Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

អ្នកបង្កើតសម័យថ្មី
Len Yamada

ពាក់៖ DW-5600C-1

ការគាំទ្រលើកស្ទួយជំនាន់ថ្មី
នៃការបង្កើត

អ្នកចាក់សាក់ម្នាក់ ឈ្មោះ Len Yamada ដែលមានចិត្តស្រឡាញ់
វិស័យចាក់សាក់យ៉ាងជ្រាលជ្រៅ
ដែលបណ្ដុះ​ចិត្តគំនិតរបស់គាត់ឱ្យ​មាន​បំណង​ប្រាថ្នាចង់​ស្វែង​យល់អំពី​សិល្បៈនេះដោយខ្លួន​ឯង។
ក្ដីប្រាថ្នានេះបាននាំឱ្យគាត់ចាប់ផ្ដើមធ្វើដំណើរតែម្នាក់ឯងទៅកាន់ប្រទេសកាណាដា
ដែលជាកន្លែងដែលគាត់បានបង្រៀនខ្លួនឯងអំពីសិល្បៈចាក់សាក់នេះ។
នៅឆ្នាំ 2018 គាត់បានបង្កើត "TATTOO STUDIO YAMADA"
នៅ Shibuya។
នៅឆ្នាំ 2021 គាត់បានផ្លាស់ទៅស្ទូឌីយ៉ូបច្ចុប្បន្នរបស់គាត់នៅ Harajuku។
ហើយនៅឆ្នាំនេះ គាត់បានបើកទីតាំងទីពីររបស់គាត់ គឺ
“Born Losers”។
រួមជាមួយនឹងការងារចាក់សាក់របស់គាត់
Yamada បានដំណើរការប៉ុស្តិ៍ YouTube
អស់រយៈពេលប្រាំឆ្នាំ ដែលជាកន្លែងដែលគាត់ចែករំលែកអំពីដំណើរសិល្បៈបែបច្នៃប្រឌិតរបស់គាត់។
គាត់​ក៏​បាន​ចូលទៅក្នុងវិស័យសម្លៀកបំពាក់ដើម
រួមជាមួយកិច្ចសហការជាមួយម៉ាកល្បីៗជាច្រើនទៀត។
ជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបន្ត
ក្ដីប្រាថ្នារបស់គាត់ និងចែករំលែកទស្សនៈរបស់គាត់
G-SHOCK នៅតែជាដៃគូដ៏រឹងមាំ
សម្រាប់ដំណើរសិល្បៈរបស់គាត់។

ការដេញតាមក្ដីស្រមៃរបស់ខ្ញុំ ដែលចង់ក្លាយជាអ្នកចាក់សាក់មួយរូបជាមួយនឹងដំណើរស្វែងរកឥតឈប់ឈរ

Yamatani Photo-02
Yamatani Photo-02

Len Yamada មានជំនាញខាងសាក់រូបបែបបុរាណរបស់ជនជាតិអាមេរិក។ អំឡុងពេលកំពុងសិក្សាម៉ូតសម្លៀកបំពាក់​នៅសាកលវិទ្យាល័យ Bunka Gakuen គាត់មានចិត្តស្រឡាញ់ និងចំណាយពេលជាច្រើនថ្ងៃ ដើម្បីគូររូបលើសម្លៀកបំពាក់។ ថ្ងៃមួយ គាត់បានរកឃើញសៀវភៅមួយក្បាលរបស់ Sailor Jerry ដែលជាអ្នកត្រួសត្រាយផ្លូវសិល្បៈចាក់សាក់បុរាណរបស់ជនជាតិអាមេរិក ហើយភ្លាមៗនោះ គាត់មានអារម្មណ៍ថា ត្រូវគ្នានឹងចិត្តស្រឡាញ់របស់គាត់ជាខ្លាំង។ មិនយូរប៉ុន្មាន គាត់បានសម្រេចចិត្តបោះបង់ការសិក្សា ដោយតាំងចិត្តចង់ក្លាយជាអ្នកចាក់សាក់ម្នាក់។ ដោយចាប់ផ្ដើមជាមួយនឹងម៉ាស៊ីនសាក់ដែលមានតម្លៃសមរម្យ គាត់បានធ្វើការពេលថ្ងៃនៅភោជនីយដ្ឋានក្នុងស្រុកមួយកន្លែងនៅ Shimokitazawa ហើយបានធ្វើការងារចាក់សាក់នៅពេលយប់ ដោយមានការគាំទ្រពីម្ចាស់ភោជនីយដ្ឋានផងដែរ។

