Skip to content

Girls Don't Cry | G-SHOCK | CASIO CAMBODIA

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

SEASONAL PAIR COLLECTION 2026
ការសហការ Girls Don't Cry

ដើម្បីអបអរសាទរខួបលើកទី 30 Seasonal Pair Collection G-SHOCK បានសហការពិសេសជាមួយ VERDY
ដោយបង្កើតនាឡិកាគូម៉ូដែលមានចំនួនកំណត់ សម្រាប់រដូវរងា។

បញ្ជីផលិតផល

ភាពយន្ត

លក្ខណៈពិសេស

រឿងរ៉ាវដ៏ផ្អែមល្ហែមនៅពីក្រោយការសហការនេះ ចាប់ផ្តើមពីនាឡិកា BABY-G ដែលជានាឡិកាដំបូងបំផុតដែល VERDY បានជូនភរិយារបស់គាត់ ដែលរហូតមកដល់សព្វថ្ងៃ នាឡិកានេះនៅតែមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់អ្នកទាំងពីរ។ VERDY បានចូលរួមអបអរសាទរខួបនេះ ដោយបន្ថែមស្ទីលពិសេសផ្ទាល់ខ្លួនរបស់គាត់ ជាមួយនឹងសោភ័ណភាពបែបស្ទីលតាមដងផ្លូវ ដែលបង្ហាញពីស្មារតីរបស់ម៉ាក Girls Don't Cry។ គាត់ក៏បានរចនាឡើងវិញនូវរូបទេវតា និងអារក្សដ៏ល្បីល្បាញរបស់បណ្ដុំគូនាឡិកា ដែលមានវត្តមានតាំងពីម៉ូដែលដំបូងបង្អស់ដែលបានចេញលក់ក្នុងឆ្នាំ 1996។

នាឡិកាគូ G-SHOCK និង BABY-G ពណ៌ខ្មៅ ដែលសហការជាមួយម៉ាក Girls Don't Cry របស់ VERDY មានអក្សរ "Girls Don't Cry" និង "MADE WITH LOVE" នៅលើផ្ទៃនាឡិកា។

ការរចនា

G-SHOCK

នាឡិកា G-SHOCK ដែលផ្អែកលើម៉ូដែល DW-5600 មានការរចនាបែបស្ទីលតាមដងផ្លូវដ៏ទាន់សម័យ និងសាកសមសម្រាប់ពាក់ប្រចាំថ្ងៃ។ ផ្ទៃនាឡិកាមានឡូហ្គោ Girls Don't Cry។

BABY-G

នាឡិកា BABY-G ដែលផ្អែកលើម៉ូដែល BGD-565 មានគំនិតរចនាដូចគ្នានឹងនាឡិកា G-SHOCK។

ខ្សែនាឡិកា

G-SHOCK

លំនាំឡូហ្គោត្រូវបានបោះពុម្ពលើខ្សែនាឡិកាដោយប្រើទឹកថ្នាំពណ៌ខ្មៅរលោង ដែលធ្វើឱ្យនាឡិកាមានភាពលេចធ្លោបែបសាមញ្ញ ប៉ុន្តែមានលក្ខណៈពិសេសច្បាស់លាស់។ រន្ធរាងបេះដូងនៅលើរង្វង់ខ្សែនាឡិកា បន្ថែមភាពលេចធ្លោតូចមួយដល់ការរចនា។

BABY-G

ការបន្ថែមពណ៌ទឹកថ្នាំសលើនាឡិកា ធ្វើឱ្យវាមើលទៅគួរឱ្យស្រឡាញ់ និងទាក់ទាញភ្នែក ខណៈដែលរន្ធរាងបេះដូងដែលត្រូវគ្នានៅលើរង្វង់ខ្សែនាឡិកា ក៏ធ្វើឱ្យនាឡិកាទាំងពីរមានភាពស៊ីគ្នាជាគូផងដែរ។

រូបភាពជិតនៃគម្របខាងក្រោយតួរនាឡិកា G-SHOCK (LOV-26A-1) ដែលមានរូបអារក្ស (Vick) និងអក្សរឆ្លាក់ "Girls Don't Cry" និង "G-SHOCK x BABY-G 2026"។
G-SHOCK
រូបភាពជិតនៃគម្របខាងក្រោយតួរនាឡិកា BABY-G (BGD-565LQ-1V) ដែលមានរូបទេវតាកាន់ដំបងវេទមន្តរាងបេះដូង និងអក្សរឆ្លាក់ "Girls Don't Cry" និង "G-SHOCK x BABY-G 2026"។
Baby-G

ការឆ្លាក់់ខ្នងប្រអប់នាឡិកា

G-SHOCK

រូបគំនូរដើមរបស់ VERDY ដែលមានឈ្មោះថា Devil ត្រូវបានឆ្លាក់នៅលើគម្របខាងក្រោយតួរនាឡិកា។

BABY-G

រូបគំនូរដើមរបស់ VERDY ដែលមានឈ្មោះថា Angel ត្រូវបានឆ្លាក់នៅលើគម្របខាងក្រោយតួរនាឡិកា ដើម្បីផ្គូផ្គងជាមួយរូប Devil នៅលើនាឡិកា G-SHOCK។

