G-SHOCK បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងតាំងពីការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួននៅឆ្នាំ 1983 ជានាឡិកាដ៏រឹងមាំដែលនឹងមិនបែក សូម្បីតែធ្លាក់ក៏ដោយ។
ម៉ាកនេះបានដាក់បញ្ចូលនូវឥទ្ធិពលវប្បធម៌ចម្រុះចាប់តាំងពីពេលនោះមក ដោយបន្តវិវត្តតាមមាគ៌ាមួយដែលខុសប្លែកពីគេ។
នៅឆ្នាំ 2010 ផ្ទៃមុខនាឡិកាថ្មីបានចូលរួមជាមួយក្រុមគ្រួសារ G-SHOCK៖ ម៉ូដែលអាណាឡុកស្តង់ដារថ្មីគឺ GA-110។ ជាមួយនឹងការរួមបញ្ចូលគ្នាដ៏ពេញនិយមនាពេលបច្ចុប្បន្ននៃទំហំសំបកធំ និងការផលិតផ្អែកលើវប្បធម៌របស់វា នាឡិកានេះបានផ្តល់នូវអារម្មណ៍ដ៏លើសលប់នៃវត្តមាននិងមានរចនាប័ទ្មលម្អិតពិសេសដែលយកឈ្នះលើអារម្មណ៍របស់យុវវ័យទូទាំងពិភពលោកត្រឹមមួយពព្រិចភ្នែក។
រយៈពេលដប់ឆ្នាំបានកន្លងផុតទៅចាប់តាំងពីថ្ងៃនោះមក។ ដោយបានបន្តវិវត្តទៅជាម៉ូដែលផ្សេងៗគ្នាដ៏អស្ចារ្យ នាពេលនេះ GA-110 បានមកដល់ចំណុចកំពូលថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ជាមួយនឹងរូបរាងថ្មីដែលផលិតឡើងពីលោហៈ។ ការរចនាដើមប្រភេទ CMF បានផ្តល់នូវពណ៌ វត្ថុធាតុ និងផ្ទៃតួបែបថ្មី។ ដោយភាពខុសប្លែកគ្នារវាង DNA របស់ GA-110 ផលិតផលជំនាន់ក្រោយរបស់វាគឺ GM-110 ម៉ូដែលថ្មីបង្ហាញពីទម្រង់ពេញលក្ខណៈរបស់វា ដែលជាម៉ូដែលមួយដែលផ្តល់ទាំងភាពរឹងមាំនិងភាពស្រស់ស្អាតស័ក្ដិសមជានាឡិកាមួយគ្រឿង។
ដើមកំណើត និងការវិវត្តរបស់នាឡិកា។ ផ្នែកនីមួយៗត្រូវបានបំផុសគំនិតដោយស្មារតីពិសេសនៃភាពធន់រឹងមាំ ដូច្នេះ GA-110 និង GM-110 បានបង្កើតប្រវត្តិសាស្ត្រ G-SHOCK ក្នុងទម្រង់ថ្មីប្លែកពីគេ។

2010
GA-110-1A
ការកំណត់គោលដៅលើនាឡិកាអាណាឡុកជំនាន់ថ្មី
ម៉ូដែល GA-110 ត្រូវបានរចនាឡើងដើម្បីបង្ហាញពីម៉ូដែលអាណាឡុកមិនដូចអ្វីដែលពិភពលោកធ្លាប់បានឃើញពីមុនមក វាជាផលិតផលដែលបង្កើតឱ្យមាននូវភាពពេញនិយមថ្មី នៅពេលដែលប្រព័ន្ធឌីជីថលធ្លាប់ជាម៉ូដែលដែលពេញនិយមសម្រាប់យុវវ័យនាកាលពីមុន។ វាគឺជាចំណុចរបត់មួយដែលកំណត់គន្លងប្រវត្តិសាស្ត្រនៃម៉ាក G-SHOCK ដែលតែងតែវិវត្តឥតឈប់ឈរទៅជាចលនាដ៏ហ្មត់ចត់មួយ។