Yamada បានយកថ្ងៃឈប់សម្រាកពីការងារនៅប្រទេសកាណាដា ដើម្បីទៅនៅតំបន់ជិតសហរដ្ឋអាមេរិក ហើយបានព្យាយាមចូលជាសមាជិកនៃស្ទូឌីយ៉ូចាក់សាក់ផ្សេងៗ រហូតដល់មានអ្នកជួលគាត់។ គាត់បានស្វ័យសិក្សាអំពីការ​ចាក់សាក់នៅ​ទីនោះអស់​រយៈពេល​មួយ​ឆ្នាំ​។ “អ្នកចាក់សាក់ដែលសាក់រូបឱ្យខ្ញុំដំបូងបង្អស់ បានប្រាប់ខ្ញុំថា ខ្ញុំក៏អាចរៀនដោយខ្លួនឯងបានផងដែរ។ ខ្ញុំ​បាន​បន្ត​គូរ និង​ប្រើ​ម៉ាស៊ីនសាក់ ដោយ​ឆ្លាក់រូប​សាក់​ជាច្រើន​ដោយ​មិន​ស្ទាក់ស្ទើរ។ ខ្ញុំ​សំណាង​ណាស់​ដែល​មាន​មិត្តភក្តិ​ដែលសុខ​ចិត្ត​ឱ្យ​ខ្ញុំ​សាក់​រូបឱ្យ​ពួកគេ។ ខ្ញុំចង់ធ្វើដំណើរលើផ្លូវកាត់បំផុត ដើម្បីក្លាយជាអ្នកចាក់សាក់មួយរូប ហើយការទទួលបានការយល់ព្រមពីឪពុកម្ដាយរបស់ខ្ញុំ គឺពិតជាសំខាន់ណាស់។ ការបោះបង់ការសិក្សានៅមហាវិទ្យាល័យ ហើយចាប់ផ្ដើមដំណើរសិល្បៈចាក់សាក់ដោយខ្លួនឯងរបស់ខ្ញុំ ក្នុងអំឡុងពេលដែលការចាក់សាក់មិនទាន់ត្រូវបានទទួលយកយ៉ាងទូលំទូលាយនៅឡើយ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ឪពុកម្ដាយរបស់ខ្ញុំបានបដិសេធខ្ញុំអីចឹងដែរ។ ខ្ញុំគ្រាន់​តែ​ចង់​រក​រកប្រាក់ចិញ្ចឹមជីវិឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​កុំ​ឱ្យ​ពួក​គាត់​ព្រួយ​បារម្ភប៉ុណ្ណោះ"។

Yamatani Photo-02

មួយឆ្នាំក្រោយមក គាត់បានត្រឡប់ទៅប្រទេសជប៉ុនវិញ គាត់បានបើកស្ទូឌីយ៉ូផ្ទាល់ខ្លួនរបស់គាត់គឺ "TATTOO STUDIO YAMADA" ហើយឥឡូវនេះមានបុគ្គលិក និងកូនជាងជាច្រើននាក់។ ស្ទូឌីយ៉ូរបស់គាត់ដំណើរការខុសពីស្ទូឌីយ៉ូភាគច្រើន គាត់ផ្ដោតសំខាន់លើគោលការណ៍ និងសីលធម៌នៃការបង្រៀន ព្រមទាំងលើកទឹកចិត្តកូនជាងឱ្យផ្ដោតលើរចនាបថផ្ទាល់ខ្លួនរបស់ពួកគេ ដោយម្នាក់ៗមានជំនាញក្នុងប្រភេទចាក់សាក់ផ្សេងៗគ្នា។ គាត់មិនទទួលយករាល់ការស្នើសុំរបស់អតិថិជនទេ ហើយគាត់មិនមានជំនាញទាំងស្រុងលើការចាក់សាក់បែបបុរាណរបស់ជនជាតិអាមេរិកនោះដែរ។

"ខ្ញុំជឿថា ជារឿងចាំបាច់ណាស់ក្នុងការប្រកាន់ខ្ជាប់នូវរចនាបថដែលអ្នកស្រឡាញ់បំផុត។ ខ្ញុំកោតសរសើរដល់ការចាក់សាក់ និងម៉ូតូបុរាណរបស់ជនជាតិអាមេរិក។ អតិថិជនដែលមករកខ្ញុំឱ្យចាក់សាក់តែងប្រាប់ពីចំណាប់អារម្មណ៍រួមគ្នា។ ការកសាងទំនាក់ទំនងតាមរយៈការចាក់សាក់ និងបង្កើតទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយអតិថិជនមានសារៈសំខាន់ណាស់។ នៅពេលណាដែលពួកគេឃើញស្នាមសាក់របស់ខ្លួន ពួកគេនឹងចងចាំបរិយាកាសដែលបានកើតឡើង និងការសន្ទនារបស់យើង។ ខ្ញុំ​ផ្ដល់ឱកាស​ឱ្យកូនជាងក្នុង​ស្ទូឌីយ៉ូ​របស់​ខ្ញុំ​ដេញ​តាម​ក្ដីប្រាថ្នា​របស់​ពួកគេ ដោយ​ស្នើ​​ឱ្យ​ពួកគេ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ការ​នៅ​ពេល​នេះ"។

