Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

ការយកលំនាំ ការកែលម្អ និងការថែរក្សាកេរដំណែលនៃភាពឥតខ្ចោះ
ការយកលំនាំ ការកែលម្អ  និងការថែរក្សាកេរដំណែលនៃភាពឥតខ្ចោះ
Yamagata Casio

ភាពប៉ិនប្រសប់ខាងហត្ថកម្មដ៏លេចធ្លោត្រូវបានរួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបនៅ “រោងចក្រមេ” របស់ G-SHOCK

ព័ទ្ធជុំវិញដោយជួរភ្នំ រួមមានភ្នំ Zao និងភ្នំ Kamuro តំបន់ Yamagata របស់ប្រទេសជប៉ុនគឺជាប្រភពដើមរបស់ទន្លេ Mogami ដែលជាទន្លេមួយក្នុងចំណោមទន្លេដែលមានទឹកហូរលឿនជាងគេទាំងបីនៅក្នុងប្រទេសជប៉ុន។ មជ្ឈដ្ឋានធម្មជាតិដ៏សម្បូរបែបជាមួយនឹងខ្យល់ស្អាតបរិសុទ្ធ និងទឹកដ៏បរិសុទ្ធនេះ គឺជាប្រភពកំណើតរបស់ Yamagata Casio ដែលជា “រោងចក្រមេ” របស់នាឡិកា G-SHOCK។ នៅរោងចក្រផលិតនេះ យើងប្រកាន់ខ្ជាប់​ភាពស៊ីសង្វាក់គ្នាទាំងមូល ចាប់តាំងពីការផលិតគ្រឿងមានចលនារហូតដល់ការផ្គុំប្រអប់ មុខនាឡិកា ទ្រនិច គ្រឿងសម្គាល់ និងខ្សែនាឡិកា។ រោងចក្រនេះក៏ផលិតគ្រឿងបន្លាស់ដែលមានចលនា មុខនាឡិកា និងសមាសធាតុផ្សេងទៀតដោយប្រើប្រាស់បច្ចេកវិទ្យាចាក់ពុម្ពក្រោមពាណិជ្ជសញ្ញា​របស់ខ្លួន។

នៅទីនេះជាង និងវិស្វករជំនាញបន្តខិតខំប្រឹងប្រែង និងហ្វឹកហាត់ជំនាញផលិតរបស់ខ្លួន ដោយប្រើប្រាស់​ជំនាញ និងក្ដីប្រាថ្នាដែលបានបណ្ដុះ និងប្រកាន់ខ្ជាប់​ជាង 40 ឆ្នាំចាប់តាំងពីការដាក់លក់នាឡិកា G-SHOCK ដំបូងបង្អស់។ ពួកគាត់ប្រើប្រាស់ជំនាញផលិតផ្ទាល់ដៃ​របស់ខ្លួន និងបច្ចេកវិទ្យាដ៏ទំនើបបំផុតយ៉ាងអស់ពីចិត្តនៅគ្រប់ដំណាក់កាលទាំងអស់នៃដំណើរការផលិតនាឡិកា ចាប់តាំងពីការផលិតនិងការដំណើរការ រហូតដល់ការផ្គុំ និងការកែសម្រួល។

នាឡិកាដៃត្រូវតែរក្សាការកំណត់ម៉ោងឱ្យបានត្រឹមត្រូវ និងមិនរងឥទ្ធិពលពីធាតុខាងក្រៅដែលបង្កឡើងពីបាតុភូតធម្មជាតិដូចជា បម្រែបម្រួលសីតុណ្ហភាព និងរំញ័រនោះទេ។ អ្នកជំនាញដែលទទួលខុសត្រូវក្នុងការអភិវឌ្ឍ និងផលិតនាឡិកា MR-G បន្តបង្កើតនាឡិកា ខណៈពេលទាញយកប្រយោជន៍ច្រើនបំផុតពីបច្ចេកវិទ្យា និងជំនាញ ដើម្បីដោះស្រាយការគំរាមកំហែងពីខាងក្រៅដ៏ធំបំផុតចំនួនបី៖ ការប៉ះទង្គិច ទឹក និងម៉ាញ៉េទិក។

