Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

FIVE STORIES ABOUT G-SHOCK FROM THE BEGINNING TO THE GMW-B5000  #01 ORIGIN OF G-SHOCK

រឿងរ៉ាវ​ទាំង​ប្រាំ
អំពី G-SHOCK

តាំងពីការចាប់​ផ្តើម​រហូតដល់ GMW-B5000

#01 ដើមកំណើតរបស់
G-SHOCK

កន្លែងដែលរឿងរ៉ាវទាំងអស់បានចាប់ផ្តើម។

គោលដៅ​គឺ​ដើម្បីបង្កើតនាឡិកាដៃ​ដែល​មិន​បែកបាក់
ដោយ​បង្ហាញ​ពី​ទិដ្ឋភាពមានប្រៀបលើនាឡិកាបាន​ផលិតឡើងយ៉ាងល្អដែលងាយបែកបាក់​ប្រសិនបើ​ធ្លាក់។
ជំនឿស៊ប​មួយ​នេះ​ដែល​បានធ្វើឲ្យ​មានភាពរះឡើង​ដល់ G-SHOCK ។
ការអភិវឌ្ឍនាឡិកាដៃនេះ​តម្រូវ​ឲ្យ​មាន​​ការ​សាកល្បង និង​កំហុសដដែលៗ​ដែល​មិន​អាច​យល់​បាន។
ទីបំផុត រចនាសម្ព័ន្ធភាពធន់នឹង​ការប៉ះទង្គិច​ដែល​បានបង្កើតឡើង
ដោយ​បច្ចេកវិទ្យា​ស្នូលរបស់ G-SHOCK ត្រូវបាន​បញ្ចប់។ នោះ​គឺឆ្នាំ 1983 ។

ចក្ខុវិស័យច្បាស់​លាស់​ដែល​ស័ក្ដិ​សម​ឃ្លាដ៏ខ្លីមួយនេះ។

“នាឡិកាដៃ​ដ៏រឹងមាំ​ដែលមិន​បែកបាក់​ទោះ​បី​ជា​ធ្លាក់ក៏ដោយ” ? សំណើ​ដែល​បាន​ដាក់​ជូន​នៅក្នុងកិច្ចប្រជុំ​ក្រុមហ៊ុន​ដែល​​មាន​តែ​មួយ​បន្ទាត់​នៃ​អត្ថបទនេះប៉ុណ្ណោះ។ អ្នក​បង្កើត​ពាក្យ​ទាំងនេះ​គឺ​លោក Kikuo Ibe ដែល​ទទួល​បន្ទុក​​រចនាផ្នែក​ខាងក្រៅនាឡិកាដៃ​នាពេល​នោះ។ គាត់​រំលឹក​ថា​គំនិត​ដ៏សាមញ្ញ និង​ច្បាស់​លាស់មួយ​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ភា្ញក់ផ្អើល​នៅ​ពេល​គាត់​មើល​ទៅ​នាឡិកា​ដែល​គាត់​ធ្លាក់​នៅ​កន្លែងធ្វើការ​នៅ​ថ្ងៃមួយ ដែល​បាក់​បែក​នៅ​ពេល​ជ្រុះ។ នៅពេល​នោះ នាឡិកាត្រូវបាន​គេ​ចាត់​ទុក​ជា​ឧបករណ៍​ដែល​បង្កើត​ឡើង​យ៉ាង​យក​ចិត្តទុកដាក់ និង​ងាយខូច ហើយគេ​គិតថាវា​ជារឿង​ធម្មតា​ដែល​នាឡិកាដៃ​របស់​អ្នក​នឹង​បែកបាក់​ ប្រសិនបើ​អ្នក​ទម្លាក់វា។ គំនិតនៃភាពរឹងមាំ ? នៅក្នុងនាឡិកាដៃ ? មិន​ងាយ​ស្រួល​​ពេក​ទេដឹង មាន​លក្ខណៈច្នៃប្រឌិតពេក។ ទោះយ៉ាងណាក៏ដោយ សំណើ​របស់​គាត់​ត្រូវបាន​អនុញ្ញាត។ ការជ្រើសរើស​បង្អួច​នៅក្នុង​បន្ទប់​ទឹក​ជាន់​ទីបី​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និងអភិវឌ្ឍន៍​​ជា​កន្លែង​ធ្វើ​តេស្ត​ទម្លាក់ គាត់បាន​ចាប់ផ្តើម​ធ្វើការដើម្បី​បង្កើត​នាឡិកា​ដៃ​ទម្រង់ថ្មី។

