Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

G-SQUAD GBD-H1000-7A9

រួមបញ្ចូលគ្នានូវ​​ភាពធន់រឹងមាំ
ជាមួយ​នឹងមុខងារសម្រាប់ការហាត់ប្រាណ។

ធន់នឹងការប៉ះទង្គិច និង
មុខងារតាមដានចង្វាក់បេះដូង + មុខងារ GPS

ការតម្រៀបជាជួរ

GBD-H1000-7A9
គ្រឿងបន្ទាប់បន្សំ៖ ខ្សែសាកថ្មពិសេស

GBD-H1000-7A9JR
GBD-H1000-1A7

GBD-H1000-1A7
គ្រឿងបន្ទាប់បន្សំ៖ ខ្សែសាកថ្មពិសេស

GBD-H1000-1

GBD-H1000-1
គ្រឿងបន្ទាប់បន្សំ៖ ខ្សែសាកថ្មពិសេស

GBD-H1000-4

GBD-H1000-4
គ្រឿងបន្ទាប់បន្សំ៖ ខ្សែសាកថ្មពិសេស

GBD-H1000-8

GBD-H1000-8
គ្រឿងបន្ទាប់បន្សំ៖ ខ្សែសាកថ្មពិសេស

សាលរូបភាព

GBD-H1000 TIPS MOVIES

Toughness

រួមបញ្ចូលភាពធន់រឹងមាំជាមួយមុខងារច្រើនសម្រាប់ ការហាត់ប្រាណ។

រចនាសម្ព័ន្ធ

សិនស័រអុបទិក​វាស់ចង្វាក់បេះដូង​នៅកដៃ។
ធន់នឹងការប៉ះទង្គិច​ជាមួយភាពធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ

ធន់នឹងការប៉ះទង្គិច

ធន់នឹងការប៉ះទង្គិច

រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចការពារម៉ូឌុល រាងគ្រើម​នៃតួការពារការប៉ះទង្គិចផ្ទាល់ទៅកញ្ចក់ និងប៊ូតុង។

ភាពធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ

ប្រើឧបករណ៍សាកថ្មដែលមិនជ្រាបទឹក និងផ្តល់នូវភាពធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ ហើយក៏មានបំពាក់សិនស័រអុបទិកដែលអាចវាស់ចង្វាក់បេះដូងនៅលើកដៃ។

ភាពធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ

ការរចនា

ធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការ និងស័ក្តសមក្នុងអំឡុងពេលហ្វឹកហាត់។

ការរចនាមុខនាឡិកា

ការរចនាមុខនាឡិកា

ផ្នែកជ័រស្រោបពីលើកងមុខនាឡិកាលោហៈ ដើម្បីងាយស្រួលចុចប៊ូតុង។

ការរចនាប៊ូតុង

ការរចនាប៊ូតុង

ការរចនារួមបញ្ចូលជ័រ និងលោហៈជាមួយប៊ូតុងវាស់ធំ។ ប៊ូតុងផ្សេងទៀតមានពីរពណ៌ជាមួយនឹងការរចនាមិនរអិលដើម្បីងាយស្រួលប្រតិបត្តិការ។

គម្របខ្នងប្រអប់ និងខ្សែនាឡិកា

គម្របខ្នងប្រអប់ និងខ្សែនាឡិកា

គម្របខាងក្រោយជ័រល្អជាមួយផ្ទៃកោង និងខ្សែនាឡិកាអ៊ុយរ៉េតានធានាបាននូវការពាក់ដ៏ស័ក្តិសមជាមួយនឹងផ្នែកខាងក្រោយនៃដៃ។

ខ្សែអ៊ុយរ៉េតានទន់

ខ្សែអ៊ុយរ៉េតានទន់

ប្រើវត្ថុធាតុទន់ ងាយស្រួលពាក់ ផ្តល់នូវខ្យល់ចេញចូលបានល្អជាមួយនឹងខ្សែនាឡិកាមានរន្ធច្រើន និងអាចឱ្យមានការកែតម្រូវប្រវែងបានល្អ។

បច្ចេកវិទ្យា

បច្ចេកវិទ្យាសម្រាប់ការហាត់ប្រាណ

ឧបករណ៍តាមដានចង្វាក់បេះដូង

មុខងារតាមដានជំហាន

ត្រីវិស័យ

មុខងារវាស់រយៈកម្ពស់

មុខងារវាស់សម្ពាធបរិយាកាស / ទែម៉ូ់ម៉ែត្រ

មុខងារ GPS

5-SENSOR

ទទួលបានការវាស់តាមពេលវេលាជាក់ស្តែងជាមួយមុខងារសិនស័រប្រាំគ្រាប់។

សិនស័រអុបទិក (ឧបករណ៍តាមដានចង្វាក់បេះដូង)

សិនស័រអុបទិក (ឧបករណ៍តាមដានចង្វាក់បេះដូង)

សិនស័រអុបទិកនៅខ្នងប្រអប់នៃអំពូល LED នាឡិកា ចាប់យកលំហូរឈាមនៅក្រោមស្បែក និងវាស់ចង្វាក់បេះដូង។

ឧបករណ៍វាស់ល្បឿន

ឧបករណ៍វាស់ល្បឿន

ឧបករណ៍វាស់ល្បឿនអ័ក្ស 3 ចាប់យកចលនារបស់​រាងកាយ និងវាស់ចំនួនជំហាន រួមទាំងចម្ងាយដែលបានធ្វើដំណើរ។ ក៏មានបញ្ចូលអំពីការវាស់ចម្ងាយនៅក្នុងបរិយាកាសដែលមិនអាចវាស់ដោយ GPS បានផងដែរ។

