Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

ការរត់ ការហាត់ប្រាណ ការដំណើរការវាឱ្យដល់កម្រិតកំពូល
ដែលជាផ្នែកដ៏សំខាន់មួយនៃឧបករណ៍ពហុកីឡា
សម្រាប់ដំណើរស្វែងរកភាពធន់រឹងរបស់អ្នក

នាឡិកាឆ្លាតវៃ G-SHOCK ដំបូងគេដែលប្រើ Wear OS ដោយ Google™ ។
ប្រអប់ធន់រឹងមាំធានាថាធន់នឹងការប៉ះទង្គិច និងធន់មិនងាយជ្រាបទឹក 20 របារ បំពាក់ដោយមុខងារ GPS និងសិនស័រច្រើន។
មានផ្ទុកមុខងារដែលមានប្រយោជន៍សម្រាប់កម្មភាពជាច្រើន — ចាប់ពីការហាត់ប្រាណប្រចាំថ្ងៃរហូតដល់កីឡាប្រើកម្លាំង​ខ្លាំង។

ការតម្រៀបជាជួរ

GSW-H1000-1

គ្រឿងបន្ទាប់បន្សំ៖ ខ្សែសាកពិសេស

GSW-H1000-1A

គ្រឿងបន្ទាប់បន្សំ៖ ខ្សែសាកពិសេស

GSW-H1000-1A4

គ្រឿងបន្ទាប់បន្សំ៖ ខ្សែសាកពិសេស

* Wear OS ដោយ Google អាចប្រើបានជាមួយទូរសព្ទដែលដំណើរការកំណែចុងក្រោយបង្អស់របស់ Android (មិនរាប់បញ្ចូល Go edition និងទូរសព្ទដែលមិនមាន Google Play Store) ឬ iOS ។
មុខងារដែលអាចប្រើបានផ្សេងៗ​អាចនឹងមានភាពខុសគ្នា​រវាងប្រព័ន្ធ និងប្រទេសដែលភាពប្រើជាមួយគ្នាបានអាចនឹងផ្លាស់ប្តូរ។
Android, Google Play, Wear OS ដោយ Google, Google Pay និង Google Fit គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google LLC ។

កីឡាជិះស្គីលើទឹកកក

កីឡាជិះកង់ឡើងភ្នំ

ការស្ទូចត្រីបាស

បើកការចាប់យកទិន្នន័យ

សកម្មភាពកីឡា

មានបញ្ចូលកម្មវិធី Casio ដើមជាមួយនឹងជំនួយសម្រាប់កីឡាផ្សេងៗ។
ពីសកម្មភាពហ្វឹកហាត់ដូចជារត់ ការហាត់ប្រាណក្នុងផ្ទះ និងហែលទឹករហូតដល់ជិះកង់
ការជិះស្គីលើទឹកកក និងការស្ទូចត្រី កម្មវិធីរួមមានសកម្មភាព ចំនួន 15 និងជម្រើសលំហាត់ប្រាណក្នុងផ្ទះចំនួន 24 ដើម្បីយកមកប្រើក្នុងការកំណត់កីឡាជាច្រើនប្រភេទ។

សកម្មភាពគាំទ្រសំខាន់
●ការរត់ ●ការរត់ឡើងនិងចុះភ្នំ ●ការជិះកង់លើផ្លូវកៅស៊ូចម្ងាយឆ្ងាយ ●ការជិះកង់ ●ការជិះកង់ឡើងភ្នំ ●ការហែលទឹក ●ការជិះស្គីលើផ្ទៃទឹក ●ការបើកទូកក្ដោង ●ការជិះទូកកាយ៉ាក់●ការជិះទូកក្តារលើទឹក (SUP)
●ការជិះស្គី●ការជិះស្គីលើទឹកកក ●ការដើរឡើងភ្នំ ●ការស្ទូចត្រី ●ការដើរ ●ការហាត់ប្រាណក្នុងផ្ទះ (24 ប្រភេទ)

ការរត់ / ការដើរ

គ្រប់គ្រងល្បឿនបោះជំហានរបស់អ្នកយ៉ាងងាយស្រួល។

- ចម្ងាយ ល្បឿន ពេលវេលា និងល្បឿនបោះជំហាន
- ចង្វាក់បេះដូង តំបន់ចង្វាក់បេះដូង កាឡូរីដែលបានដុត
- ផែនទី ផ្លូវ