ស្ទូឌីយ៉ូដំបូងរបស់គាត់ ផ្ដល់សេវាកម្មដល់អតិថិជនចម្រុះ ដែលភាគច្រើនជាអ្នកស្វែងរកការចាក់សាក់លើកដំបូង។ ផ្ទុយ​ទៅ​វិញ ស្ទូឌីយ៉ូ​ទីពីរ​ដែល​ទើប​បើក​ថ្មី​របស់​គាត់​គឺ "Born Losers” ក្នុង​គោលបំណង​បង្ហាញ​ពី​ជម្រៅ និង​ប្រវត្តិ​នៃ​វប្បធម៌​ចាក់សាក់។ វិធីសាស្រ្តទាំងពីរនេះដែលផ្ដល់ជម្រើសសម្រាប់អ្នកចាប់ផ្ដើមរៀនចាក់សាក់ដំបូង និងអ្នកដែលស្វែងរកបទពិសោធចាក់សាក់ដែលស៊ីជម្រៅ គឺមានតែមួយគត់ចំពោះទស្សនវិជ្ជារបស់ Yamada។

Yamatani Photo-03

ពេលសម្រេចចិត្តធ្វើអ្វីមួយម្ដងៗ ខ្ញុំត្រូវខិតខំបំពេញកិច្ចការឱ្យបានពេញទំហឹង – មិនមែនលំៗនោះទេ

Yamatani Photo-03

រូបថត Len Yamada ដែលគេកំពុងចាក់សាក់ឱ្យគាត់ ដោយពាក់នាឡិកា “DW-5600C” ជាទីស្រឡាញ់របស់គាត់នៅលើកដៃរបស់គាត់។

Yamada ជាមនុស្សដែលបន្ត​ដើរតាម​ក្ដីប្រាថ្នា​របស់​គាត់ ដោយពាក់​នាឡិកា G-SHOCK “DW-5600C” ជា​នាឡិកា​ដែល​គាត់​ពេញចិត្ត។ ក្ដីស្រឡាញ់របស់គាត់ចំពោះ G-SHOCK មានតាំងពីពេលដែលគាត់សម្រេចចិត្តក្លាយជាអ្នកចាក់សាក់មកម៉្លេះ។ ការងារជាវិចិត្រកររាល់ថ្ងៃ មិត្តរួមអាជីពដែលជារៀមច្បងម្នាក់បានផ្ដល់កាដូដល់គាត់ជានាឡិកា G-SHOCK ដែលគាត់ប្រើរួចហើយ ដោយផ្ដោតលើសារៈសំខាន់នៃការយកចិត្តទុកដាក់លើពេលវេលានៅក្នុងការងាររបស់គាត់។ “ខ្ញុំ​រំភើប​ចិត្ត​ក្នុង​ការ​ទទួល​វា​ វាមានអារម្មណ៍ហាក់ដូចជា អ្វីមួយដែលបញ្ជាក់ឱ្យឃើញពី​សិប្បកោសល្យ​របស់ខ្ញុំអីចឹង។ ខ្ញុំបានពាក់វារាងខ្ពស់បន្តិចនៅលើដៃរបស់ខ្ញុំ ដូច្នេះស្រោមដៃសម្រាប់គូរគំនូររបស់ខ្ញុំនឹងមិនបិទបាំងវាទេ។ នៅតាមផ្លូវទៅផ្ទះ ខ្ញុំបានសម្អាត G-SHOCK របស់រៀមច្បងខ្ញុំ ដោយស្រោបថ្នាំលាប ល្មមឱ្យគាត់មើលពេលវេលាបានច្បាស់ល្អ។ ប្រសិនបើ​ខ្ញុំ​អាច​សហការ​ជាមួយ G-SHOCK ឥឡូវនេះ ខ្ញុំ​ប្រហែល​ជា​នឹងរចនាស្នាម​ប្រឡាក់​ដោយ​ថ្នាំលាប (សើច)។"

