Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

ដំណើរស្វែងរកភាពរឹងមាំ
ដំណើរស្វែងរកភាពរឹងមាំ

ការផ្ដល់ភាពរឹងមាំដ៏ប្រសើរបំផុតជាមួយនឹងការយល់ដឹងអំពីសោភណភាពពិសេសបែបជប៉ុន និងជំនឿឥតងាករេ

MR-G ដែលជាស្រឡាយល្បីរបស់នាឡិកា G-SHOCK គឺជានាឡិកាមានដើមកំណើតពី DNA នៃនាឡិកា G-SHOCK ដំបូងបង្អស់ពិតៗ។ អ្នកអាចពឹងផ្អែកលើនាឡិកា MR-G ក្នុងការ​វិវត្តឥតព្រំដែនសម្រាប់ដំណើរ​ស្វែងរកភាពរឹងមាំ ភាពស្រស់ស្អាត ភាពមានប្រយោជន៍​ដ៏ប្រសើរបំផុត ដោយធ្វើការស្វែងរកឱ្យអស់ពីសមត្ថភាព និងហួសសមត្ថភាពម្ដងហើយម្ដងទៀត។ ស្មារតី​ប្ដេជ្ញាចិត្តលើនាឡិកា MR-G កើតចេញពីក្ដីប្រាថ្នាដែលមិនចេះអន់ថយ ក្នុងការផ្ដល់មុខងារ និងប្រតិបត្តិការដែលជ្រួតជ្រាបដោយការយល់ដឹងអំពីសោភណភាពពិសេសបែបជប៉ុន។

ក្នុងស្រឡាយនាឡិកា MR-G អ្នកនៅតែអាចទទួលអារម្មណ៍ដឹងអំពីគុណភាព និងចរិកលក្ខណៈនៅក្នុងប្រពៃណីផលិតអាវក្រោះពិសេសរបស់ប្រទេសជប៉ុន ដែលបានហ្វឹកហាត់ និងកែលម្អរាប់ពាន់ឆ្នាំមកហើយ។ មួក និងអាវក្រោះដែលមេបញ្ជាការសាមូរ៉ៃពាក់ត្រូវបានរចនាឡើង ដើម្បីផ្ដល់ការការពារដ៏អស្ចារ្យបំផុត។ វាត្រូវបានបង្កើតឡើងដើម្បីផ្ដល់ភាពអង់អាចដល់អ្នកចម្បាំងក្នុងការរុលទៅមុខដោយមានសេចក្ដីក្លាហាន និងភាពរឹងមាំដ៏អស្ចារ្យបំផុត។ ជាងធ្វើអាវក្រោះពីមុនបានប្រើបច្ចេកទេសជាច្រើន ដើម្បីផ្ដល់នូវភាពរឹងមាំ និងភាពធន់ ប៉ុន្តែនៅតែផ្ដល់​ភាពងាយស្រួលក្នុងការធ្វើចលនា និងបង្កើតជាទម្រង់សម្រស់បែបប្រណិតដ៏រឹងមាំ។

នាឡិកា MR-G ត្រូវបានបង្កើតឡើងដោយមានជំនឿថា ភាពរឹងមាំបំផុតដែលបានកែលម្អទាំងស្រុងមានសក្ដានុពលសម្រាប់ភាពរឹងមាំបន្ថែម និងភាពស្រស់ស្អាតដ៏ប្រសើរបំផុត។ ដោយទទួលយកជំនឿពីអ្នកត្រួសត្រាយផលិតដែលមានពីមុន យើងប្រើប្រាស់បច្ចេកវិទ្យាទំនើបឈានមុខគេជាច្រើនរបស់យើង ដើម្បីផ្ដល់ភាពធន់នឹងការប៉ះទង្គិចកាន់តែទំនើប — ដែលជាសញ្ញាសម្គាល់ដ៏សំខាន់នៃភាពរឹងមាំរបស់នាឡិកា។ ដោយរួមបញ្ចូលភាពរឹងមាំ និងភាពស្រស់ស្អាតនៃមុខងារ យើងប្រើប្រាស់រចនាសម្ព័ន្ធពិសេសចំនួនពីរនៅលើនាឡិកា MR-G ដើម្បីផ្ដល់នូវភាពរឹងមាំដ៏ប្រសើរបំផុត។

