Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

រសជាតិថ្មីនៃទីក្រុងប៉ារីស

វប្បធម៌ញ៉ាំអាហារ និងភេសជ្ជៈ
នៅទីក្រុងប៉ារីសដែលជាទីក្រុងដ៏ច្នៃប្រឌិត

ប្រសិនបើអ្នកសួរអំពីកន្លែងដ៏ពេញនិយមបំផុតនៅទីក្រុងប៉ារីសនាពេលបច្ចុប្បន្ន
ភាគច្រើនអ្នកនឹងទទួលបានចម្លើយថាភោជនីយដ្ឋានជាជាងហាងលក់សម្លៀកបំពាក់ ឬវិចិត្រសាលសិល្បៈ។
ទីក្រុងប៉ារីសមានឈ្មោះល្បីជានិច្ចខាងអាហារប្រណិត ដូច្នេះអាហារពិសេសមិនមែនជារឿងថ្មីនោះទេ។
អ្វីដែលថ្មីនោះគឺរបៀបដែលបទពិសោធញ៉ាំអាហារត្រូវបានផ្សារភ្ជាប់ជាមួយតន្ត្រី សិល្បៈ ម៉ូតសម្លៀកបំពាក់
និងវប្បធម៌ផ្សេងទៀត ដែលជាញឹកញយស្ថិតក្រោមគោលគំនិតទូលំទូលាយ “វិស័យម្ហូបអាហារ”។
ការផ្លាស់ប្ដូរនេះបានផ្ដល់សំទុះដល់ភោជនីយដ្ឋានដែលពាក់ព័ន្ធនៅក្នុងទីក្រុងនេះ។
នៅទីនេះ យើងបង្ហាញនូវទិសដៅញ៉ាំអាហារពិសេសៗ
ដែលទទួលបានការចាប់អារម្មណ៍ពីសហគមន៍នៅទីក្រុងប៉ារីស។

Bambino

រីករាយញ៉ាំអាហារ និងភេសជ្ជៈនៅ
បារតន្ត្រីមួយនៅទីក្រុងប៉ារីស

នេះជារូបថតបុគ្គលិកកំពុងជ្រើសរើសថាសចម្រៀងនៅក្នុង Bambino ដែលជាហាងកាហ្វេនៅទីក្រុងប៉ារីសដែលល្បីឈ្មោះដោយសារតន្ត្រី និងវប្បធម៌ញ៉ាំកាហ្វេ។

នៅខាងក្នុង ឧបាល័រ Palladium Audio ដ៏ធំ និងធ្នើរថាសចម្រៀងធ្វើឱ្យបារនេះមានរូបរាងប្លែកពីគេ។ ម្ចាស់ហាងលោក Lombardi ចាក់ស្រាដ៏ល្បីប្រចាំហាង Bambino ដោយកត់ចំណាំថា “ខ្ញុំពាក់នាឡិកា G-SHOCK ដំបូងកាលពីខ្ញុំមានអាយុដប់ពីរឆ្នាំ”។

