Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

DW-6900TR

G-SHOCK
DW-6900TR

ខូឡេកសិនខួបលើកទី 30 នៃខ្សែស្រឡាយ 6900

នាឡិកាខួបលើកទី 30 សម្រាប់ខ្សែស្រឡាយ 6900 ក្នុងការរចនារាងមូល

សូមណែនាំនាឡិកាពិសេសសម្រាប់គម្រប់ខួប 30 ឆ្នាំចំពោះខ្សែស្រឡាយ 6900 ដែលលក់ដាច់យូរបំផុតដែលបានបង្ហាញខ្លួននៅឆ្នាំ 1995 ជាមួយនឹងការរចនាដែលធ្វើឱ្យ G-SHOCK មានភាពធន់រឹងមាំឡើងវិញ។ នាឡិកា DW-6900TR មានពណ៌ដូចគ្នាទៅនឹង DW-6900H មុនដែរ ដែលជាម៉ូដែលខ្សែស្រឡាយ 6900 ដំបូងដែលមានជម្រើសពណ៌ច្រើន។ ប៉ុន្មានឆ្នាំមកនេះ ខ្សែស្រឡាយ 6900 គឺជាអ្នកកំណត់ផ្នែកវប្បធម៌ដ៏ល្អបំផុតគ្រប់សម័យកាល។ ខូឡិកសិនពិសេសនេះពិនិត្យឡើងវិញនូវឫសគល់នៃខ្សែស្រឡាយដើម្បីរំលឹកខួបលើកទី 30។

បញ្ជីផលិតផល

ចាប់តាំងពីឆ្នាំ 1995
ខ្សែស្រឡាយ G-SHOCK 6900

ដោយមានការរចនាប្លែកពីតួនាឡិការាងមូល ដែលមានក្រាហ្វិចរាងជារង្វង់ចំនួនបី និងប៊ូតុងខាងមុខ ខ្សែស្រឡាយ 6900 បានបង្ហាញពីការបំផុសគំនិតផ្សេងៗគ្នា — អ្វីគ្រប់យ៉ាងចាប់ពីវប្បធម៌តាមដងផ្លូវ រហូតដល់កីឡាពីជុំវិញពិភពលោក។ បន្ទាប់ពីការបង្ហាញខ្លួនជាលើកដំបូងរបស់ DW-6900 ក្នុងខែកុម្ភៈ ឆ្នាំ 1995 DW-6900H បានផ្តល់ជម្រើសពណ៌ដំបូងដែលមានណ៌ក្រហម លឿង និងខ្មៅ។ នាឡិកា​នេះ​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ជិះ​ស្គី​នៅក្នុងចំណោម​សហគមន៍​អ្នកជិះ​ស្គី​ និងក្នុងចំណោម​អ្នកដទៃទៀត។

ទំព័រពិសេស​សម្រាប់ខួបលើកទី 30 នៃស៊េរី 6900

លក្ខណៈពិសេស

ខ្សែស្រឡាយពណ៌បែបរស់រវើក ដែលរំលឹកខួប 30 ឆ្នាំនៃស៊េរីម៉ូដែល 6900

មានផ្ដល់ជា​ជម្រើសពណ៌ក្រហម លឿង និងខ្មៅ ដើម្បីជាការរំលឹកខួបលើកទី 30 របស់ស៊េរីម៉ូដែល — ដែលមានជាពណ៌ដំបូងក្រៅពីពណ៌ខ្មៅលើស៊េរីម៉ូដែល DW-6900H ពីមុន។ ការបើកបង្ហាញ​ពណ៌ដើមទាំងនេះផ្ដល់ការ​គោរពដល់ប្រវត្តិភាពចម្រុះនៃការវិវត្តរបស់ស៊េរីម៉ូដែល 6900។

ខ្សែស្រឡាយពណ៌បែបរស់រវើក ដែលរំលឹកខួប 30 ឆ្នាំនៃស៊េរីម៉ូដែល 6900

ប៊ូតុងខាងមុខ៖ សមាសធាតុលោហៈបន្ថែមភាពទាក់ទាញនៃវាយនភាព

ឥឡូវនេះ ធាតុផ្សំនៃការរចនាដ៏ល្បីល្បាញរបស់ស៊េរីម៉ូដែល 6900 ដែលជាប៊ូតុងខាងមុខ ត្រូវបានផលិតពីលោហៈ។ សញ្ញា “G” ដែលឆ្លាក់លើផ្ទៃកញ្ចក់រលោងបង្ហាញអារម្មណ៍ដឹងពីវត្តមានដ៏មានឥទ្ធិពល ដែលស្ថិតនៅផ្នែកសំខាន់​នៃទម្រង់មូលបែបបុរាណ។

ប៊ូតុងខាងមុខ៖ សមាសធាតុលោហៈបន្ថែមភាពទាក់ទាញនៃវាយនភាព

ការរចនា LCD រំលឹកខួបដ៏ពិសេស

ពាក្យ "SINCE 1995" លេចឡើងនៅលើអេក្រង់ LCD នៅពេលដែលពន្លឹភ្លើង ត្រូវបានបំភ្លឺដោយយោងលើឆ្នាំផលិតស៊េរីម៉ូដែល 6900។

*រូបភាពបង្ហាញពី DW-6900TR-9។

ការរចនា LCD រំលឹកខួបដ៏ពិសេស

ការរចនាខ្នងប្រអប់នាឡិកាខាងក្រោយពិសេស

ឡូហ្គោ "SHOCK RESIST" ត្រូវបានឆ្លាក់នៅលើប្រអប់​ខាងក្រោយ ដែលព័ទ្ធជុំវិញដោយផ្កាយចំនួន 30 ដែលរំលឹកខួប 30 ឆ្នាំនៃស៊េរីម៉ូដែល 6900 សម្រាប់ការរចនាពិសេសដែលអបអរដល់ឆ្នាំគម្រប់ខួប។

ការរចនាខ្នងប្រអប់នាឡិកាខាងក្រោយពិសេស

ការវេចខ្ចប់ពិសេស

នាឡិកានីមួយៗមានកញ្ចប់​វេចខ្ចប់ពិសេសដែលមានផ្ទៃរចនា​និមិត្តសញ្ញា "G" ដើម្បីគោរពដល់ការរចនាកញ្ចប់ដែលប្រើសម្រាប់ DW-6900H។ ការរចនាកញ្ចប់ពិសេសរួមបញ្ចូលពណ៌ទាំងបីដែលមាននៅលើនាឡិកា៖ ក្រហម លឿង និងខ្មៅ។

ការវេចខ្ចប់ពិសេស

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលប្រើក្នុងកងមុខនាឡិកា ខ្សែនាឡិកា និងជាច្រើនទៀត ត្រូវបានផលិតដោយជ័របែបជីវសាស្រ្ត ដែលត្រូវបានផលិតដោយការប្រើប្រាស់ធនធានសរីរាង្គដែលកើតឡើងវិញ ហើយត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

បញ្ជីផលិតផល

លក្ខណៈបច្ចេកទេស

• រចនាសម្ព័ន្ធធន់នឹង​ការប៉ះទង្គិច
• មិន​ងាយជ្រាបទឹករហូតដល់ 20 បារ
• នាឡិកាកំណត់ពេល 1/100 វិនាទី
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ពហុមុខងារ
• ការជូនដំណឹងដោយភ្លើងបាញ់
• ពន្លឺភ្លើង LED
(Super Illuminator)

Select a location