សិនស័រម៉ាញ៉េទិច សិនស័រសម្ពាធ និងសិនស័រកម្ដៅ

សិនស័រម៉ាញ៉េទិច សិនស័រសម្ពាធ និងសិនស័រកម្ដៅ

សិនស័រខ្នាតតូចដែលភ្ជាប់មកជាមួយធ្វើការវាស់ពីទ្រនិចត្រីវិស័យ រយៈកម្ពស់ សម្ពាធបរិយាកាស និងសីតុណ្ហភាព។ ព័ត៌មានអំពីទ្រនិចត្រីវិស័យ និងរយៈកម្ពស់ ធ្វើឱ្យប្រសើរឡើងនូវភាពត្រឹមត្រូវនៃការវាស់ចម្ងាយ GPS ។

មុខងាររបស់ GPS

មុខងារ GPS វាស់ចម្ងាយ និងតាមដានចលនានៅពេលកំពុងរត់។

មុខងាររបស់ GPS

មុខងាររបស់ GPS

ទទួលបានទិន្នន័យទីតាំងបច្ចុប្បន្នពីផ្កាយរណប GPS វាស់ចម្ងាយដែលបានធ្វើដំណើរ ល្បឿន ល្បឿនបោះជំហាន និងទិន្នន័យផ្សេងទៀត។ បន្ថែមពីលើ GPS នាឡិកាដៃនេះទទួលបានទិន្នន័យពីប្រព័ន្ធផ្កាយរណប GLONASS និង Michibiki (QZSS) ។

ការបង្ហាញផ្លូវដែលបានធ្វើដំណើរ

ការបង្ហាញផ្លូវដែលបានធ្វើដំណើរ

ភ្ជាប់ទៅទូរសព្ទឆ្លាតវៃសម្រាប់បង្ហាញផែនទីនៃការតាមដានចលនានៅលើកម្មវិធីមួយ។

ការកែតម្រូវពេលវេលាស្វ័យប្រវត្តិ

ការកែតម្រូវពេលវេលាស្វ័យប្រវត្តិ

អាចទទួលសញ្ញា GPS ដើម្បីលៃតម្រូវពេលវេលានាឡិកា និងល្វែងម៉ោង។

* នៅពេលលៃតម្រូវពេលវេលាដោយស្វ័យប្រវត្តិនៅពេលភ្ជាប់ជាមួយទូរសព្ទឆ្លាតវៃ ការទទួលសញ្ញាស្វ័យប្រវត្តិ GPS ត្រូវបានបិទ។

MIP LCD (អង្គចងចាំជា pixel LCD)

MIP LCD (អង្គចងចាំជា pixel LCD)

បង្ហាញទិន្នន័យវាស់លម្អិតផ្សេងៗក្នុងកម្រិតពណ៌ខ្ពស់ដើម្បីងាយស្រួលមើល។ ធាតុដែលបង្ហាញនៅពេលហ្វឹកហាត់ អាចត្រូវបានកែសម្រួលដើម្បីងាយស្រួលប្រើប្រាស់។

Super Illuminator

Super Illuminator

បំពាក់ដោយអំពូល LED ដែលមានពន្លឺច្បាស់ល្អ ដែលបំភ្លឺដោយស្វ័យប្រវត្តិនៅក្នុងទីងងឹតនៅពេលដែលដៃរបស់អ្នកផ្អៀង។

មុខងារជូនដំណឹងដោយ​រំញ័រ

មុខងារជូនដំណឹងដោយ​រំញ័រ

រំញ័រជូនដំណឹងធម្មតាសម្រាប់បង្ហាញពេលវេលាកន្លងផុតអំឡុងពេលហ្វឹកហាត់ និងតំបន់ចង្វាក់បេះដូង ក៏ដូចជាការទទួលអ៊ីមែល និងការជូនដំណឹងផ្សេងៗទៀតតាមតាមទូរសព្ទឆ្លាតវៃ។

ម៉ូដជូនដំណឹង

ម៉ូដជូនដំណឹង

បង្ហាញការហៅទូរសព្ទ អ៊ីមែល និងការជូនដំណឹងអំពីការទទួលសារ SNS តាមទូរសព្ទឆ្លាតវៃដែលបានភ្ជាប់ Bluetooth® ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យសូម្បីតែពេលកំពុងហាត់ប្រាណក៏ដោយ។

* មិនបង្ហាញជាម៉ូដហ្វឹកហាត់។

សាកថ្មដោយថាមពលពន្លឺព្រះអាទិត្យ

ជ្រើសរើសរវាងវិធីសាកថ្មពីរប្រភេទ៖ សាកដោយ USB សម្រាប់ GPS ប្រដាប់វាស់ចង្វាក់បេះដូង និងមុខងារហ្វឹកហាត់ផ្សេងៗ និងការសាកថ្មដោយថាមពលពន្លឺព្រះអាទិត្យសម្រាប់ប្រើនាឡិកាប្រចាំថ្ងៃ។