Bambino គឺជាបារតន្ត្រីមួយដែលទាក់ទាញអតិថិជនមកពីជុំវិញពិភពលោករៀងរាល់រាត្រី។ ទោះបីជាបារតន្ត្រីគឺជារឿងធម្មតានៅទីក្រុងធំៗនៅប្រទេសជប៉ុនក៏ដោយ ក៏បារប្រភេទនេះគឺជាកន្លែងកម្រមួយនៅទីក្រុងប៉ារីស។ ដោយបើកនៅឆ្នាំ 2019 ដោយលោក Fabien Lombardi ហាង Bambino បង្ហាញនូវផ្ទៃរចនាខាងក្នុងបែបបេតុង ដោយមានធ្នើរតម្រៀបថាសចម្រៀង និងឧបាល័រធំៗសម្រាប់បំពងសំឡេង។ ភ្ញៀវអាចញ៉ាំស្រា ឬស្រាក្រឡុក ពេលកំពុងញ៉ាំអាហារបែបមេឌីទែរ៉ាណេ។ លោក Lombardi និយាយថា “ថាសចម្រៀងភាគច្រើននៅទីនេះត្រូវបានប្រមូលទុក នៅអំឡុងពេលធ្វើដំណើរលើកទីប្រាំរបស់ខ្ញុំនៅប្រទេសជប៉ុននៅទីក្រុងតូក្យូ ទីក្រុងក្យូតូ និងទីក្រុងកាណាសាវ៉ា។ គោលគំនិតរបស់ហាងត្រូវបានបំផុសគំនិតដោយបារតន្ត្រីនៅប្រទេសជប៉ុន”។ ពេលដើរចូលក្នុងហាង នោះអ្នកអាចមានអារម្មណ៍ថាអ្នកស្ថិតនៅទីក្រុងតូក្យូ ដោយសារមានបរិយាកាសបែបស្វាគមន៍។ ប៉ុន្តែ​ស្ថាបត្យកម្ម​ប្រវត្តិសាស្ត្រ​របស់​បារ ម៉ឺនុយ​ដែលកំណត់​ដោយចុងភៅ និង​បន្ទប់ដាក់ស្រា​ដែល​មាន​ជម្រើស​ប្រហែល 300 មុខ ធ្វើ​ឱ្យ​វា​ជា​បារមួយនៅទីក្រុង​ប៉ារីសដែលមិនច្រលំគេ។ លោក Lombardi បន្ថែមថា “ខ្ញុំបម្រើជូនតន្ត្រី អាហារ និងភេសជ្ជៈដែលខ្ញុំចូលចិត្តតែប៉ុណ្ណោះ”។ នេះគឺជាចក្ខុវិស័យផ្ទាល់ខ្លួនដែលកំណត់រូបរាងរបស់ Bambino ជាបារដែលបន្តលូតលាស់ដោយប្រើថាមពលរបស់ខ្លួន។

នេះជារូបថតធ្នើរតាំងបង្ហាញស្រា និងផលិតផលអាហារពិសេសៗនៅខាងក្នុងហាងកាហ្វេ Bambino នៅទីក្រុងប៉ារីស។

ខាងឆ្វេង ៖ ម៉ឺនុយផ្ដល់ជូនម្ហូបអាហារបែបបារាំង និងមេឌីទែរ៉ាណេ ជាមួយនឹងចុងភៅជនជាតិជប៉ុនដែលបន្ថែមនូវរសជាតិបន្ថែមបែបជប៉ុន ដូចជា អ្នកឯកទេសខាងត្រីធូណាជាដើម។

ខាងស្ដាំ ៖ នៅបន្ទប់ក្រោមដី បន្ទប់ដាក់ស្រាដែលមានរាងដូចគុហាអញ្ជើញភ្ញៀវឱ្យរកមើល និងជ្រើសរើសដបស្រាដោយពិនិត្យមើលស្លាកដោយផ្ទាល់ ដែលនេះជាបទពិសោធដ៏រីករាយមួយ។

25 Rue Saint-Sébastien, 75011 Paris
@bambino_paris

នេះជារូបថតបុគ្គលិកកំពុងជ្រើសរើសថាសចម្រៀងនៅក្នុង Bambino ដែលជាហាងកាហ្វេនៅទីក្រុងប៉ារីសដែលល្បីឈ្មោះដោយសារតន្ត្រី និងវប្បធម៌ញ៉ាំកាហ្វេ។

នៅខាងក្នុង ឧបាល័រ Palladium Audio ដ៏ធំ និងធ្នើរថាសចម្រៀងធ្វើឱ្យបារនេះមានរូបរាងប្លែកពីគេ។ ម្ចាស់ហាងលោក Lombardi ចាក់ស្រាដ៏ល្បីប្រចាំហាង Bambino ដោយកត់ចំណាំថា “ខ្ញុំពាក់នាឡិកា G-SHOCK ដំបូងកាលពីខ្ញុំមានអាយុដប់ពីរឆ្នាំ”។

25 Rue Saint-Sébastien, 75011 Paris
@bambino_paris

Dreamin Man

ហាងកាហ្វេដែលជួយ
សហគមន៍នៅទីក្រុងប៉ារីស

នេះជារូបថតអ្នកឆុងកាហ្វេកំពុងឆុងកាហ្វេនៅ Dreamin Man ដែលជាហាងកាហ្វេប្រណិតមួយនៅទីក្រុងប៉ារីស។

