Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

ភាពស្រស់ស្អាតអង់អាចនៃការប៉ូលាដោយម៉ាស៊ីន Sallaz

ភាពស្រស់ស្អាតដ៏អង់អាចនៃការប៉ូលាដោយម៉ាស៊ីន Sallaz

ភាពប៉ិនប្រសប់ដ៏មានជំនាញផ្ដល់នូវភាពរឹងមាំ និងភាពស្រស់ស្អាតរបស់នាឡិកា MR-G

យើងនាំយកភាពរឹងមាំ និងភាពស្រស់ស្អាតរបស់នាឡិកា MR-G ដល់កម្រិតមួយទៀត​ដោយមិនធ្វើការកែ​សម្រួលនៅក្នុងដំណើរបញ្ចប់សម្រេចនោះទេ។ តាមធម្មតា យើងប្ដេជ្ញា​រក្សាភាពប៉ិនប្រសប់តាមរយៈបំណងចង់ឱ្យមានការរួមបញ្ចូលដំណើរការប៉ូលាដោយម៉ាស៊ីន Sallaz។

ប្រើប្រាស់ការរចនា MRG-B2000។ បច្ចេកទេស Sallaz អាចធ្វើឱ្យសម្រេចបាននូវដំណើរការ​ប៉ូលាប្រអប់នាឡិកាខុសប្លែកពីគេរបស់នាឡិកា — ដោយមានផ្ទៃច្រើនជាងប្រអប់នាឡិកាធម្មតាដែលប្រសព្វគ្នានឹង​បន្ទាត់ឆ្មារៗ — ទៅជាផ្ទៃរលោងគ្មានស្នាមរមួលជាមួយនឹងគែមច្បាស់លាស់​ ដើម្បីទទួលបានទម្រង់រចនាទាន់សម័យនិង​មុត។ ការប្រើប្រាស់សមាសធាតុតិចតួចមិនអាចផលិតជានាឡិកា MR-G បានទេ។ សង្ឃឹមថាស្រឡាយនាឡិកា MR-G មានការរចនាដ៏គួរឱ្យទាក់ទាញដែលកើតចេញពីភាពស្រស់ស្អាតរបស់ទម្រង់ និងតំណាងឱ្យសោភណភាពបែបជប៉ុនខុសប្លែកពីគេ។ នេះគឺជាលក្ខណៈសំខាន់របស់ម៉ាកនេះ ហើយម៉ូដែលសព្វថ្ងៃនេះកាន់តែបង្ហាញវាប្រសើរជាង​ពេលមុនៗ។

ជាងសិប្បកម្មជំនាញរបស់យើងនាំយកទស្សនវិជ្ជាសិប្បកម្មជនជាតិជប៉ុនទៅកន្លែងធ្វើការជារៀងរាល់ថ្ងៃ ដោយបង្កើតភាពរឹងមាំ និងភាពស្រស់ស្អាតរបស់នាឡិកា MR-G។ ដំណើរការប៉ូលាដោយម៉ាស៊ីន Sallaz ត្រូវការជំនាញល្អឥតខ្ចៅកម្រិតខ្ពស់ដែលត្រូវប្រើបទពិសោធច្រើនឆ្នាំដើម្បីទទួលបាន ហើយចំណែកនីមួយៗត្រូវបានអ្នកផលិតមួយក្នុងចំណោមអ្នកជំនាញសិប្បកម្ម​ទាំងនេះប៉ូលាដោយដៃ។

ការប៉ូលាដោយម៉ាស៊ីន Sallaz រចនាផ្ទៃសម្រាប់ផ្ទៃរលោងគ្មានស្នាមរមួលដ៏ស្រស់ស្អាត

ដំណើរការប៉ូលាដោយម៉ាស៊ីន Sallaz បង្កើតបានជាផ្ទៃរលោងគ្មានស្នាមរមួលគួរឱ្យទាក់ទាញ។ ប្រអប់នាឡិកាត្រូវបានសង្កត់ពុម្ពដោយថាសបង្វិលដោយមានការដុះខាត់ឱ្យរលោង​ ដោយប៉ូលានិងរៀបចំផ្ទៃសម្រាប់ជំហានបន្ទាប់។