ការសាកល្បង និងកំហុសកើតឡើងរាប់មិនអស់។

ចក្ខុវិស័យ​របស់​ Ibe បាន​ប្រឆាំង​នឹង​គំនិត​ងាយៗ​ទាំងអស់ ដូច្នេះ​ការងារ​ដើម្បី​ឲ្យ​សម្រេចបាន​លទ្ធផល​ត្រូវចាប់​ផ្តើម​ពី​ដំណាក់កាលដំបូង។ ការសន្មតដំបូង​របស់​គាត់​គឺថា​នាឡិកា​ដៃទាំងមូល​ត្រូវ​ការ​ស្រោប​ដោយ​វត្ថុធាតុ​ដែល​ទន់ និង​បត់បែន​បាន។ ទោះយ៉ាងណា​ក៏ដោយ ការ​ធ្វើតេស្ត​ទម្លាក់​នេះបាន​បំផ្លាញគំនិតនេះ។ មិន​មាន​ចំនួនជ័រកៅស៊ូ​ទប់ប្រឆាំងនឹង​​ការប៉ះទង្គិច​ត្រូវ​បាន​យក​មក​ប្រើ​ទៅ​លើ​ផ្នែក​ខាងក្រៅដែល​ការពារ​មិនឱ្យមាន​ការបែកបាក់​ឡើយ។ លើសពី​នេះ​ទៀត ចំនួន​ទ្រនាប់​កាន់តែច្រើនមាន​ន័យ​ថាទំហំនាឡិកាដៃ​នឹង​ចេះតែ​កើនឡើងដែរ។ នៅ​ចំណុច​មួយ គាត់​បាន​បញ្ចប់ដោយម៉ូដែល​សាកល្បង​​ទំហំ​របស់បាល់​ទន់។

នៅទីបំផុត​ Ibe អាច​ដោះស្រាយ​បញ្ហា​ទំហំ​បានដោយ​បង្កើត​រចនាសម្ព័ន្ធ​ទប់ប្រឆាំង​នឹង​ការ​ប៉ះទង្គិច​ប្រាំដំណាក់​កាលដែល​ត្រូវ​បាន​រចនាឡើង​ដើម្បី​ការពារ​សមាសធាតុ​ស្នូលរបស់​នាឡិកាដៃ​ដោយ​វត្ថុធាតុទ្រទ្រង់​ចំនួន​ប្រាំ។ ទោះយ៉ាង​ណាក៏ដោយ បន្ទាប់​មក​បញ្ហា​នោះ​បាន​ក្លាយ​ជាបញ្ហា​​មួយ​ដែលសមាសធាតុ​អេឡិចត្រូនិក​នឹង​បែកបាក់​នៅ​ក្នុងការ​ធ្វើតេស្ត​ទម្លាក់។ វដ្ត​ដ៏អាក្រក់មួយ​បាន​កើតឡើង៖ នៅ​ពេល​ដែល​គាត់​បាន​ពង្រឹង​សមាសធាតុដែល​បា​នបែកបាក់នោះ វា​នឹងធ្វើ​ឲ្យ​ផ្នែក​មួយ​ផ្សេងទៀតបែកបាក់​វិញ។ គាត់​នឹង​បញ្ជូនគំរូ​មួយ​ដែលមាន​សមាសធាតុ​​កែ​លម្អ​ពី​បង្អួច​បន្ទប់​ពិសោធន៍​ជាន់ទីបីទៅ​ដល់​ដី 10 ម៉ែត្រខាង​ក្រោម…វិភាគ​សមាសធាតុ​ដែល​បាន​បែកបាក់… បង្កើន​ភាព​រឹងមាំ​នៃ​សមាសធាតុ​ទាំង​នោះ… ហើយ​ធ្វើ​​ការ​ពិសោធន៍​ម្តងទៀត។ ការ​សាកល្បង និងកំហុស​បាន​បន្ត​អូស​បន្លាយ​ពេល​យូរទៅៗដោយគ្មានទីបញ្ចប់។ ទោះយ៉ាង​ណា​ក៏ដោយ​ ដំណឹង​លើក​ទឹក​ចិត្តបាន​មក​ដល់ នៅពេល​ក្រុមគម្រោង​ “ធន់រឹងមាំ” ត្រូវបានបង្កើត​ជា​ផ្លូវការ​ និង​មាន​ភារកិច្ច​អភិវឌ្ឍនាឡិកា​ដៃដែល​ត្រៀម​សម្រាប់​លក់​នៅ​លើ​ទីផ្សារ ហើយ​ឈ្មោះ G-SHOCK ត្រូវ​បាន​ជ្រើសរើស រួមជាមួយ​កាលវិភាគ​នៃការចេញ​លក់។

