Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

GBM-2100

GBM-2100

កងមុខធ្វើពីលោហៈជាមួយនឹងការរចនារាងប្រាំបីជ្រុង បូករួមទាំងការភ្ជាប់ទូរសព្ទឆ្លាតវៃដើរដោយថាមពលពន្លឺព្រះអាទិត្យ

ឥឡូវនេះ គោលគំនិតនៃការរចនារាងប្រាំបីជ្រុងរបស់ G-SHOCK ដំបូងបំផុតត្រូវបានដាក់ចេញជាមួយនឹងកងមុខធ្វើពីលោហៈ។ ផ្ទៃ​មុខនាឡិកាដែលរចនាឡើងដោយយកចិត្តទុកដាក់គ្រប់ផ្នែក ដើម្បីបន្ថែមភាពភ្លឺប្រណិតនៃការរចនាដ៏សាមញ្ញ និងទាក់ទាញ។ លើសពីភាពស្រស់ស្អាត នាឡិកានេះបំពាក់មកដោយមុខងារប្រចាំថ្ងៃដ៏មានប្រយោជន៍ជាមួយនឹង Smartphone Link និង Tough Solar។ ងាយស្រួលមើល និងប្រើប្រាស់ ដោយការរចនាមានរួមបញ្ចូលនូវភាពទាន់សម័យនៃភាពរឹងមាំ និងភាពស្រស់ស្អាត។

លក្ខណៈពិសេស

កងមុខលោហៈដែលរំលេចទម្រង់រាងប្រាំបីជ្រុង

កងមុខដែកអ៊ីណុក និងតួនាឡិកាខាងក្នុងធ្វើពីជ័រសរសៃកាបូនដូចកញ្ចក់ការពារដល់ម៉ូឌុល។ ផ្ដើមចេញពីគោលគំនិតរចនា G-SHOCK ដំបូងគេបង្អស់ដែលមានទម្រង់រាងប្រាំបីជ្រុងដ៏ល្បីល្បាញ កងមុខត្រូវបានបង្កើតឡើងក្នុងដំណើរការយ៉ាងល្អិតល្អន់នៃការលុតដំ ការកាត់ និងការប៉ូលា។ ផ្ទៃម៉ត់សរសៃសក់រាងរង្វង់ត្រូវបានប្រើទៅលើផ្ទៃខាងលើ និងប៉ូលារលោងដូចកញ្ចក់នៅផ្នែកចំហៀងធ្វើឱ្យកងមុខមានពន្លឺចែងចាំងដ៏ស្រស់ស្អាត។

កងមុខលោហៈដែលរំលេចទម្រង់រាងប្រាំបីជ្រុង

មុខដែលមានកម្រិតពណ៌ច្បាស់សម្រាប់ការអាន និងភាពស្រស់ស្អាត

មុខនាឡិកានេះរួមបញ្ចូលលំនាំក្រឡាចត្រង្គផ្ដេកអមដោយការបោះពុម្ពបែបថ្លា ដែលរំលេចវិមាត្រនៃ LCD និងមុខនាឡិកាខាងក្នុង។ វាយនភាពលោហធាតុត្រូវបានសម្រេចដោយដំណើរការបញ្ចេញចំហាយ ចំណែកឯផ្ទៃភ្លឺព្រាលៗត្រូវបានដាក់ទៅលើទ្រនិចនាឡិកា និងគ្រឿងសម្គាល់ ធ្វើឱ្យការអាននៅទីងងឹតប្រសើរឡើង។

មុខដែលមានកម្រិតពណ៌ច្បាស់សម្រាប់ការអាន និងភាពស្រស់ស្អាត

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលមាន Bluetooth® ជួយបង្កើនភាពត្រឹមត្រូវ និងភាពជឿជាក់

នាឡិកានេះបំពាក់ដោយមុខងារ Smartphone Link និង Tough Solar ប៉ុន្តែរក្សារាងស្ដើងដូចនឹងផលិតផល 2100។ មុខងារទាំងនេះលុបបំបាត់បញ្ហាក្នុងការកំណត់ម៉ោង និងការប្ដូរថ្មញឹកញាប់ ដែលផ្ដល់ជូនភាពកាន់តែងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ ដោយរួមបញ្ចូលការរចនាបែបទាន់សម័យ និងអត្ថប្រយោជន៍ក្នុងការប្រើ ក្រុមនាឡិកាសម្រាប់បែបផែនរស់នៅនេះត្រូវបានរចនាឡើងសម្រាប់តម្រូវការប្រចាំថ្ងៃ ប៉ុន្តែបញ្ចូលភាពទាក់ទាញពិសេស។

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលមាន Bluetooth® ជួយបង្កើនភាពត្រឹមត្រូវ និងភាពជឿជាក់

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលប្រើលើកងមុខ និងខ្សែនាឡិកា ផលិតចេញពីជ័របែបជីវសាស្រ្ត ដែលជាវត្ថុធាតុជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

Super Illuminator (អំពូល LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

*រូបភាពបង្ហាញពី GBM-2100-1A។

Super Illuminator (អំពូល LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

លក្ខណៈបច្ចេកទេស

នាឡិកា CASIO (កម្មវិធីទូរសព្ទឆ្លាតវៃ)

មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក
នាឡិកា CASIO
(កម្មវិធីទូរសព្ទឆ្លាតវៃ)

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (មួយថ្ងៃបួនដង)
- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
- ម៉ោងពិភពលោក
(ប្រមាណ 300 ទីក្រុង)
- ម៉ោង និងទីកន្លែង៖ ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។ មាន​ប្រយោជន៍ជាកំណត់ហេតុសកម្មភាព។
- មុខងាររំលឹក៖ នាឡិកានេះនឹងរំលឹកអំពីព្រឹត្តិការណ៍ហៀបនឹងកើតឡើងរហូតដល់ប្រាំដែលអាចកំណត់បាននៅក្នុងកម្មវិធី។
- មុខងារស្វែង​រកទូរសព្ទ

មុខងាររបស់នាឡិកា

• រចនាសម្ព័ន្ធធន់នឹង​ការប៉ះទង្គិច
• មិន​ងាយជ្រាបទឹករហូតដល់ 20 បារ
• ដើរដោយថាមពលពន្លឺព្រះអាទិត្យ
• Smartphone Link
• មុខងារផ្លាស់ប្តូរទ្រនិច
• ម៉ោងពិភពលោក
(38 ទីក្រុង)
• នាឡិកាកំណត់ពេល 1/100 វិនាទី
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
• អំពូល LED ពីរគ្រាប់
(មុខងារបញ្ចេញពន្លឺខ្លាំង)

សញ្ញាពាក្យ និងនិមិត្តសញ្ញា Bluetooth® គឺជា​ពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់ Bluetooth SIG, Inc. ហើយ​រាល់ការប្រើសញ្ញា​ទាំងនេះ​ដោយ Casio Computer Co., Ltd. គឺស្ថិតក្រោម​អាជ្ញា​បណ្ណ។

Select a location