ការជិះកង់ឡើងភ្នំ / ការជិះកង់លើផ្លូវកៅស៊ូចម្ងាយឆ្ងាយ / ការជិះកង់

បន្តការជិះរបស់អ្នក និងគ្រប់គ្រង​ព័ត៌មានលម្អិតនៃការជិះកង់នេះ។

- ចម្ងាយ ល្បឿន ពេលវេលា និងល្បឿនបោះជំហាន
- រយៈកម្ពស់ ជម្រាលផ្លូវ
- ចង្វាក់បេះដូង កាឡូរីដែលបានដុត
- ផែនទី ផ្លូវ ។ល។

ម៉ូដ​ជិះកង់​ឡើងភ្នំ
បង្ហាញនៅលើអេក្រង់។

ការហាត់ប្រាណក្នុងផ្ទះ

បង្កើនគុណភាព និងបរិមាណនៃលំហាត់ប្រាណរបស់អ្នក។

- ចំនួននៃការកំណត់ ចំនួនដងនៃលំហាត់ប្រាណ ទម្ងន់
- ម៉ោងសកម្ម
- ចង្វាក់បេះដូង កាឡូរីដែលបានដុត ។ល។

ម៉ូដលំហាត់ប្រាណក្នុងផ្ទះ (ការលើកដុំដែក)
បង្ហាញនៅលើអេក្រង់។

•ម៉ាស៊ីនសម្រាប់រត់ហាត់ប្រាណ
•កង់សម្រាប់ហាត់ប្រាណនៅមួយកន្លែង
•ដុំដែកលើកយកសាច់ដុំដៃ
•ការលើកដុំដែក
•ការលើកយកសាច់ដុំស្មា
•លំហាត់ប្រាណយកសាច់ដុំពោះ
•លំហាត់ប្រាណយកសាច់ដុំជើង
•អាវ៉ង់
•លំហាត់ប្រាណអង្គុយងើប
•អាវ៉ង់ដោយប្រើកែងដៃ

។ល។

ម៉ូដលំហាត់ប្រាណក្នុងផ្ទះ (ការលើកដុំដែក)
បង្ហាញនៅលើអេក្រង់។

ការហែលទឹកក្នុងផ្ទះ

បង្កើនកម្លាំងសាច់ដុំភ្លៅរបស់អ្នក។

- ជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល
- ពេលវេលាគោលដៅ
- ពេលវេលាដែលកន្លងហួស
- ចម្ងាយ

ការស្ទូចត្រី

បង្កើនការផ្ចង់អារម្មណ៍នៃការចាប់បានរបស់អ្នក។

- ពេលវេលាស្ទូចត្រី
- ចំនួនចាប់បាន
- ជំនោរ (ម៉ោងជំនោរខ្ពស់/ទាប ក្រាហ្វ អាយុព្រះចន្ទ)
- សម្ពាធបរិយាកាស / ក្រាហ្វសម្ពាធបរិយាកាស
- រយៈកម្ពស់ / ក្រាហ្វរយៈកម្ពស់ ។ល។

ការបើកទូកក្ដោង / កាយ៉ាក់ / SUP

តាមដានការធ្វើដំណើររបស់អ្នកពេលនៅលើទឹក។

- ចម្ងាយ ល្បឿន ពេលវេលា
- ក្រាហ្វជំនោរ
- កាឡូរីដែលបានដុត
- ផែនទី ផ្លូវ ។ល។

ម៉ូដជិះទូកក្តោងបង្ហាញនៅលើអេក្រង់។

ការជិះស្គីលើផ្ទៃទឹក

គ្រប់គ្រងការជិះស្គីលើផ្ទៃទឹករបស់អ្នក។

- ពេលវេលាដែលកន្លងហួស
- ជំនោរ (ម៉ោងជំនោរខ្ពស់/ទាប ក្រាហ្វ ក្រាហ្វ)
- ចំនួនដងនៃការជិះលើរលក

ការជិះស្គីលើទឹកកក / ការជិះស្គី

តាមដាន​ការរត់របស់អ្នក​រាល់ថ្ងៃ។

- ចម្ងាយ
- ល្បឿន
- ពេលវេលាដែលកន្លងហួស
- កាឡូរីដែលបានដុត
- ចង្វាក់បេះដូង ក្រាហ្វចង្វាក់បេះដូង តំបន់ចង្វាក់បេះដូង
- រយៈកម្ពស់ / ក្រាហ្វរយៈកម្ពស់
- សម្ពាធបរិយាកាស / ក្រាហ្វសម្ពាធបរិយាកាស
- ផែនទី ផ្លូវ

