Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

FIVE STORIES ABOUT G-SHOCK FROM THE BEGINNING TO THE GMW-B5000  #2 EVOLUTION TO THE FULL METAL

រឿងរ៉ាវ​ទាំង​ប្រាំ
អំពី G-SHOCK

តាំងពីការចាប់​ផ្តើម​រហូតដល់ GMW-B5000

#2 ការវិវត្ត​ទៅជា
លោហៈ​ពេញលេញ

ក្តីសុបិន្តមួយ​ដែលកំពុង​បន្ត​ដោយ​អ្នក​បង្កើត G-SHOCK ។

ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​នៅ​ឆ្នាំ 1983 មក G-SHOCK បាន​បន្ត​ទទួល​យក​ការប្រកួតប្រជែង​ថ្មីៗ និង​ដំណើរការ​វិវត្តថ្មីៗ។
ឥឡូវ​នេះ​សាមសិបឆ្នាំហើយ​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​នាឡិកានេះ គម្រោង​ក្នុង​សុបិន្តរបស់ G-SHOCK — ដែល​ជា​កិច្ចការ​ថ្មី​របស់ Kikuo Ibe — បាន​លេច​ចេញ​ជា​រូបរាង​ហើយ។
គោលបំណង​គឺដើម្បីយក​កំណែ​រុំ​ដោយ​លោហៈ​រាង​ទ្រវែង​នៃ​ការបង្កើត​ភាព​ធន់​នឹង​ការ​ប៉ះទង្គិច​របស់​នាឡិកា​ និង​យកមក​ច្នៃ​ជាមួយ​នឹង​វត្ថុធាតុ​​ដែល​ល្អបំផុត៖ នោះគឺមាស។
សូម​អាន​បន្ត​សម្រាប់​រឿង​រ៉ាវ​ពេញ​លេញទាក់ទងនឹងការប្រកួតប្រជែងដ៏អស្ចារ្យនេះ។​

ការងប់ងុលក្នុង​ការ​បង្កើតវា​ឲ្យ​ក្លាយ​ជា​លោហៈ។

ចាប់តាំងពី​ការបង្ហាញ​ម៉ូដែលដំបូង​បង្អស់​នៅ​ឆ្នាំ 1983 មក G-SHOCK បាន​រក្សា​ជំហាន​​​របស់ខ្លួន​ជាមួយ​នឹង​យុគសម័យប្រែប្រួល និង​ការពេញនិយម​ផ្នែក​វប្បធម៌ ដើម្បី​ផ្តល់ជូន​បន្ថែម​នូវប្រភេទផ្សេងៗជាច្រើន​នេះ។ អ្នក​ប្រើប្រាស់​ជា​យុវជន​បាន​កោត​សរសើរ​ចំពោះ​ការ​រចនា និងពណ៌ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ដែល​បាន​ទាក់​ទាញ​​ពួកគេ​ជា​ច្រើនឲ្យ​ក្លាយជា​អ្នក​គាំទ្រ​ G-SHOCK ។ បន្ទាប់​មក​ក្នុងទសវត្សរ៍ឆ្នាំ 1990, G-SHOCK បាន​ផ្លាស់ប្តូរ​ទៅ​ដំណាក់​កាល​មួយ​ទៀតនៃ​ការ​វិវត្ត​របស់​ខ្លួន៖ ការ​អភិវឌ្ឍ​ម៉ូដែល​ដែល​អ្ន​កគាំទ្រ​ដំបូង​ៗទាំង​នោះ​នៅ​តែ​បន្តស្រឡាញ់ ទោះបី​ជា​ពួកគេ​មាន​អាយុ​ច្រើន​ក៏ដោយ៖ metal G-SHOCK ។ ការវិវត្តខ្លួនេះគឺជា​ក្ដី​មោទនភាពមួយក៏ដូច​ជា​ក្ដីប្រាថ្នា​​​ផ្ទាល់​ខ្លួន​ចំពោះ​ Kikuo Ibe ដែល​បាន​បង្កើត​ម៉ូដែល​ដំបូង​បង្អស់​នេះ។

