Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

G-SHOCK GMC-2500 ស្ថិតនៅលើផ្ទៃខាងក្រោយពណ៌ខៀវ
G-SHOCK GAC-2500 ស្ថិតនៅលើផ្ទៃខាងក្រោយពណ៌ខៀវ
G-SHOCK GMC-2500D ស្ថិតនៅលើផ្ទៃខាងក្រោយពណ៌ខៀវ

ភាពធន់រឹងមាំ

ភាពប្រណិត។

រូបភាពដាមនៃស៊េរី 2500

តើមានអ្វីកើតឡើងនៅពេលដែល DW-5000C
— ម៉ូដែល G-SHOCK ដើម—
ត្រូវបានរចនាឡើងវិញសម្រាប់សម័យបច្ចុប្បន្ន ដោយប្រើប្រាស់ទម្រង់​អាណាឡុកសុទ្ធសាធ?
ស៊េរី 2500  ត្រូវបានបង្កើតឡើងដោយផ្អែកលើ​សំណួរនេះឯង។

ដោយមានគោលគំនិតរចនា “ភាពស៊ីជម្រៅក្នុងស្រមោល”
យើងបានផ្តោតលើអត្ថន័យនៃការអានពេលវេលាឱ្យបានពិតប្រាកដ និងអ្វីដែលយើងទទួលបានពីការប្រាស្រ័យជា​មួយពេលវេលាតាមរយៈប្រព័ន្ធអាណាឡុក។
គំនិតនេះ រួមជាមួយនឹងការប្តេជ្ញាចិត្តចំពោះសោ​ភ័ណភាពបែបសាមញ្ញ
នាំឱ្យយើងចាប់យកដំណើរនៃពេលវេលា តាមរយៈវាយនភាពដ៏ល្អិតល្អន់នៅលើដៃ។
និងមុខនាឡិកាដែលចាប់យកពន្លឺ បង្កើតជាស្រមោលដែលផ្លាស់ប្តូរជានិច្ច។

ជាមួយនឹងបណ្តុំនាឡិកានេះ
យើងមិនត្រឹមតែបានវិលត្រឡប់ទៅកាន់ប្រភពដើមនៃ G-SHOCK ក្នុង​ទម្រង់នាឡិកាអា​ណាឡុកប៉ុណ្ណោះទេ។
យើងបានលើកកម្ពស់ការរចនានាឡិកា ដើម្បីផ្តល់នូវតម្លៃដ៏អស្ចារ្យដែលស្ថិតស្ថេរគង់វង្សតាមពេលវេលា។

នាឡិកាដែលសុទ្ធ និងរឹងមាំ ស័ក្តិសមសម្រាប់អ្នកដែលស្រឡាញ់នាឡិកាដែលមានការរចនាស្អាត ទាន់សម័យ និងគុណភាពខ្ពស់។

ការរចនា

G-SHOCK DNA

នាឡិកាស៊េរី G-SHOCK 2500  បន្តរក្សាភាពរឹងមាំ និងសោភ័ណភាពនៃមុខងារដ៏ល្អឥតខ្ចោះរបស់ G-SHOCK ជំនាន់ដំបូងបង្អស់ ទោះបីជា DW-5000C អភិវឌ្ឍថ្មីឡើងវិញ ដោយបញ្ចូលបច្ចេកវិទ្យា និងតម្លៃនៃសម័យបច្ចុប្បន្ន។ ដោយលះបង់នូវធាតុតុបតែងដែលមិនចាំបាច់ យើងបានផ្តោតលើការកែលម្អយ៉ាងល្អិតល្អន់នូវធាតុសំខាន់ៗ ដើម្បីបង្កើតការរចនាបែបសាមញ្ញ ដែលមានទាំងសោភ័ណភាពស្រស់ស្អាតឆ្លងកាត់កាលវេលា ផ្តល់នូវភាពជាក់ស្តែង និងភាពជឿជាក់ក្នុងការប្រើប្រាស់។

