Skip to content

G-STEEL - GST-B1000 | CASIO CAMBODIA

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

ភាពសាមញ្ញបំផុតដែលគ្មានព្រំដែន

រូបថតបង្ហាញពីការរចនាម៉ូដែលបែបសាមញ្ញរបស់នាឡិកា GST-B1000

ទស្សនវិជ្ជានៃការរចនានាឡិកា G-SHOCK ត្រូវបានកែលម្អរាប់ទសវត្សរ៍មកហើយ ដោយឈរលើមូលដ្ឋានភាពស្រស់ស្អាតដ៏មានប្រយោជន៍ជានិច្ច។ ដោយឈរលើកេរ្តិ៍ដំណែលនោះ នាឡិកា G-STEEL GST-B1000 បង្កើតឡើងវិញនូវនាឡិកាដើម G-SHOCK ដោយមានសោភណភាពបែបទាន់សម័យ និងទំហំកាន់តែប្រសើរ។ នេះបង្ហាញពីការផ្លាស់ប្ដូរយ៉ាងរលូនរបស់នាឡិកាពីអាជីវកម្មទៅកន្លែងធម្មតា និងនៅខាងក្រៅ ដោយពាក់នាឡិកាតែមួយ តែសក្ដិសមសម្រាប់ពេលវេលាទាំងឡាយ។

លក្ខណៈពិសេស

រូបភាពបង្ហាញពីការរចនារបស់ GST-B1000 ពន្យល់ពីការរៀបចំរចនាសម្ព័ន្ធឡើងវិញពីម៉ូដែលដើម
រូបភាពបង្ហាញពីការរចនារបស់ GST-B1000 ពន្យល់ពីផ្នែកដែលធន់នឹងការប៉ះទង្គិច

ការរចនាឡើងវិញទៅតាមម៉ូតដើម

នាឡិកា G-SHOCK ដំបូងបង្អស់គឺម៉ូដែល DW-5000C បានចេញនៅឆ្នាំ 1983 ដោយផ្ដល់គោលគំនិតដល់ពិភពលោកនូវនាឡិកាដ៏រឹងមាំមួយ តាមរយៈការតាក់តែងឡើងវិញនូវច្បាប់ផលិតនាឡិកា។ ដោយយកលំនាំពីទស្សនៈ និងការរចនានេះ នាឡិកា G-STEEL GST-B1000 បានរៀបចំគ្រោងរចនាសម្ព័ន្ធ G-SHOCK ឡើងវិញជានាឡិកាលោហៈដែលមានសោភ័ណភាពទាន់សម័យ។ ពណ៌បន្ថែមក្រហម ខៀវ និងលឿង គឺជាការគោរពដល់នាឡិកា G-SHOCK ម៉ូតដើម ដែលតំណាងឱ្យចំណង់ចំណូលចិត្តក្នុងការទទួលយកបញ្ហាប្រឈម ភាពធន់មិនជ្រាបទឹក និងភាពធន់នឹងការប៉ះទង្គិច តាមលំដាប់លំដោយ។ លំនាំដុំឥដ្ឋ និងកងមុខនាឡិការាងប្រាំបីជ្រុងនៅតែរក្សាភាពដើមរបស់វា ខណៈពេលដែលរំលឹកអ្នកយ៉ាងស្ងៀមស្ងាត់ឱ្យរស់នៅក្នុងពេលបច្ចុប្បន្ន។

រូបថតបង្ហាញពីការរចនាបែបសាមញ្ញរបស់នាឡិកា GST-B1000

សាមញ្ញបំផុត ធ្វើពីលោហៈ និងតុល្យភាព

ការធ្វើឱ្យមានតុល្យភាពរវាងអារម្មណ៍ និងមុខងារ — ការចោទសួរឥតឈប់ឈររបស់យើងអំពីអ្វីដែលពិតជាចាំបាច់ នាំឱ្យយើងទទួលយកនូវសោភ័ណភាពដោយដកចេញនូវអ្វីដែលមិនចាំបាច់។ លទ្ធផលទទួលបានគឺជាការរចនាដែលមានភាពស្រស់ស្អាតបែបសាមញ្ញ ដែលឆ្លុះបញ្ចាំងនៅក្នុងតួនាឡិកាមានទំហំអង្កត់ផ្ចិតតិចជាង 44.2 mm ជាមួយនឹងកម្រាស់ 11.6 mm និងទម្ងន់សរុប 118 ក្រាម ដែលធ្វើឱ្យវាក្លាយជានាឡិកាលោហៈបែបសាមញ្ញ ដែលបញ្ចូលគ្នាដោយរលូនជាមួយនឹងគ្រប់ស្ដាយល៍។

