ម៉ូដែលរួមបញ្ចូលគ្នារវាងអាណាឡូក-ឌីជីថលថ្មី
G-SHOCK តែងតែប្រកាន់ភ្ជាប់នូវស្មារតីនៃការប្រឈមនឹងបញ្ហា ដើម្បីស្វែងរកភាពធន់រឹងមាំចុងក្រោយបង្អស់។
នៅឆ្នាំ 1983 នៅពេលដែលការតាំងចិត្តបង្កើតនាឡិកាដៃដែលមិនបែកនោះបានផលិត G-SHOCK ដំបូងបំផុត
— គឺម៉ូដែល DW-5000 ។ មិនយូរប៉ុន្មាននៅឆ្នាំ 1989 ម៉ូដែល AW-500 បានមកដល់ ដែលផ្តល់នូវភាពធន់នឹងការប៉ះទង្គិចដូចគ្នា ប៉ុន្តែជានាឡិកាដៃអាណាឡុក
ឆ្ពោះទៅមុខយ៉ាងលឿនមកដល់ថ្ងៃនេះ ត្រកូល GA-2100 ទទួលបានការគាំទ្រយ៉ាងខ្លាំង។
—ស្មារតីគ្មានទីបញ្ចប់នៃភាពធន់រឹងមាំនៃម៉ូដែលសំខាន់បំផុតទាំងពីរនេះ។
បញ្ចូលបច្ចេកវិទ្យាទំនើបៗ ដើម្បីបង្កើតនាឡិកាដូចអ្វីដែលអ្នកមិនធ្លាប់បានឃើញពីមុនមក។
កងមុខនាឡិការាងត្រីកោណប្រាំបីជ្រុង ដែលទទួលបានពីការរចនានិមិត្តសញ្ញា DW-5000 ។ ការរចនារាងតូចចេញពីម៉ូដែល AW-500 ។
ការប្តេជ្ញាចិត្តក្នុងការផ្តល់នូវទម្រង់ស្តើង និងតូចបំផុត ប៉ុន្តែជាមួយនឹងភាពខ្លាំងទាំងអស់របស់ម៉ូដែលស្នងតំណែងមុននៅដដែល
—សមិទ្ធផលមួយដែលសម្រេចបានជាមួយនឹងរចនាសម្ព័ន្ធការពារស្នូលកាបូនព្រមទាំងការរចនាម៉ូដែលថ្មី និងប្រសើរឡើង។
ម៉ូដែលស្នងតំណែងដើមចំពោះឬសគល់របស់ខ្លួនខណៈពេលដែលកំពុងបន្តជឿនលឿនទៅមុខបន្ថែមទៀត
GA-2100 បំពេញបន្ថែមនូវរបៀបរស់នៅនាពេលបច្ចុប្បន្ននេះបានយ៉ាងស្រស់ស្អាត។
អ្នកប្រើ G-SHOCK ស្តង់ដារថ្មីនៅទីនេះ។
G-SHOCK រចនាប័ទ្មថ្មី
1983៖ DW-5000
G-SHOCK ដំបូងបង្អស់— DW-5000 — បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ 1983។ ការរចនាដែលមិនចេះសាំ ដែលត្រូវបានធ្វើឱ្យល្អឥតខ្ចោះតាំងពីពេលចាប់ផ្ដើម កើតឡើងពីការស្វែងរកភាពរឹងមាំបំផុតដោយដកចេញនូវអ្វីទាំងអស់ដែលមិនសំខាន់ចោល។

1989៖ AW-500
គោលគំនិតក្នុងការរចនាមិនយូរប៉ុន្មានបានស្នងមរតកបន្តដោយម៉ូដែល G-SHOCK អាណាឡុកដំបូងបង្អស់គឺ AW-500 ដែលត្រូវបានបញ្ចេញលក់នៅឆ្នាំ 1989។ គោលគំនិតនេះសម្រេចបានរួមជាមួយនឹងការរចនាប្លង់រឹងមាំដែលមើលទៅស្ទើរតែដូចជាវាត្រូវបានគេឆ្លាក់ចេញពីជ័រតែមួយដុំ ដោយយកអ្វីៗទាំងអស់ដែលមិនសំខាន់ចេញ។