Yamagata Casio កំពុងនឹងផលិតពុម្ពតាំងពីឆ្នាំ 1985 មកម្ល៉េះ។ បន្ទាប់ពីខិតខំប្រឹងប្រែងធ្វើការកែលម្អបន្ថែមលើបច្ចេកវិទ្យាដំណើរការចាក់ពុម្ពរបស់ខ្លួន ដែលជះឥទ្ធិពលដោយផ្ទាល់លើការតភ្ជាប់សមាសធាតុ នៅឆ្នាំ 2000 រោងចក្របានទទួលជោគជ័យលើការអភិវឌ្ឍបច្ចេកវិទ្យាដំណើរការចាក់ពុម្ពតភ្ជាប់កម្រិតខ្ពស់។ ចាប់តាំងពីពេលនោះមក រោងចក្រ Yamagata Casio បានប្រើប្រាស់ពុម្ពដែលបានផលិតជាមួយនឹងកម្រិតតភ្ជាប់ខ្ពស់ក្នុងមាត្រដ្ឋានណាណូ (1/1,000 μm)។ បច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ទាំងស្រុងលើស្រឡាយល្បីរបស់នាឡិកា MR-G ចាប់ពីមុខនាឡិកា និងគ្រឿងសម្គាល់ដែលអាចស្រដៀងគ្នានឹងមុខរបស់នាឡិកា ដល់រ៉ូទ័រនៅ “ចំណុចកណ្ដាល” នៃចលនា និងរហូតដល់ភាពទាក់ទាញ ផ្ទៃកញ្ចក់គ្មានស្នាមរមួល ការចាក់ផ្ទៃល្អិត និងសណ្ឋានសមាសធាតុនៃភាពស្មុគស្មាញល្អិតម៉ដ្ឋខ្លាំង។

ការផលិតគ្រឿងស្ពឺតូចខ្លាំង

គ្រឿងមាន​ចលនានៅក្នុងនាឡិកាដៃអាណាឡុក MR-G ត្រូវបានដំណើរការដោយប្រព័ន្ធ Tough Solar របស់យើង ដែលប្រើប្រាស់សញ្ញាជីពចរទៅលើរបុមតាមរយៈឧបករណ៍លំយោលធ្វើពីរ៉ែក្វាត។ កម្លាំងម៉ាញ៉េទិកដែលបានបង្កើតត្រូវបានបំប្លែងទៅជាកម្លាំងបង្វិលសម្រាប់រ៉ូទ័រដោយគ្រឿងគ្មានចលនា ហើយកម្លាំងនេះត្រូវបានដាក់ទៅលើគ្រឿងស្ពឺ និងដៃ ដើម្បីបង្កើតជាចលនាទ្រនិច។ គ្រឿងមាន​ចលនានៅក្នុងនាឡិកាទ្រនិចច្រើន MR-G មានម៉ូទ័រដើរប្រភេទនេះរហូតដល់ប្រាំមួយ។ ម៉ូទ័ររបុមពីរដែលមានរបុមចំនួនពីរត្រូវប្រើ ដើម្បីបង្វិលទ្រនិចធំធ្ងន់ ហើយអាចធ្វើការបង្វិលទៅមុខ និងបញ្ច្រាសបានលឿន។

រ៉ូទ័រ ឬ “ចំណុចកណ្ដាល” នៃចលនាវាស់ក្នុងកម្រិត 1.1 mm។ ផលិតដោយប្រើ​ដំណើរការផលិតនៅរោងចក្រ Yamagata Casio ដែលបំពាក់ដោយបច្ចេកវិទ្យាដំណើរការតភ្ជាប់ប្រសើរបំផុត រ៉ូទ័រនេះមិនត្រឹមតែបញ្ចូនថាមពលបម្រុងយ៉ាងមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការកកិត ដោយជួយពន្យារអាយុកាលរបស់សមាសធាតុក្នុងពេលតែមួយផងដែរ។ នាឡិកា MR-G ត្រូវបានជំរុញដោយក្ដីប្រាថ្នាចង់បានភាពមានប្រយោជន៍ ភាពរឹងមាំ និងភាពស្រស់ស្អាតក្នុងកម្រិតខ្ពស់បំផុត ដោយប្រើប្រាស់លោហៈ និងវត្ថុធាតុធ្វើពីជ័រដែលមានភាពធន់ខ្ពស់ ដើម្បីឱ្យស័ក្ដិសមនឹងគោលបំណង។

