Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

FIVE STORIES ABOUT G-SHOCK FROM THE BEGINNING TO THE GMW-B5000  #4 THE BEAUTY OF THE GMW-B5000

រឿងរ៉ាវទាំងប្រាំ
អំពី G-SHOCK

តាំងពីការចាប់ផ្តើមរហូតដល់ GMW-B5000

#4 ភាពស្រស់ស្អាតរបស់
THE GMW-B5000

រកឃើញភាពស្រស់ស្អាតក្នុងភាពរឹងមាំ។

GMW-B5000 គឹជា G-SHOCK ស្រោបដែកទាំងស្រុង។ នាឡិកាដៃនេះមិនត្រឹមតែមានលក្ខណៈពិសេសលើភាពរឹងមាំមួយមុខនោះទេ។
វាក៏បង្ហាញពីភាពស្រស់ស្អាតពិសេសនៃលោហៈ និងភាពល្អឥតខ្ចោះនៃផលិតផលក្នុងកម្រិតគុណភាពខ្ពស់​ផងដែរ។
កត្តាទាំងអស់នេះហើយដែលរួមផ្សំគ្នានាំយកមកនូវភាពស្រស់ស្អាតចេញពីខាងក្នុងនាឡិកា។
តម្លៃពិតប្រាកដរបស់វាគឺស្ថិតលើ​កម្រិតគុណភាពដែលលើសពីការរំពឹងទុកនៅពេលប្រើប្រាស់ជាក់ស្ដែង។

ការចាក់ពុម្ពយ៉ាងតូចល្អិត និងជ្រៅ។

GMW-B5000 កើតចេញមកពីការរចនារបស់ G-SHOCK ស៊េរី DW-5000C លើកដំបូងគេ​ក្នុងការ​សម្រេចបាននូវទម្រង់ដែកពេញលេញរបស់វា។ DW-5000C ត្រូវបានផលិតឡើងដំបូងដោយការចាក់ពុម្ព​ប្រើប្រាស់​ជ័រ ដែលអាចឱ្យ​មានដំណើរការល្អប្រសើរ។ ការសម្រេចបានទម្រង់ដែកបែបនេះទាមទារឱ្យមានបច្ចេកវិទ្យាទំនើប។

ជាពិសេស ប្រអប់កងមុខ​និងប្រអប់​កណ្តាលដែលជាចំណុចសំខាន់ក្នុង​ការរចនាផ្នែកខាងក្រៅរបស់នាឡិកាត្រូវបានរចនាឡើងក្នុងទម្រង់សាំញាំ ដែលអាចសម្រេច​បាន ទាល់តែមានដំណើរចាក់ពុម្ព និងដុសខាត់រហូតដល់ទៅជាងដប់ជំហាន។ ​គ្រឿងដែលមានទម្រង់គ្រើមច្រើនដូចជាគ្រឿង​ការពារប៊ូតុង និងគ្រឿង​ភ្ជាប់នៃខ្សែនាឡិកា ត្រូវបានផលិតឡើងវិញទាំងស្រុងពីដែក។ សម្រាប់ចំហៀងខ្នងនាឡិកា ​យើងព្យាយាមផលិត​សមាសភាគ​​ល្អបំផុត​ ដើម្បីធ្វើឱ្យគ្រឿងបង្គុំ​មានលក្ខណៈតូចល្អិតតាមដែលអាចធ្វើបាន។ ការដំចោះពាសពេញត្រូវបានធ្វើឡើង ដើម្បីកុំឱ្យវាមានទម្ងន់ធ្ងន់​ក៏ដូចជាដើម្បីឱ្យគ្រឿងទ្រនាប់កាន់តែដាក់ត្រូវ​គ្នាល្អបំផុត។ លក្ខណៈ​ពិសេសដ៏អស្ចារ្យត្រូវបានសម្រេចបានយ៉ាងល្អិតល្អន់​ដែលមានដូចជារចនាសម្ព័ន្ធប៊ូតុងបង្កើតឡើងជា ពិសេសដោយរួមបញ្ចូលគ្នារវាងប៊ូតុងជាមួយបំពង់ខាងក្នុង។

ការរចនារាងប្រហោងដ៏ពេញនិយម​នៃខ្សែនាឡិកា​នេះក៏កើតចេញពីម៉ូដែល G-SHOCK ដំបូងផងដែរ។ ដើម្បីទទួលបាន​ភាពស្រស់ស្អាតលើផ្ទៃចាក់​ រួមទាំងបាតរន្ធដែលគួរឱ្យ​ចាប់អារម្មណ៍ យើងបានប្រើ​ដំណើរការច្រំដែលលើការ​សង្កត់ពុម្ព និងប៉ូលាឆ្លាស់គ្នា។ ក្តីសុបិន្តតែមួយគត់ក្នុង​ការបង្កើតឡើងវិញនូវទម្រង់ពិសេស​នៃជ័រជាមួយលោហៈបានផ្ដល់​ផ្លែផ្កាតាមរយៈការសម្រេចបាន​ភាពល្អឥតខ្ចោះក្នុងកម្រិតខ្ពស់។