ជ័រ​គឺ​មាន​ទម្ងន់​ស្រាល និង​ងាយស្រួល​កែច្នៃ ដូច្នេះសមាសធាតុ​ខាង​ក្រៅរបស់ G-SHOCK​​​ ​ត្រូវយក​ជ័រមកប្រើរហូត​ដល់​ចំណុច​នោះ។ ការធានាភាព​ធន់​នឹង​ការប៉ះទង្គិចដោយការ​ធ្លាក់​បាន​បង្ហាញ​ពីថាទម្ងន់​ផ្ទាល់​របស់​នាឡិកាចាំបាច់ត្រូវដាក់កម្រិត ហើយ​ថែមទាំង​តម្រូវ​ឲ្យ​មាន​ការ​រចនា​ដោយ​ផ្ទៃគ្រើម​​ជាច្រើន។ ឥឡូវ​នេះ​ ក្តី​សុបិន្ត​គឺ​ដើម្បី​សម្រេច​បាន​នូវ​ទម្រង់ដដែល ប៉ុន្តែ​ជា​លោហៈ ដែល​មាន​កម្រិត​រឹង​មាំ​ជាង​មុន។ ដំណើរការ​អភិវឌ្ឍន៍​គឺ​ជា​បញ្ហា​ប្រឈម​ដ៏​លំបាក​ ប៉ុន្តែ​បន្ទាប់​ពី​ការ​ខំប្រឹងប្រែងអស់​រយៈពេល​ពីរ​ឆ្នាំ ជា​ចុង​ក្រោយ​នេះ យើង​ផលិតបាន MR-G MRG-100 ។

ការ​ប្រើ​រចនាសម្ព័ន្ធ​ប្រអប់​នាឡិកា​ប្រហោង​ដដែល​សម្រាប់​ម៉ូឌុល​នេះ​ដែល​បានពាំ​នាំ​​នូវ​ភាព​ជោគជ័យ​ជាមួ​យ​នឹង​ការ​អភិវឌ្ឍម៉ូដែល​ដំបូងនេះ ដែល MRG-100 គឺ​ជា​ម៉ូដែល​ស្នង​មរតកនៃអត្តសញ្ញា​ណ​របស់ G-SHOCK ។ លើក​នេះ​វត្ថុ​ធាតុ​ដែលយកមក​ប្រើ​គឺ​ដែក​អ៊ីណុក​ដំស្មិត។ ម៉ូដែល​នេះមានរចនាសម្ព័ន្ធធន់នឹង​ការប៉ះទង្គិច​លោហៈពេញ​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​ការច្នៃប្រឌិត​បច្ចេកវិទ្យា​ផ្សេងៗគ្នា រួមមាន​ម៉ូឌុល​ធន់នឹង​ការប៉ះទង្គិច​ ការបង្កើត​របាំង​ការពារ​សម្រាប់​កង​មុខ​នាឡិកា និង​ប្រព័ន្ធ​ទ្រ​ជា​កៅស៊ូ​សម្រាប់​ប្រអប់​នាឡិកា​ខាងក្រោយ។

