ស្រឡាយនាឡិកា G-SHOCK ដ៏ល្បី, នាឡិកា MR-G
នាឡិកា MR-G ត្រូវបានជំរុញតាមរយៈស្មារតីដ៏មោទនភាពនៃការប្ដេជ្ញាចិត្តរក្សារចនាបថច្នៃប្រឌិតដើម។ ស្មារតីនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់អនាគត MR-G — ជាការធានាបាននូវការវិវត្តជាបន្តបន្ទាប់នៅគ្រប់ទិដ្ឋភាពទាំងអស់ ចាប់ពីគ្រោងរហូតដល់មុខងារ វត្ថុធាតុ ពណ៌ និងផ្ទៃរចនា។ គ្រប់ជំហាននៃដំណើរការនេះ នាឡិកា MR-G នឹងរួមបញ្ចូលទស្សនវិជ្ជា និងបច្ចេកទេសច្នៃប្រឌិតនៃសិល្បៈសិប្បកម្មដែលមានឬសគល់យ៉ាងជ្រៅនៅក្នុងប្រទេសជប៉ុន។ សូមស្វាគមន៍មកកាន់ភាពរុងរឿង និងសោភណភាពរបស់នាឡិកាធន់នឹងការប៉ះទង្គិចដែលស្រោបលោហៈពេញដែលត្រូវបានផលិតតាមស្មារតីនេះ។ សូមស្វាគមន៍មកកាន់ភាពថ្លៃថ្នូររបស់នាឡិកា MR-G។