Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

ខួបលើកទី 30 ឆ្នាំនៃស៊េរី 6900 ភាពធន់រឹងមាំដែលត្រូវបានបំផុសគំនិតដោយរង្វង់ដ៏ល្អឥតខ្ចោះ

6900 SERIES
30TH ANNIVERSARY

TOUGHNESS INSPIRED BY A PERFECT CIRCLE

ភាពធន់​រឹងមាំដាច់ខាត

ធន់រឹងមាំដាច់គេ

ស៊េរី 6900 អ្នកមិនអាចនិយាយពី G-SHOCK ដោយមិនលើកឡើងពីស្រឡាយនៃ​ផលិតផលដែលមិនអាចបំភ្លេចបានរបស់វា​គឺ៖ ស៊េរី 6900 នោះទេ។ ជាមួយនឹងទម្រង់រាងមូលរបស់វាគឺការងៀកចេញពីការរចនារាងជាការ៉េនៃម៉ូដែល DW-5000 ដើម ដោយស៊េរីនេះបានយកឈ្នះចិត្ត​អ្នកគាំទ្រថាជាម៉ូដែល “Triple Graph” នៅពេលមានការបង្ហាញខ្លួន​ដំបូងនៅឆ្នាំ 1995 ហើយនៅតែមានប្រជាប្រិយភាពរហូតមកដល់សព្វថ្ងៃនេះ។

ការរចនា និងលក្ខណៈពិសេស​ថ្មីៗដែលទាញចេញពីវប្បធម៌នៅជុំវិញសាកល​លោកធ្វើឱ្យស៊េរី 6900 ជាផ្នែកមួយដែល​មានលក្ខណៈ​ចម្រុះនៅលើរចនាសម្ព័ន្ធ​នៃគ្រួសារ G-SHOCK។

រយៈកាលម្ភៃប្រាំឆ្នាំ​​បន្ទាប់ពីការបង្ហាញខ្លួនដំបូង ស៊េរី 6900 បានវិវត្តកាន់តែបានឆ្ងាយ ឥឡូវនេះមានជាម៉ូដែលស្រោបដោយលោហៈ។ រចនាបថថ្មីនេះរក្សានូវកត្តារចនាដ៏សំខាន់របស់ស៊េរី—រាងមូល “Triple Graph” ប៊ូតុងខាងមុខ—ដោយបំពេញបន្ថែមកងមុខ​ដែកអ៊ីណុកដែលមានគុណភាពខ្ពស់សម្រាប់ពណ៌ វត្ថុធាតុ ​និងផ្ទៃតួថ្មីស្រស់ស្អាត។ លទ្ធផលនោះគឺជានាឡិកាដែលមានរូបរាងដែលបញ្ចេញនូវវត្តមាន​​ដើមដំបូង និងមាន​លក្ខណៈបុគ្គល។

ការវិវត្តនិងនៅតែមិនប្រែប្រួល៖ សញ្ញាសម្គាល់បញ្ជាក់ពីភាពរឹងមាំដែលយកឈ្នះលើពេលវេលា។ ចូលក្នុងយុគសម័យថ្មីនៃស៊េរី 6900។

កេរ្តិ៍ដំណែលនៃ 6900
កត្តាបួនដែលធ្វើឱ្យស៊េរី 6900 នៅតែទទួលបានការពេញចិត្ត

កត្តាបួនដែលធ្វើឱ្យស៊េរី 6900 នៅតែទទួលបានការពេញចិត្ត

រង្វង់ដ៏ល្អឥតខ្ចោះមួយមានផ្ទៃ​ធំបំផុតដែលផ្តល់ឱ្យនូវបរិមាត្រដូចគ្នា ដូច្នេះ Casio បានប្រើទម្រង់នោះ​សម្រាប់កូដរចនា ​ប្រកបដោយប្រសិទ្ធភាពបំផុតដោយដាក់បញ្ចូលគ្នានូវ​ធាតុចាំបាច់លើការផលិត​ដែលធន់នឹងការប៉ះទង្គិច។ មុខនាឡិកា តួនាឡិកា កងមុខ ក្រាហ្វ​បី៖ ការប្រើរាងជាសកលនេះនៅផ្នែកខាងក្រៅធ្វើឱ្យការរចនាផ្ទៃ​បាន​យ៉ាងល្អ ដែលនឹងមានភាពល្បីខ្ទរខ្ទារ​ដល់មនុស្សជំនាន់ក្រោយ។