អារម្មណ៍ចាប់ដឹងភាពស្រស់ស្អាតដែលកើតចេញពីចំណុចល្អិតតូចៗ។

ទន្ទឹមនឹងនេះដែរ ការសំអិតសំអាងចុងក្រោយនេះក៏ធ្វើឱ្យលោហៈមានកម្រិត​គុណភាពវាយនភាពល្អផងដែរ។ សមាសធាតុនីមួយៗត្រូវបានដុសខាត់ឱ្យរលោងដាច់ពីគ្នា​តាមរយៈការចាក់ផ្ទៃ​រលោងដូចកញ្ច​ក់ និងលម្អិត ដើម្បី​​ឱ្យរូបរាងនាឡិកាលេចធ្លោ និងបញ្ចេញ​រស្មីដ៏ស្រស់ស្អាត។ ជាពិសេសជាមួយនឹងប្រអប់កង​មុខ ឬ “មុខ” របស់នាឡិកា យើងបានចំណាយពេលវេលា និងកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីផលិតឡើង រួមទាំងការផ្លាស់ប្តូរទិសដៅយ៉ាងលម្អិត​រវាងផ្ទៃខាងលើ និងចំហៀង។

ការស្រោបដែកអ៊ីយ៉ុង និងការស្រោប DLC ក៏បានបង្កើនភាពធន់នឹងសំណឹក និងការប៉ះទង្គិចរបស់នាឡិកាផងដែរ។ ដោយមានការយកចិត្តទុកដាក់ជាពិសេសលើគ្រប់​ផ្នែក​ទាំងអស់យ៉ាងល្អិតល្អន់លើ​សមាសធាតុ​ដែលមានគុណភាពខ្ពស់ ​ផ្ទៃចាក់​របស់នាឡិកាដៃនេះទទួលបានកម្រិតគុណភាពដែលសមស្របនឹងនាឡិកាដែលនឹងពាំនាំយកជំពូកថ្មីនៃប្រវត្តិសាស្ត្រ G-SHOCK នេះទៅកាន់ពេលអនាគត។

កើតចេញពីមុខនាឡិកាដើម។

ការរចនាមុខនាឡិកាក៏មានការ​យកចិត្តទុកដាក់យ៉ាង​ល្អិតល្អន់ផងដែរ។ ការបង្ហាញអេក្រង់ LCD ដែលមានសមាមាត្រទំហំដូចគ្នានឹងម៉ូដែល G-SHOCK ដំបូងដែលបង្កើតឡើងសម្រាប់សមាមាត្រដែលមានស្ថិរភាព។ អក្សរដែលបានរចនាលើមុខនាឡិកា​ប្រាំបីជ្រុង ក៏ធ្វើតាមលំនាំ​ប្លង់ដើមផងដែរ។ ខណៈដែលការរចនាអក្សរដោយខ្លួនវាអាចនឹងមានភាពខុសប្លែកគ្នាដោយសារមុខងារជាច្រើនរួមបញ្ចូលគ្នា នោះរូបរាងជារួមគឺមានលក្ខណៈពិសេសជាមួយនឹងរូបរាងរបស់ G-SHOCK ដំបូង។ ជាមួយនឹងបន្ទះថាមពលពន្លឺព្រះអាទិត្យ​ដែលមានប្រសិទ្ធ​ភាពខ្ពស់ដែលអាចឱ្យមុខនាឡិកាមានភាពស្រអាប់ជាងមុន ដោយបង្ហាញជាលំនាំឥដ្ឋយ៉ាងពិតប្រាកដ ​នាឡិកាលេចធ្លោ​ជា​រូបរាងដែលអ្នកគាំទ្រ G-SHOCK នឹងស្គាល់ច្បាស់។

ភាពលេចធ្លោ​មួយផ្សេងទៀតសម្រាប់ភាពពិសេសនៃ​ការរចនានេះគឺកងមុខនាឡិកា។ ទោះជាម៉ូឌែលនៅក្នុងស៊េរី 5600 ដែលជាម៉ូដែលកើតចេញពីម៉ូដែលទីមួយ បានបង្ហាញពីនិមិត្តសញ្ញា G-SHOCK ដែលបានឆ្លាក់ជាមួយនឹងទម្រង់ប៉ោងក៏ដោយ ក៏ផ្ទៃមុខកងទាំងមូលរបស់ម៉ូឌែលទីមួយមានលក្ខណៈ​រាបស្មើ។ សឹងតែមិនគួរឱ្យជឿថា GMW-B5000 ត្រូវ​បានផលិតឡើងវិញដោយលោហៈជាទម្រង់តូចល្អិត​បំផុតដូចរូបរាងនេះទាល់តែសោះ។