ការសាកថ្មដោយថាមពលពន្លឺព្រះអាទិត្យ

ការសាកថ្មដោយថាមពលពន្លឺព្រះអាទិត្យ

ម៉ូដពេលវេលា (រួមមានការវាស់ចំនួនជំហាន និងមុខងារជូនដំណឹង) អាចត្រូវបានសាកថ្មដោយថាមពលពន្លឺព្រះអាទិត្យតែឯងបាន*។

* នៅពេលបានសាកប្រហែលប្រាំបីម៉ោងជារៀងរាល់ថ្ងៃក្រោមពន្លឺណេអុងក្នុងផ្ទះ (500 lux) និងបានសាកនៅចំហៀងបង្អួចក្នុងថ្ងៃដែលមានពន្លឺព្រះអាទិត្យរយៈពេលពីរម៉ោងក្នុងមួយសប្តាហ៍ (10,000 lux)។

ការសាកថ្មដោយ USB

ការសាកថ្មដោយ USB

សាកថ្មបានកាន់តែលឿន បន្ទាប់ពីសាកថ្មប្រហែល 2.5 ម៉ោង មុខងារហ្វឹកហាត់លអាចត្រូវបានប្រើជាបន្តបន្ទាប់រហូតដល់ 14 ម៉ោង។

មុខងារ

គាំទ្រការហាត់ប្រាណប្រកបដោយប្រសិទ្ធភាពជាមួយនឹងទិន្នន័យផ្សេងៗគ្នា។

ឧបករណ៍តាមដានចង្វាក់បេះដូង

វាស់អាំងតង់ស៊ីតេការធ្វើលំហាត់ប្រាណ​ដោយពេលវេលាពិតប្រាកដ។
មានអត្ថប្រយោជន៍សម្រាប់ជាទ្រនិចបង្ហាញការគ្រប់គ្រងល្បឿនបោះជំហាន។

ឧបករណ៍តាមដានចង្វាក់បេះដូង / អេក្រង់តំបន់ចង្វាក់បេះដូង

ឧបករណ៍តាមដានចង្វាក់បេះដូង / អេក្រង់តំបន់ចង្វាក់បេះដូង

បង្ហាញចង្វាក់បេះដូងបច្ចុប្បន្នក៏ដូចជាតំបន់ចង្វាក់បេះដូងដែលបង្ហាញពីអាំងតង់ស៊ីតេនៃការធ្វើលំហាត់ប្រាណក្នុងប្រាំដំណាក់កាល និងមានប្រយោជន៍សម្រាប់ការគ្រប់គ្រងល្បឿនបោះជំហានក្នុងអំឡុងពេលធ្វើសកម្មភាព និងការហ្វឹកហាត់ដោយប្រើកម្លាំង។

VO2max

កំណត់បរិមាណសមត្ថភាពដង្ហើមបេះដូង។
មានប្រយោជន៍សម្រាប់ការហ្វឹកហាត់ដោយប្រើកម្លាំង។

ការវាស់ VO2max

ការវាស់ VO2max

ប្រើចង្វាក់បេះដូង និងល្បឿនរត់ដើម្បីគណនាការស្រូបយកអុកស៊ីសែនអតិបរិមាក្នុងមួយគីឡូក្រាមនៃទម្ងន់រាងកាយក្នុងមួយនាទី (ml/kg/min) ។ ចំណុចនេះអាចត្រូវបានប្រើជាគោលសម្រាប់សមត្ថភាពនៃដង្ហើមបេះដូងនៅពេលអ្នកប្រើប្រាស់កំពុងព្យាយាមប្រើកម្លាំងសម្រាប់ការហ្វឹកហាត់ ឬកីឡាផ្សេងទៀត។

ស្ថានភាពនៃការហ្វឹកហាត់

បង្ហាញ​លទ្ធផល​នៃការហ្វឹកហាត់ និងកម្រិតនៃការហាត់ប្រាណរបស់អ្នក។
ទទួលបានជំនួយក្នុងការគ្រប់គ្រងការហ្វឹកហាត់ប្រកបដោយប្រសិទ្ធភាព។

SMARTPHONE LINK

កម្មវិធីអាចបង្កើតកំណត់ហេតុ​ និងផែនការហ្វឹកហាត់។

កម្មវិធីពិសេសសម្រាប់ GBD-H1000

បង្កើនការជំរុញទឹកចិត្តដោយគ្រប់គ្រងទិន្នន័យវាស់ និងប្រវត្តិហ្វឹកហាត់ជាមួយកម្មវិធី ដែលបង្កើតផែនការហ្វឹកហាត់ដោយស្វ័យប្រវត្តិដើម្បីកំណត់គោលដៅ។

ទិន្នន័យវិភាគនៃការហ្វឹកហាត់

ទិន្នន័យវិភាគនៃការហ្វឹកហាត់

ប្រវត្តិហ្វឹកហាត់

ប្រវត្តិហ្វឹកហាត់

ផែនការហ្វឹកហាត់

ផែនការហ្វឹកហាត់

ការប្រើប្រាស់

សាមញ្ញ និងមានភាពងាយស្រួលក្នុងការគ្រប់គ្រង​ការហ្វឹកហាត់របស់អ្នក។
ពីទូរសព្ទឆ្លាតវៃ ឬកុំព្យូទ័ររបស់អ្នក។

G-SHOCK MOVE

G-SHOCK MOVE ឥតគិតថ្លៃ

កម្មវិធីទូរសព្ទឆ្លាតវៃ

 