នៅទីតាំងស្ថិតក្នុងខណ្ឌទី 1 លោក Sugiyama ឆុងកាហ្វេយ៉ាងប្រុងប្រយ័ត្ន។ នៅទីក្រុងប៉ារីស អគារភាគច្រើនគឺជាអគារប្រវត្តិសាស្ត្រ ហើយការដំឡើងបំពង់ផ្សែងថ្មីគឺជារឿងពិបាក ដូច្នេះហើយហាងកាហ្វេមួយចំនួនលីងគ្រាប់កាហ្វេដោយខ្លួនឯង។ ការត្រៀមរៀបចំកំពុងដំណើរការ ដើម្បីឱ្យអាចលីងគ្រាប់កាហ្វេនៅក្នុងអគារនាពេលអនាគត។

“Dreamin Man” គឺជាហាងកាហ្វេមួយដែលសហគមន៍នៅទីក្រុងប៉ារីសជួបជុំគ្នា។ ហាងនេះបានលេចរូបរាងនៅព្រឹត្តិការណ៍សម្រាប់ក្រុមហ៊ុនម៉ូតសម្លៀកបំពាក់ធំៗ និងដំណើរការតូបលក់កាហ្វេចល័តនៅក្នុងហាងដ៏ល្បី “Broken Arms” នៅ Marais (ស្រុក)។ លោក Yuichiro Sugiyama ដែលជាម្ចាស់ហាងជនជាតិជប៉ុន បានបើកទីតាំងដំបូងនៅខណ្ឌទី 11 ក្នុងឆ្នាំ 2019 បន្ទាប់មកតូបលក់កាហ្វេចល័ត Broken Arms និងចុងក្រោយបំផុតហាងទីបីនៅខណ្ឌទី 1 ក្នុងឆ្នាំ 2024។ ភាពពេញនិយមរបស់វាក្នុងចំណោមអ្នករចនាម៉ូតសម្លៀកបំពាក់ សិល្បៈករ និងស្ថាបត្យករ មានប្រភពពីទស្សនវិជ្ជានៃការបង្កើតទីកន្លែងរបស់លោក Sugiyama។ គាត់និយាយថា “ការបម្រើកាហ្វេ និងអាហារឆ្ងាញ់ៗជារឿងដ៏សំខាន់។ អ្វីដែលពិតជាសំខាន់នោះគឺសហគមន៍ដែលកើតឡើងនៅទីនេះ។ ក្នុងពេលបច្ចុប្បន្ន ការភ្ជាប់ទំនាក់ទំនងលក្ខណៈបុគ្គលកាន់តែមានលក្ខណៈកម្រ ហើយការកសាងសហគមន៍គឺជាការចង់បានរបស់ខ្ញុំជានិច្ច”។ នៅក្នុងយុគសម័យអ៊ីនធឺណិត និងបណ្ដាញផ្សព្វផ្សាយសង្គម អ្នកអាចរកឃើញហាងកាហ្វេដែលមានរចនាបថស្រដៀងគ្នានៅជុំវិញពិភពលោក ប៉ុន្តែអ្វីដែលមិនអាចចម្លងបានគឺសហគមន៍ដែលត្រូវបានបង្កើតឡើងដោយអ្នកដែលប្រមូលផ្ដុំនៅទីនេះ។ នៅ Dreamin’ Man បរិយាកាសត្រូវបានបង្កើតដោយមនុស្សដែលផ្សារភ្ជាប់ចក្ខុវិស័យរបស់លោក Sugiyama និងបរិយាកាសស្វាគមន៍ដែលគាត់បានកសាង។

នេះជារូបថតកាហ្វេ និងបង្អែមដែលផ្ដល់ជូននៅហាង Dreamin Man នៅក្នុងហាងកាហ្វេដ៏កក់ក្ដៅ។

ម៉ឺនុយបង្ហាញនូវជម្រើសបង្អែម ជាពិសេសនំដុត។ ដោយគោរពដល់បុគ្គលិកជនជាតិជប៉ុន ហាងកាហ្វេនេះក៏បម្រើអាហារ onigiri ដែលជាអាហារដ៏ល្បីដែលធ្វើឱ្យហាង Dreamin’ Man មានលក្ខណៈប្លែកពីគេផងដែរ។

31 Rue Coquillière, 75001 Paris
@dreaminman_paris

នេះជារូបថតអ្នកឆុងកាហ្វេកំពុងឆុងកាហ្វេនៅ Dreamin Man ដែលជាហាងកាហ្វេប្រណិតមួយនៅទីក្រុងប៉ារីស។

