យុវវ័យពិតប្រាកដនៅទីក្រុងប៉ារីស
ការល្បងប្រកួតដ៏ពិបាកដែលជំរុញឱ្យមានសាមគ្គីភាព
ទិដ្ឋភាពការជិះក្ដារស្គីពិតៗនៅទីក្រុងប៉ារីស
កីឡាជិះក្ដារស្គីដែលមានដើមកំណើតក្នុងរដ្ឋកាលីហ្វ័រញ៉ានៅក្នុងទសវត្សរ៍ឆ្នាំ 1950
បានរីកសាយភាយនៅទូទាំងសកលលោក និងបានក្លាយជាវប្បធម៌មួយដែលមានលក្ខណៈពិសេស។
នៅទីក្រុងប៉ារីស វប្បធម៌នៃការជិះក្ដារស្គីដែលត្រូវបានផ្សារភ្ជាប់ទៅនឹងនាឡិកា G-SHOCK មានលក្ខណៈបែបផ្ទាល់ខ្លួនទាំងស្រុង។
ដើម្បីស្វែងយល់ពីការវិវត្តនៃវប្បធម៌នេះ និងរបៀបដែលវាបានក្លាយជាផ្នែកមួយរបស់ទីក្រុង យើងបានប្រមូលផ្ដុំអ្នកជិះក្ដារស្គីវ័យក្មេងមួយក្រុមនៅទីក្រុងប៉ារីស
ដែលដឹកនាំដោយលោក Mustapha Salem ដែលលោកជាតារាម៉ូដែល និងជាអ្នកជិះក្ដារស្គីmanការឧបត្ថម្ភដែលបានបម្រើការឱ្យម៉ាកក្ដារស្គីល្បីៗមួយចំនួននៅលើពិភពលោក។
តាមរយៈកិច្ចសន្ទនារបស់យើងជាមួយលោក Mustapha និងរឿងរ៉ាវរៀបរាប់តាមរយៈរូបថត
យើងនឹងពិនិត្យមើលទៅលើសោភណភាពពិត និងភាពធន់នៃវប្បធម៌របស់យុវជននៅទីក្រុងប៉ារីស។
កិច្ចសម្ភាសន៍
ការជិះក្ដារស្គីកសាងចំណងទំនាក់ទំនង
ដែលរឹងមាំជាងសាច់ញាតិទៅទៀត
គិតមកដល់ពេលនេះមានអាយុ 20 ឆ្នាំហើយ លោក Mustapha បានតំណាងឱ្យម៉ាកក្ដារស្គីជាច្រើន ហើយកំពុងបន្តដឹកនាំអ្នកជិះក្ដារស្គីជំនាន់ក្រោយនៅទីក្រុងប៉ារីស។ គាត់បានធ្វើដំណើរប្រកួតជិះក្ដារស្គីនៅទីក្រុងនានាដូចជា ទីក្រុងញូវយ៉ក និងទីក្រុងប៊ែកឡាំង ហើយគាត់បានបង្ហាញពីអ្វីដែលធ្វើឱ្យវប្បធម៌ជិះក្ដារស្គីនៅទីក្រុងប៉ារីសមានលក្ខណៈប្លែកពីគេ។
"ខ្ញុំបានកើត និងធំធាត់ឡើងនៅខណ្ឌទី 18 នៃទីក្រុងប៉ារីស ដែលជាកន្លែងដែលគ្មានសហគមន៍ជិះក្ដារស្គីទេ។ កាលពីខ្ញុំមានអាយុ 13 ឆ្នាំ ខ្ញុំបានផ្លាស់ទីលំនៅទៅ République នៅខណ្ឌទី 10 ហើយមិត្តភក្ដិម្នាក់របស់ខ្ញុំបាននាំខ្ញុំទៅឧទ្យានជិះក្ដារស្គីជាលើកដំបូង។ នោះហើយជាការចាប់ផ្ដើមការជិះក្ដារស្គីរបស់ខ្ញុំ។ ចាប់ពីពេលនោះមក ម៉ាកក្ដារស្គីចាប់ផ្ដើមល្បីសុះសាយ និងបានផ្ដល់ឱកាសឱ្យខ្ញុំបានក្លាយជាម៉ូដែល និងធ្វើដំណើរទៅក្រៅប្រទេស។ ការជិះក្ដារស្គីបានពង្រីកពិភពរបស់ខ្ញុំដែលខ្ញុំមិននឹកស្មានដល់សោះ។ ទីក្រុងប៉ារីសគឺជាទីក្រុងមួយដែលផ្ដល់ឱកាសទាំងនោះ ប៉ុន្តែមិនមែនសុទ្ធតែគ្រប់គ្នាអាចទទួលបានឱកាសនោះទេ។ វិធីតែមួយគត់ដើម្បីចាប់យកឱកាសគឺខិតខំឱ្យអស់ពីលទ្ធភាព និងបន្តជម្នះឧបករណ៍លំបាកៗ។"