ដោយចាប់ផ្ដើមជាមួយនឹងដុំលោហៈ ដំបូងប្រអប់នាឡិកាត្រូវបានលត់ រួចកាត់ចេញ ហើយបន្ទាប់មកត្រូវប៉ូលា និងខាត់ឱ្យរលោង​ដើម្បីរៀបចំផ្ទៃសម្រាប់ផ្ទៃរចនាចុងក្រោយ។  ការខាត់ផ្ដល់នូវផ្ទៃម៉ត់រលោង ប៉ុន្តែជាទូទៅដំណើរការនេះធ្វើឱ្យគែមលោហៈមានរាងកោង។ តាមរយៈការប្រើប្រាស់បច្ចេកទេស​ប៉ូលាដោយម៉ាស៊ីន Sallaz ដើម្បីបង្កើតផ្ទៃរលោងគ្មានស្នាមរមួល យើងកាត់បន្ថយរយៈពេលខាត់ដែលត្រូវការ មានន័យថា គែមដែលប្រសព្វនឹងសមាសធាតុមានលក្ខណៈល្អ និងពិសេស មិនមែនកោងទេ។ សម្រាប់ទម្រង់រចនាច្បាស់លាស់របស់នាឡិកា MR-G ការរៀបចំផ្ទៃដោយប្រើបច្ចេកទេស​ប៉ូលាដោយម៉ាស៊ីន Sallaz គឺជាជំហានដែលមិនអាចរំលងបាន។

វាស្ថិតនៅខាងគែមដែលសមាសធាតុប្រអប់នាឡិកាប្រសព្វដែល​កម្រិតជំនាញរបស់ជាង Sallaz ត្រូវបានបង្ហាញយ៉ាងច្បាស់បំផុត។ ជាងសិប្បកម្ម​ដ៏ជំនាញដែលធ្វើការលើនាឡិកា MR-G របស់យើងមានភាពផ្ចិតផ្ចង់លើបច្ចេកទេស Sallaz របស់គាត់ ដោយប្រុងប្រយ័ត្នមិនពត់រូបរាងប្រអប់នាឡិកា ឬធ្វើឱ្យខូចតុល្យភាពបញ្ឈរ ឬផ្ដេករបស់នាឡិកាឡើយ។ ធ្វើការដោយប្រើភ្នែក និងអារម្មណ៍ ពួកគាត់ពឹងផ្អែកតែទៅលើសម្ពាធដែលប្រើប្រាស់ដើម្បីសង្កត់ពុម្ពប្រអប់នាឡិកដោយម៉ាស៊ីនប៉ូលា និងល្បឿនដែលពួកគាត់ធ្វើចលនាដៃរបស់គាត់ ដើម្បីសម្រេចឱ្យបានការប៉ូលាដ៏ល្អឥតខ្ចោះ។ មានតែជាងសិប្បកម្ម​ដែលបានចំណាយពេលរាប់ឆ្នាំ និងកិច្ចខិតខំប្រឹងប្រែងសិក្សាបច្ចេកទេសប៉ូលានេះប៉ុណ្ណោះទើបមានសមត្ថភាពបង្កើត​ផ្ទៃរចនាដ៏ស្រស់ស្អាតដែលស័ក្ដិសមសម្រាប់នាឡិកា MR-G។