នៅទីតាំងស្ថិតក្នុងខណ្ឌទី 1 លោក Sugiyama ឆុងកាហ្វេយ៉ាងប្រុងប្រយ័ត្ន។ នៅទីក្រុងប៉ារីស អគារភាគច្រើនគឺជាអគារប្រវត្តិសាស្ត្រ ហើយការដំឡើងបំពង់ផ្សែងថ្មីគឺជារឿងពិបាក ដូច្នេះហើយហាងកាហ្វេមួយចំនួនលីងគ្រាប់កាហ្វេដោយខ្លួនឯង។ ការត្រៀមរៀបចំកំពុងដំណើរការ ដើម្បីឱ្យអាចលីងគ្រាប់កាហ្វេនៅក្នុងអគារនាពេលអនាគត។

31 Rue Coquillière, 75001 Paris
@dreaminman_paris

Dumbo Marais

ប៊ឺហ្គឺដែលទទួលបានការពេញនិយមនៅទីក្រុងបារីស

នេះជារូបថតចុងភៅចម្អិនប៊ឺហ្គឺនៅផ្ទះបាយនៅហាង Dumbo Marais នៅទីក្រុងប៉ារីស។

Dumbo គឺជាហាងលក់ប៊ឺហ្គឺដែលនាំយកភាពពេញនិយមនៃប៊ឺហ្គឺអាម៉េរិកមកកាន់​ទីក្រុងប៉ារីស។ បង្កើតឡើងនៅឆ្នាំ 2019 ដោយលោក Samuel Nataf និងលោក Charles Ganem បេសកកម្មរបស់ហាងនេះគឺផ្ដល់អាហារប្រណិតសាមញ្ញៗក្នុងទម្រង់ជាប៊ឺហ្គឺដែលមានការពេញនិយម។ ក្នុងរយៈពេលត្រឹមតែពីរបីឆ្នាំ ហាងនេះទទួលបានការគាំទ្រពីអតិថិជននៅប្រទេសបារាំង និងនៅបរទេស ដែលពង្រីកបានបួនទីតាំងនៅទីក្រុងប៉ារីស និងមួយទីតាំងនៅទីក្រុងឡុងដ៍។ ម៉ឺនុយមានទំហំតូចដោយផ្ដោតលើទំនិញតែមួយមុខ ដើម្បីធានាថាអតិថិជនទទួលបានអ្វីដែលល្អបំផុត។ ប៉ាត់តេដ៏ឈ្ងុយឆ្ងាញ់មានថែមពីលើដោយខ្ទឹមបារាំង និងត្រសក់តែប៉ុណ្ណោះ ដោយបន្ថែមទឹកប៉េងប៉ោះ និងទឹកម៉ាស្តាត។ អ្វីដែលធ្វើឱ្យវាមានលក្ខណៈខុសពីប៊ឺហ្គឺអាមេរិកនោះគឺការប្រើសម្បកនំដូចនំប្រីយ៉ូសដែលសម្បូរទៅដោយប៊័រ និងស៊ុត។ ការរចនារបស់ Dumbo គឺជាលក្ខណៈពិសេសមួយផ្សេងទៀត។ ផ្ទៃរចនាខាងក្នុងបែបសាមញ្ញធ្វើឱ្យហាងនេះខុសប្លែកពីហាងលក់ប៊ឺហ្គឺធម្មតា ដែលនេះជាជម្រើសដើម្បីរក្សាឈីសប៊ឺហ្គឺជាចំណុចចាប់អារម្មណ៍។ ការយកចិត្តទុកដាក់ចំពោះភាពលម្អិតនេះដែលបង្ហាញឱ្យឃើញសូម្បីតែនៅក្នុងផ្ទាំងព័ត៌មាន Instagram គឺជាផ្នែកមួយនៃអ្វីដែលទាក់ទាញអតិថិជនដែលមានគំនិតច្នៃប្រឌិតតាមរយៈទ្វាររបស់ហាង។

