ការរចនាដ៏ល្បីល្បាញដែលស័ក្ដិសមនឹងកងមុខលោហៈ
ទម្រង់ដ៏ល្បីល្បាញរបស់នាឡិកា G-SHOCK បង្កើតបានជាភាពទាក់ទាញតាមរយៈកងមុខដែកអ៊ីណុក។ រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិច និងនៅតែរក្សាការរចនាបែបអង់អាចរបស់នាឡិកា ប៉ុន្តែបន្ថែមសម្រស់បន្តិចតាមរយៈពន្លឺចាំងដ៏ប្រណិតរបស់លោហៈ។ បណ្ដុំខ្សែស្រឡាយនាឡិកាចម្រុះបង្ហាញពីការទទួលស្គាល់រចនាបថលក្ខណៈបុគ្គល។


ស៊េរីលោហធាតុរលោង
ការរចនាកងមុខលោហៈដែលរួមបញ្ចូលខ្សែស៊ីលីកូនដ៏រឹងមាំ
ខ្សែស៊ីលីកូនដ៏រឹងមាំបំពេញបន្ថែមលើការរចនាកងមុខលោហៈបែបទាន់សម័យ។ ការរួមបញ្ចូលជ័រស៊ីលីកូន និងជ័រអ៊ុយរ៉ែនរបស់ខ្សែនាឡិកាបង្កើតបានជាភាពរឹងមាំ និងភាពបត់បែន ហើយដំណើរការបញ្ចេញចំហាយត្រូវបានប្រើ ដើម្បីធ្វើឱ្យខ្សែនាឡិកាមើលទៅដូចលោហៈដែលស៊ីគ្នានឹងកងមុខរបស់នាឡិកា។
GM-5600
រូបរាងដ៏ល្បីល្បាញគ្មានទីបញ្ចប់ ឥឡូវនេះផលិតពីលោហៈហើយ
ការចនាដ៏ល្បីល្បាញដែលមិនមានការប្រែប្រួលតាំងពីការផលិតនាឡិកា G-SHOCK ដំបូងក្នុងឆ្នាំ 1983 ត្រូវបានផលិតដោយប្រើកងមុខដែកអ៊ីណុក។ ទម្រង់តូចបំផុតត្រូវបានបង្កើតដោយប្រើជំនាញលោហៈដ៏ប៉ិនប្រសប់ និងការចាក់ផ្ទៃយ៉ាងប្រុងប្រយ័ត្ន ដើម្បីបង្កើតបានជាផ្ទៃ និងរូបរាងមានគុណភាពខ្ពស់។
GM-110
ការរចនាដ៏គួរឱ្យទាក់ទាញដោយប្រើភាពភ្លឺរលោងរបស់លោហៈ
ដោយកើតចេញពីទស្សនវិស័យដែលរួមបញ្ចូលការយល់ដឹងអំពីឧស្សាហកម្ម និងផ្លូវ ការរចនាទំហំធំដ៏រឹងមាំនេះត្រូវបានស្រោបនៅលើកងមុខលោហៈដើម្បីទទួលបានការចាប់អារម្មណ៍ខ្លាំង។ ផ្ទៃខាងក្រៅ និងមុខនាឡិកាបន្ថែមនូវពន្លឺចាំងខុសប្លែកពីគេរបស់លោហៈនៅលើកដៃ ដែលនាំយកលក្ខណៈលេចធ្លោទៅគ្រប់ទីកន្លែង។
GM-700
ទម្រង់លោហៈដ៏អង់អាចជាមួយនឹងភាពលម្អិតនៃវិមាត្រ
ការរចនាកងមុខស្មុគស្មាញដ៏រស់រវើកនេះត្រូវបានផលិតដោយប្រើដែកអ៊ីណុកដែលបង្កើតបានជារូបរាងដ៏អង់អាចខ្លាំង។ ផ្ទៃនីមួយៗត្រូវបានចាក់ផ្ទៃយ៉ាងប្រុងប្រយ័ត្នដោយប្រើបច្ចេកទេសចាក់ផ្ទៃផ្សេងៗ ដើម្បីបង្កើតជាវាយនភាពលោហៈ។ រូបរាងទាន់សម័យគួរឱ្យទាក់ទាញនេះត្រូវបានលើកសម្រស់ដោយពន្លឺចាំងដ៏ប្រណិតរបស់លោហៈ។