*1 Tough Solar ដែលជាប្រព័ន្ធសាកថ្មប្រើថាមពលពន្លឺព្រះអាទិត្យដើមរបស់ Casio មិនត្រឹមតែបង្កើតថាមពលពីពន្លឺព្រះអាទិត្យប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបង្កើតថាមពលពីអំពូលក្នុងផ្ទះផងដែរ ដូចជា អំពូលម៉ែត្រជាដើម។


*2 គ្រឿងគ្មានចលនា រ៉ូទ័រ និងរបុម គឺជាសមាសធាតុនៃម៉ូទ័រដើរដែលធ្វើឱ្យទ្រនិចមានចលនា។

គ្រឿងមាន​ចលនាដែលបានផ្គុំយ៉ាងផ្ចិតផ្ចង់

គ្រឿងមាន​ចលនាទាំងអស់របស់នាឡិកា MR-G ត្រូវបានផលិតនៅរោងចក្រ Yamagata Casio។ គ្រឿងមានចលនាទាំងនេះត្រូវបានផ្គុំដោយវិស្វករជាមួយនឹងការផ្ដោតអារម្មណ៍យ៉ាងផ្ចិតផ្ចង់ ដើម្បីលម្អិតលើដំណាក់កាលនីមួយៗនៃដំណើរការ ចាប់ពីការរើសសមាសធាតុតភ្ជាប់រហូតដល់ការកែតម្រូវទីតាំងភ្ជាប់ដើម្បីធ្វើឱ្យគ្រឿងស្ពឺខាំចូលគ្នា រហូតដល់ការត្រួតពិនិត្យ។ គ្រឿងមាន​ចលនា MR-G ដែលបានដំឡើងក្នុងលក្ខណៈបែបនេះផ្ដល់នូវភាពធន់នឹងការប៉ះទង្គិចក្នុងកម្រិតខ្ពស់។ ដោយបំពាក់ជាមួយមុខងារកែតម្រូវស្វ័យប្រវត្តិ វាអាចឱ្យយើងធ្វើការបង្វិលទ្រនិចដោយសេរីនៅលើមុខនាឡិកា ដើម្បីរក្សាពេលវេលាជាក់លាក់ជាមួយនឹងការបង្វិលលឿន និងរលូន។

គ្រឿងមាន​ចលនាដែលបានផ្គុំយ៉ាងផ្ចិតផ្ចង់

គ្រឿងមាន​ចលនាទាំងអស់របស់នាឡិកា MR-G ត្រូវបានផលិតនៅរោងចក្រ Yamagata Casio។ គ្រឿងមានចលនាទាំងនេះត្រូវបានផ្គុំដោយវិស្វករជាមួយនឹងការផ្ដោតអារម្មណ៍យ៉ាងផ្ចិតផ្ចង់ ដើម្បីលម្អិតលើដំណាក់កាលនីមួយៗនៃដំណើរការ ចាប់ពីការរើសសមាសធាតុតភ្ជាប់រហូតដល់ការកែតម្រូវទីតាំងភ្ជាប់ដើម្បីធ្វើឱ្យគ្រឿងស្ពឺខាំចូលគ្នា រហូតដល់ការត្រួតពិនិត្យ។ គ្រឿងមាន​ចលនា MR-G ដែលបានដំឡើងក្នុងលក្ខណៈបែបនេះផ្ដល់នូវភាពធន់នឹងការប៉ះទង្គិចក្នុងកម្រិតខ្ពស់។ ដោយបំពាក់ជាមួយមុខងារកែតម្រូវស្វ័យប្រវត្តិ វាអាចឱ្យយើងធ្វើការបង្វិលទ្រនិចដោយសេរីនៅលើមុខនាឡិកា ដើម្បីរក្សាពេលវេលាជាក់លាក់ជាមួយនឹងការបង្វិលលឿន និងរលូន។

