Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

FIVE STORIES ABOUT G-SHOCK FROM THE BEGINNING TO THE GMW-B5000  #3 THE BIRTH OF THE GMW-B5000

រឿងរ៉ាវទាំងប្រាំ
អំពី G-SHOCK

តាំងពីការចាប់ផ្តើមរហូតដល់ GMW-B5000

#3 ដើមកំណើតរបស់
GMW-B5000

មោទនភាពចំពោះ​ទម្រង់ដដែល ជាមួយនឹងបេសកកម្ម 
លើការវិវត្តឥតឈប់ឈរ។

ស្របគ្នានឹង​ម៉ូដែលមាស 18 ការ៉ាត់នេះដែរ ក៏មានម៉ូដែល G-SHOCK មួយទៀតធ្វើពី​លោហៈពេញកំពុងត្រូវបានអភិវឌ្ឍផងដែរ។
ស្រោបដោយភាពរឹងមាំជាប់បានយូរ ដែលផ្តល់នូវភាពស្រស់ស្អាតដ៏អស្ចារ្យបំផុត។
ការច្នៃប្រឌិតបច្ចេកវិទ្យាដែលមិនចេះនឿយហត់លើវត្ថុធាតុ ការបង្កើត និងមុខងារ។
ទម្រង់ធន់រឹងមាំថ្មីផ្សំដោយទម្រង់ដដែលរួមជាមួយនឹងការវិវត្ត។ GMW-B5000 សូមអានបន្តអំពីរឿងរ៉ាវខាងក្នុងនៃការបង្កើតទម្រង់នេះឡើង។

ការរចនារាងការ៉េ ស្រោបលោហៈ។

G-D5000, G-SHOCK មាស 18 ការ៉ាត់ បានបង្ហាញខ្លួនលើកដំបូង​ដ៏អស្ចារ្យរនៅឆ្នាំ 2018 ជាមួយនឹង Dream Project ដែលរំលឹកខួបលើកទី 35 ចាប់តាំងពីការចាប់ផ្តើមបង្កើត G-SHOCK ។ ជាមួយនឹងវិវឌ្ឍខ្លួនចេញ Kikuo Ibe អ្នកបង្កើត​​របស់ G-SHOCK ម៉ូដែលនេះគឺជាម៉ូដែលដំបូងដែលសម្រេចបាននូវការរចនារាងការ៉េនៃ G-SHOCK ជំនាន់ដំបូងក្នុងទម្រង់ជាលោហៈពេញ។ ការបោះបង់លក្ខណៈពិសេសនៃការរចនាដែលមិនពាក់ព័ន្ធ G-D5000 បានបង្ហាញពីភាពស្រស់ស្អាតនៃរចនាប័ទ្មគំរូដ៏ល្អបំផុតនេះ។

ស្របពេល​នេះដែរ ក្រុមអ្នកអភិវឌ្ឍ G-SHOCK វ័យក្មេង​បានបោះជំហានទៅមុខយ៉ាងស្ងៀមស្ងាត់ជាមួយនឹងគម្រោងម៉ូដែលមួយផ្សេងទៀត​ដែលស្រោបលោហៈពេញ កើតចេញពីបច្ចេកវិទ្យាទាំងនោះ។ ម៉ូដែល​នោះគឺ GMW-B5000 ។ នាឡិកាដៃនេះមានការរចនាជារាងការ៉េរបស់ G-SHOCK ដែលត្រូវបានចាត់ទុកថាជាចំណុចនៃមោទនភាពចំពោះកម្រិតល្អ​ឥតខ្ចោះដែលទទួលបានចាប់តាំងពីពេលដែលនាឡិកានេះបានលេចជារូបរាងមក។ នាឡិកាដែលស្រោបលោហៈពេញនេះត្រូវបានផលិតឡើងជាម៉ូដែលមួយសម្រាប់ផលិតកម្មទ្រង់ទ្រាយធំ​មិនមែនជាការចេញលក់មានកំណត់នោះទេ។ ការដាក់ចេញម៉ូដែលនេះគឺជាអ្វីដែល​​អ្នកគាំទ្រផលិតផលនេះ ជុំវិញពិភពលោកបានទន្ទឹម​រង់ចាំដោយអន្ទះសារ​ហើយក៏បង្ហាញពីការប្រកួតប្រជែង​មួយដែលហួសពីកម្រិតដែលអាចស្រមៃបានផងដែរ។

