់
គឺជា Esprit របស់ខ្ញុំ

ការសន្ទនាបានប្ដូរទៅរកដំណើរការច្នៃប្រឌិតរបស់គាត់វិញ។ “វាជិត 20 ឆ្នាំហើយចាប់តាំងពីខ្ញុំបានចាប់ផ្តើមបង្កើត PIGALLE ហើយខ្ញុំតែងតែព្យាយាមរក្សាភាពស្មោះត្រង់ចំពោះខ្លួនឯង។ មានពេលខ្លះដែលខ្ញុំផ្តោតលើកម្មវិធីបង្ហាញម៉ូដ មានពេលខ្លះទៀតខ្ញុំលះបង់ពេលវេលាច្រើនទៅលើកីឡា ហើយខ្ញុំតែងតែរៀបចំពិធីជប់លៀងជាច្រើនផងដែរ។ សម្រាប់ខ្ញុំ រឿងសំខាន់បំផុតគឺត្រូវរក្សាសេរីភាព ហើយសេរីភាពនេះគឺបង្ហាញពីគំនិតនៃ esprit របស់ខ្ញុំ។ ស្មារតីនោះឆ្លុះបញ្ចាំងពីគម្រោងទាំងអស់របស់គាត់ ដូចជាការរចនាតារាងបាល់បោះ និងការសហការជាមួយ G-SHOCK ព្រមទាំងការបង្កើតឯកសណ្ឋានសម្រាប់ព្រឹត្តិការណ៍កីឡាផងដែរ។

“ការរចនាតារាងបាល់បោះ ការសហការជាមួយ G-SHOCK ឯកសណ្ឋានដែលខ្ញុំបានបង្កើតកាលពីឆ្នាំមុន... ទាំងអស់នេះបង្ហាញពីសេរីភាពគ្មានដែនកំណត់របស់ខ្ញុំមិនចំពោះការងារតែមួយប្រភេទនោះទេ នេះហើយគឺជារបៀបនៃការធ្វើការរបស់ខ្ញុំ។ ការរចនាឯកសណ្ឋានបានធ្វើឱ្យខ្ញុំមានមោទនភាព ប៉ុន្តែវាមិនបានផ្លាស់ប្ដូរអ្វីដែលខ្ញុំចង់ធ្វើជាខ្ញុំនោះទេ។ ខ្ញុំគ្រាន់តែចង់បន្តទៅមុខរហូត។” ឯកសណ្ឋានដែលគាត់បានរចនាសម្រាប់ក្រុមជម្រើសជាតិបារាំងមានពណ៌ភ្លឺ និងទំនើបដោយប្រើពណ៌នៃទង់ជាតិប្រទេសបារាំង។ ពណ៌សស្រទន់បង្ហាញពីរចនាប័ទ្មឆើតឆាយ និងបែបបុរាណរបស់ប្រទេសបារាំង ហើយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសាធារណជនចំពោះរចនានេះ។

ហាងលក់វត្ថុអនុស្សាវរីយ៍ Stéphane Souvenir Ashpool Pigalle

ហាងលក់វត្ថុអនុស្សាវរីយ៍ Souvenir Pigalle ដែល Ashpool បានបើកដំណើរការកាលពីខែមិថុនា ត្រូវបានបង្កើតឡើងដើម្បីឱ្យភ្ញៀវដែលមកហាង Pigalle អាចយករបស់ពិសេសណាមួយទៅផ្ទះវិញពីទីក្រុងប៉ារីស។ ហាងនេះមានលក់អ្វីៗគ្រប់យ៉ាងដូចជាអាវយឺត និងអាវយឺតដៃវែងសាច់ក្រាស់ បន្តោងសោរ និងរបស់របរតូចៗផ្សេងទៀតសម្រាប់មនុស្សពេញវ័យ និងកុមារ។

នាឡិកាដែលមានកិច្ច​​សហការ G-SHOCK PIGALLE

សម្រាប់កិច្ចសហការ PIGALLE និង G-SHOCK ឆ្នាំ 2017 លោក Ashpool បានរចនាឡើងវិញនូវម៉ូដែល DW-5600 ដែលមានរូបរាងតូចច្រឡឹង ដើម្បីងាយស្រួលពាក់ ទោះបីជាកំពុងលេងបាល់បោះក៏ដោយ។ ការរចនាចុងក្រោយបានលាយបញ្ចូលគ្នានូវរចនាប័ទ្មបែបកីឡា និងឆើតឆាយដ៏ល្បីល្បាញរបស់ Pigalle។

ទិដ្ឋភាព​លេងបាល់បោះនៅតារាងបាល់បោះ Pigalle

តារាងបាល់បោះ Pigalle ដែល​ល្បីល្បាញ​​ដោយសារ​​ការរចនា​សិល្បៈ​របស់​វា បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​មួយ។ Ashpool មកលេងបាល់បោះជាមួយមិត្តភក្តិជាប្រចាំ។

