លក្ខណៈពិសេសនៃការបង្កើត។
ជាមួយនឹងបម្រែបម្រួលពណ៌ជាច្រើន វត្ថុធាតុដែលទើបបង្កើតថ្មី ការចាក់ផ្ទៃយ៉ាងល្អិតល្អន់
ថែមទាំងការច្នៃប្រឌិតបន្ថែមត្រូវបានបញ្ចូលទៅក្នុងការរចនាផលិតផលដោយធាតុទាំងបីនេះ ដើម្បីផ្តល់វិសាលភាព និងជម្រៅដល់ចក្ខុវិស័យរបស់ G-SHOCK ។
ការសម្លឹងមើលលលទ្ធភាពថ្មី និងតម្លៃថ្មី នាឡិកាដៃទាំងនេះទទួលយកការរចនាលោហៈពេញលើសការរំពឹងទុក។
ការទទួលយកគំនិតថ្មីរបស់ GMW-B5000 ជំរុញឱ្យម៉ាកនេះនឹងល្បីល្បាញនាពេលអនាគត។
ពណ៌៖ ស្រោបដោយភាពស្រស់ស្អាត។
បន្ថែមពីលើជម្រើសពណ៌ប្រាក់បុរាណ បម្រែបម្រួលពណ៌បន្ថែមទៀតត្រូវបានសម្រេចតាមរយៈការកែច្នៃបន្ទះអ៊ីយ៉ុង (IP) ដែលសង្កត់ធ្ងន់លើវាយនភាពលោហៈ។ រូបរាងដ៏ស្រស់ស្អាតរបស់នាឡិកា—បញ្ចេញពន្លឺដោយភាពរឹងមាំធន់ និងគុណភាពល្អ—ប្រើដើម្បីជំរុញឱ្យទទួលបានអារម្មណ៍លើការរចនាលោហៈពេញ។

GMW-B5000D-1
(ម៉ូដែលបច្ចុប្បន្ន)

GMW-B5000TFG-9
ប្រអប់ និងខ្សែ IP មាស

GMW-B5000GD-9
ប្រអប់ និងខ្សែ IP មាស
(ម៉ូដែលបច្ចុប្បន្ន)

GMW-B5000GD-1
ប្រអប់ និងខ្សែ IP ខ្មៅ
(ម៉ូដែលបច្ចុប្បន្ន)

វត្ថុធាតុ៖ វាយនភាពដែលបានធ្វើឱ្យប្រសើរ។
ប្រអប់ដែកអ៊ីណុកដែលមានខ្សែជ័រ—វត្ថុធាតុផ្សេងៗគ្នាត្រូវបានរួមបញ្ចូលគ្នា ដើម្បីពង្រីកវិសាលភាពនៃលទ្ធភាពរចនា។ ស៊េរីផ្សេងៗក៏អាចមានប្រអប់ និងខ្សែធ្វើពីទីតានីញ៉ូម ដែលធ្វើឱ្យស្បែកទន់ នៅពេលពាក់ ប៉ុន្តែក៏រក្សាបាននូវភាពរឹងមាំ ស្រាល និងធន់នឹងច្រែះផងដែរ។

GMW-B5000-1
ប្រអប់ដែកអ៊ីណុក + ខ្សែជ័រ

GMW-B5000G-1
ប្រអប់ដែកអ៊ីណុក + ខ្សែជ័រ

GMW-B5000G-2
ប្រអប់ដែកអ៊ីណុក + ខ្សែជ័រ

GMW-B5000TB-1
ប្រអប់ទីតានីញ៉ូម + ខ្សែទីតានីញ៉ូម
ផ្ទៃ៖ ការរចនារូបរាងក្នុងកម្រិតល្អបំផុតតាមដែលអាចធ្វើបាន។
ទម្រង់ដែលកើតចេញពីម៉ូដែលដើមតាមរយៈការកែច្នៃពិសេសដោយផលិតឡើងពីលោហៈ ដែលរួមបញ្ចូលទាំងការស្រោបអ៊ីយ៉ុង និងការឆ្លាក់ដោយឡាស៊ែរ។ ផ្ទៃខាងក្រៅរបស់នាឡិកា—សម្រេចបានដោយភាពល្អិតល្អន់ និងភាពអង់អាចដូចគ្នា—ពង្រីកសក្តានុពលដ៏អស្ចារ្យនៃការរចនាដែលផ្តោតលើភាពធន់រឹងមាំនេះ។

GMW-B5000V-1
Black aged IP

GMW-B5000TCM-1
លំនាំលាក់បំពួនឆ្លាក់ដោយឡាស៊ែរ

GMW-B5000CS-1
លំនាំផ្លូវរូងក្រោមដីមានក្រឡាឆ្លាក់ដោយឡាស៊ែរ (ម៉ូដែលបច្ចុប្បន្ន)

GMW-B5000TCF-2
លំនាំលាក់បំពួនឆ្លាក់ដោយឡាស៊ែរ (ម៉ូដែលបច្ចុប្បន្ន)
ការរួមបញ្ចូលគ្នា៖ ភាពខ្ទរខ្ទារ ដែលបានពង្រីកបន្ថែម។
ប្រវត្តិរបស់ G-SHOCK គឺជាប្រវត្តិនៃការសហការបញ្ចូលគ្នាផងដែរ។ GMW-B5000 រចនាឡើងមិនខុសគ្នានឹងម៉ូដែលធម្មតានោះទេ ដោយមានការដាក់បញ្ចូលគ្នានូវក្រុមវប្បធម៌បែបចម្រុះ។ ជាមួយនឹងភាពល្បីខ្ទរខ្ទារលើស្មារតីនៃភាពធន់រឹងមាំរបស់ G-SHOCK វាបង្កើតឱ្យមានអារម្មណ៍ថានាឡិកាត្រូវបានរួមបញ្ចូលគ្នាកាន់តែជិតស្និទ្ធជាមួយរចនាប័ទ្មនៃការរស់នៅរបស់អ្នកប្រើប្រាស់។

GMW-B5000TFC-1
ការសហការជាមួយ PORTER
ការទទួលយកការប្រកួតប្រជែងថ្មីៗ ដោយមិនបោះបង់
GMW-B5000 ត្រូវបានបង្កើតឡើងជានិមិត្តសញ្ញាថ្មីរបស់ G-SHOCK ដែលមានការវិវត្តឥតឈប់ឈរ។ ក្នុងគោលបំណងសម្រេចបាននូវលក្ខណៈល្អដាច់គេ ស្មារតីនៃការប្រកួតប្រជែងរបស់ G-SHOCK គឺមិនរាថយនោះទេ។ សារទៅកាន់អ្នកគាំទ្រទាំងអស់៖ G-SHOCK សន្យាថាមានការអភិវឌ្ឈដ៏ភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍នាពេលអនាគតផងដែរ។