នេះជារូបថតបុគ្គលិកកាន់អាហារប៊ឺហ្គឺនៅហាង Dumbo Marais ក្នុងទីក្រុងប៉ារីស។

ខាងឆ្វេង ៖ ប៊ឺហ្គឺត្រូវបានបម្រើជូនជាមួយស្រាបៀរដ៏ល្បីប្រចាំហាង Dumbo។ ភាពសាមញ្ញធ្វើឱ្យហាងនេះកាន់តែមានភាពទាក់ទាញ។

ខាងស្ដាំ ៖ ស្ថាបនិក Samuel Nataf វេចខ្ចប់ប៊ឺហ្គឺចូលក្នុងស្បោងខ្ចប់អាហារ។

6 Rue de Poitou, 75003 Paris
@dumboparis

នេះជារូបថតចុងភៅចម្អិនប៊ឺហ្គឺនៅផ្ទះបាយនៅហាង Dumbo Marais នៅទីក្រុងប៉ារីស។
នេះជារូបថតការចម្អិនប៊ឺហ្គឺនៅលើចង្ក្រាននៅហាង Dumbo Marais។

ខាងឆ្វេង ៖ ប៊ឺហ្គឺត្រូវបានបម្រើជូនជាមួយស្រាបៀរដ៏ល្បីប្រចាំហាង Dumbo។ ភាពសាមញ្ញធ្វើឱ្យហាងនេះកាន់តែមានភាពទាក់ទាញ។

ខាងស្ដាំ ៖ ស្ថាបនិក Samuel Nataf វេចខ្ចប់ប៊ឺហ្គឺចូលក្នុងស្បោងខ្ចប់អាហារ។

6 Rue de Poitou, 75003 Paris
@dumboparis

Sonny’s Pizza

ហាងលក់ភីហ្សាតាមចិញ្ចើមផ្លូវ
ដែលចាក់ឬសក្នុងវប្បធម៌គំនូរលើជញ្ជាំង និងហ៊ីបហប

នេះជារូបថតចុងភៅចម្អិនភីហ្សានៅក្នុងផ្ទះបាយនៃហាង Sonny’s Pizza ក្នុងទីក្រុងប៉ារីស។

សហការបង្កើតដោយលោក Bryan Azzouzi និងលោក Jonathan Monteix ដែលធំធាត់ឡើងនៅក្នុងវប្បធម៌គំនូរលើជញ្ជាំង និងហ៊ីបហប។ ការធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កក្នុងយុវភាពរបស់ពួកគេបានដើរតួនាទីសំខាន់ក្នុងការកំណត់ពីរូបរាងហាងលក់ភីហ្សារបស់ពួកគេ។

គំនូរលើជញ្ជាំង ហ៊ីបហប និងភីហ្សា។ Sonny’s Pizza បង្ហាញនូវដួងព្រលឹងរបស់ទីក្រុងញូវយ៉ក និងបានក្លាយជាទីកន្លែងជួបជុំគ្នាដ៏ពេញនិយមសម្រាប់អ្នករស់នៅទីក្រុងប៉ារីសដែលចូលចិត្តវប្បធម៌ទំនិញតាមចិញ្ចើមផ្លូវ។ ស្របពេលជាមួយគ្នានេះ ភីហ្សាផេភ័ររ៉ូនីក្លាស៊ិកបែបអាមេរិកដែលជានំល្បីប្រចាំហាង គឺជាភីហ្សាដ៏ច្នៃប្រឌិតមួយ ដែលនំនីមួយៗត្រូវបានចម្អិនដោយចាត់ទុកដូចជាផ្ទាំងក្រដាសទទេ និងត្រូវបានគូសវាសដោយសេរី។ ជាធម្មតា វិធីសាស្ត្រនេះគឺមាននៅក្នុងក្រុមមនុស្សដែលចាក់ឬសក្នុងវប្បធម៌គំនូរលើជញ្ជាំង និងហ៊ីបហប។ អត្តសញ្ញាណដ៏រឹងមាំរបស់វាបានជំរុញឱ្យមានកិច្ចសហការគ្នាតាមគ្រប់ទម្រង់ រាប់ចាប់ពីការបង្កើតទំនិញផ្ដាច់មុខតាមរយៈ NBA’s Brooklyn Nets រហូតដល់ការបង្ហោះពិធីជប់លៀងបន្តផ្ទាល់ជាមួយតារារ៉េប និងឌីជេល្បីៗ។ នៅហាង Sonny’s ម្សៅនំភីហ្សាបានក្លាយជាផ្ទាំងក្រដាសទទេ និងទម្រង់សម្រាប់ការបង្កើតវប្បធម៌។ នេះជារចនាប័ទ្មបែបទីក្រុងញូយ៉កដែលត្រូវបានបង្កើតឡើងវិញតាមបែបប៉ារីស និងការទទួលបានបទពិសោធដ៏មានតម្លៃ។