កម្មវិធីងាយស្រួលប្រើអាចឱ្យអ្នកគ្រប់គ្រងអ្វីៗគ្រប់យ៉ាងអំពី
ការហ្វឹកហាត់របស់អ្នកចាប់ពីការបង្កើតផែនការហ្វឹកហាត់ រហូតដល់ការត្រួតពិនិត្យកំណត់ត្រា និងលទ្ធផលរបស់អ្នក។

- ទិន្នន័យវិភាគការហ្វឹកហាត់
- ប្រវត្តិនៃការហ្វឹកហាត់
- ផែនការហ្វឹកហាត់

* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែងដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។

ម៉ូដែលទូរសព្ទដែលអាចប្រើបាន (គិតត្រឹមខែមេសា ឆ្នាំ 2020)

iOS៖ iOS 11 ឬជំនាន់ក្រោយ
Android៖ Android 7.0 ឬជំនាន់ក្រោយ

* ទូរសព្ទឆ្លាតវៃដែលបានដំឡើង Bluetooth តែប៉ុណ្ណោះ។

G-SHOCK MOVE សម្រាប់វិប

មើលការវាស់ដែលបានតាមដានរបស់អ្នកនៅក្នុងកម្មវិធីរុករក។ ធ្វើសមកាលកម្មទិន្នន័យរបស់អ្នកដើម្បីបង្ហាញនៅក្នុងកម្មវិធីពីក្រុមហ៊ុនផ្សេងទៀត។

មើលព័ត៌មានលម្អិតអំពីចំណុចទិន្នន័យជាច្រើនដែលអ្នកបានកំពុងតាមដានទាំងអស់មកពីម៉ូនីទ័រកុំព្យូទ័រធំ។
ទាញចូលទិន្នន័យលើសកម្មភាពរបស់អ្នកដែលប្រមូលបានដោយកម្មវិធីពីក្រុមហ៊ុនផ្សេងៗ (ក្នុងទម្រង់ TCX ឬ GPX) ហើយបង្ហាញវានៅក្នុងកម្មវិធី G-SHOCK MOVE ។ អ្នកក៏អាចភ្ជាប់ការវាស់ដែលបានតាមដានរបស់អ្នកសម្រាប់ការបង្ហាញ​ និងការប្រើប្រាស់នៅក្នុងកម្មវិធីដែលផ្តល់ដោយ STRAVA, Google fit និង Apple Health ។

* អ្នកត្រូវតែចុះឈ្មោះ Casio IDo ដើម្បីប្រើកម្មវិធី និងសេវាកម្មផ្អែកលើវិប។ សម្រាប់ព័ត៌មានបន្ថែមអំពី Casio IDs, សូមមើលទំព័រនេះ

ការវិភាគ

 

គោលដៅតំបន់ចង្វាក់បេះដូង

 

លេខតំបន់សមាមាត្រចង្វាក់បេះដូង*អាំងតង់ស៊ីតេនៃការហាត់ប្រាណ
150 - 60%ការកម្ដៅសាច់ដុំ
261 - 70%ខ្លាញ់ដែលបានដុត
371 - 80%លំហាត់ប្រាណអ៊ែរ៉ូប៊ិក
481 - 90%លំហាត់ប្រាណអាណាអ៊ែរ៉ូប៊ិក
591 - 100%អាំងតង់ស៊ីតេអតិបរមា
  • * ភាគរយនៃចង្វាក់បេះដូង​អតិបរមា

 

    ប្រភេទនៃលំហាត់ប្រាណរាងកាយ VO2max

    បុរស

    ប្រភេទការវាយតម្លៃ
    អាយុ20-2425-2930-3435-3940-4445-4950-5455-5960-65
    ខ្សោយណាស់< 32< 31< 29< 28< 26< 25< 24< 22< 21
    ខ្សោយ32 - 3731 - 3529 - 3428 - 3226 - 3125 - 2924 - 2722 - 2621 - 24
    បង្គួរ38 - 4336 - 4235 - 4033 - 3832 - 3530 - 3428 - 3227 - 3025 - 28
    មធ្យម44 - 5043 - 4841 - 4539 - 4336 - 4135 - 3933 - 3631 - 3429 - 32
    ល្អ51 - 5649 - 5346 - 5144 - 4842 - 4640 - 4337 - 4135 - 3933 - 36
    ល្អណាស់57 - 6254 - 5952 - 5649 - 5447 - 5144 - 4842 - 4640 - 4337 - 40
    ល្អប្រសើរ> 62> 59> 56> 54> 51> 48> 46> 43> 40
    • ការស្រូបយកអុកស៊ីសែនអតិបរមា (ml/kg/min.)

    ស្រ្តី

    ប្រភេទការវាយតម្លៃ
    អាយុ20-2425-2930-3435-3940-4445-4950-5455-5960-65
    ខ្សោយណាស់< 27< 26< 25< 24< 22< 21< 19< 18< 16
    ខ្សោយ27 - 3126 - 3025 - 2924 - 2722 - 2521 - 2316 - 2218 - 2016 - 18
    បង្គួរ32 - 3631 - 3530 - 3328 - 3126 - 2924 - 2723 - 2521 - 2319 - 21
    មធ្យម37 - 4136 - 4034 - 3732 - 3530 - 3328 - 3126 - 2924 - 2722 - 24
    ល្អ42 - 4641 - 4438 - 4236 - 4034 - 3732 - 3530 - 3228 - 3025 - 27
    ល្អណាស់47 - 5145 - 4943 - 4641 - 4438 - 4136 - 3833 - 3631 - 3328 - 30
    ល្អប្រសើរ> 51> 49> 46> 44> 41> 38> 36> 33> 30
    • ការស្រូបយកអុកស៊ីសែនអតិបរមា (ml/kg/min.)