ខណៈពេល​​ពោរពេញ​ទៅ​ដោយ​អព្ភូតហេតុ។

មើល​ទៅហាក់​ដូច​ជា​ការ​អភិវឌ្ឍ​ត្រូវ​បាន​បញ្ឈប់។ Ibe ដឹងថា​ខ្លួន​ឯង​ស្ថិត​នៅ​ស្ថានភាពដែល​ពិបាក ដែល​ធ្វើ​ការ​សម្រេច​ចិត្តដ៏​ធំ​នេះ។ នៅ​ក្នុងការ​បង្ហាញ​ចុង​ក្រោយ​នៃ​ការ​តាំងចិត្តដ៏រឹងរូស​ គាត់​បាន​កំណត់​ខ្លួន​គាត់​មួយ​សប្តាហ៍​ចុង​ក្រោយ ដើម្បី​លះបង់​ម៉ោង​សម្រាក​របស់​គាត់ក្នុងការ​ធ្វើការ​ស្រាវជ្រាវ​នេះ។ គំនិត​នេះ​ថែម​ទាំងធ្វើ​ឲ្យគាត់​ភ័យ​ខ្លាច​ទៀតថា ប្រសិនបើ​គាត់​បរាជ័យ គាត់​ប្រហែល​ជាត្រូវចាក​ចេញ​ពី​ក្រុមហ៊ុនហើយ។ គាត់បាន​ប្រឹងប្រែងអស់​ពី​សមត្ថភាព​ហើយ ប៉ុន្តែ​ថ្ងៃ​ចុង​ក្រោយ​នៃ​សប្តាហ៍បាន​មក​ដល់ ហើយ​គាត់នៅ​តែ​គ្មាន​អ្វីបង្ហាញ​ពីការខិតខំ​របស់​គាត់ឡើយ។ វា​ជាថ្ងៃអាទិត្យ ហើយ​ Ibe បាន​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ឧទ្យាន​មួយ​ដែល​នៅ​ជិត​ការិយាល័យ​ ហើយ​បាន​ឃើញ​ក្មេងៗ​កំពុង​លេងជាមួយ​បាល់​ជ័រ​កៅស៊ូ។

ការមើលឃើញ​នោះ​បាន​ទាក់​ទាញ​គាត់ ហើយ​គំនិត​អព្ភូត​ហេតុ​បាន​កើតឡើង៖ នាឡិកា​ដែល​អណ្តែត​នៅ​ក្នុង​បាល់​កៅស៊ូ​អាច​នឹង​ធន់​នឹង​ការ​ប៉ះទង្គិច​​ខ្លាំង​បំផុត។ របក​គំហើញនេះ​គឺ​ជា​គន្លឹះនៃ​ការ​បង្កើត​នាឡិកាដៃ G-SHOCK ដែល​ពិសេស​ប្លែក​គេ៖ ការ​ទប់ប្រឆាំងនឹងការប៉ះទង្គិច​ប្រាំកម្រិត ហើយ​នៅ​ក្នុងម៉ូឌុលនេះ​ឬ? “ស្នូល” នៃ​នាឡិកា? ដាក់​នៅ​ក្នុង​រចនាសម្ព័ន្ធ​ប្រអប់​នាឡិកា​មាន​ប្រហោង​ដែល​ហាក់ដូច​ជា​អណ្តែតពេល​ព្យួរ​លើ​អាកាស។