នេះជារូបថតចុងភៅចម្អិនភីហ្សានៅក្នុងផ្ទះបាយនៃហាង Sonny’s Pizza ក្នុងទីក្រុងប៉ារីស។

សហការបង្កើតដោយលោក Bryan Azzouzi និងលោក Jonathan Monteix ដែលធំធាត់ឡើងនៅក្នុងវប្បធម៌គំនូរលើជញ្ជាំង និងហ៊ីបហប។ ការធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កក្នុងយុវភាពរបស់ពួកគេបានដើរតួនាទីសំខាន់ក្នុងការកំណត់ពីរូបរាងហាងលក់ភីហ្សារបស់ពួកគេ។

នេះជារូបថតនំភីហ្សានៅខាងមុខហាង Sonny’s ជាមួយនឹងភ្លើងបំភ្លឺណេអុងនៅទីក្រុងប៉ារីសនាពេលរាត្រី។

កណ្ដាល ៖ តាំងបង្ហាញនៅតាមបង្អួចហាងគឺជាបន្ទះក្រដាសវេចខ្ចប់មានរូបសិល្បៈគំនូរលើជញ្ជាំង ដែលគូរដោយអតិថិជន ដែលជាការរំលឹកដ៏រស់រវើកពីការផ្សារភ្ជាប់យ៉ាងរឹងមាំជាមួយសហគមន៍ និងឥទ្ធិពលរបស់ហាង។

ខាងស្ដាំ ៖ រូបថតដែលរំលឹកពីទិដ្ឋភាពរូបសិល្បៈគំនូរលើជញ្ជាំងនាទសវត្សរ៍ឆ្នាំ 1970 របស់ទីក្រុងញូវយ៉ក។ ប្រសិនបើមើលជិត នោះអ្នកនឹងឃើញពាក្យថា “SONNY’S PIZZA”។ យើងឆ្ងល់ថាតើនរណាសរសេរបែបនោះ?

5 Rue de la Fontaine au Roi, 75011 Paris, France
@sonnyspizza_paris

Bonjour Jacob

កាហ្វេប្រណិតប្រចាំថ្ងៃ
តាមរយៈទស្សនាវដ្ដីឯករាជ្យដ៏កម្រ

នេះជារូបថតផ្ទៃរចនាខាងក្នុងរបស់ហាង Bonjour Jacob ដែលជាហាងនៅទីក្រុងប៉ារីសដែលដាក់បង្ហាញទស្សនាវដ្ដីឯករាជ្យ និងកាហ្វេប្រណិត។

ជញ្ជាំងហាងត្រូវបានតែងលម្អជាមួយទស្សនាវដ្ដីដែលត្រូវបានសម្រាំងយ៉ាងប្រុងប្រយ័ត្នពីជុំវិញពិភពលោក ដែលភាគច្រើនកម្រឃើញមាននៅកន្លែងផ្សេងណាស់។ វាអាចជាហាងកាហ្វេក៏បាន និងហាងលក់សៀវភៅក៏បាន។