រូបភាព G-SHOCK GAC-2500-1A
រូបភាព G-SHOCK GMC-2500D-1A

អត្ថន័យនៃការអានពេលវេលា

នាឡិកាអាណាឡុកអាចឱ្យអ្នកយល់ពីពេលវេលាបានយ៉ាងងាយស្រួល និងងាយយល់ ដោយគ្រាន់តែមើលទីតាំងរបស់ទ្រនិចនាឡិកា អ្នកអាចដឹងថាពេលវេលាបានកន្លងផុតទៅប៉ុន្មានហើយ និងនៅសល់ប៉ុន្មានទៀត។ នេះជាគុណសម្បត្តិដ៏ពិសេសក្នុងការអានពេលេវេលា។ ទ្រនិច និងគ្រឿងសម្គាល់ម៉ោងរបស់នាឡិកា  ស៊េរី 2500 រួមទាំងជម្រៅនៃមុខនាឡិកាផ្ទាល់ ក៏ត្រូវបានរចនា និងច្នៃប្រឌិតយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យការអានម៉ោងកាន់តែងាយស្រួល និងងាយយល់។ ការរចនានេះឆ្លុះបញ្ចាំងពីខ្លឹមសារសំខាន់នៃការអានពេលវេលាយ៉ាងពិតប្រាកដ។

ភាពស្រស់ស្អាតដ៏សាមញ្ញ ដែលរួមបញ្ចូលមុខងារដ៏​ល្អឥតខ្ចោះ

ចំណុចស្នូលនៃភាពរឹងមាំ គឺមុខងារសំខាន់ៗដូចជា ភាពធន់នឹងការប៉ះទង្គិច និងភាពធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ។ តាមរយៈការផ្តោតលើលក្ខណៈពិសេសទាំងនេះ យើងបានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវខ្លឹមសារដ៏បរិសុទ្ធនៃមរតករបស់ G-SHOCK ដែលរួមបញ្ចូលភាពស្រស់ស្អាត​នៃការរចនា និងមុខងារដ៏មានប្រសិទ្ធភាព។ នេះគឺជាការរចនាដ៏ប្រណិត ជាមួយនឹងសមាមាត្រ​ដ៏តូច ដែលអាចសម្របខ្លួនបាន​យ៉ាងស្រស់ស្អាតទៅនឹងមជ្ឈដ្ឋាន និងរចនាប័ទ្មផ្សេងៗគ្នា។

រូបភាព G-SHOCK GMC-2500D-1A2
រូបភាព G-SHOCK GMC-2500

នាឡិកាអាណាឡុកសុទ្ធសាធ ដែលផ្តល់នូវសមត្ថភាពខ្ពស់
អ្នកស្នងមរតកពិតប្រាកដនៃនាឡិកា DW-5000 ដើម 

មុខនាឡិកាអាណាឡុកដែលមានការរចនាស្អាត បែបទំនើប ផ្ដល់ភាពងាយស្រួលអាន និងងាយយល់ម៉ោង រួមបញ្ចូលជាមួយតួនាឡិការាងប្រាំបីជ្រុង ដែលជាអត្តសញ្ញាណដ៏លេចធ្លោរបស់ G-SHOCK ជំនាន់ដំបូងបង្អស់។ ចលនានាឡិកាអាណាឡុក ដែលត្រូវបានអភិវឌ្ឍឡើងជាពិសេសសម្រាប់ស៊េរីនាឡិកានេះ ត្រូវបានផលិតឡើងនៅរោងចក្រ Yamagata Casio ដែលជា “រោងចក្រដើមកំណើត” របស់ G-SHOCK យ៉ាងស័ក្តិសមបំផុត។
យើងបានបន្ថែមមុខងារថ្មី មុខងារបង្ហាញកាលបរិច្ឆេទពហុមុខងារ ដើម្បីនាំយកមុខងារឌីជីថលមកបញ្ចូលក្នុងការបង្ហាញម៉ោងបែបអាណាឡុក ដោយនៅតែរក្សាបាននូវភាពធន់នឹងការប៉ះទង្គិច ភាពធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ និងភាពជាក់ស្តែងដ៏លេចធ្លោក្នុងការប្រើប្រាស់របស់នាឡិកាដើម។
ភាពស្រស់ស្អាតដ៏ប្រណិតនៃការរចនាអាណាឡុកសុទ្ធសាធ រួមជាមួយភាពលេចធ្លោ និងសក្តានុពលដ៏គួរឱ្យរំភើបដែល G-SHOCK តំណាងឱ្យនោះ  ធ្វើឱ្យស៊េរី 2500 នេះក្លាយជាម៉ូដែល G-SHOCK ដ៏ល្បីល្បាញ និងមានលក្ខណៈពិសេសប្លែកថ្មីមួយទៀត។