    • ប្រភព៖ Shvartz, E., Reibold, RC. បទដ្ឋាននៃសម្បទាលំហាត់ប្រាណអ៊ែរ៉ូប៊ិក សម្រាប់បុរស និងស្ត្រីអាយុពី 6 ទៅ 75 ឆ្នាំ៖ ការពិនិត្យឡើងវិញ Aviat Space Environ Med; 61:3-11 1990.

    FIRSTBEAT

    FIRSTBEAT

    ប្រើប្រាស់​ក្បួន​ដោះស្រាយ​ពី Firstbeat Technologies ដែល​មាន​កេរ្តិ៍ឈ្មោះក្នុងការ​វិភាគ​ទិន្នន័យកាយ​សម្បទាចុង​ក្រោយបង្អស់។ បង្កើន​ប្រសិទ្ធភាពហ្វឹកហាត់​ជាមួយ​នឹង​ការ​វិភាគ​ទិន្នន័យ​ដែល​ត្រឹមត្រូវ​ខ្ពស់។

    ចំណុច​ដែល​វាស់​ដោយប្រើក្បួន​ដោះស្រាយ FIRSTBEAT

    VO2max (កម្រិតកាយ​សម្បទា) ស្ថានភាព​ហ្វឹកហាត់ កម្រិតនៃការ​​ហ្វឹកហាត់ ពេល​វេលា​ធូរស្បើយឡើងវិញ ឥទ្ធិពលនៃការហ្វឹកហាត់ ផែនការហ្វឹកហាត់ កាឡូរី​ដែល​បានដុត​អំឡុងពេល​ហ្វឹកហាត់

    តារាង​ប្រៀបធៀប

     GBD-H1000-1A7

    GBD-H1000

    GBD-100-1A7

    GBD-100

    ភាពធន់​នឹង
    បរិយាកាស

    ការបង្កើត​ភាពធន់​នឹង​ការប៉ះទង្គិច ភាពធន់មិនងាយជ្រាបទឹក 20 បារ

    ការកែតម្រូវ
    ពេលវេលា

    ការទទួលសញ្ញា GPS ៖ ការទទួលដោយស្វ័យប្រវត្តិ (​ដោយ​គ្មាន​មុខងារ​ mobile link ព័ត៌មាន​អំពី​ពេលវេលា ម្តង/ថ្ងៃ) ការទទួល​ដោយដៃ (​ព័ត៌មាន​ទីតាំង ព័ត៌មាន​អំពី​ពេលវេលា)
    Bluetooth®៖ ប្រើ​ការតភ្ជាប់​ជាមួយ​ទូរសព្ទឆ្លាត​វៃ​ដើម្បី​កែតម្រូវ​ពេល​វេលា​ដោយស្វ័យ​ប្រវត្តិ

    Bluetooth®៖ ការកែតម្រូវពេលវេលា​ដោយ​ស្វ័យប្រវត្តិ​តាមរយៈទូរសព្ទឆ្លាតវៃ។

    ម៉ោងពិភពលោក

    38 ទីក្រុង (ល្វែងម៉ោង 38*ការប្តូរ​ពេលវេលា​រដូវក្តៅ (DST) ដោយស្វ័យប្រវត្តិ) និងពេលវេលា​សកល​សម្រប​សម្រួល*អាច​ត្រូវបាន​អាប់ដេតនៅពេល​ភ្ជាប់​ទៅ​ទូរសព្ទឆ្លាតវៃ។

    នាឡិកា​កំណត់​ពេល

    ឯកតារង្វាស់៖ 1 វិនាទី សមត្ថភាពវាស់៖ 99:59’59 ម៉ូដវាស់៖ រយៈពេល​កំណាត់​រត់

    ម៉ោងរោទ៍

    ម៉ោងរោទ៍ប្រចាំថ្ងៃ 4 ដង (ជាមួយ​ម៉ោងរោទ៍ឡើងវិញ)

    មុខងារផ្សេងទៀត

    សូចនាករ​កម្រិតថ្ម ការ​សន្សំសំចៃថាមពល ប្រតិទិន​ស្វ័យ​ប្រវត្តិ​ពេញលេញ
    ទម្រង់ម៉ោង 12/24 សំឡេង​ប្រតិបត្តិការ​ប៊ូតុង​បើក/បិទ មុខងារ​រំញ័រ ម៉ូដ​ពេលជិះយន្តហោះ

    ប្រតិទិន​ស្វ័យ​ប្រវត្តិ​ពេញលេញ ទម្រង់ម៉ោង 12/24 សំឡេង​ប្រតិបត្តិការ​ប៊ូតុង​បើក/បិទ មុខងារ​រំញ័រ ម៉ូដ​ពេលជិះយន្តហោះ

    ពន្លឺ

    ពន្លឺភ្លើង LED (ពន្លឺ​ស្វ័យប្រវត្តិពេញ Super Illuminator ពន្លឺស្រទន់​ជាមួយ​នឹងរយៈ​ភ្លឺដែល​អាច​ជ្រើសរើស​បាន៖ 1.5 ឬ 3 វិនាទី)