ការជិះក្ដារស្គីត្រូវការភាពរឹងមាំខាងផ្លូវចិត្ត ហើយលោក Mustapha បានដឹងច្បាស់ថា គាត់ត្រូវការផ្នត់គំនិតដើម្បីជម្នះរបួស និងភាពភ័យខ្លាច។
"ការជិះក្ដារស្គីគឺជាការប្រយុទ្ធជាមួយនឹងខ្លួនឯង។ ការរៀនក្បាច់មួយអាចចំណាយពេលយូរ ហើយអ្នកត្រូវតែមានឆន្ទៈប្រើក្បាច់នោះនៅកន្លែងដែលមានគ្រោះថ្នាក់។ ការត្រូវរបួសគឺជារឿងធម្មតាទេ ដូច្នេះភាពអំណត់ផ្លូវកាយ និងផ្លូវចិត្តមានសារៈសំខាន់ណាស់។ អ្នកត្រូវរាំងខ្ទប់អ្វីៗគ្រប់យ៉ាង ហើយផ្ដោតទាំងស្រុងលើក្បាច់នៅចំពោះមុខអ្នក។ វាអាចធ្វើបានតាមរយៈការរុញច្រានខ្លួនរបស់អ្នកទៅចំណុចមួយដែលអាចជួយកែលម្អខ្លួនអ្នកបាន។ ប្រសិនបើមិត្តភក្ដិមានបញ្ហាជាមួយក្បាច់ ខ្ញុំតែងប្រាប់គាត់ថា ខំប្រឹងបន្ថែមទៀត។"
មិត្តភក្ដិគគឺជាផ្នែកសំខាន់មួយទៀតនៃការជិះក្ដារស្គី។ ខណៈដែលរង្វង់មិត្តភក្ដិរបស់លោក Mustapha បានរីកធំឡើង ដូច្នេះសហគមន៍អ្នកជិះក្ដារស្គីដែលមានជំនាញខ្ពស់ដែលជួបបញ្ហា និងបំផុសគំនិតដល់អ្នកដទៃក៏កាន់តែរីកធំឡើងផងដែរ។ "សមាជិកភាគច្រើនដែលនៅជាមួយខ្ញុំនៅពេលនេះគឺជាមិត្តភក្ដិដែលខ្ញុំបានជួបតាមរយៈការជិះក្ដារស្គី។ កាលពីពេលយើងជួបជុំគ្នាលើកដំបូង យើងបានជិះក្ដារស្គីពីថ្ងៃត្រង់រហូតដល់យប់ ហើយអស់កម្លាំងភ្លេចបាយទឹកហើយ។ ការចំណាយពេលគិតតែពីរឿងជិះក្ដារស្គីបានបង្កើតជាចំណងស៊ីជម្រៅរវាងពួកយើង។ ការមានក្ដីប្រាថ្នាដូចគ្នាបានធ្វើឱ្យយើងមានភាពស្និទស្នាលនឹងគ្នាជាងមិត្តភក្ដិទៅទៀត ហើយយើងមានអារម្មណ៍ថាយើងដូចជាគ្រួសារតែមួយអញ្ចឹង។ នាពេលអនាគត ខ្ញុំចង់ការពារសហគមន៍នេះតាមរយៈការផ្ដល់តម្លៃដល់ថាមពលរបស់មនុស្សដែលនៅជុំវិញខ្លួនខ្ញុំ និងគាំទ្រដល់អ្នកផ្សេងទៀតក្នុងការចាប់ផ្ដើមគម្រោងផ្ទាល់ខ្លួនរបស់ពួកគេ។"
ប្រវត្តិរូប។
Mustapha Salem
Mustapha បានឈានជើងចូលក្នុងវិស័យជិះក្ដារស្គីដំបូងនៅអាយុ 13 ឆ្នាំ។ ចាប់ពីអាយុ 15 ឆ្នាំមក គាត់ទទួលបានការចាប់អារម្មណ៍ពីម៉ាក Nike ដោយទទួលបានការឧបត្ថម្ភដែលធ្វើឱ្យគាត់ខុសពីអ្នកជិះស្គីថ្មីៗ។ សព្វថ្ងៃនេះ គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលគេស្គាល់បំផុតនៅក្នុងទិដ្ឋភាពក្ដារស្គីយុវជននៅទីក្រុងប៉ារីស ដោយធ្វើជាម៉ូដែលឱ្យម៉ាក Supreme និងបានចូលរួមក្នុងគម្រោងជាច្រើនដែលពាក់ព័ន្ធនឹងការជិះក្ដារស្គី។
Instagram។ @alrightmouss
ការថតរូប។ Ben Chadourne
សម្របសម្រួល។ Mariko Tase
កិច្ចសម្ភាសន៍ & អត្ថបទ។ Katsuya Kondo_THOUSAND