ភាព​រឹងមាំ និង​សម្រស់​ដែ​លបាន​រួម​បញ្ចូលគ្នា។

ដោយបាន​ដាក់​ដំណើរ​ការ​ជាមួយនឹងការ​ដាក់ចេញ​ MRG-100 ស្រឡាយ MR-G​ បាន​ជំរុញសន្ទុះល្បឿន​​របស់​ខ្លួន​ដោយផ្លាស់ទីទៅ​ជាការបង្កើត​លោហៈពេញ​សម្រាប់​ប្រភេទ​នាឡិកា G-SHOCK ដែល​វិសេស​លើ​ស​គេ​នេះ។ វត្ថុធាតុជាច្រើន​ដែល​ត្រូវបាន​យក​មក​ប្រើ​​ត្រូវបាន​ពង្រីកបន្ថែម​​ពី​ដែក​អ៊ីណុក​ដើម្បីរួម​បញ្ចូល​ប្រភេទ​ជា​ច្រើន​ផ្សេងទៀត​ដូចជា ទីតានីញ៉ូម​ជាដើម។ បច្ចេកទេស​ដំ​លោហៈកម្រិតខ្ពស់​ត្រូវបាន​យក​មក​ប្រើ​ដើម្បី​ស្មិត​លោហៈទៅ​ជា​ទម្រង់​សាំញាំ​នៃ​កង​មុខ​នាឡិកា ប្រអប់​នាឡិកា និង​ខ្សែ​នាឡិកា និង​គ្រឿង​ល្អិតៗ និង​ការចាក់ផ្ទៃ​ភ្លឺដូច​កញ្ចក់​ត្រូវបានផលិត​ឡើង​ដោយ​យក​ចិត្តទុក​ដាក់​គ្រប់ផ្នែកទាំងអស់។ ជាមួយ​នឹងការកែច្នៃ​​នេះ ការ​អភិវឌ្ឍ​ត្រូវបាន​ជំរុញ​ដោយ​ការ​ស្វែងរក​គុណភាពដែល​ល្អបំផុត ហើយ​នាឡិកា​ទាំង​នេះ​បានអួត​បង្ហាញ​ពីសិល្បៈហត្ថកម្ម​ដ៏ល្អិតល្អន់។

ម៉ូដែល​ផ្សេងទៀត​ក៍បាន​ដាក់ចេញលក់​ផង​ដែរ រួមទាំង MT-G និង G-STEEL ដែល​ធ្វើ​ពីលោហៈ និង​ជ័រ។ នៅ​ពេល​ស្រឡាយ​នាឡិកា​ទាំងនេះ​បន្ត​កើនឡើង ម៉ូដែល​លោហៈនេះ​បាន​កាន់​កាប់​តំណែង​នៅក្នុង​ផលបត្រ​របស់ G-SHOCK ដែល​មាន​លក្ខណៈប្រហាក់​ប្រហែល​ជាមួយ​ម៉ូដែល​ជ័រ​។

ការវិវត្ត​ចុងក្រោយបង្អស់ប៉ះនឹង​ស៊េរីចុងក្រោយបង្អស់។

ឥឡូវ​នេះ ឆ្ពោះ​ទៅ​មុខ​យ៉ាង​លឿន​អស់​រយៈពេល 30 ឆ្នាំ​ចាប់​តាំងពី​ការបង្កើត G-SHOCK មក។ នាឡិកា​ដែល​មាន​ភាពរឹងមាំ​បំផុត​នេះ​បាន​បន្ថែម​ទំព័រ​ថ្មីមួយ​ចូល​ទៅ​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន៖ ជា​ការ​ស្វែងរក​ដ៏អស្ចារ្យ​មិន​ធ្លាប់​មាននៃ​ម៉ូដែល​ 18k gold ដ៏​ពិសេស។ គោលគំនិត​សំខាន់​នៅ​ទីនេះ៖ គុណតម្លៃ​ជានិរន្តរ៍។ ដូចដែល​ Kikuo Ibe បាននិយាយថា “ការរួមបញ្ចូល​គ្នា​រវាង​ G-SHOCK នេះ គឺការវិវត្ត​ចុងក្រោយបង្អស់​ក្នុង​ភាពរឹងមាំ និង​មាស និង​ការវិវត្ត​ចុងក្រោយបង្អស់ជាលោហៈ ដែល​បាន​បង្ហាញ​ការប្រកួតប្រជែងថ្មី​​នៅក្នុងក្តី​សុបិន្ត​របស់ខ្ញុំ៖ ដែល​រួម​បញ្ចូល​រវាង​ការវិវត្ត​ចុងក្រោយបង្អស់ និងស៊េរីចុងក្រោយបង្អស់។”

