XG / Yuto Horigome / Kanoa Igarashi / RUSHBALL
ការលំបាក
ការខ្វះនូវទំនុកចិត្ត
យើងប្រយុទ្ធដោយមិនដឹងថាឈ្នះឬអត់
ជាមាគ៌ាដែលគ្មានចម្លើយត្រឹមត្រូវ។
នៅពេលជួបស្ថានភាពមិនច្បាស់លាស់
យើងមានអារម្មណ៍ទទួលបានថាមពល។
វាហាក់ដូចជាមិនអាចទៅរួច ស្ទើរតែមិនអាចទៅរួច។
កម្លាំងចិត្តដែលជំរុញយើងទៅមុខ ដោយមិនខ្លាចរងរបួស។
G-SHOCK។
ផលិតឡើងយ៉ាងរឹងមាំសម្រាប់យើងទាំងអស់គ្នាដែលផ្តោតលើការរស់នៅក្នុងពេលបច្ចុប្បន្នកាល
ដែលបោះជំហានហួសពីដែនកំណត់របស់យើង
ហើយបន្តឆ្ពោះទៅមុខ ដោយថាមពលខាងក្នុងរបស់យើង។
រឿងរ៉ាវរបស់ G-SHOCK
ដើម្បីបង្កើតនាឡិកាដែលនឹងមិនបែក។
បញ្ហាប្រឈម និងបរាជ័យនៅតែបន្តកើតឡើងឥតឈប់ឈរ
ផលិតផលគំរូជាង 200 ដែលបរាជ័យ
វាហាក់ដូចជាមិនអាចទៅរួចទេ។
ស្មារតីនៃការប្រកួតប្រជែងកំពុងត្រូវបានសាកល្បង។
លោក Kikuo Ibe និងក្រុមរបស់គាត់បានបន្តឆ្ពោះទៅមុខ។
បន្ទាប់ពីការខិតខំប្រឹងប្រែងឥតឈប់ឈរអស់រយៈពេលជាច្រើនឆ្នាំ
ពួកគេបានបង្កើតគ្រោងនាឡិកាប្រហោងខាងក្នុងមួយដែលអាចកាត់បន្ថយដល់ការប៉ះទង្គិច។
នៅឆ្នាំ 1983, G-SHOCK ដែលជានាឡិកាធន់នឹងការប៉ះទង្គិចដំបូងគេបង្អស់របស់ពិភពលោក បានលេចជារូបរាងឡើង។
នាឡិកាដែលធន់នឹងការប៉ះទង្គិច ដែលជាស្មារតីមួយសំដៅលើភាពរឹងមាំ។
ជាស្មារតីដែលធន់នឹងបញ្ហាប្រឈមខ្លាំង។