Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

រូបភាពចម្បងនៃនាឡិកា GWG-B1000TLC

MUDMASTER សហការជាមួយ Team Land Cruiser Toyota Auto Body ដោយគោរពនូវភាពក្លាហាន និងសមិទ្ធ​ផលរបស់ពួកគេនៅឯ Dakar Rally

កិច្ចសហការជាមួយ Team Land Cruiser Toyota Auto Body នេះ អបអរដល់ការ​បន្តចូលរួមរបស់ពួកគេនៅក្នុង Dakar Rally ដែលមានភាពល្បីល្បាញខាង​ការប្រណាំងរថយន្តដ៏ខ្លាំងក្លា​បំផុតរបស់ពិភពលោក។ តាមរយៈការបង្កើតឡើងដោយផ្អែកលើ MASTER OF G MUDMASTER GWG-B1000 សមាសធាតុផ្នែកខាងក្រៅដែកដ៏រឹងមាំរបស់នាឡិកាផ្ដល់​នូវភាពធន់ និងអាចពាក់បានយូរ។ សោភ័ណភាពពណ៌ខ្មៅដ៏លេចធ្លោ​រួមបញ្ចូលធាតុផ្សំនៃការរចនា និងពណ៌ដែលត្រូវបានបំផុសគំនិតដោយវាលខ្សាច់ក្រោមពន្លឺព្រះចន្ទ ដែលរំលឹកដល់​បរិយាកាសនៃការប្រកួតប្រជែងដ៏ខ្លាំងក្លា​ក្នុងអំឡុងពេលបើកបរពេលយប់ និងការថែទាំមេកានិកនៅក្រោមព្រះចន្ទ។ ការរចនាដ៏អង់អាច​នៃនាឡិកាបង្ហាញ​ទាំងភាពស្រស់ស្អាតក្នុងស្ថានភាពពិបាកបំផុតនៃទេសភាពវាលខ្សាច់ និងបរិយាកាសប្រណាំងរថយន្តដ៏ខ្លាំងក្លា​ដោយបង្កប់នូវពិភពដ៏គួរឱ្យទាក់ទាញនៃ Dakar Rally។

បញ្ជីផលិតផល

ក្រុម LAND CRUISER TOYOTA AUTO BODY
ម៉ូដែលកិច្ចសហការ

រចនាសម្ព័ន្ធការពារស្នូល​កាបូន / Bluetooth® /
MULTIBAND 6 / TOUGH SOLAR

និមិត្តសញ្ញា TEAM LAND CRUISER TOYOTA AUTO BODY

ក្រុម Team Land Cruiser Toyota Auto Body

ក្រុម Team Land Cruiser នៅ Toyota Auto Body Co., Ltd., ជាក្រុមហ៊ុន Toyota Group ដែលផលិតរថយន្តធុនតូច រថយន្តពាណិជ្ជកម្ម និងរថយន្ត SUV បានចូលរួមក្នុងកម្មវិធី Dakar Rally ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 1995 
https://portal.toyota-body.co.jp/dakar/en/

លក្ខណៈពិសេស

រូបភាពគោលគំនិតនៃមុខនាឡិកាចម្រុះពណ៌សម្រាប់ប្រព័ន្ធរុករក

មុខនាឡិកាចម្រុះពណ៌ដែលបំផុសគំនិតដោយប្រព័ន្ធរុករក

មុខនាឡិកាមានលក្ខណៈពិសេសចម្រុះពណ៌ ដែលបំផុសគំនិតដោយប្រព័ន្ធរុករកនៅក្នុងរថយន្ត Team Land Cruiser Toyota Auto Body Dakar Rally។ ពណ៌ក្រហម ខៀវ និងលឿង ដែលបានជ្រើសរើសចេញពីពណ៌បង្ហាញ​ដោយបង្ហាញព័ត៌មានយានយន្ត និងស្ថានភាពបើកបរ នឹងបង្ហាញនៅលើសូចនាករនៃមុខនាឡិកាខាងក្នុងពីរ និងទ្រនិចវិនាទី។ ពណ៌រស់រវើកទាំងនេះធានាបាននូវការអានព័ត៌មានយ៉ាងរហ័ស និងត្រឹមត្រូវ ក៏ដូចជាភាពមើលឃើញពេលយប់ ដែលបង្កើតភាពមើលឃើញច្បាស់ផ្ទុយនឹងផ្ទៃនាឡិកាពណ៌ខ្មៅ។

