នាឡិកាដ៏ធន់រឹងមាំសម្រាប់អ្នកបើកយន្តហោះ។
រួមមានទាំងភាពត្រឹមត្រូវ និងគ្រប់មុខងារចាំបាច់សម្រាប់ជើងយន្តហោះ។
ងាយស្រួលប្រើប្រាស់
ជាមួយនឹងប្រតិបត្តិការងាយៗនៅលើកម្មវិធីទូរសព្ទឆ្លាតវៃ
មុខងារកំណត់ម៉ោងត្រឹមត្រូវ
ដោយប្រើ Bluetooth®
ការតម្រៀបជាជួរ

ម៉ោងរោទ៍រាប់ថយក្រោយ
ម៉ោងរោទ៍ចំនួនប្រាំ ម៉ោងរោទ៍នីមួយៗរួមមានការកំណត់ឆ្នាំ ខែ ថ្ងៃ និងម៉ោង និងបំពាក់ ដើម្បីបង្ហាញថ្ងៃ និងម៉ោងដែលនៅសេសសល់ជាលក្ខណៈឌីជីថល អាចជួយអាកាសយានិកគ្រប់គ្រងកាលវិភាគហោះហើររបស់ពួកគេក្នុងរយៈពេលជាច្រើនថ្ងៃ។ ទ្រនិចតូច និង LCD ចាប់ផ្តើមធ្វើចលនា 30 នាទី មុនពេលវេលានៃម៉ោងរោទ៍នីមួយៗដែលបានកំណត់។

អេក្រង់ Full-dot STN
LCD ទំហំ 7 x 33 dot ធំអាចបង្ហាញម៉ោងរោទ៍ឌីជីថលដែលមានគុណភាពខ្ពស់ និងច្បាស់ ព្រមទាំងមុខងារនាឡិកាកំណត់ពេល 1/1000 វិនាទី។

ប្រតិបត្តិការប្រើគ្រាំចុចប្រាំមួយ
បន្ថែមទៅលើប៊ូតុងចំហៀងទាំងប្រាំនៃប៊ូតុងខាងមុខក្នុងការគ្រប់គ្រងពន្លឺមុខនាឡិកា បង្កើតការកំណត់រចនាសម្ព័ន្ធគ្រាប់ចុចប្រាំមួយដើម្បី បង្កើនប្រតិបត្តិការពហុមុខងារ។

ខ្សែនាឡិកាដែលចាក់ពុម្ពពណ៌តាមស្រទាប់
ការចាក់ពុម្ពពីរពណ៌ត្រូវបានប្រើដើម្បីបង្ហាញពណ៌ផ្សេងគ្នានៅផ្នែកខាងមុខ និងខាងក្រោយនៃខ្សែនាឡិកា។

ការរចនាសម្រាប់អាកាសចរណ៍
ទ្រនិច និងគ្រឿងសម្គាល់អាចឱ្យអាកាសយានិកមើលឃើញច្បាស់។

Super Illuminator (ពន្លឺ LED ដែលមានពន្លឺខ្លាំងទ្វេដង)
អំពូល LED ដែលមានពន្លឺខ្លាំងមួយគូ បំភ្លឺមុខនាឡិកា និងអេក្រង់ LCD ដោយស្វ័យប្រវត្តិដោយគ្រាន់តែបង្វិលកដៃពេលនៅទីងងឹត។
ការប្រើប្រាស់


កម្មវិធីទូរសព្ទឆ្លាតវៃ
មុខងារសំខាន់ៗ
ប្រតិបត្តិការនៃមុខងារនាឡិកាផ្សេងៗមានភាពងាយស្រួល
- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ*
- ម៉ោងពិភពលោកជាង 300 ទីក្រុង*
- ការកំណត់ម៉ោងរោទ៍រាប់ថយក្រោយ
- មុខងារកំណត់ហេតុហោះហើរ
- មុខងារស្វែងរកទូរសព្ទ
* ការធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទៃក្នុងយោងតាមល្វែងម៉ោង/ ព័ត៌មានអំពីម៉ោងសន្សំពន្លឺថ្ងៃចុងក្រោយបង្អស់

* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែង
ដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។
ម៉ូដែលទូរសព្ទដែលគាំទ្រ (គិតត្រឹមខែសីហា ឆ្នាំ 2018)
iOS៖ iOS 10 ឬជំនាន់ក្រោយ
Android៖ Android 6.0 ឬជំនាន់ក្រោយ
* ទូរសព្ទឆ្លាតវៃដែលបានដំឡើង Bluetooth តែប៉ុណ្ណោះ។
* ពាក្យសញ្ញា និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវស្ថិតក្រោមអាជ្ញាបណ្ណ។
* Apple, និមិត្តសញ្ញា Apple និង iPhone គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* IOS គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
* Google Play និងGoogle Play logo គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google LLC.
* ឈ្មោះក្រុមហ៊ុន និងផលិតផលផ្សេងទៀតទាំងអស់គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ម្ចាស់រៀងៗខ្លួន។