តួនាឡិកា​កោងរាងមូល

តួនាឡិកា​កោងរាងមូល

ស្រឡាយ​ទម្រង់រូបរាង​ទាំងអស់ត្រូវបានរចនាឡើងជារង្វង់ផ្តោតពីរង្វង់គែម​ខាងក្នុងទៅរង្វង់​ខាងក្រៅ​ហើយសូម្បីតែវត្ថុ​ការពារប៊ូតុងពីចំហៀងសងខាងក៏ដោយ។ ទម្រង់រាងសាជីនៃកងមុខនាឡិកា រក្សាទម្រង់មិនឱ្យមើលទៅធំក្រាស់ និងកាត់បន្ថយការរំខានដល់កដៃ។

TRIPLE GRAPH

TRIPLE GRAPH

ក្រាហ្វិករាងជារង្វង់ចំនួនបីដំណើរការរួមគ្នាដើម្បីធ្វើឱ្យ​មុខនាឡិកា LCD កាន់តែស្រួលមើល ដោយបន្ថែមមុខងារដូចជា នាឡិកាកំណត់ពេល និងការបង្ហាញវិនាទីសម្រាប់ប្រភេទ​នៃការរចនាមុខនាឡិកាដ៏ប៉ិនប្រសប់ដែលមានតែនាឡិកាឌីជីថលប៉ុណ្ណោះដែលអាចមានមុខងារនេះ។

មុខនាឡិកា

មុខនាឡិកា

ការដាក់បន្ទះមុខនាឡិកា​នៅខាងលើអេក្រង់ LCD ផ្តល់ឱ្យមាន​ន​នូវលទ្ធភាពក្នុងការ​រចនាដែលមុខនាឡិកា LCD ទាំងអស់មិនអាចផ្តល់ជូនបាន។ ការតុបតែងលម្អ​បន្ថែម​ដូ​ចជាថ្នាំស្រោប ការចាក់ពុម្ព និងសណ្ឋាន​តួផ្ទៃធ្វើឱ្យមានម៉ូដែលសម្បូរបែប​ជាច្រើន។

ប៊ូតុងខាងមុខ

ប៊ូតុងខាងមុខ

ត្រូវបាន​រចនាឡើងនិងបង្កើតឡើង ​ដើម្បីគ្រប់គ្រងពន្លឺភ្លើង លក្ខណៈ​លំនឹងរបស់ប៊ូតុងនេះ​ធ្វើឱ្យវាមិនត្រឹមតែមាននាទីជាមុខងារមួយប៉ុណ្ណោះទេ ថែមទាំងផ្សា​ភ្ជាប់ប៊ូតុងនេះ​ជានិមិត្តសញ្ញានៃភាពរឹងមាំ​នៅផ្នែកខាងក្រៅរបស់ G-SHOCK ផងដែរ។ វាត្រូវបានរចនាឡើងយ៉ាងល្អដោយធ្វើឱ្យមានតុល្យភាពរវាងវត្ថុការពារ​ប៊ូតុង និងមានរាងនិងមុំដែលងាយស្រួលចុច។

2025
DW-6900TR
ខូឡិកសិនខួបទី 30 ឆ្នាំនៃខ្សែស្រឡាយ 6900

បច្ចេកវិទ្យា
ធន់នឹងការប៉ះទង្គិច និងភាពធន់នឹងមិនងាយ​ជ្រាប​ទឹក 20 បារ

1995 DW-6900-1V
ធន់នឹងការប៉ះទង្គិច និងភាពធន់នឹងមិនងាយ​ជ្រាប​ទឹក 20 បារ

រចនាសម្ព័ន្ធតួនាឡិកា​មាន​ចន្លោះ និងស្រោប​គ្រប់កន្លែង​ជួយកាត់បន្ថយការប៉ះទង្គិច រីឯតួខ្លួនរបស់វាមានខ្យល់ចេញចូលបានល្អ រួមទាំងធន់​នឹងជម្រាប​​ទឹក។

ភាពធន់នឹងសីតុណ្ហភាពទាប (-20°C/-4°F)

