ភាពស្រស់ស្អាតដើម និងមានមុខងារមានប្រយោជន៍របស់ G-STEEL កើតចេញពីការផ្សំវត្ថុធាតុចូលគ្នា
ដែលទាន់សម័យ និងធន់រឹងមាំ ប៉ុន្តែមានរូបរាងស្តើងបំផុត*
*ផ្អែកលើការស្ទង់មតិរបស់ Casio គិតត្រឹមខែកុម្ភៈ ឆ្នាំ 2021 ។
នាឡិកាដៃនេះបង្អួតរូបរាងខាងក្រៅដែលមានពាណិជ្ជសញ្ញារបស់ស៊េរី G-STEEL ដែលរួមបញ្ចូលគ្នានូវកាបូនដ៏រឹងមាំជាមួយនឹងលោហៈដែលមានគុណភាពល្អ ប៉ុន្តែឥឡូវនេះប្តូរមកទម្រង់ស្តើងបំផុតដែលមិនធ្លាប់មានពីមុន។ ការរចនានេះផ្តល់នូវការវាយនភាពកាន់តែប្រសើរក្នុងមុខនាឡិកា និងភាពងាយស្រួលក្នុងការតភ្ជាប់ទៅទូរសព្ទឆ្លាតវៃការបង្កើនល្បឿនឈានមុខរបស់ G-STEEL ជានាឡិកាអាណាឡុកពហុមុខងារ។
PROMOTION MOVIE
កងមុខនាឡិកាដាច់ដោយឡែកសម្រាប់វាយនភាពលោហៈគួរឱ្យចាប់អារម្មណ៍
នាឡិកានេះមានបំពាក់មុខដែកអ៊ីណុកដែលមានរាងស្អាត។ ដោយមានការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ សូម្បីតែផ្ទៃផ្សេងៗនៃផ្នែកតែមួយត្រូវបានចាក់ផ្ទៃយ៉ាងពិសេសប្លែកពីគេដោយការលាបជាសរសៃឆ្មារស្ដើងអូសតាមបណ្ដោយ ខ្វែងគ្នា ឬជារាងរង្វង់ និងផ្ទៃភ្លឺដូចកញ្ចក់ ដំណើរការដុសខាត់ និងអ្វីៗជាច្រើនទៀត។ លទ្ធផលដែលទទួលបានគឺជាការតម្រៀបវាយនភាពលើផ្ទៃលោហៈដ៏អស្ចារ្យ ដែលទាក់ទាញភ្នែកពីគ្រប់ជ្រុង។
លក្ខណៈដ៏ររស់រវើក ជាមួយនឹងការស្រោបដោយប្រើចំហាយច្រើនស្រទាប់ - ការស្រោបដោយប្រើចំហាយលើមុខនាឡិកា
ម៉ូឌុលសន្សំសំចៃថាមពលអាចឱ្យមានការប្រើមុខនាឡិកាដែលមានភាពស្រអាប់ និងទទួលបានសណ្ឋានពណ៌លើមុខនាឡិកា chromogenic ខ្លាំងជាមួយនឹងការស្រោបដោយចំហាយច្រើនស្រទាប់។ ការស្រោបដោយចំហាយត្រូវបានដាក់លើទ្រនិចមុខនាឡិកា G-STEEL ដែលមានរូបសញ្ញា និងគ្រឿងភ្ជាប់ផ្សេងៗ ក៏ដូចជាគ្រឿងរចនាផ្ទៃមុខដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់លើគ្រប់ផ្នែកនៃនាឡិកាទាំងអស់។
*ការព័ណ៌នាខាងលើត្រូវបានអនុវត្តចំពោះ GST-B400AD ។
រចនាសម្ព័ន្ធការពារស្នូលកាបូនសម្រាប់ G-STEEL ប៉ុន្តែមានរូបរាងស្តើងបំផុត
ជ័រធ្វើពីសរសៃកាបូនត្រូវបានប្រើជាវត្ថុធាតុផលិតប្រអប់ ដើម្បីធានាបានភាពធន់នឹងការប៉ះទង្គិច ហើយក៏ជួយកាត់បន្ថយទម្ងន់ និងផ្តល់ជាប្រអប់ស្តើងបំផុតនៅក្នុងស៊េរី G-STEEL ដោយមានកម្រាស់ត្រឹមតែ 12.9 mm ប៉ុណ្ណោះ។ ទម្រង់នៃគ្រឿងការពារប៊ូតុងដែលទើបផលិតថ្មីនេះអាចឱ្យប៊ូតុងដែកអ៊ីណុកដែលមានទំហំតូចនោះដាក់ចូលបាននៅក្នុងរូបរាងរចនាដ៏ស្តើងបំផុតនេះ។
