thisisneverthat
ម៉ូដែលកិច្ចសហការ
បញ្ជីផលិតផល
thisisneverthat
ដោយចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ 2010 មក thisisneverthat គឺជាម៉ាកយីហោម៉ូតសម្លៀកបំពាក់សហសម័យដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។
ដោយទទួលឥទ្ធិពលពីវប្បធម៌នៅទស្សវត្សរ៍ឆ្នាំ 1990 របស់អ្នករស់នៅទីក្រុងសេអ៊ូល យើងកំពុងបង្កើតនូវស្នាដៃគ្មានទីបញ្ចប់ ដើម្បីបង្ហាញពីវប្បធម៌របស់យុវជនកូរ៉េ។
លក្ខណៈពិសេស
ការបង្ហាញពីកិច្ចសហការពិសេសរវាង G-SHOCK និងម៉ាកយីហោបែបទីក្រុង thisisneverthat ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល។ នាឡិកានេះរួមបញ្ចូលគ្នានូវរចនាប័ទ្មបែបទីក្រុងដ៏លេចធ្លោជាមួយនឹងភាពរឹងមាំដ៏ល្បីល្បាញរបស់ G-SHOCK ក្នុងការរចនាដែលរួមបញ្ចូលគ្នានូវសោភណភាព និងមុខងារប្រើប្រាស់របស់ម៉ាកយីហោទាំងពីរ។
រចនាប័ទ្មនេះផលិតឡើងលើម៉ូដែល DW-5600 ហើយវានូវតែរក្សារូបរាងដ៏ល្បីល្បាញរបស់ G-SHOCK ដំបូងបំផុតដដែល។ កងមុខ និងខ្សែនាឡិកាធ្វើពីជ័រថ្លាបង្ហាញពីនិមិត្តសញ្ញា thisisneverthat ដ៏លេចធ្លោ ចំណែកឯអេក្រង់ LCD ជួយបង្កើនកម្រិតភាពច្បាស់ទៅលើពណ៌ខ្មៅនិងស ដែលបង្កើតបានជាមុខនាឡិកាដែលលាយបញ្ចូលគ្នានូវអារម្មណ៍ទសវត្សរ៍ឆ្នាំ 1990 ជាមួយនឹងរចនាប័ទ្មបែបទីក្រុងនាសហសម័យ។
នៅក្នុងទីងងឹត ផ្ទៃរចនាផូស្វ័ររបស់នាឡិកាបង្ហាញនូវពាក្យ “PROTECTION” និង “G-SHOCK” ដែលចាំងនៅផ្នែកខាងលើ និងខាងក្រោមនៃកងមុខ ដែលបន្ថែមនូវភាពលម្អិតប្លែកពីគេពីលើការរចនានេះ។
និមិត្តសញ្ញា thisisneverthat ក៏មានចារនៅលើខ្នងតួ និងគ្រឿងទប់ខ្សែនាឡិកាផងដែរ ហើយនាឡិកានេះត្រូវបានដាក់ក្នុងកញ្ចប់ពិសេសដែលត្រូវបានរចនាឡើងសម្រាប់កិច្ចសហការនេះ។

