Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

កម្មវិធីតាមដាន​ជំហាន​ដែលមានស្រាប់​សម្រាប់​ការ​វាស់​ចម្ងាយ​ ជាមួយ​នឹង​មុខងារ​ផ្សេងទៀតជាច្រើន​ដែល​គាំទ្រ​ដល់​លំហាត់​ប្រាណ​ប្រចាំថ្ងៃ

មាន​ Smartphone Link ជាមួយ​ឧបករណ៍​វាស់​សន្ទុះ​ល្បឿន​សម្រាប់​ការវាស់ចម្ងាយ​ដែល​ត្រឹមត្រូវ បូក​រួម​ទាំង​មុខងារ​​ជាច្រើន​ផ្សេងទៀត​ដូច​ជា រត់ ដើរ និង​លំហាត់​ប្រាណប្រចាំ​ថ្ងៃ​ផ្សេងទៀត។ កម្មវិធីពិសេស​នេះ​ធ្វើ​ឲ្យ​អ្នកកាន់តែងាយស្រួលគ្រប់គ្រង​ការ​ហ្វឹកហាត់​។ នាឡិកាដៃ​នេះ​គឺ​បំណែក​ដ៏សំខាន់នៃ​ឧបករណ៍​កីឡា​សម្រាប់របៀ​បរស់​នៅ​ដ៏សកម្ម។

GBA-900-4A

ការរចនា និង​បច្ចេកវិទ្យា

フルアナログダイアル

ការវាស់​ចម្ងាយ

ការរាប់​ចំនួន​ជំហានត្រូវបាន​សម្រេចដោយប្រើ​ឧបករណ៍​វាស់សន្ទុះ​​ល្បឿន​ និង​ក្បួនដោះស្រាយដែល​មាន​កម្មសិទ្ធិ​ ផ្តល់​នូវ​ការ​វាស់​ចម្ងាយ​ដែល​មាន​ភាពត្រឹមត្រូវ​ខ្ពស់។ ការកែតម្រូវ​ចម្ងាយ​ក៏អាច​ធ្វើទៅ​បាន​ដោយប្រើ GPS ទូរសព្ទវៃឆ្លាត​ផងដែរ។ បន្ទាប់​ពី​ធ្វើការកែតម្រូវរួច​ នាឡិកាដៃ​អាច​វាស់ចម្ងាយ​រត់បាន​ត្រឹមត្រូវ​ជាងមុន ទោះបីមិន​ភ្ជាប់ជាមួយ​ទូរសព្ទ​ឆ្លាតវៃក៏ដោយ។

カーボンコアガード構造 (カーボンモノコックケース)

ការរចនា​មុខនាឡិកា

ប្រើ​មុខនាឡិការួមបញ្ចូលគ្នា​ដែល​បង្ហាញ​ទាំង​ពេលវេលា និង​ការវាស់។ មុខនាឡិកាមាន​វាយនភាព​ដូច​គ្នានឹង​ខ្សែ​នាឡិកា និងមាន​ផ្នែក​ដែល​មាន​ស្រទាប់​បែប​ចំហាយ​ទឹក គ្រឿង​ល្អិត និង​​ផ្ទៃភ្លឺដូច​កញ្ចក់ ​ដើ​ម្បី​ផ្តល់ភាព​មើល​ឃើញ និងលក្ខណៈមាន​​គុណភាពល្អ។

裏蓋

ការរចនាផ្នែកខាងក្រៅ

ប៊ូតុង DISP សម្រាប់​ប្តូរ​ការបង្ហាញ​គឺនៅ​ចំហៀងម៉ោង 9 ដូច្នេះវា​មិន​ប៉ះរំខានដល់កដៃទេ ដែល​ធ្វើ​ឲ្យ​ប្រតិបត្តិការ​មាន​លក្ខណៈប្រសើរ។ សន្ទះបិទ​បើក​មាន​ផ្នែក​ខ្យល់​ចេញ​ចូល​ដើម្បីផ្តល់​នូវ​ភាព​អា​ច​​ដក​ដង្ហើម​បាន។ ខ្សែនាឡិកាអ៊ុយរ៉េតាន​ទន់កែលម្អដល់​ការពាក់​នឹងដៃ និង​មាន​ប្រហោង​នៅ​នឹង​ខ្សែ​នាឡិកា ដែល​អាចឱ្យ​កែ​តម្រូវប្រវែង​ជាក់​លាក់។

