FROGMAN អាណាឡុកដំបូង។
នាឡិការបស់អ្នកមុជទឹកដែលធន់នឹងការប៉ះទង្គិចនឹងវិវត្ត។
ការតម្រៀបជាជួរ
ងាយស្រួលប្រើ
ជាមួយប្រតិបត្តិការសាមញ្ញនៅលើកម្មវិធីទូរសព្ទឆ្លាតវៃ
មុខងារកំណត់ម៉ោងត្រឹមត្រូវ
ជាមួយ Bluetooth® + គ្រប់គ្រងដោយវិទ្យុ
ដើរដោយថាមពលពន្លឺព្រះអាទិត្យ
ដោយ Tough Solar

អេក្រង់នាឡិកាដៃអាណាឡុក
ដំបូងគេសម្រាប់ FROGMAN ៖ អេក្រង់អាណាឡុក។ គ្រឿងសម្គាល់ម៉ោង នាទី និងវិនាទីដែលមានវិមាត្រធំលើសស្តង់ដារផ្តល់ជូនការអានបានកាន់តែប្រសើរ។ ម៉ូទ័ររបុមពីរចំនួនបីអាចឱ្យទ្រនិចសម្គាល់ម៉ោង នាទី និងម៉ោងពិភពលោករំកិលបានរហ័ស ដើម្បីឱ្យអ្នកពាក់អាចប្តូររម៉ូដដោយមិនចំណាយពេលយូរ។

ធន់មិនងាយជ្រាបទឹកជម្រៅ 200 ម៉ែត្រតាមស្តង់ដារ ISO សម្រាប់អ្នកមុជទឹក
ប្រអប់ម៉ូណូខុកមានបញ្ចូលជាមួយគម្របខាងខ្នងរបស់វា។ ជ័រធ្វើពីសរសៃកាបូនរឹងត្រូវបានប្រើសម្រាប់វត្ថុធាតុប្រអប់ដែលផ្តល់នូវភាពរឹងមាំខ្ពស់ និងមានជម្រាបទាប។
លើសពីនេះទៀត មានវីសចំនួនប្រាំមួយបានភ្ជាប់កងលោហៈ ដែលខាំជាប់នឹងកញ្ចក់យ៉ាងណែន។ ភាពធន់មិនងាយជ្រាបទឹកខ្ពស់ ត្រូវបានការពារដោយកងទ្រនាប់បីរបស់ដងប៊ូតុង។

រូបតំណាងកង្កែប (ខ្នងប្រអប់)

ខ្សែនាឡិកាជ័រកៅស៊ូសំយោគ
វត្ថុធាតុជ័រកៅស៊ូសំយោគផ្តល់នូវភាពសមល្អនៅលើកដៃជាមួយនឹងអារម្មណ៍ស្រាលស្រទន់ ដែលមានភាពធន់រឹងមាំពិសេសចំពោះការប្រឡាក់ និងការពារជម្រាបទឹក។


ម៉ូដមុជទឹក
1. ទ្រនិចម៉ោង និងនាទីអាចត្រូវបានបញ្ចូលជាមួយគ្នាតែមួយនៅពេលចាប់ផ្តើមមុជទឹកដើម្បីបង្ហាញពីពេលវេលាមុជទឹក។
2. បន្ទាប់ពីការងើបឡើងលើផ្ទៃទឹកនឹងបង្ហាញចន្លោះពេលឡើងលើផ្ទៃដោយប្រើទ្រនិចទាំងពីរ។ ទ្រនិចវិនាទីដើរទៅមុខ ឬថយក្រោយដើម្បីបង្ហាញពីស្ថានភាពនៃពេលវេលាមុជទឹក និងការវាស់វែងចន្លោះពេលឡើងលើផ្ទៃ។
ម៉ូដជំនោរទឹក
មុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 3 បង្ហាញទិន្នន័យជំនោរសម្រាប់ទីតាំង និងកាលបរិច្ឆេទជាក់លាក់។ មុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 8 បង្ហាញពីម៉ោងក្នុងតំបន់បច្ចុប្បន្ន។ កម្មវិធីនេះត្រូវបានកំណត់មកជាមុនជាមួយកន្លែងមុជទឹកធំៗមួយចំនួនរបស់ពិភពលោក។ ចំណុចជំនោរមានភាពងាយស្រួលក្នុងការកំណត់។