នៅហាង Bonjour Jacob ភ្ញៀវអាចរីករាយញ៉ាំកាហ្វេប្រណិតដែលមានជាង 300 ប្រភេទដែលឆុងឆ្លាស់គ្នាពេញមួយឆ្នាំ ព្រមទាំងអាចរកមើលទស្សនាវដ្ដីឯករាជ្យនានាមកពីជុំវិញពិភពលោក។ នេះជាកន្លែងដែលពេលវេលាហាក់ដូចជាដើរលឿន ប្រសិនបើអ្នកស្វែងរកគំនិតថ្មីៗ។ អ្នករស់នៅទីក្រុងប៉ារីសដែលចូលចិត្តម៉ូតសម្លៀកបំពាក់ដែលរកមើលសិល្បៈ និងបែបបទជីវិតរស់នៅមកទីនេះដើម្បីសម្រាកលំហែ ចំណែកឯពិធីជប់លៀងប្រចាំខែ ក្រុមឌីជេ និងការដាក់តាំងបង្ហាញផលិតផល​ធ្វើឱ្យបរិយាកាសកាន់តែមានភាព​រស់រវើក។ ការជ្រើសរើសទស្សនាវដ្ដីអនុវត្តតាមគោលការណ៍ចំនួនបី៖ ទស្សនាវដ្ដីដែលមិនចេះហួសសម័យដែលអ្នកចង់រក្សាទុកជារៀងរហូត ការរចនាដែលមានរូបក្រឡោតខ្លាំង និងគុណភាពពិសេស។ គួរឱ្យកត់សម្គាល់ ចំណងជើងចំនួន 20% គឺកម្រខ្លាំងណាស់ ដែលអ្នកអាចរកអានបានតែនៅទីនេះក្នុងទីក្រុងប៉ារីសប៉ុណ្ណោះ។ កម្មវិធីកាហ្វេមានភាពខុសប្លែកពីគេ ដោយបង្ហាញនូវគ្រាប់កាហ្វេដែលដំណើរការផ្ដាច់មុខដោយវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ដូចជា ការបំបែកសមាសធាតុក្រោមលក្ខខណ្ឌគ្មានខ្យល់ និងការបំបែកសមាសធាតុពីរដងជាដើម ដែលធានាបានថាកាហ្វេមួយពែងៗផ្ដល់នូវរសជាតិ និងបទពិសោធថ្មី។ Bonjour Jacob គឺជាកន្លែងកម្រមួយនៅលើពិភពលោក តែវាហាក់ដូចជាលក្ខណៈស្វាគមន៍ និងដូចជាផ្ទះរបស់អ្នកអញ្ចឹង។

រូបថតផ្ទៃរចនាខាងក្រៅរបស់ហាង Bonjour Jacob ដែលមានអតិថិជនឈរនៅច្រកចេញចូល។

ម្ចាស់ហាងលោក Hani Belahcene ចូលចិត្តសម្ភារៈបោះពុម្ពតាំងពីវ័យកុមារ។ ក្ដីប្រាថ្នានេះបានបំផុសគំនិតគាត់ឱ្យបង្កើតហាង Bonjour Jacob ដែលប្រែក្លាយអ្វីដែលគាត់ស្រឡាញ់បំផុតទៅជាការងារប្រចាំជីវិតរបស់គាត់។ នៅពេលពួកយើងជួបគ្នានៅក្នុងកិច្ចសម្ភាសន៍នេះ គាត់ទើបតែត្រឡប់មកពីដំណើរធុរកិច្ចនៅប្រទេសអ៊ីតាលី ហើយកាតាបរបស់គាត់ដាក់សៀវភៅដែលយកមកពីទីនោះ។

28 rue yves toudic, Paris, France
@bonjourjacob_

នេះជារូបថតផ្ទៃរចនាខាងក្នុងរបស់ហាង Bonjour Jacob ដែលជាហាងនៅទីក្រុងប៉ារីសដែលដាក់បង្ហាញទស្សនាវដ្ដីឯករាជ្យ និងកាហ្វេប្រណិត។

ជញ្ជាំងហាងត្រូវបានតែងលម្អជាមួយទស្សនាវដ្ដីដែលត្រូវបានសម្រាំងយ៉ាងប្រុងប្រយ័ត្នពីជុំវិញពិភពលោក ដែលភាគច្រើនកម្រឃើញមាននៅកន្លែងផ្សេងណាស់។ វាអាចជាហាងកាហ្វេក៏បាន និងហាងលក់សៀវភៅក៏បាន។

រូបថតការរៀបចំភេសជ្ជៈនៅបញ្ជរហាងកាហ្វេ Bonjour Jacob នៅទីក្រុងប៉ារីស។

28 rue yves toudic, Paris, France
@bonjourjacob_

ការថតរូប។  Lucas Lehmann 
កិច្ចសម្ភាសន៍ & អត្ថបទ។  Ko Ueoka
កាត់ត.  Takayasu Yamada   Yutaro Okamoto_THOUSAND

ទស្សនាវដ្ដី THISTIME

G-SHOCK ជួបជាមួយ Paris Chic

Select a location