Personal Menu
Personal Menu
បានបញ្ចូលទៅក្នុងសំណព្វចិត្ត
*ផ្អែកលើការស្ទង់មតិរបស់ Casio គិតត្រឹមខែកុម្ភៈ ឆ្នាំ 2021 ។
នាឡិកានេះមានបំពាក់មុខដែកអ៊ីណុកដែលមានរាងស្អាត។ ដោយមានការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ សូម្បីតែផ្ទៃផ្សេងៗនៃផ្នែកតែមួយត្រូវបានចាក់ផ្ទៃយ៉ាងពិសេសប្លែកពីគេដោយការលាបជាសរសៃឆ្មារស្ដើងអូសតាមបណ្ដោយ ខ្វែងគ្នា ឬជារាងរង្វង់ និងផ្ទៃភ្លឺដូចកញ្ចក់ ដំណើរការដុសខាត់ និងអ្វីៗជាច្រើនទៀត។ លទ្ធផលដែលទទួលបានគឺជាការតម្រៀបវាយនភាពលើផ្ទៃលោហៈដ៏អស្ចារ្យ ដែលទាក់ទាញភ្នែកពីគ្រប់ជ្រុង។
ម៉ូឌុលសន្សំសំចៃថាមពលអាចឱ្យមានការប្រើមុខនាឡិកាដែលមានភាពស្រអាប់ និងទទួលបានសណ្ឋានពណ៌លើមុខនាឡិកា chromogenic ខ្លាំងជាមួយនឹងការស្រោបដោយចំហាយច្រើនស្រទាប់។ ការស្រោបដោយចំហាយត្រូវបានដាក់លើទ្រនិចមុខនាឡិកា G-STEEL ដែលមានរូបសញ្ញា និងគ្រឿងភ្ជាប់ផ្សេងៗ ក៏ដូចជាគ្រឿងរចនាផ្ទៃមុខដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់លើគ្រប់ផ្នែកនៃនាឡិកាទាំងអស់។
ជ័រធ្វើពីសរសៃកាបូនត្រូវបានប្រើជាវត្ថុធាតុផលិតប្រអប់ ដើម្បីធានាបានភាពធន់នឹងការប៉ះទង្គិច ហើយក៏ជួយកាត់បន្ថយទម្ងន់ និងផ្តល់ជាប្រអប់ស្តើងបំផុតនៅក្នុងស៊េរី G-STEEL ដោយមានកម្រាស់ត្រឹមតែ 12.9 mm ប៉ុណ្ណោះ។ ទម្រង់នៃគ្រឿងការពារប៊ូតុងដែលទើបផលិតថ្មីនេះអាចឱ្យប៊ូតុងដែកអ៊ីណុកដែលមានទំហំតូចនោះដាក់ចូលបាននៅក្នុងរូបរាងរចនាដ៏ស្តើងបំផុតនេះ។
ប្រអប់ជ័រផលិតពីសរសៃកាបូនដែលផ្ដល់ភាពរឹងមាំ ទម្ងន់ស្រាល និងធន់នឹងអាកាសបានល្អប្រសើរនេះអាចការពារម៉ូឌុលបាន។ លើសពីនេះទៀត សមាសធាតុទ្រនាប់ធ្វើពីជ័រដែលបានភ្ជាប់គ្នានៅចន្លោះកងមុខខាងលើ និងខាងក្រោមអាចជួយទប់ទល់នឹងការប៉ះទង្គិចខាងក្រៅបាន។
ការដំឡើងភ្ជាប់ល្អប្រសើរ និងមានមានដង់ស៊ីតេខ្ពស់លើរចនាសម្ព័ន្ធបន្ទះសៀគ្វីអាចធ្វើឱ្យម៉ូឌុលមានរូបរាងស្តើង។ ការកាត់បន្ថយការប្រើប្រាស់ថាមពលយ៉ាងច្រើននេះក៏អាចសម្រេចបានតាមរយៈការកាត់បន្ថយចំនួនទ្រនិចនាឡិកាដៃមកត្រឹមពីរ ហើយប្រើប្រព័ន្ធ Bluetooth® ដែលប្រើថាមពលតិច។ សមត្ថភាពក្នុងការសាកថាមពលដោយពន្លឺព្រះអាទិត្យជាមួយនឹងមុខនាឡិកាស្រអាប់អាចអ្នកផលិតរចនាមុខនាឡិកាបានដោយសេរី។
*GST-B400 ប្រើប្រាស់ដងរំកិលតែមួយ។
*រូបភាពបង្ហាញអំពី GST-B400AD-1A4 ។
*រូបភាពបង្ហាញអំពី GST-B400D-1A ។
ពហុមុខងារ គ្រប់យ៉ាងស្ថិតលើចុងម្រាមដៃរបស់អ្នក
- ពេលវេលា និងទីកន្លែង
ការចុចប៊ូតុងលើនាឡិកាឱ្យជាប់កត់ត្រាពេលវេលា និងទីតាំងបច្ចុប្បន្ននៅលើផែនទីក្នុងកម្មវិធី។ មានប្រយោជន៍ជាកំណត់ហេតុសកម្មភាព។
- ការកំណត់ការរំលឹក
នាឡិកានឹងរំលឹកអ្នកអំពីព្រឹត្តិការណ៍ជិតមកដល់ចំនួនប្រាំដែលអ្នកបានកំណត់នៅក្នុងកម្មវិធី។
ចំណាំ៖ Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជី ឬពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Bluetooth SIG, Inc.