ពិតប្រាកដណាស់ ​ក្នុងពេលជាមួយគ្នានេះ ក៏មានបញ្ហាប្រឈមទាក់ទងនឹង​ការរចនានេះផងដែរ ដោយសារតែការរចនាត្រូវផលិតឡើង​ទៅតាមរបៀបថ្មីជានាឡិកាឌីជីថល។ បន្ថែមពី​ការប្រើអេក្រង់ LCD ប្រភេទ super-twisted nematic (STN) ថ្មី វត្ថុធាតុ​ដែលប្រើនៅក្នុងបន្ទះស្រូបពន្លឺព្រះអាទិត្យនេះក៏​ត្រូវបានផ្លាស់ប្តូរ ដើម្បីទប់ទល់នឹងការចាំងពីពន្លឺខាងក្រៅ និងបង្កើនភាពមើលឃើញរបស់អេក្រង់ LCD ផងដែរ។ បន្ថែមពីលើលក្ខណៈពិសេស​នេះ ការដាក់បញ្ចូលអំពូលភ្លើង LED ស្វ័យប្រវត្តិទាំងស្រុង​ធ្វើឱ្យនាឡិកាលេចធ្លោក្នុងទី​ងងឹត។ ពន្លឺមានលក្ខណៈរសាត់ចូល/ចេញ ដូចជាការបញ្ចេញ​ពន្លឺស/ទឹកក្រូច និងអ្វីៗជាច្រើនទៀត។ បើនិយាយអំពីការបង្ហាញរូបរាងរបស់នាឡិកាវិញ ការវិវត្តនៃរូបរាងនេះមានល្បឿនលឿនសឹងតែមិនគួរឱ្យជឿ។

ការរចនាស្រទាប់ខាងលើដ៏ល្អដាច់គេ។

សាមសិបប្រាំឆ្នាំបានកន្លងផុតទៅចាប់តាំងពី G-SHOCK ដំបូងត្រូវបានដាក់ចេញនៅឆ្នាំ 1983។ ក្រោយមក នៅទីបំផុតទើបលេចចេញនូវ GMW-B5000 ជាមួយនឹងការរចនារាងការ៉េដែលធន់នឹងការប៉ះទង្គិច និងធ្វើឡើងពី​លោហធាតុទាំងស្រុង។ ការចាប់ផ្តើមដំបូងដ៏មហោឡារិកនេះមានជម្រើស​ពីរគឺ GMW-B5000D-1 ដោយមានខ្សែនាឡិកាធ្វើពី​ដែកអ៊ីណុក និង GMW-B5000-1 ដោយមានខ្សែនាឡិកាធ្វើពីជ័រទន់។

ខណៈពេលនេះក៏ជាពេលមួយដែល G-SHOCK វិវត្តខ្លួនឥតឈប់ឈរទាក់ទងនឹងគុណភាពដែលល្អលើសពីសម័យកាល ជំនឿទូទៅ និងដែនកំណត់ ដែលបានបង្កើត​ចំណុចរបត់ថ្មីមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ និមិត្តសញ្ញា DW-5000C ដែលជា G-SHOCK ដំបូងគេបង្អស់ ត្រូវបានចាត់ទុកថាជាស្នាដៃដ៏ល្អឯក។ ការឆ្លើយតបរបស់ G-SHOCK ចំពោះបញ្ហាប្រឈមនេះគឺជាការបង្កើតស្នាដៃដ៏ល្អឯក​ថ្មីមួយដែលនឹងមានភាព​ល្អ​លើសពីម៉ូដែលដំបូងផងដែរ។ មិនថាប៉ុន្មាន​ឆ្នាំខាងមុខ ឬប៉ុន្មានឆ្នាំកន្លងមកនេះនោះទេ គ្មានគូប្រជែងណាអាចយកឈ្នះ G-SHOCK បានទេ ក្រៅពី G-SHOCK ​ផ្ទាល់។

GMW-B5000D-1

GMW-B5000D-1

GMW-B5000-1

GMW-B5000-1

នៅ​មាន​ជាបន្តទៀត
នៅក្នុង​ការចេញ​ផ្សាយក្រោយទៀត

#05 THE GMW-B5000 OVERALL
* ម៉ូដែលដែលបានលើកឡើងអាចនឹងមានចំនួន​កំណត់ក្នុងតំបន់ ឬបច្ចុប្បន្នម៉ូដែលនេះ​អាចនឹងលែងមានការផលិតទៀតហើយ។

Select a location