សូម​ណែនាំទម្រង់​នាឡិកាដៃ​វិវត្តចុងក្រោយបង្អស់។

នៅឆ្នាំ 1983 គឺជាពេលដែល​នាឡិកាដៃ G-SHOCK ដំបូង​បង្អស់ — DW-5000C — បាន​ធ្វើការ​បង្ហាញ​ខ្លួន​ជា​​លើក​ដំបូង។ ជាមួយ​ទម្រង់​ធំ រឹងមាំ នាឡិកា​ដៃ​នេះ​បាន​នាំ​មុខគេ ហើយ​លក់ស្ទើរ​តែ​មិនសល់​នៅពេល​ចេញ​លក់​ជា​លើក​ដំបូង។ នៅពេល​ដែល​កម្មវិធី​ទូរទស្សន៍​អាមេរិក​ខាងជើងមួយ​បាន​ផ្តល់​សក្ខីកម្មចំពោះ​ការ​ប្រើប្រាស់​ជាក់ស្តែង​របស់​វា G-SHOCK ទទួលបាន​ភាព​ល្បីល្បាញ​នៅ​ទូទាំង​ពិភពលោក។ លើសពី​នេះទៅទៀត នៅក្នុងទសវត្សរ៍ឆ្នាំ 1990 យុវជន​ដែល​ជិះ​ស្គីក្តារបន្ទះ និង​ជិះ​ស្គី​ក្តារលើ​ទឹក​បាន​លង់​ស្រឡាញ់​ជាមួយ​នឹង G-SHOCK ចំពោះ​ភាព​រឹង​មាំ និង​រចនា​ប័ទ្មរបស់​វា។ នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​បន្ត​ជា​យូរដែល​ជា​បំណែ​ក​ដែល​ត្រូវតែមាន​ជាភាព​ទាន់​សម័យ​តាមដង​ផ្លូវ ហើយ​សព្វថ្ងៃនេះ G-SHOCK ទទួលបាន​ការ​កោតសរសើរ​នៅ​ជុំវិញ​ពិភព​លោកចំពោះវត្ត​មាន​ដែល​គ្មាន​ទីបញ្ចប់​ដ៏​អស្ចារ្យ​របស់​ខ្លួន។

G-SHOCK គឺពិតជានាឡិកា​ដែល​មាន​ភាពរឹង​មាំ​ពិសេស​​ខុសប្លែកគេ។ ការ​រចនា​រាង​ការ៉េ​ដែល​ជា​និមិត្ត​សញ្ញា​របស់​ខ្លួន ដែល​លាក់​បាំង​នូវ​រាល់​អ្វីដែល​មិនគួរ​ឲ្យ​ជឿ គឺជា​ផលិតផលនៃ​ការ​ខិតខំ​ប្រឹងប្រែង​ដែល​មាន​គំនិតតែមួយ​ក្នុង​ការ​ស្វែងរកភាព​ធន់​នឹង​ការ​ប៉ះទង្គិច។ បាន​បង្ហា​ញ​ជា​ទម្រង់​ដ៏អស្ចារ្យ​ ចក្ខុវិស័យ​របស់ G-SHOCK នេះ​ត្រូវបាន​បន្ត​រហូតមកដល់​សព្វថ្ងៃនេះ ថា​ជា​ស្តង់ដារ​នៃ​ភាពធន់​នៃ​ការរចនា​របស់ G-SHOCK ។ នេះគឺជា​រឿងរ៉ាវ​នៃ​ការជឿជាក់ដែល​នាំមក​នូវ​លទ្ធផល​តាមរយៈស្មារតី​មិនចេះនឿយហត់​នៃ​ការស្រាវជ្រាវ និង​ការ​ប្តេជ្ញា​ចិត្ត​មិន​បោះបង់។ នេះគឺជា​ចំណុច​ដើម​កំណើ​ត​របស់ G-SHOCK និង​ស្មារតី​នៃ​ភាពធន់រឹង​មាំដែល​មិន​ចេះ​សាបសូន្យ។

នៅ​មាន​ជាបន្តទៀត
នៅក្នុង​ការចេញ​ផ្សាយក្រោយទៀត

#2 ការវិវត្ត​ទៅជាលោហៈពេញ
* ក្រាហ្វិក​មួយ​ចំនួនត្រូវបាន​បញ្ចូលក្នុង​គោលបំណង​ពន្យល់​បង្ហាញ​ ហើយ​អាចនឹង​ខុសគ្នា​ពី​រូបរាង​ជាក់​ស្តែង។
* ម៉ូដែលដែលបាន​លើកឡើងទាំងនេះ​អាច​នឹងមានចំនួន​កំណត់​នៅ​ក្នុង​តំបន់ ឬ​បច្ចុប្បន្ន​មិន​មាន​ការផលិតទៀតទេ។

Select a location