2020
GM-110G-1A9
យកវាទៅកាន់កម្រិតខ្ពស់ជាងនេះ៖ ការវិវត្តនៅឆ្នាំទី 10
កាលពីឆ្នាំ 2020 ម៉ូដែល GM-110 បានបង្ហាញខ្លួនឡើងដោយមានផ្នែកខាងក្រៅស្រោបដោយលោហៈ។ ក្នុងនាមជាអ្នកស្នងមរតកអត្តសញ្ញាណរបស់ GA-110 ជាមួយនឹងទំហំប្រអប់ធំនិងផ្ទៃមុខបែបមេកានិក ម៉ូដែល GM-110 បង្ហាញពីការវិវត្តបែបបដិវត្តយ៉ាងពិតប្រាកដ ជាមួយនឹងរូបរាងខាងក្រៅបែបឧស្សាហកម្មដែលមិនធ្លាប់មានពីមុនមក។
សាច់រឿងរបស់ស៊េរី G-SHOCK 110

ចក្ខុវិស័យនៃភាពធន់រឹងមាំ × រចនាប័ទ្មបែបបុរាណលាយសម័យ
ស៊េរីដែលមានឬសគល់រចនាប័ទ្មបែបបុរាណលាយសម័យដែលជារចនាប័ទ្មបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយរួមជាមួយភាពទាក់ទាញខាងវប្បធម៌ ដែលរចនាសម្ពន្ធ័ដ៏អស្ចារ្យនេះរួមបញ្ចូលទាំងតួម៉ាស៊ីនចំហាយដ៏មានអានុភាពរួមជាមួយនឹងគ្រឿងមេកានិកបញ្ជាមានភាពស្មុគស្មាញដែលមិនមើលទៅធ្ងន់និងក្រាស់។ ជាមួយនឹងការបំផុសគំនិតដែលដកស្រង់ចេញពីចក្ខុវិស័យនៃអតីតកាលរួមផ្សំនឹងអនាគតរបស់ រចនាប័ទ្មបែបបុរាណលាយសម័យ ដែលរួមបញ្ចូលអារម្មណ៍តាមដងផ្លូវជាមួយនឹងការយល់ដឹងអំពីបច្ចេកវិទ្យា គោលគំនិតរបស់ G-SHOCK ដែលដំណើរការដោយចំហាយទឹកបានកើតឡើងមក។

ការរចនាដើមមានរួមបញ្ចូលគ្នានូវប្រអប់ធំ និងមុខនាឡិកាមានស្រទាប់
ត្រឡប់ទៅការអភិវឌ្ឍតាំងពីចំណុចសូន្យ ហើយបន្តស្វែងរករាល់ចំណុចលម្អិតគ្រប់ផ្នែក បានផ្តល់ជាការរចនាមួយដែលធ្វើឱ្យស៊េរីនេះខុសពីម៉ូដែលអាណាឡុកធម្មតា។ ការសាកល្បងលើភាពធន់នឹងការប៉ះទង្គិចម្ដងហើយម្ដងទៀត និងបញ្ហានានាបាននាំឱ្យមានការបង្កើត និងការរៀបចំរចនាសម្ព័ន្ធលើផ្នែកថ្មីកើតមានឡើង។
ទំហំប្រអប់ស្ថិតក្នុងចំណោមស្រឡាយផលិតទំហំធំបំផុតរបស់ G-SHOCK។ ការរចនាបែបមឹនភ្ជាប់ត្រូវបានរចនាឡើងសម្រាប់ភាពធន់រឹងមាំ និងមើលទៅជាប់ធន់ ស្របពេលដែលមុខនាឡិកាមានបួនស្រទាប់។ ការផ្គូផ្គងទ្រនិចដែលមានរាងជាស្ពឺ រួមជាមួយនឹងដងម៉ាស៊ីនចំហាយដែលមានរាងជាអក្សរ Y បានផ្តល់នូវរូបរាងមេកានិកទៅដល់ផ្ទៃនាឡិកា។ ការបង្កើនចំនួននៃផ្នែកដែលមានលក្ខណៈល្អិតល្អន់—អមដោយដំណើរការដើមរបស់ Casio-បានបង្កើតឱ្យមានពណ៌ផ្ទៃខាងក្រៅចម្រុះផងដែរ។