រូបភាពដែលពណ៌នាអំពីការរចនាខ្សែនាឡិកាដែលតំណាងឱ្យវាលខ្សាច់ដែលមានពន្លឺព្រះចន្ទ

ការរចនាខ្សែនាឡិកាដែលរំលឹកពីវាលខ្សាច់ក្រោមពន្លឺព្រះចន្ទ

ការរចនាខ្សែនាឡិកាអ៊ុយរ៉ែនបំផុសគំនិតចេញពីវាលខ្សាច់នៅពេលយប់ក្រោមពន្លឺព្រះចន្ទភ្លឺចែងចាំង។ ខ្សែនាឡិកានេះមានវាយនភាពចាក់ពុម្ពពាសពេញដែលបង្ហាញពីដីខ្សាច់ដែលមានបាតពណ៌ខ្មៅ រីឯក្លាស់លោហៈក៏ចាក់ផ្ទៃដោយពណ៌ខ្មៅសម្រាប់រូបរាងរួមមួយ។ ជ័រទប់ខ្សែនាឡិកាស្រោប​ពណ៌​មាស​ដែលមាននិមិត្តសញ្ញា Team Land Cruiser Toyota Auto Body តំណាង​ឱ្យព្រះចន្ទ​ពេញវង់​អណ្តែត​លើ​មេឃ​ពេល​យប់។ ការរចនានេះឆ្លុះបញ្ចាំងពីបរិយាកាសដ៏លំបាកនៃការប្រណាំង Dakar Rally ជាមួយនឹងការជួសជុលនៅពេលយប់នៅឯជំរំ និងពេលខ្លះការបើកបររហូតដល់យប់។

រូបថតនៃខ្នងប្រអប់កំណែពិសេស និងការវេចខ្ចប់ផ្ទាល់ខ្លួនសម្រាប់កិច្ចសហការនេះ

មុខងារពិសេស ដើម្បីរំលឹកដល់កិច្ចសហការពិសេស

និមិត្តសញ្ញា Team Land Cruiser Toyota ត្រូវ​បាន​ឆ្លាក់​នៅ​លើ​ខ្នងប្រអប់ ដែល​មាន​រូបរាង​ចម្រុះ​ដែល​បង្ហាញ​ពី​រូបភាព​រឹងមាំ និង​ជាក់ស្តែង​របស់​រថយន្ត​ប្រណាំង។ នាឡិកានេះមកជាកញ្ចប់ដើមទាំងស្រុង ជាមួយនឹងការរចនាប្លែកពីគេ ដែលផលិតឡើងពីវត្ថុធាតុដើមកែច្នៃ។

រូបភាពគ្រោងដែលដោះចេញរបស់នាឡិកា GWG-B1000

ធន់នឹងការប៉ះទង្គិច ធូលីដី ភក់ និងរំញ័រ

ម៉ូឌុលនេះមានការការពារពី​ប្រអប់​​ជ័រសរសៃកាបូន។ ប្រអប់នេះក៏មានសមាសធាតុដែកអ៊ីណុករាងស៊ីឡាំងដើម្បីការពារប៊ូតុង ក៏ដូចជាកងការពារនៅលើទ្រនាប់ប៊ូតុង និងក្បាលរុយចាក់សោរដោយប្រើវីសដើម្បីការពារការជ្រៀតចូលនៃភក់ និងធូលី។ ហើយផ្នែកខាងក្រោម និងផ្នែកចំហៀងនៃម៉ូឌុលមានដាក់ αGEL ដើម្បីធានាថាធន់នឹងរំញ័រ។

* αGEL គឺជាពាណិជ្ជសញ្ញាចុះបញ្ជីរបស់សាជីវកម្ម Taica នៅប្រទេសជប៉ុន និងប្រទេសដទៃទៀត។
*រូបភាពបង្ហាញពី GWG-B1000-1AJF។

រូបភាព​នៃអេក្រង់បង្ហាញអំឡុងពេលវាស់ទិសដៅ

ត្រីវិស័យឌីជីថល

ការវាស់វែង​ទិសដៅឥតឈប់ 60 វិនាទី។
រួមទាំងការកែតម្រូវកម្រិតស្មើស្វ័យប្រវត្តិ។

រូបភាព​នៃអេក្រង់បង្ហាញអំឡុងពេលវាស់កម្ពស់

មុខងារវាស់រយៈកម្ពស់

ចន្លោះពេលវាស់កម្ពស់ 1 វិនាទី។*
ឯកតារង្វាស់ 1 ម៉ែត្រ។

* វាស់ជារៀងរាល់វិនាទីរយៈពេល 3 នាទីដំបូង និងរៀងរាល់ 5 វិនាទី ឬ 2 នាទីបន្ទាប់ (អាចជ្រើសរើស​បាន)។