សម្លឹងមើលទៅអនាគត Yamada មានគម្រោងនឹងចំណាយពេលពីរបីឆ្នាំនៅទីក្រុង Los Angeles ដោយអន្ទះសារចង់ប្រលូកនៅក្នុងបរិយាកាសអ្នកចាក់សាក់ដ៏ល្បីល្បាញដែលមានឈ្មោះបោះសំឡេងទៅដល់ប្រទេសជប៉ុន។ "តើមានអ្វីខ្លះកំពុងរង់ចាំខ្ញុំនៅ LA ដែលជាកន្លែងដើមកំណើតស្នាមសាក់បែបប្រពៃណីរបស់ជនជាតិអាមេរិកដែលខ្ញុំកោតសរសើរ? តើ​ខ្ញុំ​នឹង​ទទួល​បាន​បទពិសោធ និង​ទស្សនវិស័យ​អ្វីខ្លះ? ខ្ញុំ​ដឹង​ថា ​ខ្ញុំ​ត្រូវ​តែទៅ​ឥឡូវ​នេះ ព្រោះ​មាន​រឿង​ដែល​ខ្ញុំ​នឹង​មិន​យល់ លុះ​ត្រា​តែ​ខ្ញុំ​ទៅទីនោះ"។ តើ​អ្វី​ជំរុញ​ឱ្យ​គាត់ហ៊ាន​លះបង់​​​ក្នុង​ការចាក់​សាក់នេះ?

“ខ្ញុំ​មិន​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ថា​តើ​ខ្ញុំ​ចង់​ក្លាយ​ជា​អ្នកចាក់​សាក់​ប្រភេទ​ណា​នា​ពេល​អនាគតនោះទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ត្រឹមថា ​វា​ត្រូវ​តែ​បែប​នេះ។ ខ្ញុំមិនមែនគ្រាន់តែជាអ្នកចាក់សាក់ទេ ខ្ញុំ​ក៏​ជា​ជាងកាត់​ដេរសម្លៀកបំពាក់ និង​ជា YouTuber ម្នាក់​ផងដែរ ដោយ​បន្តស្វែង​រក​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់។ ឪពុក​របស់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ថា ‘ពេល​កូន​ចង់​ធ្វើ​អ្វី​មួយ ចូរ​ធ្វើ​វា​ឱ្យ​អស់ពីចិត្ត។ បើមិនចង់ធ្វើទេ ចូរកុំធ្វើវាឱ្យសោះ។’ មេរៀននេះដក់ជាប់ក្នុងចិត្តរបស់ខ្ញុំតាំងពីវ័យកុមារមកម៉្លេះ។ ដូច្នេះ ខ្ញុំ​ជៀស​វាង​ការ​ធ្វើ​អ្វី​ដែល​ស្ទាក់ស្ទើរចិត្តណាស់។ ខ្ញុំ​ខិតខំធ្វើការ និងចេះរីករាយនឹងជីវិតផងដែរ ដោយ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ត្រូវ​កំណត់​ឱ្យ​ច្បាស់​ថា ​ពេល​ណា​ត្រូវ​ធ្វើ​ការ និង​ពេល​ណា​ត្រូវ​សម្រាកវីករាយនឹងជីវិត។"

ផ្នត់គំនិតនេះបានជំរុញទឹកចិត្តរបស់ Yamada ក្នុងការចាក់សាក់ ខណៈដែលគាត់ត្រៀមផ្លាស់ទៅទីក្រុង Los Angeles បន្ទាប់ពីបានបង្កើតស្ទូឌីយ៉ូចំនួនពីរក្នុងទីក្រុងតូក្យូ។

Yamatani Photo-02

ឧទាហរណ៍នៃការងាររបស់ Len Yamada។ អ្នកអាចមើលឃើញឥទ្ធិពលនៃស្នាមសាក់បែបប្រពៃណីរបស់ជនជាតិអាមេរិកក្នុងការរចនារបស់គាត់។

ការថតរូប។ IBUKI
កិច្ចសម្ភាសន៍ & អត្ថបទ។ Ryo Tajima
កាត់ត. Yutaro Okamoto _THOUSAND

ប្រវត្តិរូប។

Len Yamada

កើតនៅឆ្នាំ 1995 នៅហ្វូគូស៊ីម៉ា គឺជាអ្នកចាក់សាក់ ដែលមានស្ទូឌីយ៉ូចំនួនពីរនៅ Harajuku៖ "TATTOO STUDIO YAMADA" និង "Born Losers"។ គាត់ក៏បង្កើតសម្លៀកបំពាក់ដើម និងដំណើរការប៉ុស្តិ៍ YouTube “OMOSSY CHANNEL” ផងដែរ។

Instagram។ @len.5

ទីក្រុងតូក្យូ

បញ្ហាលើដងផ្លូវនៅទីក្រុងតូក្យូ >

ទស្សនាវដ្ដី THISTIME

ឈុតឆាកច្នៃប្រឌិតរបស់អ្នកបង្កើតនៅទីក្រុងតូក្យូ

Select a location