ភាពធន់មិនងាយជ្រាបទឹកដ៏អស្ចារ្យ៖ លទ្ធផលនៃការគ្រប់គ្រងដោយប្រុងប្រយ័ត្ន

ភាពធន់មិនងាយជ្រាបទឹកក្នុងកម្រិតដ៏អស្ចារ្យដែលផ្ដល់ដោយនាឡិកា MR-G គឺជាលទ្ធផលនៃបច្ចេកវិទ្យាដ៏ជំនាញដែលធ្វើឱ្យរោងចក្រ Yamagata Casio មានឈ្មោះល្បី។ នៅរោងចក្រពិសេសនេះ អ្នកជំនាញលើផ្នែកនីមួយៗប្រើប្រាស់ជំនាញ និងថាមពលរបស់ខ្លួននៅក្នុងដំណាក់កាលនីមួយៗនៃដំណើរការ ចាប់ពីការផលិតនិងដំណើរការ រហូតដល់ការផ្គុំនិងការកែតម្រូវ។ មជ្ឈដ្ឋានខាងក្នុងដែលពួកគាត់ធ្វើការត្រូវបានគ្រប់គ្រងយ៉ាងផ្ចិតផ្ចង់ផងដែរ ចាប់ពីកម្រិតភាពស្អាតនៃខ្យល់រហូតដល់សំណើម និងកត្ដាផ្សេងៗទៀត។

នៅចុងបញ្ចប់នៃដំណើរការផលិតនាឡិកាដ៏យូរនេះ គ្រប់នាឡិកា MR-G ទាំងអស់ត្រូវឆ្លងកាត់ការធ្វើតេស្តភាពធន់មិនងាយជ្រាបទឹកចំនួនពីរផ្សេងគ្នា គឺការធ្វើតេស្តដោយប្រើប្រាស់សម្ពាធខ្យល់ និងការធ្វើតេស្តមួយទៀតប្រើប្រាស់សម្ពាធទឹក។  អ្នកជំនាញនៅរោងចក្រ Yamagata Casio ធ្វើតេស្តនេះប្រកបដោយទំនុកចិត្តដ៏ខ្ពស់បំផុត ដោយមានជំនួយពីកំណត់ត្រានៃការគ្រប់គ្រងយ៉ាងផ្ចិតផ្ចង់របស់គាត់នៅគ្រប់ជំហាននៃដំណើរការ និងប្រវត្តិជាបន្តបន្ទាប់អំពីការប្ដេជ្ញាចិត្តចំពោះគុណភាពរបស់គាត់។

ភាពធន់មិនងាយជ្រាបទឹកក្នុងកម្រិតខ្ពស់ដែលផ្ដល់ដោយនាឡិកា MR-G គឺជាភាពប្រាកដនិយមរបស់វិធីសាស្ត្រដែលជាង និងវិស្វករនីមួយៗនៅរោងចក្រ Yamagata Casio អនុវត្តនៅគ្រប់ស្ថានភាពការងាររបស់ពួកគាត់។ ការបង្ហាញក្ដីប្រាថ្នាគ្មានដែនកំណត់សម្រាប់ភាពរឹងមាំ ភាពស្រស់ស្អាត និងភាពមានប្រយោជន៍ ស្រឡាយនាឡិកា MR-G បន្តវិវត្តដោយផ្ដល់មិនត្រឹមតែភាពធន់នឹងការប៉ះទង្គិចប៉ុណ្ណោះទេ — ភស្តុតាងបញ្ជាក់ពី​ភាពរឹងមាំ — ប៉ុន្តែក៏ផ្ដល់ភាពធន់មិនងាយជ្រាបទឹកផងដែរ។