រូបភាពនៃអេក្រង់បង្ហាញអំឡុងពេលវាស់សម្ពាធបរិយាកាស

មុខងារវាស់​សម្ពាធបរិយាកាស

ការជូនដំណឹង​អំពីការផ្លាស់ប្តូរសម្ពាធ​បរិយាកាសភ្លាមៗ។

រូបភាព​នៃអេក្រង់បង្ហាញអំឡុងពេលវាស់សីតុណ្ហភាព

ទែម៉ូម៉ែត្រ

វាស់សីតុណ្ហភាពនៅទីតាំងបច្ចុប្បន្ន។*

* នៅពេលវាស់សីតុណ្ហភាពជុំវិញ ត្រូវប្រាកដថាដោះនាឡិកាចេញពីកដៃ ដើម្បីកុំឱ្យមានការរំខានពីសីតុណ្ហភាពរាងកាយ ញើស (ដំណក់ទឹក) ពន្លឺថ្ងៃផ្ទាល់ និងកត្តាខាងក្រៅផ្សេងទៀត។

សិនស័របីគ្រាប់៖

វាស់ទិសដៅត្រីវិស័យ រយៈកម្ពស់/បរិយាកាស និងសីតុណ្ហភាព។ វាអាចឱ្យទ្រនិចវិនាទីបង្ហាញទិសខាងជើង ហើយទ្រនិចចង្អុល​បង្ហាញទិសដៅដែលបានកត់ត្រា (អង្គចងចាំទិសដៅ) និងទិសដៅទៅកាន់ចំណុចដែលបានកត់ត្រានៅក្នុងកម្មវិធីនាឡិកា (ទ្រនិចចង្អុលទីតាំង)។

* នៅប្រទេសចិន អ្នកប្រើប្រាស់​មិនអាច​កំណត់ចំណុចនៅក្នុងកម្មវិធីដោយផ្ទាល់ដៃបានទេ។

រូបភាពជ័របែបជីវសាស្រ្តរបស់ GWG-B1000TLC-1A

ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលប្រើនៅលើកងមុខនាឡិកា ប្រអប់ និងខ្សែនាឡិកា ត្រូវបានផលិតចេញពីជ័របែបជីវសាស្រ្ដ។

* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

រូបភាពនាឡិកា GWG-B1000TLC-1A ដែលមានមុខងារ Bluetooth®, ទទួលម៉ោងតាមវិទ្យុ និងថាមពលពន្លឺព្រះអាទិត្យ

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលគ្រប់គ្រងដោយវិទ្យុ និងការតភ្ជាប់ Bluetooth®

Smartphone Link និងសេវារលកវិទ្យុតាមពេលវេលាស្តង់ដា​ផ្តល់នូវការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ។ ប្រព័ន្ធ​សាក​ថ្ម​ដោយ​ថាមពលពន្លឺ​ព្រះអាទិត្យ​ផ្តល់​ថាមពល​ដល់​មុខងារ​ទាំងអស់​ប្រកបដោយ​ភាពជឿជាក់។

រូបថតរបស់ GWG-B1000TLC-1A នៅពេលដែលបើកភ្លើង

Super Illuminator

ពន្លឺ LED ពីរស្វ័យប្រវត្តិពេញលេញដែលមានពន្លឺខ្លាំង អាចឱ្យមើលនាឡិកាច្បាស់​នៅទីងងឹត។

រូបភាពនៃគ្រីស្ដាល់​ត្បូងកណ្តៀង

គ្រីស្តាល់ត្បូងកណ្តៀង

ការស្រោបដោយថ្នាំកូតប្រឆាំងនឹងចំណាំងពន្លឺត្រូវបានប្រើទៅលើគ្រីស្តាល់ត្បូងកណ្ដឪង ដែលធន់នឹងការឆ្កូត និងមានភាពថ្លាច្បាស់ ដើម្បីធានាបាននូវភាពមើលឃើញច្បាស់លាស់។

លក្ខណៈបច្ចេកទេស

នាឡិកា CASIO (កម្មវិធីទូរសព្ទឆ្លាតវៃ)

មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក
នាឡិកា CASIO
(កម្មវិធីទូរសព្ទឆ្លាតវៃ)

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (បួនដងក្នុងមួយថ្ងៃ)
- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
- ម៉ោងពិភពលោក
(ប្រមាណ 300 ទីក្រុង)
- កំណត់ហេតុបេសកកម្ម៖ រយៈកម្ពស់ដែលវាស់ដោយនាឡិកា និងព័ត៌មានដែលទទួលបានពី GPS របស់ទូរសព្ទឆ្លាតវៃ ត្រូវបានកត់ត្រាដោយស្វ័យប្រវត្តិដោយកម្មវិធី។ អ្នកអាចដាក់សម្គាល់ចំណុចរយៈកម្ពស់មួយនៅលើផែនទីបាន។
- មុខងារកំណត់ទីតាំង៖ នាឡិកាបង្ហាញពីទិសដៅ និងចម្ងាយទៅកាន់ទីតាំងដែលត្រូវបានកត់ត្រាដោយប្រើអង្គចងចាំទីតាំង ឬដែលកំណត់ដោយផ្ទាល់ដៃនៅលើផែនទីនៅក្នុងកម្មវិធី។1
- អង្គចងចាំទីតាំង៖ ការចុចប៊ូតុងនៅលើនាឡិកានឹងកត់ត្រាទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។
- ការប្ដូរម៉ូដតាមបំណង៖ អ្នកអាចបើក និងបិទម៉ូដនាឡិកា និងអាចតម្រៀបលំដាប់ដែលចង់បានឡើងវិញទៅតាមតម្រូវការ ឬស្ថានភាព។
- ការកែតម្រូវរយៈកម្ពស់ដោយស្វ័យប្រវត្តិ៖ តម្លៃវាស់រយៈកម្ពស់នៅលើនាឡិកាត្រូវបានកែតម្រូវដោយស្វ័យប្រវត្តិដោយផ្អែកលើទិន្នន័យរយៈកម្ពស់ដែលទទួលបានពី GPS របស់ទូរសព្ទឆ្លាតវៃ។2
- មុខងារស្វែង​រកទូរសព្ទ

1 នៅប្រទេសចិន អ្នកប្រើប្រាស់​មិនអាច​កំណត់ចំណុចនៅក្នុងកម្មវិធីដោយផ្ទាល់ដៃបានទេ។
2 ដោយសារព័ត៌មាន GPS អាចមានកំហុសជាគោលការណ៍ តម្លៃរង្វាស់អាចមិនត្រូវគ្នានឹងរយៈកម្ពស់ជាក់ស្តែង។

មុខងាររបស់នាឡិកា

មុខងាររបស់នាឡិកា

• រចនាសម្ព័ន្ធធន់នឹង​ការប៉ះទង្គិច
• រចនាសម្ព័ន្ធធន់នឹងធូលី និងភក់
• រចនាសម្ព័ន្ធធន់នឹងរំញ័រ
• មិន​ងាយជ្រាបទឹករហូតដល់ 20 បារ
• ដើរដោយថាមពលពន្លឺព្រះអាទិត្យ
• Smartphone Link
• គ្រប់គ្រងដោយរលកវិទ្យុ
(Multiband 6)
• ការកែតម្រូវទីតាំង​ដើមទ្រនិច​ស្វ័យប្រវត្តិ
• មុខងារផ្លាស់ប្ដូរទ្រនិច
• ត្រីវិស័យឌីជីថល
• មុខងារវាស់​សម្ពាធបរិយាកាស
• មុខងារវាស់រយៈកម្ពស់
• ទែម៉ូម៉ែត្រ
• ​អេក្រង់បង្ហាញម៉ោងពេលព្រះអាទិត្យរះ និងលិច
• ម៉ោងពិភពលោក
(55 ទីក្រុង)
• នាឡិកាកំណត់ពេល 1/100 វិនាទី
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
• អំពូល LED ពីរភ្លឺស្វ័យប្រវត្តិច្បាស់ខ្លាំង

(Super Illuminator)

សញ្ញាពាក្យ និងនិមិត្តសញ្ញា Bluetooth® គឺជា​ពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់ Bluetooth SIG, Inc. ហើយ​រាល់ការប្រើសញ្ញា​ទាំងនេះ​ដោយ Casio Computer Co., Ltd. គឺស្ថិតក្រោម​អាជ្ញា​បណ្ណ។

Select a location