រូបភាព G-SHOCK GAC-2500
រូបភាព G-SHOCK GW-5600

ភាពរឹងមាំពិតប្រាកដ ដែលបង្ហាញពី​សមត្ថភាពគ្រប់វិនាទី

កន្ទុយនៃទ្រនិចវិនាទីតូច ត្រូវបានតុបតែងដោយសញ្ញា Shock Resist ដែលប្រាប់ពីរឿងរ៉ាវនៃដើមកំណើតរបស់ G-SHOCK។ សញ្ញានេះញ័រទៅតាមរាល់វិនាទីដែលកន្លងផុតទៅ ដើម្បីបង្ហាញថា រចនាសម្ព័ន្ធធន់នឹង​ការប៉ះទង្គិចរបស់នាឡិកាកំពុង​បំពេញមុខងារការពារយ៉ាងសកម្មជានិច្ច។
មិនមែនគ្រាន់តែជាការតុបតែងប៉ុណ្ណោះទេ សញ្ញា Shock Resist បញ្ជាក់ថា នាឡិកាស៊េរី 2500 នីមួយៗ ត្រូវបានផលិតឡើងដើម្បីក្លាយជាដៃគូប្រាប់ពេលវេលាដ៏ជឿជាក់ និងអាចទុកចិត្តបានជានិច្ច។

និមិត្តសញ្ញា SHOCK RESIST

មុខងារបង្ហាញកាលបរិច្ឆេទពហុមុខងារ៖
មានមុខងារច្រើន ដើម្បីបំពេញតម្រូវការប្រើប្រាស់ផ្សេងៗគ្នា

ស៊េរី 2500  ត្រូវបានបំពាក់ដោយមុខងារ បង្ហាញកាលបរិច្ឆេទពហុមុខងារ ដែលមានផ្ទាំងបង្ហាញចំនួនបីផ្នែក រាងដូចកង្ហារ ស្ថិតនៅត្រង់ទីតាំងម៉ោង 3 ដែលមិនត្រឹមតែបង្ហាញ​កាលបរិច្ឆេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ព័ត៌មានផ្សេងៗទៀតផងដែរ។ អាស្រ័យលើមុខងារដែលកំពុងប្រើប្រាស់ ផ្ទាំងង្ហាញតែមួយនេះអាចបង្ហាញរយៈពេលដែលបានកន្លងផុតទៅចំពោះនាឡិកាកំណត់ពេល ព័ត៌មានអំពីការកំណត់ និងព័ត៌មានផ្សេងៗទៀត។
កំណត់ថ្ងៃ ខែ និងឆ្នាំនៅលើមុខងារបង្ហាញកាលបរិច្ឆេទពហុមុខងារ ដើម្បីបង្កើតប្រតិទិនស្វ័យប្រវត្តិពេញលេញ សម្រាប់នាឡិកាអាណាឡុកសុទ្ធសាធ។ កាលបរិច្ឆេទនឹងត្រូវបានកែតម្រូវដោយស្វ័យប្រវត្តិទៅតាមប្រតិទិន ដោយមិនចាំបាច់ចំណាយពេល​កែតម្រូវកាលបរិច្ឆេ​ទដោយដៃនៅចុងខែ ឬក្នុងឆ្នាំបង្គ្រប់ឡើយ។