1996 DW-6900X-8AT
ភាពធន់នឹងសីតុណ្ហភាពទាប
(-20°C/-4°F)

នៅតែមានភាពខ្លាំង​​ទោះបីស្ថិតក្នុង​សីតុណ្ហភាពទាបក៏ដោយ។ ផ្ដល់ជំនួយ​ដល់សកម្មភាពនៅក្នុងតំបន់អាកាសធាតុត្រជាក់ដូចជា នៅលើកំពូលភ្នំព្រិលទឹកកក និងការធ្វើដំណើរតាមទឹកកកជាដើម។

WAVE CEPTOR (Multi Band 6),TOUGH SOLAR

2009 GW-6900-1
WAVE CEPTOR
( Multi Band 6 ),TOUGH SOLAR

បំប្លែងពន្លឺទៅជាថាមពល ដើម្បីរក្សាមុខងារទាំងអស់របស់វាឱ្យដំណើរការយ៉ាងមានស្ថិរភាព។ ទទួលរលកវិទ្យុម៉ោងស្តង់ដាពីស្ថានីយចំនួនប្រាំមួយ​នៅទូទាំងពិភពលោក ដើម្បីលៃតម្រូវម៉ោងដោយស្វ័យប្រវត្តិ។

TIDE GRAPH និង MOON DATA

2010 GLX-6900-1
TIDE GRAPH និង MOON DATA

បង្ហាញទិន្នន័យជំនោរ និងដំណាក់កាលព្រះចន្ទសម្រាប់តំបន់ណាមួយ ដែលល្អឥតខ្ចោះសម្រាប់អ្នកជិះទូកក្ដោងទាំងឡាយ​ដែលចង់លេងលើទឹក​រលកនោះ។

SMARTPHONE LINK

2012 GB-6900-1
SMARTPHONE LINK

ភ្ជាប់ទៅទូរសព្ទឆ្លាតវៃដើម្បីកែម៉ោង។ ប្រើកម្មវិធីដែលមានស្រាប់ ​​ដើម្បីទាញយកមុខងារជាច្រើនរបស់​នាឡិកាពីចម្ងាយ។

ស្តង់ដាយោធាសហរដ្ឋអាមេរិក

2013 GD-X6900FB-8B
ស្តង់ដាយោធាសហរដ្ឋអាមេរិក

ភាពធន់ទ្រាំនឹងការប៉ះទង្គិចបំពេញតាមស្តង់ដាលទ្ធកម្មផ្គត់ផ្គង់យោធាអាមេរិក MIL-STD-810G បង្កើតឡើងដោយក្រសួងការពារជាតិសហរដ្ឋអាមេរិក។

រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចបំពាក់ដោយកងមុខនាឡិកាលោហធាតុ

2020 GM-6900G-9
រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចបំពាក់ដោយកងមុខនាឡិកាលោហធាតុ

តួនាឡិកាខាងក្នុង និងកងមុខនាឡិកាលោហៈត្រូវគ្នា​ដោយប៉ះពាល់លើ​ផ្ទៃតិចបំផុត។ រចនាសម្ព័ន្ធតួនាឡិកាមានចន្លោះរបស់ G-SHOCK ឥឡូវនេះអាចរកបានជាមួយនឹងផ្នែកខាងក្រៅជាលោហៈផងដែរ។

ពណ៌រចនា CMF វត្ថុធាតុ ផ្ទៃ

ពណ៌

តួនាឡិកា និងខ្សែនាឡិកាជ័រមានពណ៌

1995 DW-6900H-9
តួនាឡិកា និងខ្សែនាឡិកាជ័រមានពណ៌

ម៉ូដែលដំបូងដែលមានជ័រពណ៌​ក្រៅពីពណ៌ខ្មៅ។ ពណ៌រស់រវើកផ្តល់នូវរសជាតិ​ដើមទៅដល់ម៉ូដែលដ៏ទាន់សម័យនេះ។