2019៖ GA-2100
នាឡិកា GA-2100 ដំបូងត្រូវបានដាក់លក់នៅឆ្នាំ 2019 ដោយធ្វើឱ្យលទ្ធភាពនៃភាពរឹងមាំកាន់តែប្រសើរឡើង និងរចនាប័ទ្មអាណាឡុក។ ក្នុងនាមជាផលិតស្នងមរតកទៅនឹងគ្រោងរចនាបែបគោលគំនិតរបស់ DW-5000 និង AW-500 គេបានប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីចាប់យកលក្ខណៈសំខាន់នៃអត្តសញ្ញាណរបស់ផលិតផលក្នុងទម្រង់រូបរាងថ្មី។ មិនមានន័យអ្វីក្រៅតែពីការបង្កើតផលិតផលស្នងត្រកូលរបស់ G-SHOCK នោះឡើយ ដោយផលិតផលនេះត្រូវបានយកមកគិតឡើងវិញពីចំណុចសំខាន់នៃការចាប់ផ្តើមរបស់ម៉ាកយីហោនេះ មកដល់ឥឡូវនេះប្រហែល 30 ឆ្នាំហើយបន្ទាប់ពីការបង្ហាញខ្លួនដំបូងរបស់ AW-500។

បច្ចេកវិទ្យាថ្មី ការរចនាថ្មី
គោលគំនិតអភិវឌ្ឍ៖ ស្តើងនិងតូច។ ការប្តេជ្ញាចិត្តក្នុងការដកចេញនូវអ្វីដែលមិនសំខាន់សម្រេចទៅបានមិនត្រឹមតែនៅក្នុងការរចនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះទំហំរបស់វាផងដែរ។ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើប — ពីម៉ូឌុលរូបរាងស្តើងទៅដល់រចនាសម្ព័ន្ធការពារស្នូលកាបូន — ដើម្បីសម្រេចបាននូវលទ្ធផលនេះ។ តាមរយៈការចម្រាញ់យកលក្ខណៈសំខាន់នៃការរចនាដើមរបស់ DW-5000 នាឡិកានេះបាននាំយកមកនូវទម្រង់ដែលត្រូវបានផលិតឡើងវិញដែលធានាថារបៀបរស់នៅ និងម៉ូដនិយមទាន់សម័យត្រូវបានរួមបញ្ចូលយ៉ាងល្អបំផុត។
ប៉ារីស ហាំប៊ឺក ញូវយ៉ក និងសៀងហៃ ... ការប្រមូលនូវចំណាប់អារម្មណ៍ពីគ្រប់ទិសទីនៅជុំវិញពិភពលោកបានផ្ដល់ជាព័ត៌មាននានាចំពោះការងារចនា។ គំនូរព្រាងរាប់មិនអស់ត្រូវបានបង្កើតឡើង ហើយការរចនាដែលបានធ្វើឡើង និងពិនិត្យឡើងវិញនៅក្នុងដំណើរការនៃការសាកល្បង និងស្វែងរកកំហុសដោយល្អិតល្អន់បំផុត។ នៅទីបំផុតនាឡិកាថ្មីមួយបានលេចរូបរាងឡើងមក ដោយមានការរចនារូបរាងតូចបំផុតជាមួយនឹងកងមុខរាងប្រាំបីជ្រុង។