ចំណេះដឹងរបស់ជាងបង្ហាញតាមរយៈបច្ចេកទេស​ប៉ូលា

ពាក្យបច្ចេកទេស​ប៉ូលាដោយម៉ាស៊ីន Sallaz មានប្រភពមកពីពាក្យ SALLAZ ជាក្រុមហ៊ុនស្វីសដែលផលិតឧបករណ៍ម៉ាស៊ីន រួមទាំងម៉ាស៊ីនប៉ូលាដែលប្រើប្រាស់សម្រាប់ដំណើរការនេះជាងកន្លះសតវត្សរ៍មុន។  ដោយសារម៉ាស៊ីនដើមលែងមានទៀតហើយ យើងប្រើប្រាស់ម៉ាស៊ីនប៉ូលា និងក្រដាសខាត់របស់យើងផ្ទាល់ ដែលត្រូវបានបង្កើតដោយផ្អែកលើចំណេះដឹង និងបទពិសោធនៃជាង Sallaz របស់យើងដែលមានបច្ចេកទេសប៉ូលាដ៏ពិសេសនេះ។

គំរូផ្ទៃម៉ដ្ឋហាប់ស្មើសម្រាប់ផ្ទៃរចនារលោងដ៏ស្រស់ស្អាត

ដែកឆាបដែលបង្កើតជាផ្ទៃរចនាម៉ដ្ឋយ៉ាងល្អត្រូវបានបង្កើតតាមរយៈការសង្កត់ពុម្ពប្រអប់នាឡិកាទៅនឹងសន្លឹកក្រដាសខាត់បង្វិល។ តាមរយៈការប្រើបច្ចេកទេស​ប៉ូលាដោយម៉ាស៊ីន Sallaz ជាងប្រើប្រាស់ដែកឆាបស្មើសាច់យ៉ាងប្រុងប្រ័ត្ន ដោយប្រើ​ភ្នែក និងអារម្មណ៍ដែលបានវិវត្តតាមរយៈបទពិសោធជាច្រើនឆ្នាំ។ ប្រសិនបើបរិមាណកម្លាំងលើចុងម្រាមដៃ និងល្បឿនដែលប្រអប់នាឡិកាត្រូវបានសង្កត់ មិនត្រូវបានរក្សាឱ្យស្មើគ្នាទេ នោះដែកឆាបនឹងមានជម្រៅជ្រៅនៅផ្នែកខ្លះនៃប្រអប់នាឡិកាជាងផ្នែកផ្សេងទៀត ហើយគែមប្រអប់នាឡិកានឹងមិនស៊ីគ្នាបានល្អទេ។ គោលបំណងរបស់អ្នករចនា និងជំនាញរបស់ជាងរួមបញ្ចូលគ្នា ដើម្បីបង្កើតជាភាពស្រស់ស្អាតដ៏ថ្លៃថ្នូរនៃនាឡិកា MR-G។

ការដាក់បញ្ចូល​ដុំលោហៈក្នុង​ប្រអប់នាឡិកា MR-G

ប្រអប់នាឡិកាត្រូវបានបង្កើតតាមរយៈការលត់ រួចកាត់ចេញ។ សម្រាប់នាឡិកា MR-G ប្រអប់នាឡិកាត្រូវបានកាត់ចេញមុនពេលប៉ូលាដោយប្រើប្រាស់ឧបករណ៍ម៉ាស៊ីនដែលបំពាក់ដោយម៉ាស៊ីនគ្រប់គ្រងលេខដោយកុំព្យូទ័រ (CNC) ដែលអាចឱ្យផ្ទៃខាងក្រៅ និងខាងក្នុងរបស់ប្រអប់នាឡិកាត្រូវបានកាត់ចេញ និងកំណត់ 0.01mm បន្ថែម រួច 0.01mm ទៀតត្រូវបានឈូសចេញពីប្រអប់នាឡិកាដែលមានរាង។ បន្ទាប់មកដំណើរប៉ូលាសចាប់ផ្ដើមដំណើរការ ដោយផ្ទៃនីមួយៗត្រូវបានប៉ូលាយ៉ាងផ្ចិតផ្ចង់ មុនពេលទទួលបានប្រអប់នាឡិកា MR-G។

Select a location