ភាពជាក់លាក់នៃការផលិតដោយម៉ាស៊ីនដ៏ទំនើបដែលសម្រេចបានតាមរយៈការផលិតដោយម៉ាស៊ីនចាក់ពុម្ពច្បាស់លាស់​កម្រិតខ្ពស់ និងជាងដ៏មានជំនាញ

ភាពជាក់លាក់នៃការផលិតដោយម៉ាស៊ីនដ៏ទំនើបដែលសម្រេចបានតាមរយៈការផលិតដោយម៉ាស៊ីនចាក់ពុម្ពច្បាស់លាស់​កម្រិតខ្ពស់ និងជាងដ៏មានជំនាញ

Yamagata Casio ប្រើប្រាស់បច្ចេកវិទ្យាដំណើរការដែលមានភាពជាក់លាក់ខ្លាំងចំពោះពុម្ពដែលប្រើប្រាស់សម្រាប់គ្រឿងបន្លាស់នាឡិកា។ ខណៈដែលកម្រិតនៃការផលិតដោយម៉ាស៊ីនដែលត្រូវការសម្រាប់សមាសធាតុរបស់នាឡិកាគឺ 1/1000 mm នៅក្នុងការកាត់ពុម្ពសម្រាប់សមាសធាតុលោហៈដែលប្រើក្នុងការរចនាជាច្រើននៅលើនាឡិកា ការផលិតដោយម៉ាស៊ីនដែលមានភាពជាក់លាក់ខ្លាំងក្នុងកម្រិតណាណូ (1/1000 μm) ត្រូវបានតម្រូវសម្រាប់ដំណើរការកាត់។ នៅពេលដែលគ្រឿងបន្លាស់ត្រូវបានដំណើរការដោយយកចិត្តទុកដាក់លម្អិតយ៉ាងផ្ចិតផ្ចង់ វាត្រូវបានផ្គុំម្ដងមួយៗដោយជាងពុម្ពរបស់រោងចក្រ Yamagata Casio ដែលធ្វើការកែតម្រូវយ៉ាងល្អិតល្អន់ ដើម្បីបង្កើតបានជាមុខនាឡិកាដ៏ស្រស់ស្អាតដែលស័ក្ដិសមនឹងការរចនា “ផលិតនៅ Yamagata”។

ខ្សែផលិតកម្មលំដាប់ខ្ពស់

ការរួមបញ្ចូលជំនាញដែលបង្វឹក​យ៉ាងស្ទាត់ និងការយល់ដឹងអំពីវិស្វកម្មឌីជីថល

នាឡិកា MR-G ត្រូវបានផលិតនៅខ្សែផលិតកម្មលំដាប់ខ្ពស់ចុងក្រោយបំផុត (PPL) របស់រោងចក្រ Yamagata Casio។ អ្នកទទួលបន្ទុកខ្សែផលិតកម្មពិសេសនេះគឺជា “អ្នករចនាដែលទទួលបានមេដាយ” ដ៏មានជំនាញខ្ពស់ដែលត្រូវបានបញ្ជាក់ស្របតាមលក្ខខណ្ឌ​ដ៏តឹងរ៉ឹងដែលបានកំណត់ដោយ Casio។ បុគ្គលិកដ៏ឆ្នើមទាំងនេះដែលមានជំនាញបច្ចេកទេសខ្ពស់បំផុតប្រើប្រាស់នូវជំនាញដែលបានបង្វឹក​​យ៉ាងស្ទាត់ និងការយល់ដឹងរបស់ខ្លួន រួមជាមួយនឹងវិស្វកម្មតភ្ជាប់ឌីជីថល ដើម្បីផលិតសមាសធាតុនីមួយៗ។ ក្ដីប្រាថ្នាដ៏ខ្លាំងក្លា និងការយល់ចិត្តទុកដាក់លើផ្នែកលម្អិតនីមួយៗរបស់ពួគាត់ដែលជាផ្នែកដ៏មានតម្លៃរបស់ស្រឡាយល្បីនៃម៉ាក G-SHOCK ជំរុញដល់ការបង្កើតផលិតផលដែលមានភាពឥតខ្ចោះក្នុងកម្រិតខ្ពស់។

Select a location