ដំបូង​ឡើយ​ម៉ូដែល​នេះ​ត្រូវបាន​បង្កើត​ឡើង​ជា​ម៉ូដែល​បំផុសដោយ​គំនិត​ដែល​ជា​និមិត្តរូប​នៃ​ស្មារតី​ប្រកួតប្រជែងថ្មី​​របស់ G-SHOCK ។ Ibe ដែល​ជា​អ្នក​នាំ​មុខ​គេ​ក្នុងគម្រោង​នេះ ងប់​ងល់​​ទៅនឹង​លទ្ធភាពនៃការបង្កើត​នេះ ទោះជាយ៉ាង​ណា​ក៏ដោយ ​ការផលិតកំណែនៃម៉ូដែល “ពិតប្រាកដ” ដែលត្រូវ​នឹង​ស្តង់ដារ​ផលិតផល​ G-SHOCK ត្រូវ​បាន​កំណត់ជា​គោលដៅ​អភិវឌ្ឍន៍។ ក្រុម​ការងារមួយ​ត្រូវបាន​បង្កើតឡើង​ដើម្បី​បញ្ចប់​គម្រោង​នេះ។

បញ្ហា​ដំបូង​ដែល​ពួកគេ​បាន​ដោះស្រាយ​គឺ​ការ​អភិវឌ្ឍដោយ​ការបង្កើត​ភាពធន់​នឹង​ការប៉ះទង្គិច​ថ្មី​សម្រាប់ 18k gold ។ ទម្ងន់​របស់មាសគឺ 150% នៃដែកអ៊ីណុក។ ជាមួយ​ការ​បង្កើត​ឡើង​ធម្មតា វា​នឹង​ពិបាក​ក្នុងការ​បំពេញ​​តាម​លក្ខណៈវិនិច្ឆ័យ​សម្រាប់​ភាពធន់​នឹង​ការប៉ះទង្គិច។ ដំណោះស្រាយ​របស់​ពួកគេ​គឺរុំព័ន្ធ​តួខាង​ក្នុង​នៃនាឡិកា​​នៅ​ក្នុង​ប្រអប់​នាឡិកា​ខាងក្រៅដោយ​វត្ថុ​ធាតុ​ធ្វើ​ពី​ជ័រ​ល្អដើម្បី​ផ្តល់នូវ​ការ​ទប់ប្រឆាំង​​ការ​ប៉ះ​ទង្គិច​ជុំវិញ​ ដែល​ជា​ស្នាដៃ​ពួកគេ​សម្រេច​បាន​ដោយ​ប្រើ​គំនិត​ច្នៃ​ប្រឌិត​នៃ “​ការ​បង្កើត​សម្បក​ថ្មី។”

ក្រុម​នេះ​ក៏​យក​ចិត្តទុក​ដាក់​ជា​ពិសេស​ចំពោះ​ការកែច្នៃ​មាស​ដ៏ល្អិតល្អន់រហូត​ដល់​កម្រិត​ខ្ពស់​បំផុត​ផងដែរ។ ដោយការទៅជួប​នឹង​អ្នក​ផលិត និង​សិប្បករ​ជំនាញ​ម្តង​ហើយ​ម្តងទៀត ពួកគេ​បាន​សម្រេច​នូវ​ការកែច្នៃចាក់ផ្ទៃ​​ដ៏លម្អិត​យ៉ាងយក​ចិត្តទុកដាក់ជាមួយ​នឹង​ការ​ស្មិត​ និង​វត្ថុ​ធាតុ​តូច​ៗ​ធ្វើដោយ​ដៃដែល​មាន​ភាព​ជាក់​លាក់​ខ្ពស់។ ពីប្រអប់​នាឡិកា​ ខ្សែដៃ និងប៊ូតុងរហូត​ដល់វីសតូចបំផុត ដែល​ទាំងអស់​នេះ​អាច​ផលិតបាន​នៅក្នុង 18k gold ។

ពួកគេ​បាន​យក​ក្ដីប្រាថ្នា​ និង​បច្ចេកវិទ្យា​ដែល​ពួកគេ​មានចាក់​ទៅ​ក្នុង​គម្រោង​មហិច្ឆតា​នេះ​ដើម្បី​សម្រេច​បាន​នូវ​ការវិវត្ត​ចុងក្រោយបង្អស់ប៉ះនឹង​ស៊េរីចុងក្រោយបង្អស់។ នេះ​គឺជា​កំណើតដ៏ពិតប្រាកដ​នៃ​ក្តី​សុបិន្តរបស់ G-SHOCK ដែល​មាន​ជីវិត​រួមជាមួយ​ស្មារតី “​មិន​បោះ​បង់។”

