ដោយរួមបញ្ចូលបច្ចេកវិទ្យាដ៏ទំនើបៗជាមួយនឹងជំនាញផលិតដ៏លេចធ្លោរបស់រោងចក្រ Yamagata Casio
ជាងដែលផលិតនាឡិកា MR-G ប្ដេជ្ញាចិត្តយ៉ាងជឿជាក់ក្នុងការកែលម្អបច្ចេកទេសដើមរបស់ពួកគាត់។ ជាលទ្ធផល ពួកគាត់បន្តរកឃើញរបស់ថ្មីៗនៅក្នុងវិស័យផលិតនាឡិកា។ ក្នុងចំណោមនាឡិកា G-SHOCK ជាទីស្រឡាញ់ដ៏ច្រើនដែលមានភាពពេញនិយមបានយូរ នាឡិកាដៃ MR-G មានឈ្មោះល្បីបំផុតចំពោះការរួមបញ្ចូលបច្ចេកទេសជាងពិសេសៗដ៏ល្បីល្បាញរបស់ខ្លួន ចាប់ពីជំនាញសិប្បកម្មប្រពៃណីរហូតដល់បច្ចេកវិទ្យាដ៏ទំនើប។
ការស្វែងរកភាពរឹងមាំ និងភាពស្រស់ស្អាតដ៏ប្រសើរបំផុត
ដោយបំពាក់ជាមួយភាពជាប់ធន់ខ្លាំង នាឡិកា MR-G នីមួយៗ និងទាំងអស់ពោរពេញទៅដោយបច្ចេកទេសដ៏ទំនើប និងជំនាញរបស់អ្នកបច្ចេកទេសនាឡិកដ៏ជំនាញ អ្នករចនា និងវិស្វករដែលបានចូលរួមក្នុងការផលិត។