រូបថតមុខនាឡិកាដោយគ្មានរូបសញ្ញា GST-B1000
រូបថតខ្សែនាឡិកាលោហរបស់ GST-B1000 ដែលមានផ្ទៃម៉ត់ និងផ្ទៃកញ្ចក់ ព្រមទាំងមានទម្ពក់បត់បីជាន់។
រូបថតបង្ហាញពីការរចនាបែបច្បាស់លាស់ និងសំប៉ែតរបស់នាឡិកា GST-B1000

ផ្ទៃម៉ត់តែមួយគត់ដែលត្រូវតាមរូបរាងរបស់គែមនាឡិកា

ផ្ទៃម៉ត់តែមួយគត់នៅលើផ្ទៃ បង្ហាញពីភាពសុក្រឹត និងភាពភ្លឺរលោង ខណៈពេលដែលមុខនាឡិកាមិនមានរូបសញ្ញា ធ្វើឱ្យមានសោភ័ណភាពសាមញ្ញ។ ការរួមបញ្ចូលគ្នារវាងផ្ទៃម៉ត់ត្រង់ ផ្ទៃម៉ត់រាងមូល ព្រមទាំងផ្ទៃប៉ូលាភ្លឺដូចកញ្ចក់ បង្កើតនូវរូបរាងដែលប្រែប្រួលតាមពន្លឺ ដោយបង្ហាញពីភាពទាក់ទាញនៃផ្ទៃលោហៈ។

ខ្សែដៃដែកអ៊ីណុក ដែលត្រូវបានបង្កើតឡើងសម្រាប់នាឡិកា GST-B1000 ត្រូវបានប្រព្រឹត្តិកម្មដោយផ្ទៃម៉ត់ និងផ្ទៃប៉ូលាភ្លឺដូចកញ្ចក់។ ទម្ពក់បត់បីជាន់ដែលទើបនឹងបង្កើតថ្មីនេះ ផ្ដល់នូវរូបរាងដ៏ប្រណិត និងការភ្ជាប់ដែលរឹងមាំ។ ភាពលេចធ្លោដ៏សាមញ្ញរបស់វា ជួយធ្វើឱ្យ​រូបរាងជារួមមើលទៅល្អប្រសើរជាមួយនឹងអារម្មណ៍នៃភាពប្រណិតបែបស្ងៀមស្ងាត់។

ប្រណិត និងរឹងមាំ ជាមួយនឹងស្នូលនាឡិកាដ៏មាំទាំ

ភាពខ្លាំងមិនមែនគ្រាន់តែជាអ្វីដែលបង្ហាញនៅខាងក្រៅនោះទេ។ ទស្សនៈរបស់ G-SHOCK — ការការពារខាងក្នុងពីការប៉ះទង្គិចខាងក្រៅ — ត្រូវបានបំពាក់ទៅលើគ្រប់ផ្នែកទាំងអស់នៃរចនាសម្ព័ន្ធខាងក្នុងរបស់នាឡិកានេះ។ តួនាឡិកាត្រូវបានផលិតពីជ័រធ្វើពីសរសៃកាបូន ហើយសមាសធាតុទប់ធ្វើពីជ័រអ៊ុយរ៉ែន ត្រូវបានដំឡើងដើម្បីជួយស្រូបការប៉ះទង្គិចត្រង់ចំណុចដែលខ្សែ និងប្រអប់នាឡិកាភ្ជាប់គ្នា ក៏ដូចជាបង្កើនភាពរឹងមាំនៃគ្រឿងភ្ជាប់ខ្សែនាឡិកាលោហៈផងដែរ។ លើសពីនេះ ការប្រើប្រាស់សារធាតុស្អិតសម្រាប់បិទកញ្ចក់ និងម៉ូឌុលខ្នាតតូច អាចឱ្យមានការស្រូបយកការប៉ះទង្គិចពីខាងក្រៅដោយបត់បែន និងបង្កើតរូបរាងដែលរឹងមាំ ស្រាល និងស្តើង។