ការបង្កើតរចនាសម្ព័ន្ធលោហៈពេញដែលធន់នឹងការប៉ះទង្គិច។

លក្ខណៈពិសេសដូចជារចនាសម្ព័ន្ធ​ប្រអប់ប្រហោងរបស់នាឡិកាដៃ និងគម្របព័ទ្ធជុំវិញនេះគឺការពារម៉ូឌុល ឬ​ “ស្នូល” របស់ G-SHOCK ។ ការផលិតបានម៉ូដែលដែលធន់នឹងការប៉ះទង្គិចស្រោបដោយ​លោហៈពេញនេះតម្រូវ​ឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធខាងក្រៅទាំងស្រុងរួមទាំងប្រអប់ ខ្សែនាឡិកា និងប៊ូតុង។ វត្ថុធាតុដែលបានយកមកផលិតគឺជាដែកអ៊ីណុក ដើម្បីឱ្យ​សមាសធាតុកាន់តែធន់រឹងមាំ ហើយរចនាសម្ព័ន្ធ​ខាងក្នុងថ្មីត្រូវបានផលិតដោយ​​ប្រើជ័រប្រណិត ដើម្បីដោះស្រាយបញ្ហានៃការប៉ះទង្គិចដោយការធ្លាក់ចុះកើនឡើងដែលបណ្តាលមកពីការឡើងទម្ងន់របស់នាឡិកាដៃ។

លើសពីនេះទៀត គ្រឿង​ភ្ជាប់នៃខ្សែនាឡិកា​ដែលភ្ជាប់ជាមួយប្រអប់នេះបានប្រើរចនាសម្ព័ន្ធ​ខ្នែងបីដើម្បីពង្រឹងការតភ្ជាប់របស់ខ្សែនាឡិកា។ ខ្នង​ប្រអប់ចាក់សោដោយវីស—ក៏​ដូចគ្នានឹងម៉ូដែលដំបូងដែរ—ធានាបាននូវភាពធន់នឹងជម្រៅទឹក 20 បារ។ សម្រាប់អក្សរផុសផងដែរ ​មានបង្ហាញការរចនាអក្សរ “Shock Resistant” ដើម ក្រៅពីសញ្ញាសម្គាល់ “Shock Resist” ដែលប្រើសម្រាប់ 5600 series ។ កាបូនដូចពេជ្រ (DLC) និងការច្នៃផ្ទៃកញ្ចក់ធ្វើឱ្យនាឡិកាដៃកាន់តែមានភាពឥតខ្ចោះ។ តាមរយៈការរចនាស្រោបដោយ​លោហៈពេញគ្រប់ផ្នែកទាំងអស់​នាឡិកាដៃនេះបានផ្ដល់កម្រិតនៃភាពធន់នឹងការប៉ះទង្គិចដែលអាចបំពេញតាមលក្ខណៈវិនិច្ឆ័យពិសេសសម្រាប់ម៉ូដែល G-SHOCK ។

លក្ខណៈពិសេសទាំងអស់នេះគឺផ្អែកលើគំនិតច្នៃប្រឌិតនៃ “ការបង្កើតសំបករូបរាងថ្មី” ដែលកើតចេញពី Kikuo Ibe ជាមួយម៉ូដែល G-D5000 ។ ទោះបីម៉ូដែលនេះជាការតំណាងគំនិតក៏ដោយ ក៏ការងារអភិវឌ្ឍលើម៉ូដែលនោះច្បាស់ថានឹងសម្រេចបាននូវគោលដៅកម្រិតគុណភាពសមស្របសម្រាប់ការចេញលក់ជាផលិតផលដែលផលិតច្រើនផងដែរ។

ជំរុញដល់ការអភិវឌ្ឍមុខងារដោយប្រើ​បច្ចេកវិទ្យាទំនើប។

លក្ខណៈពិសេសទាក់ទងនឹងការរចនាមិនត្រឹម​តែជា​រចនាសម្ព័ន្ធខាងក្រៅនោះទេ។ ម៉ូឌុលដែលគ្រប់គ្រងមុខងាររបស់នាឡិកាដៃបានឆ្លងកាត់ការអភិវឌ្ឍថ្មីផងដែរ។ បច្ចេកវិ​ទ្យាចុងក្រោយបង្អស់ត្រូវបានដាក់បញ្ចូលពាសពេញ​​ទៅក្នុងការរចនារបស់នាឡិកា។ ចាប់តាំងពីការចាប់ផ្តើមមក G-SHOCK តែងតែទទួលយកគំនិតថ្មី​ក្នុង​ការសម្រេចបាននូវការច្នៃប្រឌិតមុខងារឈានមុខគេនៅលើទីផ្សារ ជាមួយនឹងលក្ខណៈពិសេសផ្សេងៗ​ដែលរួមមានភ្លើងបំភ្លឺដើម្បីកែលម្អការអាន មុខងារ Tough Solar ដើម្បីធានាស្ថិរ​ភាពនៃមុខងាររបស់នាឡិកាដៃ និងការទទួលសញ្ញាដើម្បីឱ្យការ​កំណត់​ម៉ោងកាន់តែត្រឹមត្រូវ។ ការទទួលយកគំនិតថ្មី​នេះបានផ្ដល់លទ្ធផលជាការផលិតបានម៉ូដែល GMW-B5000 ។ ការបង្កើតថ្មី​នេះគឺជាការឆ្លើយតបរបស់ G-SHOCK ចំពោះបេសកកម្មក្នុងការផ្តល់នូវការវិវឌ្ឈ​មុខងារឥតឈប់ឈរ។