    ពន្លឺភ្លើង LED (ពន្លឺ​ស្វ័យប្រវត្តិ Super Illuminator ពន្លឺស្រទន់​ជាមួយ​នឹងរយៈ​ភ្លឺដែល​អាច​ជ្រើសរើស​បាន៖ 1.5 ឬ 3 វិនាទី)

    ថ្ម

    ថ្មលីចូម​អ៊ីយ៉ុង

    CR2032

    របៀប
    សាកថ្ម
    /ពេលវេលា
    សាកថ្ម

    ថាមពល​ពន្លឺព្រះអាទិត្យ (​ប្រព័ន្ធ​សាកដោយថាមពល​ពន្លឺព្រះអាទិត្យ) និង​ម៉ូដពេល​វេលា (រួមមាន មុខងារតាម​ដាន​ជំហាន មុខងារ​ជូន​ដំណឹង) អាច​ទទួលបាន​ថាមពល​ដោយ​ប្រើ​ការសាកថ្ម​ដោយថាមពល​ពន្លឺព្រះអាទិត្យ​តែឯងបាន។*
    * នៅពេល​សាក​ថ្មប្រហែលប្រាំបីម៉ោង​រៀងរាល់ថ្ងៃ​ក្រោម​អំពូល​ម៉ែត្រ​ក្នុង​ផ្ទះ​ (500 លុច) និងសាក​នៅ​មាត់​បង្អួច​នៅពេលថ្ងៃ​ដែល​មាន​ពន្លឺ​ព្រះអាទិត្យ​រយៈពេល​ពីរម៉ោង​ក្នុងមួយ​សប្តាហ៍ (10,000 លុច)។
    ប្រព័ន្ធសាកថ្ម​ដែល​ត្រូវ​ជាមួយ​ខ្សែ​ដែល​បាន​កំណត់ (​តម្រូវ​​ឲ្យ​មាន​ឧបករណ៍​ដែល​មា​នរន្ធ Type-A USB) ពេល​វេលា​ដែល​ត្រូវ​ការសម្រាប់​ការ​សាកពេញ៖ អតិបរមា​ប្រហែល 2.5 ម៉ោង

    -

    ប្រតិបត្តិការ
    ជាប់ៗគ្នា

    * ប្រែប្រួល
    អាស្រ័យ​លើ​
    បរិយាកាស
    ប្រើប្រាស់

    * ដោយគ្មាន
    ថាមពល​ពន្លឺព្រះអាទិត្យ

    ម៉ូដពេលវេលា (រួមមាន​មុខងារតាមដានជំហាន និង​មុខងារ​ជូនដំណឹង)៖ ប្រហែល 12 ខែ
    ម៉ូដពេលវេលា + មុខងារ​តាមដាន​ចង្វាក់​បេះដូង៖ ប្រហែល 66 ម៉ោង (រួមមាន​មុខងារ​សន្សំ​សំចៃថាមពល និង​ម៉ូដ​វាស់​ចង្វាក់​បេះដូងពេលគេង)

    អាយុកាលថ្ម​ប្រហែល​ 2 ឆ្នាំ

    Mobile Link
    Connectivity

    [មុខងារ
    ភ្ជាប់គ្នា
    តាមរយៈ
    Bluetooth®ink
    ដែលប្រើបាន​ជាមួយ
    ទូរសព្ទឆ្លាតវៃ។]

    ការកំណត់​នាឡិកា​ងាយស្រួល៖ ម៉ោងពិភពលោក​ជាង 300 ទីក្រុង ការ​កំណត់កម្មវិធីកំណត់​ម៉ោង ការកំណត់​ម៉ោងរោទ៍ សំឡេង​ប្រតិបត្តិការប៊ូតុង​បើក/បិទ ការ​កំណត់​រំញ័រ
    ការជូនដំណឹង៖ ការហៅចូល អ៊ីមែល សារ SNS ប្រតិទិន និងការជូនដំណឹង​រំលឹក ការអាប់ដេតទិន្នន័យ៖ ល្វែងម៉ោង ការអាប់ដេតទិន្នន័យ​វិធាន​ពេលវេលា​​​រដូវ​ក្តៅ

    សិនស័រ

    សិនស័រអុបទិក (​មុខងារតាមដានចង្វាក់បេះដូង) ឧបករណ៍​វាស់សន្ទុះ​​ល្បឿន (មុខងាររាប់ចំនួន​ជំហាន) មេដែក (ត្រីវិស័យ​ឌីជីថល) សម្ពាធ (​សម្ពាធ​រយៈកម្ពស់/សម្ពាធបរិយាកាស) សីតុណ្ហភាព (ទែម៉ូម៉ែត្រ)

    ឧបករណ៍​វាស់សន្ទុះ​​ល្បឿន (មុខងារ​រាប់​ចំនួន​ជំហាន)

    ការវាស់​វែង
    ការហ្វឹកហាត់

    GPS, GLONASS, Michibiki (QZSS)

    -

    មុខងារតាមដាន
    ចង្វាក់​បេះដូង
    នៅនឹងកដៃ

    តម្លៃអតិបរមា៖ 220bpm ចង្វាក់​បេះដូង មុខងារកំណត់​ចង្វាក់​បេះដូង​គោលដៅ ការ​បង្ហាញ​ជាក្រាហ្វិកនូវវ​តំបន់​ចង្វាក់​បេះដូង ​ក្រាហ្វ​​នៃការផ្លាស់ប្តូរ​ចង្វាក់​បេះដូង៖ ចង្វាក់​បេះដូង​អតិបរមា/ចង្វាក់​បេះដូង​អប្បបរមា