រូបភាពផ្ទៃបង្ហាញរបស់នាឡិកា G-SHOCK (DW-5600LQ-1V) នៅពេលបើកភ្លើងខាងក្រោយ ដែលបង្ហាញរូបមេអំបៅពណ៌ផ្កាឈូកនៅផ្ទៃខាងក្រោយ។
G-SHOCK
រូបភាពផ្ទៃបង្ហាញរបស់នាឡិកា BABY-G (BGD-565LQ-1V) នៅពេលបើកភ្លើងខាងក្រោយ ដែលបង្ហាញរូបមេអំបៅពណ៌បៃតងនៅផ្ទៃខាងក្រោយ។
Baby-G

ភ្លើងខាងក្រោយ

G-SHOCK

ចុចប៊ូតុងដើម្បីបើកភ្លើង ហើយរូបមេអំបៅរបស់ Girls Don't Cry នឹងលេចឡើងលើផ្ទៃបង្ហាញជាពណ៌ផ្កាឈូកដ៏រស់រវើក។

BABY-G

បើកភ្លើង ហើយរូបមេអំបៅនឹងលេចឡើងលើផ្ទៃបង្ហាញជាពណ៌បៃតងដ៏ស្រស់ស្អាត។

ការវេចខ្ចប់

នាឡិកានីមួយៗត្រូវបានដាក់ក្នុងស្រោមដែលរចនាឡើងជាពិសេស ហើយអាចភ្ជាប់ស្រោមទាំងពីរផ្នែកឱ្យជាប់គ្នាដោយដាក់ផ្នែកខាងក្រោយប៉ះគ្នា។ គ្រឿងលម្អរាងបេះដូងពណ៌មាសនៅលើខ្សែរ៉ូតនីមួយៗ បន្ថែមភាពគួរឱ្យស្រឡាញ់ជាការបញ្ចប់ដ៏ពិសេស។ ព័ត៌មានលម្អិតទាំងនេះរួមបញ្ចូលគ្នា បង្កើតបានជានាឡិកាសហការ G-SHOCK និង Girls Don't Cry ដែលរចនាឡើងដោយក្តីស្រឡាញ់។

អំពី

VERDY បានបន្ថែមភាពពិសេសផ្ទាល់ខ្លួនរបស់គាត់ទៅលើនាឡិកាគូ G-SHOCK និង BABY-G ដ៏ពិសេសនេះ ដែលរចនាឡើងសម្រាប់ពេលវេលាដែលបានចែករំលែកជាមួយមនុស្សពិសេស។

VERDY

VERDY កើតនៅទីក្រុងអូសាកា ក្នុងឆ្នាំ 1987។ គាត់ជាវិចិត្រករក្រាហ្វិក និងជាស្ថាបនិកនៃគម្រោង Girls Don't Cry និង Wasted Youth ព្រមទាំងជាអ្នកបង្កើតតួអង្គដើម Vick និង Visty។ ក្រៅពីការសហការជាមួយម៉ាកម៉ូតសម្លៀកបំពាក់ និងក្រុមហ៊ុននានានៅជុំវិញពិភពលោក គាត់ក៏ផ្ដល់ការណែនាំផ្នែកច្នៃប្រឌិតសម្រាប់ព្រឹត្តិការណ៍ ម៉ាក និងសណ្ឋាគារផងដែរ។ សកម្មភាពច្នៃប្រឌិតរបស់គាត់មិនកំណត់ត្រឹមតែការរចនាប៉ុណ្ណោះទេ គាត់ក៏ជានិពន្ធនាយកនៃទស្សនាវដ្តីវប្បធម៌តាមដងផ្លូវ ដែលគាត់បានបង្កើតឡើង ព្រមទាំងបង្ហាញស្នាដៃរបស់គាត់ក្នុងនាមជាសិល្បករផងដែរ។ VERDY ជាតំណាងក្រុមហ៊ុនច្នៃប្រឌិត VK DESIGN WORKS។

រូបថតបញ្ឈររបស់វិចិត្រករក្រាហ្វិក VERDY ដែលកំពុងញញឹមនៅក្នុងស្ទូឌីយោរបស់គាត់។

លក្ខណៈបច្ចេកទេស

G-SHOCK

  • ភាពធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ
  • នាឡិកាកំណត់ពេល 1/100 វិនាទី
  • កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
  • ម៉ោងរោទ៍ពហុមុខងារ
  • ការជូនដំណឹងដោយភ្លើងបាញ់
  • ពន្លឺភ្លើង LED (Super Illuminator)
  • ទំហំតួរនាឡិកា (ទទឹង × ជម្រៅ × កម្ពស់)៖ 48.9×42.8×13.4 mm
  • ទម្ងន់សរុប៖ 52g

BABY-G

  • រចនាសម្ព័ន្ធធន់នឹង​ការប៉ះទង្គិច
  • ភាពធន់មិនងាយជ្រាបទឹកជម្រៅ 10 បារ
  • នាឡិកាកំណត់ពេល 1/100 វិនាទី
  • កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
  • ម៉ោងរោទ៍ពហុមុខងារ
  • ការជូនដំណឹងដោយភ្លើងបាញ់
  • ពន្លឺភ្លើង LED (Super Illuminator)
  • ទំហំតួរនាឡិកា (ទទឹង × ជម្រៅ × កម្ពស់)៖ 42.1×37.9×11.3 mm
  • ទម្ងន់សរុប៖ 30g

Select a location