Skip to content

MR-G - FROGMAN | CASIO CAMBODIA

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

រូបថត MR-G  FROGMAN

Frogman

MR-G Frogman៖ បន្តរក្សានូវប្រពៃណីនៃនាឡិកាអ្នកមុជទឹក G-SHOCK ដែលមានរចនាបថដ៏រឹងមាំ

Frogman ត្រូវបានដាក់លក់នៅក្នុងឆ្នាំ 1993 ជានាឡិការបស់អ្នកមុជទឹក G-SHOCK ដំបូងបង្អស់។ ដោយប្រើប្រាស់ការរចនាមិនស៊ីមេទ្រីគ្នា ដើម្បីធានាបាននូវចលនាកដៃដោយគ្មានឧបសគ្គ នាឡិកានេះបានទាក់ចិត្តអ្នកគាំទ្រដ៏ស្មោះត្រង់ចំពោះមុខងារ និងភាពងាយស្រួលពាក់របស់វា។

ដោយបន្តរក្សានូវស្មារតី និងភាពស្រស់ស្អាតនៃការរចនាដើម នាឡិកា MR-G Frogman នាពេលបច្ចុប្បន្ននេះបង្ហាញទម្រង់មួយដែលមានការវិវត្តបន្ថែមទៀត។ មានប្រអប់ទីតានីញ៉ូមធន់នឹងការច្រេះដ៏ល្អឥតខ្ចោះជាមួយនឹងខ្សែកៅស៊ូដែលប្រើប្រាស់បានយូរ វាធានាបាននូវភាពជឿជាក់ដ៏រឹងមាំទោះបីជានៅក្នុងមជ្ឈដ្ឋានដ៏លំបាកបំផុត និងការមុជទឹកមានជម្រៅជ្រៅក៏ដោយ។ ដោយកើតចេញពីចំណង់ចំណូលចិត្តមិនត្រឹមតែទៅលើភាពស្រស់ស្អាតនៃរចនាសម្ព័ន្ធ និងមុខងារប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការរចនាដ៏ទំនើប​ដែលជំរុញឱ្យមានស្មារតីផ្សងព្រេងនោះ MR-G Frogman រួមបញ្ចូលនូវប្រវត្តិ និងនវានុវត្តន៍របស់ G-SHOCK ដែលធ្វើឱ្យអ្នកប្រើប្រាស់អាចឆ្លងកាត់ដំណើរផ្សងព្រេងដ៏ពិបាកផ្សេងៗបាន។

Select a location