©Mapbox ©OpenStreetMap

កម្មវិធីទូរសព្ទឆ្លាតវៃ G-SHOCK MOVE

អាចឱ្យកម្មវិធីគ្រប់គ្រងកំណត់ហេតុផ្សេងៗមានប្រយោជន៍សម្រាប់ការហ្វឹកហាត់
ពីប្រវត្តិសកម្មភាព និងការវិភាគរហូតដល់ការផ្ទៀងផ្ទាត់វឌ្ឍនភាព និងអ្វីៗជាច្រើនទៀត

បង្ហាញទិន្នន័យដំណើរការលើវីដេអូ

ប្រើកម្មវិធីដើម្បីកែសម្រួលវីដេអូ និងរូបភាពដែលថតនៅពេលអ្នកកំពុងធ្វើសកម្មភាព។
បង្កើតឯកសារវីដេអូ ឬរូបភាពដែលមានភ្ជាប់ការវាស់ទិន្នន័យសិនស័រ ដើម្បីចែករំលែកនៅលើបណ្តាញសង្គម។
*អេក្រង់ដែលបង្ហាញបច្ចុប្បន្នកំពុងត្រូវបានអភិវឌ្ឍ

ប្រវត្តិនៃសកម្មភាព (ឆ្វេង)

បង្ហាញបញ្ជីទិន្នន័យវាស់សម្រាប់សកម្មភាពនីមួយៗ។ បង្ហាញព័ត៌មានលម្អិតពីពេលវេលា/ចម្ងាយដែលបានធ្វើដំណើរ ចង្វាក់ និងកាឡូរីដែលបានដុត ផែនទីនៃវគ្គដែលបង្ហាញនៅលើផ្លូវ និងអ្វីៗជាច្រើនទៀត។

ការវិភាគការហ្វឹកហាត់ (ស្តាំ)
ប្រើកម្មវិធីដើម្បីងាយស្រួលមើល និងគ្រប់គ្រងទិន្នន័យដែលវិភាគដោយនាឡិកាដៃ។ ពិនិត្យមើលកម្រិតវឌ្ឍភាពនៃការហ្វឹកហាត់ និងលទ្ធផលជាមូលដ្ឋានសម្រាប់ធ្វើផែនការ។

សម្គាល់៖ Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជី ឬពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Bluetooth SIG, Inc.

GSW-H1000 TIPS MOVIES

របៀបភ្ជាប់ទៅទូរសព្ទឆ្លាតវៃ និងប្រតិបត្តិការមូលដ្ឋាន។

មុខងារ

ការបង្ហាញព័ត៌មាន​ចម្រុះ

មើលទិន្នន័យវាស់ដូចជាល្បឿនបោះ​ជំហាន ចង្វាក់បេះដូង នៅក្នុងប្លង់បង្ហាញបីជាន់។ ប្តូរតាមបំណង និងរៀបចំចំណុចទិន្នន័យឡើងវិញដើម្បីបង្កើតអេក្រង់បង្ហាញស្របតាមគោលបំណងរបស់អ្នក។

GSW_H1000_0221_2

កម្មវិធី Casio

ចូលប្រើបញ្ជីមុខងារជាច្រើនរបស់ G-SQUAD PRO បានយ៉ាងរហ័ស។ អូសជុំវិញបរិមាត្រនៃអេក្រង់ដើម្បីអូសតាមរូបតំណាង ហើយកំណត់ទីតាំង ឧបករណ៍ណ៍តាមដានចង្វាក់បេះដូង ផែនទី និងលក្ខណៈពិសេសផ្សេងទៀតដោយងាយស្រួល។ ប៊ូតុងអាចដំណើរការបាននៅពេលពាក់ស្រោមដៃ។

មុខនាឡិកាដៃដើម

អេក្រង់ពីរស្រទាប់​បង្ហាញពីភាពមើលឃើញបានយ៉ាងច្បាស់។ រីករាយជាមួយអេក្រង់ពហុមុខងារល្អបំផុតជាមួយស្រទាប់ឌីជីថល និងការប្តូរស្វ័យប្រវត្តិរវាងពេលវេលា និងមុខងារនាឡិាកាដៃជាមួយអាណាឡុក។ ជ្រើសរើសមុខនាឡិកាដៃបីប្រភេទផ្សេងៗគ្នាដើម្បីឱ្យសមនឹងការកំណត់ ឬស្ទីលដែលអ្នកចូលចិត្ត។

ការកំណត់ពណ៌ផ្ទៃ​

ជ្រើសរើសពណ៌ផ្ទៃខៀវ ក្រហម ​មាស ឬតាមតម្រូវការសម្រាប់ផ្ទៃខាងក្រោយនៃមុខនាឡិកាទាំងបី អ៊ីនធឺហ្វេសអេក្រង់វាស់ និងអ្វីៗជាច្រើនទៀត។