គ្រីស្តាល់ត្បូងកណ្តៀងជាមួយថ្នាំកូតដែលមិនមានចំណាំងផ្លាត + Super Illuminator
ពន្លឺ LED ដែលមានពន្លឺខ្លាំង
គ្រីស្តាល់ត្បូងកណ្តៀងជាមួយថ្នាំកូតដែលមិនមានចំណាំងផ្លាតផ្តល់នូវការមើលឃើញច្បាស់ និងភាពធន់នឹងការកោសឆ្កូត។ មុខងារ Super Illuminator បំភ្លឺមុខនាឡិកាដោយមានពន្លឺអាំងតង់ស៊ីតេខ្ពស់ដើម្បីឱ្យអានច្បាស់នៅទីងងឹត។

Bluetooth® + ការកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យ និងគ្រប់គ្រងដោយវិទ្យុ
ការកែតម្រូវពេលវេលាត្រូវបានធ្វើឡើងដោយទំនាក់ទំនង Bluetooth® ឬរលកវិទ្យុពេលវេលាស្តង់ដារ (Multi Band 6) អាស្រ័យលើស្ថានភាព។ ការទទួលយកល្វែងម៉ោងថ្មីបំផុត និងព័ត៌មានអំពីម៉ោងសន្សំពន្លឺថ្ងៃធានាថាពេលវេលាត្រឹមត្រូវ ត្រូវបានបង្ហាញគ្រប់ពេលវេលា។

គ្រីស្តាល់ត្បូងកណ្តៀងជាមួយថ្នាំកូតដែលមិនមានចំណាំងផ្លាត
ដើម្បីឱ្យអានច្បាស់ គេប្រើថ្នាំកូតដែលមិនមានចំណាំងផ្លាតលើគ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹងការកោសឆ្កូត។
Smartphone Link
ប្រតិបត្តិការងាយៗលើមុខងារនាឡិកាផ្សេងៗគ្នា

G-SHOCK Connected ឥតគិតថ្លៃ
កម្មវិធីទូរសព្ទឆ្លាតវៃ
- កំណត់ហេតុមុជទឹក
ការបង្ហាញរយៈពេលនៃពេលវេលា កាបរិច្ឆេទ និងចំនួនដងនៃការមុជទឹកជាមួយទីតាំងមុជទឹកដែលបានកត់ត្រានៅលើទូរសព្ទឆ្លាតវៃ និងរូបថតដែលថតនៅលើទូរសព្ទឆ្លាតវៃ។
- ការកំណត់ចំណុចជំនោរ
កន្លែងមុជទឹកធំៗមួយចំនួនរបស់ពិភពលោកត្រូវបានកំណត់ជាមុនហើយអាចត្រូវបានជ្រើសរើសពីផែនទីឬបញ្ជី។
- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ*
- ម៉ោងពិភពលោកជាង 300 ទីក្រុង*
- មុខងារស្វែងរកទូរសព្ទ
* ការធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទៃក្នុងយោងតាមល្វែងម៉ោងចុងក្រោយបង្អស់ និងព័ត៌មានអំពីម៉ោងសន្សំពន្លឺថ្ងៃ។

* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែងដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។
ម៉ូដែលទូរសព្ទដែលប្រើបាន (គិតត្រឹមខែមីនា ឆ្នាំ 2020)
iOS៖ iOS 10 ឬជំនាន់ក្រោយ
Android៖ Android 6.0 ឬជំនាន់ក្រោយ
* ទូរសព្ទឆ្លាតវៃដែលបានដំឡើង Bluetooth តែប៉ុណ្ណោះ។
* ពាក្យសញ្ញា និងនិម្មិតសញ្ញា Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវស្ថិតក្រោមអាជ្ញាបណ្ណ។
* Apple, និមិត្តសញ្ញា Apple និង iPhone គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* IOS គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
* Google Play និងGoogle Play logo គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google LLC.
* ឈ្មោះក្រុមហ៊ុន និងផលិតផលផ្សេងទៀតទាំងអស់គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ម្ចាស់រៀងៗខ្លួន។