រចនាសម្ព័ន្ធពហុការពារ៖ ការរួមបញ្ចូលភាពធន់នឹងការប៉ះទង្គិច និងភាពស្រស់ស្អាតដ៏ស្មុគស្មាញក្នុងកម្រិតខ្ពស់អាចធ្វើទៅបានតាមរយៈគ្រោងលក្ខណៈហាយប្រ៊ីដ

រចនាសម្ព័ន្ធពហុការពារគឺជាគ្រោងពិសេសដែលត្រូវបានរចនាឡើង ដើម្បីទទួលបានការរួមបញ្ចូលភាពធន់នឹងការប៉ះទង្គិច និងភាពស្រស់ស្អាតក្នុងកម្រិតខ្ពស់ដែលតំណាងឱ្យស្រឡាយនាឡិកា MR-G។ កងមុខ និងប្រអប់នាឡិកាត្រូវបានបង្កើតចេញពីផ្នែកជាច្រើនជំនួសឱ្យចំណែកតែមួយ ហើយគ្រឿងទ្រនាប់តាន់ជាងមុនត្រូវបានស៊កបញ្ចូលនៅចន្លោះគ្រឿងបន្លាស់ ដើម្បីបង្កើតជារចនាសម្ព័ន្ធហាយប្រ៊ីដធន់នឹងការប៉ះទង្គិចកម្រិតខ្ពស់។

ប្រអប់​នាឡិកាពហុសមាសធាតុបង្គុំ​ធាតុផ្សំនៃរ៉េស្ស័រ​បួនជ្រុងដែលរួមបញ្ចូលគ្នានូវរបាររាងអក្សរ T និងរ៉េស្ស័ររាបស្មើក៏ដូចជាទ្រនាប់ផងដែរ។ គ្រោងរឹងមាំនេះទប់កម្លាំងប៉ះទង្គិចពីខាងក្រៅមិនត្រឹមតែពីចំណុចមួយនោះទេ ប៉ុន្តែនៅគ្រប់ទិសដៅទាំងអស់ — ផ្នែកមុខ ផ្នែកចំហៀង ផ្នែកខាងលើ ឬផ្នែកខាងក្រោម — ដោយបន្ថែមនូវរចនាសម្ព័ន្ធទប់ការប៉ះទង្គិចបន្ថែមពីលើប្រអប់នាឡិកាផ្នែកខាងក្នុង។

មុខងារគួរឱ្យកត់សម្គាល់របស់រចនាសម្ព័ន្ធពហុការពារ គឺរបៀបដែលវាអាចឱ្យមានការដាក់ប្រើការប៉ូលាដោយម៉ាស៊ីន Sallaz ចំពោះសមាសធាតុនីមួយៗ ដើម្បីបង្កើតជាផ្ទៃលោងគ្មានស្នាមរមួលគួរឱ្យទាក់ទាញ។ គ្រោងពហុសមាសធាតុនៃគ្រឿងខាងក្រៅធ្វើឱ្យផ្នែកនីមួយៗបញ្ចប់ទៅដោយ​​មានភាពងាយស្រួល រួមទាំងចង្អូរ ផ្ទៃផត និងគែមបញ្ឆិត ដែលមិនងាយធ្វើបានទេ ប្រសិនបើវាជាចំណែកតែមួយ។ គ្រឿងបន្លាស់ត្រូវបានផ្គុំដោយដៃយ៉ាងប្រុងប្រយ័ត្ន បន្ទាប់ពីការចាក់ផ្ទៃរចនាដ៏ស្មុគស្មាញដែលបានប៉ូលា។ ផ្ទៃរចនាត្រូវបានរៀបចំឡើងទាំងស្រុងដោយសិប្បករ​ដែលប្រើជំនាញរបស់គាត់ក្នុងការបង្កើតកេរ្តិ៍ឈ្មោះដែលមានគុណភាព និងភាពខុសគ្នាបែបថ្លៃថ្នូរដែលស័ក្ដិសមនឹងស្រឡាយនាឡិកា MR-G — សមិទ្ធផលដ៏ប្រសើរបំផុតនៃនាឡិកា G-SHOCK។

