ស្រឡាយនាឡិកាកីឡាបែបច្នៃប្រឌិត
ដែលផ្តល់ជូននូវភាពរឹងមាំ និងមានសារៈប្រយោជន៍
លើតម្រូវការនៃការហ្វឹកហាត់
ឥឡូវនេះ G-SHOCK ដែលទម្រង់សញ្ញារាងការ៉េដំបូងគេបង្អស់ បានបំពាក់ដោយមុខងារវាស់ស្ទង់ល្បឿន
វាស់ស្ទង់ចម្ងាយ និងមុខងារ Smartphone Link ។
ក្រៅពីមានមុខងារសម្រាប់ការរត់ និងកីឡាដ៏ទៃទៀត
នាឡិកាស៊េរីទាំងនេះក៏រួមបញ្ចូលគ្នានូវការរចនាដែលមានភាពធន់រឹមាំជាមួយបច្ចេកវិទ្យាសម្រាប់លេងកីឡាផងដែរ។
សូមគិតថានាឡិកាទាំងនេះជាឧបករណ៍ហ្វឹកហាត់ដ៏ចាំបាច់ ដើម្បីបំពេញតាមរបៀបរស់នៅដ៏រស់រវើករបស់អ្នក។
Interview with R&D engineer
ភាពយន្តអំពីគន្លឹះជំនួយs

ការវាស់ចម្ងាយ
ការវាស់ជំហានត្រូវបានសម្រេចដោយប្រើឧបករណ៍វាស់ស្ទង់ល្បឿន និងកម្មវិធីកំណត់កម្មសិទ្ធិផ្តល់នូវការវាស់ចម្ងាយដែលមានភាពត្រឹមត្រូវខ្ពស់។ ការលៃតម្រូវចម្ងាយក៏អាចធ្វើទៅបានដោយប្រើ GPS នៅលើទូរសព្ទឆ្លាតវៃ។ បន្ទាប់ពីធ្វើការកែតម្រូវរួច នាឡិកាដៃអាចវាស់ចម្ងាយរត់បានត្រឹមត្រូវជាងមុន ទោះបីមិនភ្ជាប់ជាមួយទូរសព្ទឆ្លាតវៃក៏ដោយ។

ការវាស់ចម្ងាយរត់
មិនត្រឹមតែអាចប្រើជានាឡិកាកំណត់ពេលទេ ប៉ុន្តែថែមទាំងអាចវាស់ចម្ងាយ ល្បឿន ជំហាន និងវាស់ការប្រើប្រាស់កាឡូរីបានផងដែរ។ មុខងារ Auto Lap ដែលបានដាក់បញ្ចូលតាមដានពេលវេលាដោយស្វ័យប្រវត្តិចំពោះចម្ងាយដែលបានកំណត់ ខណៈពេលដែល Auto Pause មិនដំណើរការវាស់ទេនៅពេលអ្នកមិនមានចលនា។

មុខងារតាមដានជំហាន
ចាប់ផ្តើមដើរ ហើយឧបករណ៍វាស់ល្បឿនវាស់ចាប់សញ្ញាចលនានឹងរាប់ជំហានរបស់អ្នកដោយស្វ័យប្រវត្តិ។ បង្ហាញជំហានសរុបប្រចាំថ្ងៃក៏ដូចជាវឌ្ឍនភាពទៅនឹងគោលដៅ។

កម្មវិធីកំណត់ម៉ោងចន្លោះពេល
កម្មវិធីកំណត់ម៉ោងចម្រុះ អាចត្រូវបានកំណត់ទៅការកំណត់ម៉ោងប្រាំផ្សេងគ្នា។ ជាមួយនឹងមុខងារ Auto-Repeat និង Auto-Start មានប្រយោជន៍សម្រាប់ការបណ្តុះបណ្តាលជាចន្លោះពេល។

ការរចនារាងតូច ស្តើង
ការរចនាសម្ព័ន្ធថ្មី អាចឱ្យការឡើងប៉ោងក្នុងប្រអប់នេះភ្ជាប់គ្នាជាមួយនឹងកងមុខ។ ដូច្នេះត្រូវមានទម្រង់តូចជាងម៉ូដែល GBD-100 ជំនាន់មុន បូករួមនឹងភាពងាយស្រួលជាងនៅពេលដែលមានចលនាសកម្ម។ រូបរាងដែលមើលឃើញជាខ្សែបន្ទាត់តាមរយៈគន្លាក់ធ្វើឱ្យការរចនាផ្នែកចំហៀងបានបញ្ជាក់បន្ថែមពីភាពស្តើងរបស់នាឡិកាដៃ។

ខ្សែអ៊ុយរ៉េតានទន់
ទទួលបានរម្មណ៍កាន់តែមានផាសុកភាព ជាមួយនឹងភាពទន់នៃវត្ថុធាតុដែលបានប្រើ។ ទម្រង់ដែលមានរាងដូចរលកការពារខ្សែនាឡិកាពីការជាប់ស្អិតនឹងស្បែក។ ក្បាលឡោស៊ីមានផ្នែកខ្យល់ចេញចូលដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ខ្យល់ចេញចូល។ ខ្សែនាឡិកាអ៊ុយរ៉េតានទន់ស្រួលពាក់ និងមានប្រហោងជាច្រើនដែលងាយស្រួលលៃតម្រូវប្រវែងបានតាមការចង់បាន។

អង្គចងចាំជា Pixel (MIP) LCD
គុណភាពបង្ហាញខ្ពស់ និងកម្រិតពណ៌ខ្ពស់ធ្វើឱ្យទិន្នន័យងាយស្រួលអាន។ ប្តូរតាមបំណងនូវចំណុចទិន្នន័យណាដែលអ្នកចង់បង្ហាញដើម្បីឱ្យងាយស្រួលប្រើប្រាស់ក្នុងអំឡុងវគ្គហ្វឹកហាត់។

មុខងាររំញ័រ
រំញ័ររបស់នាឡិកាដៃផ្តល់ការជូនដំណឹងអំពីពេលវេលាកន្លងផុត កាឡូរីដែលបានដុត និងអ្វីៗជាច្រើនទៀតក្នុងអំឡុងពេលហ្វឹកហាត់ ក៏ដូចជាការជូនដំណឹងតាមទូរសព្ទ អ៊ីមែល និងប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ទូរសព្ទដែលភ្ជាប់ Bluetooth® ។
សម្គាល់៖ Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជី ឬពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Bluetooth SIG, Inc.

Super Illuminator
LED ដែលមានពន្លឺខ្លាំងបញ្ចេញពន្លឺ LCD ជាមួយពន្លឺដែលមានអាំងតង់ស៊ីតេខ្ពស់ ជួយឱ្យការអានរបស់នាឡិកាដៃនៅទីងងឹតបានល្អ។
*រូបភាពបង្ហាញពី GBD-200-1 ។
ភាពយន្តផ្សព្វផ្សាយ