រូបថតម៉ូដែលទាំងបីពណ៌របស់នាឡិកា GST-B1000

មានពណ៌បីលំដាប់ គ្មានវិធានកំណត់

មានជម្រើសបីពណ៌ ដែលអាចប្រើប្រាស់បានយ៉ាងរលូនរវាងមជ្ឈដ្ឋានផ្សេងៗ គឺសម្រាប់អ្នកទាំងនៅពេលធ្វើការ និងលំហែ។ រីករាយជាមួយសេរីភាពដែលកើតចេញពីការធ្វើតាម ទឹកចិត្តរបស់អ្នក។

រូបភាពជ័របែបជីវសាស្រ្តរបស់ GST-B1000

ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលប្រើសម្រាប់តួនាឡិកា ត្រូវបានផលិតពីជ័របែបជីវសាស្រ្ត ជាវត្ថុធាតុដើមដែលរំពឹងថា នឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

រូបភាពនាឡិកា GST-B1000 ដែលមានមុខងារ Bluetooth®, ទទួលម៉ោងតាមវិទ្យុ និងថាមពលពន្លឺព្រះអាទិត្យ

ប្រព័ន្ធសាកថ្មដោយពន្លឺព្រះអាទិត្យជាមួយ Bluetooth®

Smartphone Link ផ្ដល់នូវភាពសុក្រឹតនៃម៉ោង ដែលមានការកែតម្រូវដោយស្វ័យប្រវត្តិ។ ការសាកថ្មដោយថាមពលពន្លឺព្រះអាទិត្យធានាដល់ប្រតិបត្តិការមុខងារនាឡិកាប្រកបដោយស្ថិរភាព។

រូបថតរបស់ GST-B1000D-1A នៅពេលដែលវាបើកភ្លើង

Super Illuminator

អំពូល LED ដែលមានពន្លឺភ្លឺខ្លាំងធ្វើឱ្យយើងកាន់តែងាយស្រួលមើលនៅកន្លែងងងឹត។

រូបភាពប្រកប​ដោយការរចនា

រូបភាពបុរសម្នាក់កំពុងដើរពេលពាក់នាឡិកា GST-B1000D-1A។
រូបថតនាឡិកា GST-B1000D-2A នៅលើតុ។
ម៉ូដែលម្នាក់ពាក់នាឡិកា GST-B1000D-3A កំពុងឈរនៅលើរាបស្មើ។

បញ្ជីផលិតផល

ការការពារស្នូលកាបូន /
Bluetooth® / TOUGH SOLAR

ការការពារស្នូលកាបូន /
Bluetooth® / TOUGH SOLAR

ការការពារស្នូលកាបូន /
Bluetooth® / TOUGH SOLAR

លក្ខណៈបច្ចេកទេស

នាឡិកា CASIO (កម្មវិធីទូរសព្ទឆ្លាតវៃ)

មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក
នាឡិកា CASIO
(កម្មវិធីទូរសព្ទឆ្លាតវៃ)

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ
- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
- ម៉ោង & ទីកន្លែង៖ ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។ មាន​ប្រយោជន៍ជាកំណត់ហេតុសកម្មភាព។
- មុខងារស្វែង​រកទូរសព្ទ

មុខងាររបស់នាឡិកា

• រចនាសម្ព័ន្ធធន់នឹង​ការប៉ះទង្គិច
• មិន​ងាយជ្រាបទឹករហូតដល់ 20 បារ
• ដើរដោយថាមពលពន្លឺព្រះអាទិត្យ
• Smartphone Link
• នាឡិកាកំណត់ពេល
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍
• អំពូល LED
(Super Illuminator)
• ការបង្ហាញកាលបរិច្ឆេទ និងថ្ងៃ

សញ្ញាពាក្យ និងនិមិត្តសញ្ញា Bluetooth® គឺជា​ពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់ Bluetooth SIG, Inc. ហើយ​រាល់ការប្រើសញ្ញា​ទាំងនេះ​ដោយ Casio Computer Co., Ltd. គឺស្ថិតក្រោម​អាជ្ញា​បណ្ណ។

Select a location