ការអភិវឌ្ឍមិនមែនជាកិច្ចការដែលងាយស្រួលនោះទេ។ ដំណើរការសាកល្បង និងកំហុសបន្តនកើតមានឡើងជាច្រើនលើកច្រើនសារ។ ស្មារតីរឹងទទឹង “មិនបោះបង់” របស់ G-SHOCK បានធ្វើឱ្យយើងនៅតែបន្តទៅមុខ។ ការរចនាបន្ទះសៀគ្វីត្រូវបានធ្វើឱ្យប្រសើរឡើងដើម្បីផ្តល់មុខងារបន្ថែមដោយមិនចាំបាច់បង្កើនទំហំនាឡិកា។ អង់តែនដែលបានដំឡើងនៅក្នុងប្រអប់លោហៈពេញបានធានាថាកម្រិតបម្រែបម្រួល​ទទួលសញ្ញាមានស្ថិរ​ភាព។ គំនិត និងទម្រង់បច្ចេកវិទ្យា​បានរួមគ្នាដោះស្រាយបញ្ហាម្តងមួយៗ រួមទាំងការអភិវឌ្ឍបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ​ថ្មីមួយ ដើម្បីផ្តល់នូវប្រសិទ្ធភាពផលិតថាមពល និងភាពមើលឃើញរបស់អេក្រង់ LCD ។

ក៏បានបំពាក់​មុខងារ Smartphone link ថ្មី ​ដែលមិនត្រូវបានដាក់បញ្ចូល​នៅលើ G-D5000 ពីមុនផងដែរ។ ការណ៍នេះបានបង្កើនទំនាក់ទំនងរវាង G-SHOCK ដែលបង្កើតមកជានាឡិកាឌីជីថល និងរបៀបរស់នៅដែលផ្តោតលើឌីជីថលកាន់តែខ្លាំងឡើងនាពេលបច្ចុប្បន្ននេះ។

ម៉ូដែលដែលកើតចេញពីរចនាប័ទ្ម G-SHOCK ដើម។

បន្ទាប់ពី G-SHOCK ដំបូងបានបង្ហាញខ្លួនអស់រយៈពេលសាមសិបប្រាំឆ្នាំមក ការរង់ចាំជាយូរនៃម៉ូដែល GMW-B5000 ក៏បានមកដល់។ លេខ 5000 នៅក្នុងលេខម៉ូដែលមានអត្ថន័យពិសេសសម្រាប់ G-SHOCK ។ ក្នុងចំណោមម៉ូដែលថ្មីទាំងអស់​របស់ G-SHOCK ជាច្រើនឆ្នាំមកហើយ ជាមួយនឹងការដាក់លេខម៉ូឌែលដែលមានចំនួនរាប់ពាន់ ការរចនាពិសេសនេះត្រូវបានបម្រុងទុកសម្រាប់តែម៉ូដែលដែលបង្ហាញពី DNA របស់ G-SHOCK ដំបូងបំផុតគឺ DW-5000C ។

ទម្រង់រចនារាងការ៉េដដែលរបស់វាអាចត្រូវបានចាត់ទុកថាជាមុខងារនិមិត្តសញ្ញារបស់នាឡិកាដៃ។ ផលិតចេញពីការស្វែងរកភាពធន់នឹងការប៉ះទង្គិចតែមួយគត់ ទម្រង់តូចបំផុតបញ្ចៀសរាល់ការប្រើសញ្ញាមិនពាក់ព័ន្ធ​ទាំងអស់ ដើម្បីធានាថាស័ក្ដិសមងាយពាក់​​គ្រប់ពេល និងគ្រប់ទីកន្លែង។

ការបង្កើតម៉ូដែល G-SHOCK ស្រោបដោយ​លោហៈពេញចៀសមិនផុតពីការយកម៉ូដែល DW-5000C ជំនាន់ដំបូងធ្វើជាមូលដ្ឋានគោលនៃការរចនា។ ស្នាដៃដ៏ល្អ​ឯកថ្មី​នេះនៅតែបន្តមានលើកា​ររចនា​នេះ​អស់ជាច្រើនឆ្នាំមកហើយរហូតមកដល់សព្វថ្ងៃ ដូច្នេះមានតែភាពស័ក្ដិសមប៉ុណ្ណោះដែលនឹងនៅតែបន្តបង្កើតប្រវត្តិសាស្ត្រថ្មីផងដែរ។ ជាមួយនឹងមោទនភាពដែលមានក្នុងទម្រង់ដដែលរបស់ខ្លួន និងបេសកកម្មលើការអភិវឌ្ឍឥតឈប់ឈរ ការទទួលយកគំនិតថ្មី​​ដោយអស់ពីចិត្តរបស់ G-SHOCK នឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ។

បន្ត
​សម្រាប់​ការចេញផ្សាយ​បន្ទាប់

#04 ភាពស្រស់ស្អាតរបស់ GMW-B5000
* ម៉ូដែលដែលបានលើកឡើងអាចនឹងមានចំនួនកំណត់នៅក្នុងតំបន់ ឬបច្ចុប្បន្នលែងមានការផលិតទៀតហើយ។

Select a location