រចនាសម្ព័ន្ធ​ការពារស្រោប​ដោយដែកដើម្បីឱ្យធន់នឹងការប៉ះទង្គិចប្រសើរជាងមុន មានភាពជាប់ធន់ និងប្រើប្រាស់ងាយស្រួល

រចនាសម្ព័ន្ធ​ការពារស្រោប​ដោយដែកដែលប្រើនៅក្នុងនាឡិកាអាណាឡុករបស់យើងរំលេចនូវការរួមបញ្ចូលគ្នារវាងក្បាលរុយ និងប៊ូតុង រួមជាមួយនឹងផ្នែកការពារដែលការពារវា។ គ្រោងប្លែកពីគេនេះអាចឱ្យយើងផ្ដល់ជូនការរចនាដែលមានការការពារតិចជាងមុន ខណៈផ្ដល់នូវការរួមបញ្ចូលគ្នាកាន់តែប្រសើររវាងភាពធន់នឹងការប៉ះទង្គិច ភាពជាប់ធន់ និងភាពងាយស្រួលប្រើប្រាស់បន្ថែមទៀត។

លក្ខណៈពិសេសចម្បងមួយគឺរចនាសម្ព័ន្ធក្បាលរុយដែលធន់នឹងការប៉ះទង្គិច ដែលភ្ជាប់ដងក្បាលរុយជាមួយនឹងគម្របក្បាលរុយ និងគ្រឿង​ទ្រនាប់ ដើម្បីធ្វើឱ្យក្បាលរុយនេះក្លាយជាសមាសធាតុការពារ។ ដោយប្រើប្រាស់គ្រឿងទ្រនាប់រាងជារន្ធដែលបំបែកវ៉ិចទ័រនៃកម្លាំងដើម្បីទប់ការប៉ះទង្គិចទៅនឹងសមាសធាតុក្បាលរុយ គ្រោង​ដ៏រឹងមាំនេះការពាររចនាសម្ព័ន្ធខាងក្រៅពីការប៉ះទង្គិច ដោយធានាមិនឱ្យមានការប៉ះទង្គិចទៅដល់ដងក្បាលរុយ។ ការប្រើគំនិតរចនាថ្មីដែលមានការការពារតិចជាងនេះមានលក្ខណៈប្រសើរជាងគោលគំនិតរចនាសម្ព័ន្ធនៃ G-SHOCK ពីមុន ដែលបែបនេះធ្វើឱ្យក្បាលរុយកាន់តែងាយស្រួលប្រើប្រាស់។

លក្ខណៈពិសេសសំខាន់មួយទៀតគឺរចនាសម្ព័ន្ធការពារប៊ូតុងដែលធន់នឹងការប៉ះទង្គិច ដែលជួយការពារម៉ូឌុលពីការប៉ះទង្គិចដោយស្រោបប៊ូតុងជាមួយនឹងគម្របការពារ។ ឥឡូវនេះ ទាំងក្បាលរុយ និងប៊ូតុងក៏បន្ថែមការការពារផងដែរ រចនាសម្ព័ន្ធការពារស្រោបដោយដែកជំរុញភាពរឹងមាំរបស់ MR-G ដល់កម្រិតកំពូល ដូចដែលអ្នករំពឹងទុកពីស្រឡាយល្បីរបស់នាឡិកា G-SHOCK។

ដំណើរការពង្រឹងភាពរឹងមាំជាពីរដំណាក់កាល បានផ្តល់ភាពរឹងមាំនិងភាពប្រើប្រាស់បានយូរការពារពីស្នាមឆ្កូត ដើម្បីរក្សាភាពដើមដ៏ស្រស់ស្អាតរបស់នាឡិកាមួយៗ។