មាន​តម្លៃលើស​ពី​អ្វីទាំងអស់ និង​ក្នុងតម្លៃសមរម្យបំផុត។

18k-gold G-SHOCK ផលិតផលសម្រេច​ត្រូវ​បាន​បង្ហាញ​នៅ​ Baselworld ឆ្នាំ 2015 ដែល​មាន​ឈ្មោះ​ថា “Ibe Special ។” ក្រោយមក​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ដ៏សំខាន់ ក្រុម​ការងារ​បាន​បំពេញ​ការងារ ដើម្បី​​ត្រៀម​បញ្ចេញ​នាឡិកាដាក់លក់ជា​សាធារណៈ។ ការបញ្ជា​ទិញ​ត្រូវបាន​ធ្វើឡើង​សម្រាប់​ការ​ដាក់ចេញលក់​​នាឡិកាចំនួន 35 គ្រឿង​មាន​កំណត់​នៅ​ទូទាំង​ពិភពលោក ដែល​បង្ហាញ​ពី​ការរំលឹក​ខួប​ទី 35 នៃ​ការបង្កើតឡើង​របស់ G-SHOCK ។ ថ្វីបើ​វាមាន​តម្លៃ ¥7.7 លាន​ក៏ដោយ ផលិតផល​មាន​កំណត់​នេះ​បាន​លក់អស់​ភ្លាមៗ។

Ibe​ បាននិយាយថា “G-D5000 គឺជា​ការបង្កើត​ដែល​ពិតជា​បាន​ចូល​ទៅក្នុង​ពិភពនៃក្តី​សុបិន្តនៅ​ក្នុង​ការ​លាយ​បញ្ចូលគ្នា​នៃ G-SHOCK ជាមួយ​នឹង​ការខិតខំ​ប្រឹងប្រែង​ឥតឈប់​ឈររបស់ខ្លួន​ — នៅ​ចុង​ម្ខាង​នៃ​វិសាលគម​ផ្សេងទៀត — មាស​ ដែល​ជា​វត្ថុ​ធាតុ​ឆើត​ឆាយ​​បំផុត។ ការរចនារាងការ៉េ ដែលជា​រូបរាងរក្សាដើម​ចាប់​តាំង​ពី​ម៉ូដែល​ដំបូង​បង្អស់ គឺ​ជា​និមិត្តរូប​នៃ​​ដើមកំណើត​របស់ G-SHOCK — ដែល​ជា​គោលគំនិត​នៃ​នាឡិកា​ដែល​មិន​អាច​បំបែកបាន។ ហើយ​ភាព​ត្រចះត្រចង់​នៃ 18k gold គឺជា​និមិត្តរូប​នៃ​ក្តី​សុបិន្តរបស់​ full-metal G-SHOCK ​ដែល​បង្ហាញ​ពី​កម្រិត​​គុណភាព​ខ្ពស់​បំផុត។ ប្រវត្តិរបស់ G-SHOCK ក៏ជា​ប្រវត្តិនៃ​ការ​ធ្វើ​ឲ្យ​សុបិន្ត​ក្លាយ​​ជា​ពិត​ផងដែរ។”

ការប្រកួតប្រជែងថ្មី​​ដែល​ Kikuo Ibe ទទួលយកសម្រាប់ G-SHOCK — ដោយផ្ដោតលើ​ទម្រង់​ថ្មីស្រឡាង​​នៃការវិវត្តចុងក្រោយបង្អស់​នេះ — ដែល​ទំនង​ជា​បន្ត​។

នៅ​មាន​ជាបន្តទៀត
នៅក្នុង​ការចេញ​ផ្សាយក្រោយទៀត

#03 ដើមកំណើតរបស់ GMW-B5000
* ម៉ូដែលដែលបាន​លើកឡើងទាំងនេះ​អាច​នឹងមានចំនួន​កំណត់​នៅ​ក្នុង​តំបន់ ឬ​បច្ចុប្បន្ន​មិន​មាន​ការផលិតទៀតទេ។

Select a location