フッ素エラストマーバンド

ម៉ូឌុលថ្មី

កញ្ចក់​ LCD ដែល​មាន​រាង​ជា​ពិសេស​​ទើប​អភិវឌ្ឍ​ថ្មី​ដោយ​ព័ទ្ធជុំវិញ​ដោយដុំ​អាណាឡុក។ ដោយលុបបំបាត់គ្រឿង​​ដែល​ត្រួតលើ​គ្នា​ យើង​សម្រេច​បាន​ទាំង​ប្រអប់​នាឡិកា​ស្តើង និង​តំបន់​កញ្ចក់ LCD ធំជាង​មុន។ ទំហំនេះអាច​ឲ្យ​មាន​ការ​បង្ហាញ​ឌីជីថល​ពហុ​មុខងារ ​រួមទាំងក្រាហ្វិក​អាំងតង់ស៊ីតេ។

មុខងារ

ការវាស់​ល្បឿនរត់

មិន​ត្រឹមតែអាចវាស់​នាឡិកា​កំណត់​ពេល​ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចឲ្យ​មាន​ការវាស់ចម្ងាយ ល្បឿន ល្បឿន​បោះ​ជំហាន និង​ការប្រើប្រាស់​កាឡូរី​ផងដែរ។ ការវាស់ជុំ​ស្វ័យប្រវត្តិ​ក៏​អាច​ប្រើបាន​ផងដែរ។ បង្ហាញ​ក្រាហ្វ ​​ដើម្បីបង្ហាញ​អាំងតង់ស៊ីតេលំហាត់​ប្រាណ​នៅ​ប្រាំដំណាក់​កាល។

មុខងារតាមដាន​ជំហាន

រាប់​ចំនួន​ជំហាន​ដោយស្វ័យ​ប្រវត្តិនៅពេល​អ្នក​ចាប់​ផ្តើម​ដើរ។ កញ្ចក់ LCD បង្ហាញ​ចំនួន​ជំហានសរុប​ប្រចាំ​ថ្ងៃ ព្រម​ទាំង​​ការវិវត្តធៀប​នឹង​គោលដៅ​របស់​អ្នក​នៅ​លើ​សូចនាករ​រាងជារង្វង់។

កម្មវិធីកំណត់​ម៉ោង​​ចន្លោះពេលសម្រាក

កម្មវិធី​កំណត់​ម៉ោង​ច្រើន​ដង​អាច​ត្រូវ​បាន​រៀបចំ​រហូត​ដល់ការកំណត់ម៉ោង​ប្រាំ​ផ្សេងៗគ្នា។ វាអាច​រោទ៍ដល់​ទូរសព្ទឆ្លាតវៃនៅពេល​ដល់​ម៉ោង និង​ងាយស្រួល​ដល់​ការស្តាប់​តន្ត្រី​នៅ​ពេល​ហ្វឹកហាត់។

ពន្លឺ LED ពីរគ្រាប់
(Super Illuminator)

ពន្លឺ LED ភ្លឺខ្លាំង​ធ្វើ​ឲ្យ​អេក្រង់​ LCD មាន​ពន្លឺអាំងតង់ស៊ីតេ​ខ្ពស់​ អាចឱ្យមើលឃើញច្បាស់នៅ​ក្នុងទីងងឹត។

G-SHOCK MOVE

កម្មវិធីទូរសព្ទឆ្លាតវៃ

អាច​គ្រប់គ្រង​ការហ្វឹកហាត់​នៅ​លើ​កម្មវិធី​យ៉ាងងាយស្រួល ដែលរួមមានការ​បង្កើត​ផែនការ​រហូតដល់ការត្រួតពិនិត្យប្រវត្តិ និង​លទ្ធផល។

* បញ្ជី​ប្រទេស​ និង​តំបន់​ភូមិសាស្ត្រដែល​​ផលិតផល​បាន​អនុលោម​តាម​ច្បាប់​វិទ្យុ​ ​ឬ​ត្រូវបាន​អនុញ្ញាត។
* Bluetooth គឺជា​ពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី ឬពាណិជ្ជសញ្ញារបស់ Bluetooth SIG, Inc.
* Apple, និមិត្តសញ្ញា Apple, iPhone, និង iPod touch គឺជាពាណិជ្ជសញ្ញា​របស់ Apple Inc., ដែល​បាន​ចុះ​បញ្ជី​នៅ​សហរដ្ឋអាមេរិក និងប្រទេស​ដទៃទៀត។ App Store គឺជាសញ្ញាសេវាកម្មរបស់ Apple Inc.
* Android, Google Play, និងនិមិត្តសញ្ញា Google Play គឺជាពាណិជ្ជសញ្ញា ឬ​ពាណិជ្ជសញ្ញាដែលបាន​ចុះ​បញ្ជីរបស់ Google LLC.
* ពាណិជ្ជសញ្ញា និង​ឈ្មោះ​ពាណិជ្ជកម្ម​ផ្សេងទៀត​គឺជា​របស់​​ម្ចាស់​រៀងៗខ្លួន។

Select a location