ការប្រកួតប្រជែងថ្មីដែលមិនចេះចប់
មិនមែនជាការរចនាគ្រាន់តែស្វែងរកភាពសាមញ្ញនោះទេ។ ចេតនារបស់អ្នករចនាបំផុសគំនិតឱ្យ GA-2100 មានភាពប្រណិតល្អិតល្អន់បំផុតដូចជា មុខនាឡិកា និងគ្រឿងសញ្ញាវិមាត្រជាដើម។ គ្រោងតួពណ៌តែមួយមានលក្ខណៈរួមបញ្ចូលគ្នាដ៏ល្អប្រណិតនៃការជ្រើសរើសពណ៌ដោយដៃពីតារាងពណ៌ជាច្រើន។
ជាមួយនឹងមោទនភាពចំពោះទម្រង់ដែលមិនផ្លាស់ប្តូររបស់ខ្លួន បេសកកម្មរបស់ G-SHOCK គឺភាពរីកចម្រើនឥតឈប់ឈរដែលតែងតែយកឈ្នះលើគ្រប់សម័យកាល បញ្ញាញាណធម្មតាទូទៅ និងដែនកំណត់នៃការស្រមើលស្រមៃ។ GA-2100 បានចាប់កំណើតឡើង ជាមួយនឹងនិមិត្តសញ្ញានៃភាពរឹងមាំនៅក្នុងយុគសម័យថ្មី។


G-SHOCK រចនាប័ទ្មថ្មី
រូបរាងស្តើង តូចច្រឡឹង និងសាមញ្ញមានចេតនាលុបបំបាត់នូវផ្នត់គំនិតដែលថានាឡិកា G-SHOCK តែងតែមានទំហំធំ។ អ្នកស្នងមរតកខ្លឹមសាររបស់ G-SHOCK ដំបូងគេដែលមានឈ្មោះថា GA-2100 ផ្តល់នូវខ្លឹមសារភាពស្រស់ស្អាតនៃមុខងារ។ ការរចនាបែបតូចបំផុតចុងក្រោយសម្រាប់ការរស់នៅបែបសហសម័យ។

គែមប្រាំបីជ្រុង
គែមនាឡិកាបង្ហាញពីការរចនារាងអដ្ឋកោនដែលត្រូវបានរក្សារូបរាងរចនាតាំងពី G-SHOCK ដំបូងមកម្លេះ។ រូបរាងប្រកបដោយលំនឹង បង្កើតជាអំណាចសក្ដិសមនឹង G-SHOCK។

ការរចនារូបរាងតូច
ការប្រើប្រាស់គ្រោងដែលមានភាពរឹងមាំចុងក្រោយបង្អស់ រួមជាមួយនឹងជ័រដែលមានជាតិសរសៃកាបូន ធ្វើឱ្យការផលិតសំបកមានរាងតូចបំផុតតាមកម្រិតដែលអាចធ្វើទៅបាន។ ការរចនាទម្រង់ចំហៀងផ្តល់ការគោរពចំពោះម៉ូដែលដំបូងបំផុតដែលមានប្លង់ប៊ូតុងទម្រង់ផ្ទៃមិនស្មើគ្នា និងខ្សែនាឡិកាមានមុំមិនអាចបត់បែនបាន។

មុខនាឡិកាតាមវិមាត្រ
ដោយមានទម្រង់មើលទៅឃើញជ្រៅដែលសម្រេចបានដោយការចាក់ពុម្ពបីវិមាត្រ ធ្វើឱ្យមុខនាឡិកា មានលក្ខណៈពិសេសនៃរង្វង់មុខនាឡិកាដែលមានឆកសម្គាល់ពីនាទី ការកាត់សន្ទស្សន៍បីវិមាត្រ មុខនាឡិកាម៉ូដនិងអេក្រង់ LCD ដែលមានរាងខុសប្លែកពីធម្មតានៅក្នុងការរៀបចំប្រកបដោយតុល្យភាព។ ប្លង់ធំទូលាយធ្វើឱ្យការរចនាផ្ទៃមុខនាឡិកាផ្តល់នូវភាពសាមញ្ញក៏ដូចជាលទ្ធភាពមើលឃើញបានច្បាស់ល្អ។