វាអាស្រ័យទៅលើពេលវេលាដែលស័ក្ដិសមត្រូវធ្វើ។

នៅក្នុងការសន្ទនាជាមួយជនជាតិបារាំង មានពាក្យ "esprit" ដែលមានន័យថា ស្មារតី បានលើកឡើងជាញឹកញាប់។ នៅពេលសួរថាតើគាត់ដឹងខ្លួនឬអត់ពេលប្រើពាក្យនេះ Ashpool បានឆ្លើយភ្លាមៗ។ “វាមានសារៈសំខាន់សម្រាប់ខ្ញុំ។ ខ្ញុំចង់ឱ្យម៉ាកយីហោរបស់ខ្ញុំផ្ដល់ភាពកក់ក្ដៅដូចជាហាងនំប៉័ងតូចមួយដែលដំណើរការដោយ​គ្រួសារ។ ភរិយារបស់ខ្ញុំធ្វើការនៅក្នុងហាង ហើយខ្ញុំចូលចិត្តធ្វើការជាមួយមិត្តភក្តិ។ នោះហើយជាមូលហេតុដែលខ្ញុំតែងតែគិតអំពីអារម្មណ៍​នៃ esprit ផ្ទាល់ខ្លួនរបស់ខ្ញុំ។” PIGALLE បានសហការជាមួយ G-SHOCK ក្នុងឆ្នាំ 2017 ហើយនាឡិកានេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ទាំង esprit និងស្មារតីនៃទីក្រុងប៉ារីសរបស់គាត់។ “នៅពេលអ្នកគិតអំពី G-SHOCK អ្នកប្រាកដជានឹកឃើញដល់ភាពធន់រឹងមាំ ប៉ុន្តែខ្ញុំចង់បន្ថែមភាពឆើតឆាយជាមួយនឹងពណ៌ដូចជាពណ៌សស្លេក និងពណ៌ផ្កាឈូកស្លេក។ នៅ​ផ្នែក​ខាងខ្នងនាឡិកា ខ្ញុំ​បាន​ឆ្លាក់​ពាក្យ​ថា ‘It’s all about the right timing។’ នៅក្នុងជីវិត ពេលវេលាពិតជាមានសារៈសំខាន់ណាស់។ មិនថាអ្នកមានទេពកោសល្យប៉ុនណាទេ ពេលវេលាអាចផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ដូច្នេះការដឹងពីពេលវេលាដែលត្រូវធ្វើគឺមានសារៈសំខាន់ណាស់។ វាជារដូវក្ដៅនៅទីក្រុងប៉ារីស ជាពេលដែលពន្លឺថ្ងៃមិនងាយលិចនៅពេលល្ងាច។ នៅលើផ្លូវរវាងតារាងបាល់បោះ Pigalle និងហាង Souvenir Pigalle លោក Ashpool បាននិយាយជាមួយយើង ពេលកំពុងជជែកជាមួយមិត្តភក្តិ ដោយបង្ហាញពីភាពរីករាយរបស់ក្មេងប្រុសម្នាក់ដែលកំពុងរីករាយនឹងការលេងបាល់បោះ និងភាពកក់ក្តៅរបស់ឪពុកម្នាក់ជាមួយកូនអាយុមួយខួបរបស់គាត់។ សកម្មភាពនេះមើលទៅដូចជារីករាយណាស់ ដែលបង្ហាញពីការរស់នៅបែបសេរីភាពរបស់អ្នកដែលរស់នៅទីក្រុងប៉ារីស។ “សម្រាប់ខ្ញុំ ការដែលអាចផ្លាស់ប្តូរផែនការរបស់ខ្ញុំដោយសេរី​ដោយមិនចាំបាច់ធ្វើតាម​តែគម្រោងដែលបានកំណត់តឹងតែងពេកគឺជាអ្វីដែលខ្ញុំរីករាយបំផុត។”

កិច្ចសម្ភាសន៍ Stéphane Ashpool នៅទីក្រុងប៉ារីស
ទិដ្ឋភាពតាមដងផ្លូវសហគមន៍នៅទីក្រុងប៉ារីស
កិច្ចសម្ភាសន៍ Stéphane Ashpool នៅទីក្រុងប៉ារីស

ផ្នែកថតរូប៖ Asuka Ito  
ផ្នែកសម្ភាស៖  Ko Ueoka
កែ&អត្ថបទ៖  Takayasu Yamada_THOUSAND

ទស្សនាវដ្ដី THISTIME

G-SHOCK ជួបជាមួយ Paris Chic

Select a location