រចនាសម្ព័ន្ធការពារស្នូលកាបូនទាំងរឹងមាំ និងស្រាល
ប្រអប់ជ័រផលិតពីសរសៃកាបូនដែលផ្ដល់ភាពរឹងមាំ ទម្ងន់ស្រាល និងធន់នឹងអាកាសបានល្អប្រសើរនេះអាចការពារម៉ូឌុលបាន។ លើសពីនេះទៀត សមាសធាតុទ្រនាប់ធ្វើពីជ័រដែលបានភ្ជាប់គ្នានៅចន្លោះកងមុខខាងលើ និងខាងក្រោមអាចជួយទប់ទល់នឹងការប៉ះទង្គិចខាងក្រៅបាន។
ម៉ូឌុលដែលទើបនឹងបង្កើតថ្មីនេះផ្តល់ជូនភាពស្តើង និងសន្សំសំចៃថាមពល
ការដំឡើងភ្ជាប់ល្អប្រសើរ និងមានមានដង់ស៊ីតេខ្ពស់លើរចនាសម្ព័ន្ធបន្ទះសៀគ្វីអាចធ្វើឱ្យម៉ូឌុលមានរូបរាងស្តើង។ ការកាត់បន្ថយការប្រើប្រាស់ថាមពលយ៉ាងច្រើននេះក៏អាចសម្រេចបានតាមរយៈការកាត់បន្ថយចំនួនទ្រនិចនាឡិកាដៃមកត្រឹមពីរ ហើយប្រើប្រព័ន្ធ Bluetooth® ដែលប្រើថាមពលតិច។ សមត្ថភាពក្នុងការសាកថាមពលដោយពន្លឺព្រះអាទិត្យជាមួយនឹងមុខនាឡិកាស្រអាប់អាចអ្នកផលិតរចនាមុខនាឡិកាបានដោយសេរី។
ខ្សែលោហៈដែលមានដងរំកិលពីរ ដើម្បីឱ្យងាយស្រួលប្តូរខ្សែ
*GST-B400 ប្រើប្រាស់ដងរំកិលតែមួយ។
*រូបភាពបង្ហាញអំពី GST-B400AD-1A4 ។
Super Illuminator
(ពន្លឺ LED ដែលមានពន្លឺខ្លាំង)
ដើម្បីធ្វើឱ្យងាយស្រួលក្នុងការមើលនាឡិកា
ក្នុងពេលទីងងឹត
*រូបភាពបង្ហាញអំពី GST-B400D-1A ។
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យ
ដោយប្រើ Bluetooth® និងការគ្រប់គ្រងដោយវិទ្យុ
ដើម្បីបង្កើនភាពត្រឹមត្រូវ
និងភាពជឿជាក់
- ម៉ោង និងទីកន្លែង
ការចុចប៊ូតុងលើនាឡិកាឱ្យជាប់កត់ត្រាពេលវេលា និងទីតាំងបច្ចុប្បន្ននៅលើផែនទីក្នុងកម្មវិធី។ មានប្រយោជន៍ជាកំណត់ហេតុសកម្មភាព។
- ការកំណត់មុខងាររំលឹក
នាឡិកានេះនឹងរំលឹកអ្នកអំពីព្រឹត្តិការណ៍ជិតមកដល់ចំនួនប្រាំដែលអ្នកបានកំណត់នៅក្នុងកម្មវិធី។
លក្ខណៈបច្ចេកទេស
- រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិច
- ភាពធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ
- Tough Solar (ដើរដោយថាមពលពន្លឺព្រះអាទិត្យ)
- Smartphone Link
- មុខងារផ្លាស់ប្តូរទ្រនិច
- ម៉ោងពិភពលោក (38 ទីក្រុង)
- នាឡិកាកំណត់ពេល 1/100 វិនាទី
- កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
- ម៉ោងរោទ៍ប្រចាំថ្ងៃ 5
- អំពូល LED ពីរគ្រាប់ (មុខងារបញ្ចេញពន្លឺខ្លាំង)
ចំណាំ៖ Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជី ឬពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Bluetooth SIG, Inc.