ការប្រើប្រាស់សម្ភារៈ និងទម្រង់រូបរាង បង្កើតបានជាមុ​ខនាឡិកាដែលមានជម្រៅ និងវិមាត្រ

ការលេងជាមួយពន្លឺ និងស្រមោលដែលកើត​ចេញពីទម្រង់មា​នវិមាត្រនៃមុខនាឡិកា និងភាពច្បាស់លាស់នៃគ្រឿងសម្គាល់របារបង្កើតបានជារូបរាងដែលមានជម្រៅដ៏គួរឱ្យទាក់ទាញ និងធ្វើឱ្យការមើលម៉ោងកាន់តែងាយស្រួល និងច្បាស់ថែមទៀត។
ស៊េរី GAC-2500 បំពាក់ដោយមុខនាឡិកាធ្វើពីជ័រ ដែលជួយបង្កើនអារម្មណ៍នៃភាពស្រាលស្រទន់ និងភាពស្រស់ថ្លាក្នុងការរចនា។
GMC-2500 ដែលមានកងមុខស្រោបដោយលោហៈ មានមុខនាឡិកាធ្វើពីលង្ហិន ដែលត្រូវបានចាក់ផ្ទៃដោយបច្ចេកទេស Sunray ឬ Honed អាស្រ័យលើពណ៌មុខនាឡិកា។ ការរចនានេះបង្កើតភាពទាន់សម័យ បែបសាមញ្ញតែមានភាពលេចធ្លោ ព្រមទាំងបង្ហាញពីវាយនភាពធម្មជាតិរបស់លោហៈយ៉ាងស្រស់ស្អាត។

ទិដ្ឋភាពខាងមុខនៃ GMC-2500D-1A
ទិដ្ឋភាពខាងមុខនៃ GMC-2500D-1A2
ទិដ្ឋភាពខាងមុខនៃ GAC-2500-1A
មុខងារបង្ហាញកាលបរិច្ឆេទពហុមុខងារ GMC-2500D
មុខងារបង្ហាញកាលបរិច្ឆេទពហុមុខងារ GMC-2500D-1A2
មុខងារបង្ហាញកាលបរិច្ឆេទពហុមុខងារ  GAC-2500D-1
រូបភាពជិតនៃ G-SHOCK GMC-2500D-1A
រូបភាពជិតនៃ G-SHOCK GMC-2500D-1A2
រូបភាពជិតនៃ G-SHOCK GAC-2500D-1A

ការរចនាខ្សែនាឡិកាបង្ហាញពីរចនាប័ទ្មប្លែកពីគេ

តួនាឡិកាដែលមានទំហំតូច និងអាចពាក់បានយ៉ាងងាយស្រួលនៅលើកដៃគ្រប់ទំហំ គឺជាលក្ខណៈពិសេសដ៏សំខាន់មួយនៃស៊េរី 2500។ វាត្រូវគ្នាជាមួយខ្សែនាឡិកាដែលត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ផងដែរ ដើម្បីផ្តល់នូវផាសុកភាពកាន់តែខ្លាំង។
នាឡិកាស៊េរី 2500 នីមួយៗមានបំពាក់ខ្សែដែលត្រូវបានរចនាឡើងដើម្បីលើកសម្រស់ដល់រចនាប័ទ្មនៃផ្នែកខាងក្រៅ ដែលជួយបំពេញបន្ថែមនូវរូបរាងដ៏លេចធ្លោរបស់ម៉ូដែលនីមួយៗ។

ភាពយន្តផ្សព្វផ្សាយ

ដឹកនាំផ្នែកច្នៃប្រឌិតដោយ YOSHIROTTEN (YAR Inc.)
និពន្ធបទភ្លេង BGM ដោយ Ryuichi Sakamoto

សៀវភៅរូបភាពផលិតផល

ការត្រៀមខ្លួនដើម្បីហោះហើរ

ស្វែងយល់

លក្ខណៈបច្ចេកទេស

  • ធន់នឹងការប៉ះទង្គិច
  • ភាពធន់មិនងាយជ្រាបទឹកជម្រៅ 200 ម៉ែត្រ
  • មុខងារផ្លាស់ប្តូរទ្រនិច
  • នាឡិកាកំណត់ពេល 1 វិនាទី
  • មុខងារគេងរបស់ទ្រនិចវិនាទី
  • ការបង្ហាញកាលបរិច្ឆេទ
  • ប្រតិទិនស្វ័យប្រវត្តិពេញ (រហូតដល់ឆ្នាំ 2099)
  • អំពូល LED

Select a location