កំណត់ត្រាលក់ដាច់លេខ 1 នៅទូទាំងពិភពលោក
GA-110 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ 2010 ជាមួយនឹងរូបរាងបែបស្មុគស្មាញខ្លាំងដែលធ្វើឱ្យយុវជនទូទាំងពិភពលោកឆ្លក់វង្វេង។ វាបានបន្តអភិវឌ្ឍ ទៅជាប្រភេទផលិតផលដ៏អស្ចារ្យ និងកិច្ចខិតខំប្រឹងប្រែងសហការពាក់ព័ន្ធនឹងឥទ្ធិពលវប្បធម៌ជាច្រើន។ ដប់ឆ្នាំចាប់តាំងពីការចាប់ផ្តើម GA-110 ទទួលបាននូវឋានៈជានិមិត្តរូបគ្មានគូប្រដូចឱ្យខ្លួនវា ក្នុងនាមជាផលិតផល G-SHOCK លក់ដាច់ច្រើនបំផុតនៅទូទាំងពិភពលោក។
ជាមួយនឹងការរចនារូបរាងប្លែកពីគេ បម្រែបម្រួលពណ៌ប្រកបដោយភាពច្នៃប្រឌិត និងដំណើរការសហការគ្នាផ្សេងៗ
GA-110—ឥឡូវនេះជាឆ្នាំទីដប់របស់ខ្លួនចាប់តាំងពីការចាប់ផ្តើម—ធ្វើឱ្យការលក់ G-SHOCK ស្ថិតនៅលំដាប់កំពូលនៅទូទាំងពិភពលោក។
រក្សាជំហានទៅមុខទៅតាមពេលវេលា។ រក្សាជំហានទៅមុខរួមជាមួយវប្បធម៌។
ម៉ូដែលនេះបន្តចែករំលែកស្មារតីនៃភាពរឹងមាំរបស់ខ្លួនជាមួយពិភពលោក។
ពណ៌

2010
ពណ៌រស់រវើក
GA-110B-1A3
ម៉ូដែលដំបូងដែលមានពណ៌ចម្រុះបែបភ្លឺ។

2011
ពណ៌ចម្រុះ
GA-110FC-1A
ការរចនាពណ៌ចម្រុះអមដោយរូបរាងស្រោបពណ៌នៅក្នុងផ្នែកមុខនាឡិកា។

2014
មាសទាំងអស់
GA-110GD-9A
ការស្រោបមាសលាយលោហៈត្រូវបានប្រើទាំងស្រុង។
វត្ថុធាតុ

2015
ទឹកថ្នាំប៉ូឡារីស
GA-110PM-1A
ការស្រោបដោយទឹកថ្នាំប៉ូឡារីសបង្ហាញពណ៌ខុសៗគ្នាអាស្រ័យលើមុំមើលខុសៗគ្នា។

2017
ការសង្កត់ពុម្ពអ៊ុយរ៉េតាន
GA-110BT-1A
ការបង្កើតសណ្ឋានដូចស្បែកនៅក្នុងជ័រជាមួយនឹងការធ្វើពុម្ពរូបរាងមានលក្ខណៈជាក់លាក់បំផុត។

2018
ត្បូងពេជ្រពិតប្រាកដ
GA-110DDR-7A
គ្រឿងសម្គាល់គួរឱ្យទាក់ទាញជាមួយត្បូងពេជ្រធម្មជាតិចំនួនបួនគ្រាប់។
ផ្ទៃ

2014
ការបោះពុម្ពបែបបំពួនខ្លួន
GA-110CM-3A
ការធ្វើលំនាំបែបបំពួនខ្លួនអមដោយការបោះពុម្ពពហុមុំតាមវិមាត្រ។

2015
ការបោះពុម្ពចម្រុះពណ៌
GA-110HT-8A
សណ្ឋានបែបអាវយឺតរោមចៀមអមដោយការបោះពុម្ពពហុមុំ។

2016
ដំណើរការសង្កត់ចោះ
GA-110LPA-4A
ដំណើរការសង្កត់ចោះត្រូវបានប្រើនៅលើខ្សែនាឡិកាចាក់ពុម្ពពីរពណ៌។
សហការ

2010
G-SHOCK MAN BOX
GA-110F-2
ម៉ូដែលបានបង្កើតឡើងដោយសហការជាមួយ G-SHOCK MAN បង្ហាញពីគ្រោងពណ៌ចម្រុះដ៏រស់រវើក។

2012
ERIC HAZE
GA-110EH-8A
ម៉ូដែលត្រូវបានបង្កើតឡើងដោយសហការជាមួយអ្នករចនាក្រាហ្វិក Eric Haze។

2013
DEE AND RICKY
GA-110DR-1A
ម៉ូដែលត្រូវបានបង្កើតឡើងដោយសហការជាមួយយីហោគ្រឿងបន្លាស់ NY ដែលមានឈ្មោះថា Dee and Ricky ។