    -

    ការវាស់
    ការហ្វឹកហាត់

    ចម្ងាយ ល្បឿន ល្បឿន​បោះជំហាន ។ល។ ត្រូវបាន​វាស់​ដោយ GPS ឬ​ឧបករណ៍វាស់សន្ទុះ​​ល្បឿន​ និង​ឧបករណ៍​បង្ហាញ។ ច​ន្លោះ​ពេលទទួល GPS ៖ ធម្មតា៖ រាល់​វិនាទី យូរ៖ រាល់​នាទី
    ជុំ​ស្វ័យ​ប្រវត្តិ/ដោយដៃ ការផ្អាក​ស្វ័យប្រវត្តិ ការចាប់​ផ្តើម​ពេល​វេលា​រត់​ដោយ​ស្វ័យប្រវត្តិ ការ​កំណត់​នាឡិកា​រោទ៍គោលដៅ (​ពេលវេលា រយៈកម្ពស់ កាឡូរី​ដែល​បាន​ដុត) ការ​ប្តូរ​ការបង្ហាញ​ការហ្វឹកហាត់​តាមតម្រូវការ

    ចម្ងាយ ល្បឿន ល្បឿន​បោះជំហាន ។ល។ ត្រូវបាន​គណនា​ដោយ GPS នៅ​លើ​ទូរសព្ទឆ្លាតវៃ ឬ​ឧបករណ៍វាស់សន្ទុះ​​ល្បឿន​។
    ជុំ​ស្វ័យ​ប្រវត្តិ/ដោយដៃ ការផ្អាក​ស្វ័យប្រវត្តិ ការ​កំណត់​ម៉ោង​រោទ៍គោលដៅ (​ពេលវេលា រយៈកម្ពស់ កាឡូរី​ដែល​បាន​ដុត) ការ​ប្តូរ​ការបង្ហាញ​ការហ្វឹកហាត់​តាមតម្រូវការ

    ការវិភាគ
    ការហ្វឹកហាត់

    ស្ថានភាព​ហ្វឹក​ហាត់​ និន្នាការ​កម្រិត​សម្បទារ និន្នកា​រ​កម្រិត​​នៃការហ្វឹកហាត់ VO2max ពេល​វេលាធូរស្បើយឡើងវិញ

     
    ទិន្នន័យកំណត់ហេតុហ្វឹកហាត់រហូតដល់ការរត់ 100 ដង រហូតដល់កំណត់ត្រា 140 ជុំក្នុង​ការរត់​មួយ​ដង

    ពេលវេលា​ដែល​បានកន្លងផុតទៅ ចម្ងាយ ល្បឿនបោះ​ជំហាន កាឡូរី​ដែលបានដុត ចង្វាក់​បេះដូង ចង្វាក់​បេះដូង​អតិបរមា ឥទ្ធិពលនៃការ​​ហ្វឹកហាត់លំហាត់ប្រាណអ៊ែ​រ៉ូបិក ឥទ្ធិពលនៃការ​​ហ្វឹកហាត់លំហាត់ប្រាណអាណាអ៊ែរ៉ូបិក

    ពេលវេលា​ដែល​បានកន្លងផុតទៅ ចម្ងាយ ល្បឿនបោះ​ជំហាន កាឡូរី​ដែលបានដុត

    កម្មវិធីកំណត់ម៉ោង
    រាប់ថយក្រោយ

    ការ​វាស់​ចន្លោះ​ពេលសម្រាក (បានរហូតដល់កម្មវិធីកំណត់ម៉ោង 5) ឯកតារង្វាស់៖ 1 វិនាទី រយៈចម្ងាយ​រាប់​ថយក្រោយ៖ 60 នាទី រយៈចម្ងាយកំណត់​ពេល​វេលា​ចាប់​ផ្តើម​រាប់​ថយ​ក្រោយ៖ 1 វិនាទី​ដល់ 60 នាទី ភាពត្រឹមត្រូវ 1 វិនាទី ការធ្វើ​ឡើង​វិញ​ដោយស្វ័យប្រវត្តិ

    ប្រតិបត្តិការ
    ជាប់ៗគ្នា

    * ប្រែប្រួល
    អាស្រ័យ​លើ​
    បរិយាកាស
    ប្រើប្រាស់

    * ដោយគ្មាន
    ថាមពល​ពន្លឺព្រះអាទិត្យ

    ម៉ូដ​ហ្វឹកហាត់ (ការវាស់​ GPS ជាប់ៗគ្នា) + មុខងារ​​តាមដាន​ចង្វាក់​បេះដូង៖ អតិបរមាប្រហែល 14 ម៉ោង
    ម៉ូដ​ហ្វឹកហាត់ (ការវាស់​ GPS ជា​ចន្លោះពេល) + មុខងារ​​តាមដាន​ចង្វាក់​បេះដូង៖ អតិបរមាប្រហែល 18 ម៉ោង

     

