នាឡិកា G-STEEL តូចបំផុតដែលមិនធ្លាប់មានពីមុន
នាឡិកាប្រកបដោយភាពច្នៃប្រឌិតទាំងនេះផ្តល់ជូនទម្រង់លោហៈដ៏ល្អប្រណិតស្រស់ស្អាតដែលខ្សែស្រឡាយ G-STEEL មានភាពល្បីល្បាញ មិនតែប៉ុណ្ណោះការរចនាខាងក្នុងមានទំហំកាន់តែតូច ស្ដើង និងស្រាលជាងមុន ដែលធ្វើឱ្យនាឡិកាទាំងនោះក្លាយជានាឡិកា G-STEEL ដែលតូចជាងគេបំផុត។ នាឡិកាធ្វើពីលោហៈទាំងនេះបញ្ជាក់ពីចំណង់ចំណូលចិត្តដ៏ពិសេសរបស់យើងលើគ្រប់គ្រឿងទាំងអស់ ដោយរំលេចកងមុខពីរផ្នែក និងមុខនាឡិកាដែលមានជម្រៅ និងវិមាត្រដោយរចនាយ៉ាងឡើងយ៉ាងប្រណិត។
រូបរាងតូច និងស្ដើងសម្រាប់ភាពងាយស្រួលក្នុងការពាក់
ម៉ូឌុលតូចជាងមុន និងស្តើងជាងមុនត្រូវបានការពារដោយប្រអប់ដែលផលិតដោយជ័រល្អ ដើម្បីឱ្យប្រអប់មានរូបរាងតូចបំផុត ស្តើងបំផុត និងស្រាលបំផុតនៃខ្សែស្រឡាយ G-STEEL ខណៈពេលដែលនៅតែអាចផ្ទុកសមត្ថភាព Bluetooth® និងប្រព័ន្ធសាកថ្ម Tough Solar។ នាឡិកាធ្វើពីលោហៈនេះផ្តល់នូវភាពទាន់សម័យដែលស័ក្តិសម និងងាយស្រួលតម្រូវតាមសម្លៀកបំពាក់របស់អ្នក មិនថាសម្រាប់ការងារ ឬការកម្សាន្តនោះទេ។

ការផលិតកងមុខពីរផ្នែកបង្ហាញពីសោភ័ណភាពរចនាសម្ព័ន្ធដ៏ប្រណិត
ផ្នែកខាងក្រៅដ៏រឹងមាំរួមបញ្ចូលគ្នានូវកងមុខខាងលើរាងសំប៉ែត និងវីសខាងមុខ។ ការផលិតកងមុខពីរផ្នែកអាចធ្វើទៅបាននូវគ្រឿងបង្គុំដ៏ស្មុគស្មាញដែលត្រូវការសម្រាប់ភាពស្រស់ស្អាតនៃរចនាសម្ព័ន្ធនៅក្នុងលោហៈ និងអាចឱ្យផ្នែកផ្សេងគ្នានៃកងមុខនីមួយៗមានផ្ទៃផ្ទាល់ខ្លួនរបស់វា។ បច្ចេកទេសប៉ូលា រួមទាំងផ្ទៃរចនាម៉ត់ ការសំលៀង និងផ្ទៃកញ្ចក់ ត្រូវបានគេប្រើទៅលើផ្ទៃផ្សេងៗ ដើម្បីបញ្ចេញនូវវាយនភាពលោហធាតុដ៏ទំនើបឱ្យមើលទៅស្រស់ស្អាតពីគ្រប់គែម។

ការរចនាមុខវិមាត្រឱ្យមើលទៅរឹងមាំ និងអង់អាច
គ្រឿងភ្ជាប់នៅលើបាតនៃមុខនាឡិកាស្ថិតនៅខាងក្រោមគ្រឿងសម្គាល់ទ្រនិចធំ ទ្រនិចម៉ោង និងនាទី និងអេក្រង់ LCD ដែលមានរាងពិសេស។ ទម្រង់បីវិមាត្រនេះផ្តល់នូវរូបរាងបែបស៊ីជម្រៅ អំណាច និងភាពអង់អាចខ្លាំង។ មុខនាឡិកា GST-B600A ត្រូវបានចាក់ផ្ទៃពណ៌ស្វាយ ដោយបន្ថែមរចនាប័ទ្មពណ៌ទៅលើនាឡិកាដែលនាំមកនូវភាពទាន់សម័យពេញលេញដល់កដៃរបស់អ្នក។

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យជាមួយ Bluetooth® ជួយបង្កើនភាពត្រឹមត្រូវ និងភាពជឿជាក់

Super Illuminator (អំពូល LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
*រូបភាពបង្ហាញពី GST-B600D-1A។

មុខងារច្រើន ទាំងអស់ស្ថិតនៅចុងម្រាមដៃរបស់អ្នក
នាឡិកា CASIO
(កម្មវិធីទូរសព្ទឆ្លាតវៃ)
- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (បួនដងក្នុងមួយថ្ងៃ)
- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
- ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)
- ម៉ោង និងទីកន្លែង
(ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។ មានប្រយោជន៍ជាកំណត់ហេតុសកម្មភាព)។
- កម្មវិធីរំលឹក
(នាឡិកានេះនឹងរំលឹកអំពីព្រឹត្តិការណ៍ជិតមកដល់បានចំនួនរហូតដល់ប្រាំដែលអាចកំណត់បាននៅក្នុងកម្មវិធី។)
- មុខងារស្វែងរកទូរសព្ទ
លក្ខណៈបច្ចេកទេស(មុខងារនាឡិកា)
• រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិច
• ភាពធន់មិនងាយជ្រាបទឹក 20 បារ
• ដើរដោយថាមពលពន្លឺព្រះអាទិត្យ
• Smartphone Link
• មុខងារផ្លាស់ប្តូរទ្រនិច
• ម៉ោងពិភពលោក (38 ទីក្រុង)
• នាឡិកាកំណត់ពេល
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
• ពន្លឺ LED ពីរគ្រាប់ (Super Illuminator)
សញ្ញាពាក្យ និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយ Casio Computer Co., Ltd. គឺស្ថិតក្រោមអាជ្ញាបណ្ណ។