តួនាឡិកា និងខ្សែនាឡិកាជ័រមានពណ៌ថ្លាល្មម

1996 DW-6900K-8AT
តួនាឡិកា និងខ្សែនាឡិកាជ័រមានពណ៌ថ្លាល្មម

ស្រោប​ទាំងស្រុងដោយជ័រថ្លាល្មម​ដើម្បីឱ្យអាច​មើល​ឃើញធ្លុះបាន។

តួនាឡិកា និងខ្សែនាឡិកាជ័រមានពណ៌ចម្រុះ

2006 DW-6900MC-3
តួនាឡិកា និងខ្សែនាឡិកាជ័រមានពណ៌ចម្រុះ

ការលាយបញ្ចូលគ្នានៃជ័រពណ៌ផ្សេងៗគ្នានៅក្នុងការរចនាបែប​ចម្រុះពណ៌ដែលអាចបន្ថែមនូវ​លក្ខណៈ​​ពិសេស។

តួនាឡិកា និងខ្សែនាឡិកាដែលចាក់ពុម្ពច្រើនមុំ

2014 GD-X6900CM-8
តួនាឡិកា និងខ្សែនាឡិកាដែលចាក់ពុម្ពច្រើនមុំ

គ្រប់ជ្រុងនៃតួនាឡិកា ​និងខ្សែនាឡិកា​មានលំនាំបែប​បំពួនខ្លួន​​ ដោយសារ​បច្ចេកវិទ្យាចាក់ពុម្ពពិសេស។

វត្ថុធាតុ

ខ្សែក្រណាត់

1995 DW-6900BD-1T
ខ្សែក្រណាត់

ត្រូវបានផលិតឡើងដើម្បីឱ្យទាន់សម័យ​ និងល្អឥតខ្ចោះសម្រាប់ការជិះស្គីលើទឹកកក ហើយអាចពាក់ខ្សែនាឡិកានេះនៅលើស្រោមដៃសម្រាប់ពាក់ជិះស្គី។

ឧបករណ៍ការពារកងមុខ

1996 DW-6900S-2T
ឧបករណ៍ការពារកងមុខ

បំពាក់ដោយឧបករណ៍ការពារកញ្ចក់ដែលផ្តល់នូវភាពទាន់សម័យផងដែរ។

ខ្សែនាឡិកាដែកអ៊ីណុក

2002 DW-6900RR-8
ខ្សែនាឡិកាដែកអ៊ីណុក

ខ្សែនាឡិកាផលិតឡើងពីដែកអ៊ីណុក។

CORDURA® FABRIC BAND

2016 DW-6900BBN-a
CORDURA® FABRIC BAND

វត្ថុធាតុដែលមានភាពរឹងមាំខ្ពស់ ដំណើរការបានល្អសម្រាប់​ខ្សែនាឡិកាដែល​ស័ក្តិសមបំផុតទៅនឹងម៉ូដយោធាបំផុត។

ផ្ទៃ

មុខនាឡិកាកញ្ចក់

2010 DW-6900SB-2
មុខនាឡិកាកញ្ចក់

ការបន្ថែមផ្ទៃកញ្ចក់ដែលមានពន្លឺចាំងល្អ​ផ្តល់នូវភាពចាំងឆ្លុះដ៏អស្ចារ្យលើមុខនាឡិកា។

ដំណើរការផ្ទៃតួរលោងបែប 3D

2012 DW-6900CR-3
ដំណើរការផ្ទៃតួរលោងបែប 3D

ដំណើរការបង្កើតសណ្ឋានតួ​ពិសេស រួមនឹងផ្ទៃលាបពណ៌រលោងបង្កើតបានជា​ផ្ទៃវិមាត្រ​ដែលស្រដៀងនឹងស្បែកសត្វល្មូន។

ផ្ទៃតួមាសទាំងអស់

2014 DW-6900GD-9
ផ្ទៃតួមាសទាំងអស់

ចាប់​ពីតួនាឡិកា​និងខ្សែនាឡិកា​រហូតដល់មុខនាឡិកា និងអេក្រង់ LCD នាឡិកាទាំងមូលបញ្ចេញឱ្យឃើញនូវ​ពណ៌មាសដ៏ស្រស់ស្អាត។

ការបោះពុម្ព​ពណ៌ថ្មម៉ាប

2015 GD-X6900PM-1
ការបោះពុម្ព​ពណ៌ថ្មម៉ាប

ទឹកថ្នាំប៉ូឡារីសមានពណ៌ខុសៗគ្នានៅពេលដែលមើលឃើញពីមុំផ្សេងៗ — សម្រាប់សំបកនិងខ្សែនាឡិកាដែលព្រីនជាពណ៌ថ្មម៉ាបនេះ។

Select a location