ពណ៌តែមួយ
ត្រកូល GA-2100 ភ្ជាប់មកជាមួយពណ៌ចម្រុះដែលពិចារណាលើម៉ូដនិយមយ៉ាងល្អិតល្អន់។ GA-2100-4A មានពណ៌ស្រមោលក្រហមចំនួន 9 ខុសៗគ្នា។ ការប្រើស្រមោលផ្សេងៗគ្នាសម្រាប់សមាសធាតុនីមួយៗ — ចាប់ពីផ្នែកប្រអប់ខាងក្រៅទៅដល់មុខនាឡិកា កងមុខនាឡិកា ទ្រនិច, LCD, ក្លាស់ និងអ្វីៗជាច្រើនទៀត — ផ្តល់ឱ្យនាឡិកានូវរូបរាងរួមបញ្ចូលគ្នា ខណៈដែលនាំមកនូវសណ្ឋានតួដែលមិនអាចដកចិត្តបានចំពោះភាពលម្អិតរបស់វា។
រចនាសម្ព័ន្ធការពារស្នូលកាបូន
ម៉ូឌុលនេះមានការការពារពីប្រអប់ជ័រសរសៃកាបូន។ លក្ខណៈពិសេសនៃរូបធាតុសរសៃកាបូន — ទម្ងន់ស្រាល រឹងមាំល្អ ហើយធន់នឹងអាកាសធាតុបានល្អជាងគេ — ត្រូវបានគេប្រើដើម្បីធ្វើឱ្យប្រអប់មានរាងស្ដើងនិងតូចច្រឡឹងបំផុត ដោយមិនប៉ះពាល់ដល់សមត្ថភាពធន់នឹងការប៉ះទង្គិច។

គំនិតថ្មីនៃប្រអប់កាន់តែស្ដើង
អ្នកអភិវឌ្ឍន៍បានបន្តស្វែងរកការរចនាស្តើងជាងមុន ប៉ុន្តែនៅតែបំពេញតាមលក្ខណៈវិនិច្ឆ័យដើមរបស់ G-SHOCK សម្រាប់ភាពធន់នឹងការប៉ះទង្គិច។ ពួកគេបានពង្រឹងរចនាសម្ព័ន្ធខាងក្រៅ និងធ្វើឱ្យម៉ូឌុលស្តើងជាងមុន ដោយទទួលបានរាងស្តើងជាងមុនត្រឹមតែ 11.8mm។

ម៉ូឌុលស្ដើង
ម៉ូឌុលនេះត្រូវបានធ្វើឱ្យស្តើងជាងមុនដោយបង្រួមសមាសធាតុ និងប្រើរបៀបភ្ជាប់ដោយដង់ស៊ីតេខ្ពស់ល្អបំផុតសម្រាប់រចនាសម្ព័ន្ធរបន្ទះសៀគ្វី។ រួមបញ្ចូលគ្នាជាមួយរចនាសម្ប័ន្ធការពារស្នូលកាបូន កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានធ្វើឡើងដើម្បីទទួលបានប្រអប់តូច និងស្តើងជាងមុនគួរឱ្យភ្ញាក់ផ្អើល។

អំពូល LED ពីរ
អំពូល LED ពីរដែលមានពន្លឺភ្លឺល្អបំភ្លឺកញ្ចក់មុខនាឡិកា និងអេក្រង់ LCD ដើម្បីធានាអាចអានបាននៅទីងងឹត។

របាររំកិល
របាររំកិលបង្កលក្ខណៈងាយស្រួលក្នុងការភ្ជាប់ និងដកខ្សែនាឡិកាចេញ — ដែលលក្ខណៈពិសេសងាយស្រួលប្រើសម្រាប់ការសម្អាត និងថែទាំជួសជុលផ្សេងៗ។

រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចនិងធន់មិនងាយជ្រាបទឹកជម្រៅ 200m
រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចការពារដល់នាឡិកា។ ជាមួយនឹងភាពធន់នឹងមិនងាយជ្រាបទឹកជម្រៅ 200 មែត្រផងដែរ នាឡិកានេះគឺល្អសម្រាប់ការប្រើនៅក្នុងទីតាំង និងស្ថានភាពជាច្រើនប្រភេទ។