    មុខងារតាមដាន
    ជំហាន

    ឧបករណ៍វាស់សន្ទុះ​​ល្បឿន​ 3 អ័ក្រ​វាស់​ចំនួន​ជំហាន។ ចន្លោះកម្រិត​​បង្ហាញ​​ចំនួន​ជំហាន៖ 0-99,999 ជំហាន ការកំណត់​ចំនួន​ជំហានឡើងវិញ ការ​កំណត់​ឡើងវិញ​ដោយស្វ័យប្រវត្តិ​រៀងរាល់​យប់​នៅ​យប់​អធ្រាត្រ (0:00) ភាព​ត្រឹមត្រូវ​នៃ​ចំនួន​ជំហាន៖ ±3% (ពី​ម៉ាស៊ីន​ធ្វើ​តេស្ត​រំញ័រ)

    មុខងារតាមដាន
    ចង្វាក់​បេះដូង

    ចង្វាក់​បេះដូងអប្បបរមា/ចង្វាក់​បេះដូងអតិបរមា ការបង្ហាញ​ជាក្រាហ្វនូវ​ចង្វាក់​បេះដូង (នៅពេល​ការវាស់​ចង្វាក់​បេះដូង​បន្តបើក)

     

    ទំហំ​ប្រអប់​នាឡិកា
    / ទម្ងន់​សរុប

    63.0×55.0×20.4mm/101g

    58.2×49.3×17.0mm/69g

    * មុខងារតាមដាន​ចង្វាក់​បេះដូងបង្ហាញ​ពី​ចង្វាក់​បេះដូង​ដែល​បាន​ប៉ាន់ស្មាន​ដោយ​ផ្អែក​លើ​ជីពចរ​ដែល​វាស់​ដោយ​សិនស័រ​នៅ​ខាង​ក្រោយ​នាឡិកា​ដៃ (​គម្រប​ខាង​ក្រោយ)។ ទិន្នន័យ​ចង្វាក់​បេះដូង​ដែល​បង្ហាញ​ដោយ​នាឡិកា​ដៃ​គឺ​សម្រាប់​ជា​ឯកសារយោង​ប៉ុណ្ណោះ ហើយមិន​ធាថាមានភាពត្រឹមត្រូវ​ឡើយ។
    * មុខងារ​វាស់​ចង្វាក់​បេះដូង​នៃ​នាឡិកាដៃ​នេះ​គឺ​សម្រាប់​តែប្រើ​ក្នុងការ​កម្សាន្ត​ប៉ុណ្ណោះ ហើយ​មិនអាច​ប្រើ​សម្រាប់​គោល​បំណង​វេជ្ជសាស្ត្រ​ណាមួយ​ឡើយ។
    * នៅពេ​លគ្មាន​ការទទួល​សញ្ញា GPS ឬ​គ្មាន​ smartphone link នាឡិកា​ដៃដំណើរការ​ជាមួយ​ភាព​ត្រឹមត្រូវ​ដែល​ប្រើ​ថាមពល​ថ្ម​ធម្មតា (​ភាពខុសគ្នា​ជាមធ្យម​​ប្រចាំ​ខែ) ±15 វិនាទី)។
    * ឧបករណ៍វាស់​រយៈកម្ពស់គឺ​ឧបករណ៍វាស់​រយៈកម្ពស់​ដែល​បំប្លែង​ការ​ផ្លាស់ប្តូរ​សម្ពាធ​ទៅ​ជា​រយៈកម្ពស់។ នៅពេល​សម្ពាធ​បរិយាកាស​ផ្លាស់ប្តូរ​ដោយសារ​តែ​ស្ថានភាព​អាកាសធាតុ តម្លៃ​រយៈកម្ពស់​ដែល​បាន​វាស់​វែង​ក៏​ប្រែប្រួល​ផងដែរ។
    * ចំពោះ​ការ​វាស់​សីតុ​ណ្ហភាព​នៅ​ខាងក្រៅ សូម​ដក​នាឡិកា​ដៃ​ចេញ​ពីក​ដៃ ហើយ​ប្រាកដថា​វា​មិន​ត្រូវបាន​ប៉ះពាល់ដោយ​សីតុណ្ហភាព​រាង​កាយ ញើស (ដំណក់​ទឹក) ឬពន្លឺព្រះ​អាទិត្យ​ដោយ​ផ្ទាល់។

    * GBD-H1000 ត្រូវបាន​អនុញ្ញាត​ក្រោម​ច្បាប់វិទ្យុ​ប្រទេស​ជប៉ុន​។
    * ការត​ភ្ជាប់​ទូរសព្ទ​ឆ្លាតវៃ​អាស្រ័យ​លើ​លក្ខណៈពិសេស​របស់​ទូរសព្ទចល័តផ្ទាល់​ក៏ដូចជា​សេវាកម្ម​ដែល​បាន​ផ្តល់​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍នៅក្នុងប្រទេសដែល​កំពុង​ប្រើ ហើយ​លទ្ធ​ផល​អាច​នឹងប្រែប្រួល។
    * សញ្ញាពាក្យ និងនិមិត្តសញ្ញា Bluetooth® គឺជា​ពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់ Bluetooth SIG, Inc. ហើយ​រាល់ការប្រើសញ្ញា​ទាំងនេះ​ដោយ Casio Computer Co., Ltd. គឺស្ថិតក្រោម​អាជ្ញាបណ្ណ។
    * ឈ្មោះក្រុមហ៊ុន និង​ផលិតផល​ផ្សេងទៀត​គឺជា​ពាណិជ្ជសញ្ញា​ ឬ​ពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់​ក្រុមហ៊ុន​​រៀង​ៗខ្លួន។

    Select a location