មុខងារចម្រុះ

ភ្ជាប់មកជាមួយបញ្ជីមុខងារជាច្រើន មានទាំងផែនទីដែលបង្ហាញពីទីតាំងបច្ចុប្បន្ន និងគន្លងឆ្ពោះទៅទ្រនិចត្រីវិស័យ សម្ពាធបរិយាកាស និងការវាស់រយៈកម្ពស់ ក្រាហ្វជំនោរ ពេលវេលាពេលថ្ងៃរះ/ថ្ងៃលិច និងអ្វីៗជាច្រើនទៀត។

ការរចនា និងបច្ចេកវិទ្យា

Web

មុខងារ និងសិនស័រជាច្រើនរបស់ GPS

ទទួលទិន្នន័យទីតាំងបច្ចុប្បន្នពីផ្កាយរណប GPS ។ សិនស័រអុបទិកនៅខាងក្រោយនាឡិកាវាស់ចង្វាក់បេះដូង។ រួមទាំងសិនស័រសម្រាប់ទ្រនិចត្រីវិស័យ និងរយៈកម្ពស់/សម្ពាធបរិយាកាស។ ទទួលបានទិន្នន័យពេលវេលាជាក់ស្តែងជាមួយសិនស័រជាច្រើន។

Web

អេក្រង់ LCD ពីរស្រទាប់

រួមបញ្ចូលនូវអេក្រង់ LCD ដែលមានពណ៌សខ្មៅ សម្រាប់ការបង្ហាញពេលវេលាជាមួយ LCD ពណ៌ សម្រាប់បង្ហាញរូបភាពផែនទីដែលមានគុណភាពខ្ពស់ ទិន្នន័យសិនស័រ និងអ្វីៗជាច្រើនទៀត។ អេក្រង់ពីរស្រទាប់នេះផ្តល់នូវជម្រើសអេក្រង់ដ៏ល្អបំផុតសម្រាប់ការកំណត់របស់អ្នកខណៈពេលដែលរក្សាបាននូវភាពច្បាស់ល្អគ្រប់ពេលវេលា។
©Mapbox ©OpenStreetMap

PC_GSW_H1000_0217_ol

ធន់នឹងការប៉ះទង្គិច​ និងធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ

បង្ហាញពីភាពធន់នឹងការប៉ះទង្គិច G-SHOCK ដើមបូករួមជាមួយរន្ធមីក្រូហ្វូន និងរន្ធសាកថ្មដែលធន់មិនងាយជ្រាបទឹក។ ជាមួយនឹងសិនស័រអុបទិកដើម្បីវាស់ចង្វាក់បេះដូងនៅលើកដៃ និងមីក្រូហ្វូន នាឡិកាដៃក៏ផ្តល់នូវភាពធន់នឹងការប៉ះទង្គិច និងភាពធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ។

PC_GSW_H1000_0217_ol

ការរចនាប្រអប់ និងប៊ូតុង

ប៊ូតុង START ដែលប្រើញឹកញាប់ត្រូវបានផលិតឡើងពីអាលុយមីញ៉ូម ដែលមានពណ៌ភ្លឺ ដើម្បីបង្កើនភាពមើលឃើញ និងប្រតិបត្តិការ។ ការធ្វើលំនាំសំបុកឃ្មុំត្រូវបានប្រើប្រអប់ និងខ្សែនាឡិកាផងដែរសម្រាប់ការបង្ហាញពីភាពធន់រឹងមាំស័ក្តិសមនឹង G-SHOCK ។

PC_GSW_H1000_0217_ol

ខ្នងប្រអប់ផលិតពីទីតានីញ៉ូម

ទីតានីញ៉ូមផ្តល់នូវភាពធន់នឹងសំណឹកបានល្អបំផុត។ ផ្ទៃកាបូនទីតានីញ៉ូមត្រូវបានប្រើដើម្បីបង្កើនភាពធន់នឹងសំណឹក។

Wear OS by Google

ភ្ជាប់មកជាមួយនូវកំណែចុងក្រោយបង្អស់របស់ Wear OS by Google ដើម្បីផ្តល់ជូនការគាំទ្រ Google Assistant និងការជូនដំណឹងតាមអ៊ីមែល ការហៅទូរសព្ទ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្វីៗជាច្រើនទៀត។ កម្មវិធីដែលមាននៅក្នុង Google FitTM និង Google MapsTM អាចត្រូវបានប្រើផងដែរសម្រាប់ភាពងាយស្រួលប្រចាំថ្ងៃ។ អាចទាញយកកម្មវិធីពី Google Play បាន។

Select a location