នៅពេលប្រើប្រាស់ទីតានីញ៉ូមសុទ្ធសម្រាប់សំបក ស៊ុម ឬខ្សែនៃនាឡិកា MR-G ដំណើរការបង្កើនភាពរឹងមាំជាពីរដំណាក់កាលត្រូវបានបន្ថែមទៅលើផ្នែកនីមួយៗ។ ទីតានីញ៉ូមសុទ្ធមានទម្ងន់ស្រាលជាងដែកអ៊ីណុក ហើយធន់ នឹងច្រែះ ដែលផ្ដល់ភាពធន់នឹងច្រែះយ៉ាងល្អប្រសើ។ ទោះបីជាមានភាពទន់ជាងបន្តិចក៏ដោយ យ៉ាងណាមិញ Casio បានប្រើដំណើរការស្រោបបង្កើនភាពរឹងមាំជាពីរដំណាក់កាលដ៏ពិសេសមួយនេះ ដើម្បីការពារពីស្នាមឆ្កូត។

ដូចដែលឈ្មោះបានបញ្ជាក់ ដំណើរការស្រោបនេះមានការរួមបញ្ចូលគ្នារវាងដំណើរការពង្រឹងភាពពីរប្រភេទផ្សេងគ្នា។ ដំណើរដំបូងគឺការពង្រឹងស្រទាប់ដែលជ្រៅ ក្នុងនោះមានដំណើរការកម្តៅលើទីតានីញ៉ូមសុទ្ធ ដើម្បីបង្កើតស្រទាប់ខាងក្រៅ​រឹងនៅលើវត្ថុធាតុផ្ទាល់។ ផ្ទុយទៅវិញ ក្រៅពីការស្រោបស្រទាប់នៅលើផ្ទៃទីតានីញ៉ូម ដំណើរការនេះពិតជាពង្រឹងភាពរឹងលើ​វត្ថុធាតុនោះផ្ទាល់តែម្ដង ដែលអាចរឹងបានចំនួនបួនទៅប្រាំដងជាងទីតានីញ៉ូមសុទ្ធដើម។ ដំណើរការនេះធានាថា នាឡិកាដៃនេះមិនត្រឹមតែអាចទ្រាំទ្រនឹងស្នាមឆ្កូតតូចៗប៉ុណ្ណោះទេ ប៉ុន្តែក៏ធន់នឹងការប៉ះទង្គិចខ្លាំងផងដែរ។

ដំណើរការទីពីរមានការប្រើប្រាស់កាបូនដែលមានកម្រាស់ដូចពេជ្រ (DLC) ស្រោបលើផ្ទៃទីតានីញ៉ូមសុទ្ធដែលត្រូវបានពង្រឹងភាពរឹងលើស្រទាប់ដែលជ្រៅស្រាប់ហើយ។ ស្រទាប់នេះ ដែលមានកម្រិតរឹងរហូតដល់ចំណាត់ថ្នាក់ទីពីរ បន្ទាប់ពីពេជ្រ អាចផ្តល់នូវការពាររឹងខ្លាំង និងការពារពីស្នាមឆ្កូត និងសំណឹកទៅលើផ្ទៃវត្ថុធាតុ។ ការប្រើដំណើរការស្រោបនេះទៅលើវត្ថុធាតុគឺធានាថាវត្ថុធាតុមានភាពភាពរឹងមាំ និងជាប់ធន់យូរបន្ថែម។

នាឡិកា MR-G ផ្តល់នូវភាពរឹងកម្រិតខ្ពស់ និងការពារស្នាមឆ្កូត ដោយសារតែដំណើរការពង្រឹងភាពរឹងមាំជាពីរដំណាក់នេះ ដែលការពារស្នាមឆ្កូត និងរក្សាភាពស្រស់ស្អាតដើមរបស់នាឡិកា។

Select a location