កាន់តែរឹងមាំ។ កាន់តែទាន់សម័យ។
ទទួលបានភាពរឹងមាំបន្ថែមទៀតដោយបញ្ចូលនូវវត្ថុធាតុ រចនាសម្ព័ន្ធ និងគំនិតរចនាថ្មីៗ។
រចនាប័ទ្មបន្ថែមអាចបង្ហាញឡើងជាមួយនឹងខ្សែនាឡិកាដែលអាចផ្លាស់ប្ដូរបាន។
រចនាសម្ព័ន្ធការពារស្នូលកាបូន
រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចថ្មីនេះការពារម៉ូឌុលដោយប្រអប់ជ័រលាយជាមួយនឹងសរសៃកាបូន។
ផ្នែកខាងក្រៅដែលប្រើខ្នងប្រអប់ស្រោបពីរស្រទាប់
បន្ទះខាងក្រោយ និងគម្របខាងក្រោយប្រើខ្នងប្រអប់ស្រោបពីរស្រទាប់។ ការរចនានេះជួយកាត់បន្ថយការប៉ះទង្គិចទៅខ្នងគម្របខាងក្រោយ ហើយអាចឱ្យអ្នកពាក់ភ្ជាប់ខ្សែនាឡិកាដែលអាចដាក់រាបស្មើបាន។
ខ្នងប្រអប់ស្រោបពីរស្រទាប់
GA-2000 មានបំពាក់នូវបន្ទះខាងក្រោយដែកអ៊ីណុកដែលធ្វើឱ្យនាឡិកាមានខ្យល់ចេញចូលបានល្អ ក៏ដូចជាខ្នងប្រអប់សរសៃកញ្ចក់ជ័រ ដែលធ្វើឱ្យវាធន់នឹងការប៉ះទង្គិច។
ខ្សែនាឡិកាចាក់ពុម្ពពីរពណ៌ប្រភេទរបាររំកិល
ខ្សែនាឡិកាចាក់ពុម្ពពីរពណ៌អាចប្ដូរជំនួសបានយ៉ាងងាយស្រួលដោយប្រើរបារនៅឯបាតរបស់វា។
* រូបភាពនៅខាងស្ដាំបង្ហាញពី GA-2000E-4A។
មុខនាឡិការាងថាស
មុខនាឡិការាងថាសមានរូបរាងស្មុគស្មាញនៅចំណុចម៉ោង 9 បង្ហាញពីម៉ូដនាឡិកាបច្ចុប្បន្ន។
Super Illuminator (LED មានពន្លឺភ្លឺខ្លាំង)
មុខងារ Super Illuminator បំភ្លឺភ្លើងលើមុខនាឡិកា និងអេក្រង់ LCD ជាមួយពន្លឺដែលមានអាំងតង់ស៊ីតេខ្ពស់ ដោយរក្សាឱ្យអាចមើលមុខនាឡិកាបាននៅទីងងឹត។
ប៊ូតុងខាងមុខទំហំធំ
ប៊ូតុងដ៏ធំមួយដែលបានដាក់នៅទីតាំងម៉ោង 6 នៅលើប្រអប់មានមុខងារបើកពន្លឺ និងបង្ហាញឱ្យឃើញច្បាស់ពីការរចនាដ៏រឹងមាំ។
មុខងារដកទ្រនិចចេញ
នៅពេលទ្រនិចម៉ោងឬនាទីត្រួតគ្នាលើអេក្រង់ LCD វាត្រូវបានដកចេញជាបណ្ដោះអាសន្ន ដើម្បីឱ្យអាចមើលឃើញកាលបរិច្ឆេទ។