ចាប់តាំងពីការមកដល់របស់ G-SHOCK ជាង 40 ឆ្នាំមុន ម៉ាកនេះប្រកាន់ខ្ជាប់ស្មារតីយ៉ាងមោះមុតចំពោះភាពធន់មាំ។ បច្ចុប្បន្ននេះ នាឡិកា MR-G ក្លាយជាកេរ្តិ៍ដំណែលដ៏ជោគជ័យបំផុត ដោយរួមបញ្ចូលទាំងបច្ចេកវិទ្យាទំនើបៗយ៉ាងរលូន គួបផ្សំនឹងសមត្ថភាពដ៏ប៉ិនប្រសប់ផ្នែកសិប្បកម្មរបស់ជនជាតិជប៉ុនផងដែរ។ នាឡិកា MR-G ទាំងអស់សុទ្ធតែជាស្នាដៃច្នៃលម្អដ៏ល្អឯក ដែលផ្ដើមពីដំណើរស្វះស្វែងឥតឈប់ឈរ និងការបង្ហាញភាពច្នៃប្រឌិតដ៏អង់អាច។
នៅក្នុង "ការបង្កើតស្នាដៃសិល្បៈជាមួយ MR-G" យើងកំពុងនាំយកវិចិត្រករសហសម័យមកបង្កើតស្នាដៃ ដែលរួមបញ្ចូលនាឡិកា MR-G ដោយផលិតឡើងរួមផ្សំទាំងវប្បធម៌ប្រពៃណី និងបច្ចេកវិទ្យាបង្កើតថ្មី។ គម្រោងនេះស្វែងយល់ពីកិច្ចសន្ទនានេះ ដោយស្នើឱ្យវិចិត្រករបញ្ចូលចក្ខុវិស័យច្នៃប្រឌិតរបស់ពួកគេជាមួយនឹងខ្លឹមសារ MR-G។ អត្ថបទនេះបង្ហាញពីការបំផុសគំនិតដែលណែនាំវិចិត្រករម្នាក់ៗឱ្យប្រើអារម្មណ៍ច្នៃប្រឌិតរបស់ពួកគេ ដើម្បីបង្កើតទម្រង់ទស្សនវិជ្ជាចម្បងឱ្យចេញជារូបរាង MR-G តាមចំណង់ចំណូលតែមួយគត់របស់ពួកគេ។
ដំណាក់កាលដំបូងនេះបង្ហាញពី Genta Ishizuka ដែលជាវិចិត្រករលាយទម្រង់សរីរាង្គបីវិមាត្រដែលគាត់បានបង្កើតដោយប្រើម្រ័ក្សណ៍ខ្មុក។ ដោយបង្ហាញរូបរាងជាមួយនឹង MRG-B2100B — ដែលជាតំណាងភាពខ្លាំង និងភាពជាក់លាក់ — គាត់ចាប់ផ្ដើមធ្វើដំណើរ ដើម្បីស្រមើស្រមៃឡើងវិញដល់ពេលវេលាម្ដងកាលតាមរយៈសិល្បៈរបស់គាត់។
Genta Ishizuka៖ ភាពទាក់ទាញលើផ្ទៃរចនាដ៏ផូរផង់នៃសិល្បៈ Urushi
វិចិត្រករ Genta Ishizuka ប្រើបច្ចេកទេសផលិតម្រ័ក្សណ៍ខ្មុក urushi បែបប្រពៃណីរបស់ជប៉ុន ដើម្បីបង្កើតទម្រង់សរីរាង្គបីវិមាត្រ។ ដោយមានការរុំខ្ចប់ដោយស្រទាប់ស្រោបដោយសារធាតុម្រ័ក្សណ៍ខ្មុករលោងបែបលក្ខណៈជម្រៅ នាឡិការបស់គាត់បញ្ចេញថាមពលយ៉ាងរស់រវើក ហាក់ដូចជានាឡិកាទាំងនោះអាចមានចលនារំកិលបានគ្រប់ពេល។
វិចិត្រករពន្យល់ថា "ម្រ័ក្សណ៍ខ្នុក Urushi ដែលមានប្រភពពីទឹកជ័រចេញពីដើមឈើ ជាវត្ថុធាតុដែលបង្កប់ភាពទាក់ទាញដ៏គួរឱ្យចាប់អារម្មណ៍។ តាមរយៈស្នាដៃរបស់ខ្ញុំ ខ្ញុំសង្ឃឹមថា នឹងជំរុញអារម្មណ៍ប៉ះដឹងរបស់មនុស្ស និងបំផុសអារម្មណ៍ថ្មីៗសម្រាប់ពួកគេដែលធ្លាប់លាក់ទុកពីមុន"។
ក្នុងដំណើរជួបប្រទះសិល្បៈសហសម័យក្នុងអំឡុងពេលសិក្សាអំពីការលាបម្រ័ក្សណ៍ខ្មុក urushi នៅសាកលវិទ្យាល័យសិល្បៈទីក្រុង Kyoto, Ishizuka បានព្យាយាមបង្កើតស្នាដៃសិល្បៈដើមដោយលាបម្រ័ក្សណ៍ខ្មុក។ ក្នុងដំណើរស្វែងយល់ពីវិធីបញ្ចេញអារម្មណ៍ និងព្យាយាមផ្សារភ្ជាប់គន្លាតរវាងខ្លួនគាត់ និងម្រ័ក្សណ៍ខ្មុក ទីបំផុតគាត់បានធ្វើការទាក់ទងនឹងសម្ភារៈប្រចាំថ្ងៃ។ តាមរយៈការប្រើបច្ចេកទេសដាំបង្កប់គុជខ្យងដ៏ប្រណីតបែបប្រពៃណីរ៉ាដេន ដែលជាធម្មតាប្រើលើការតុបតែងដោយគ្រឿងម្រ័ក្សណ៍ខ្មុក គាត់បានសាកប្រើវាដោយបង្កប់ផ្លែកាំបិតកាត់ និងដែកកិបទៅលើផ្ទៃម្រ័ក្សណ៍ខ្មុកវិញម្ដង។
"តាំងពីក្មេងមក ខ្ញុំតែងតែចូលចិត្តបង្កើតអ្វីៗចេញពីវត្ថុដែលធ្លាប់ស្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំយល់ថា បំណងប្រាថ្នារបស់ខ្ញុំក្នុងការបង្កើតស្នាដៃសិល្បៈពីម្រ័ក្សណ៍ខ្មុកគឺជាស្នាដៃបន្ថែមទៅលើអ្វីមួយបែបនេះ"។
ដើម្បីបញ្ជាក់បន្ថែមអំពីភាពស៊ីជម្រៅ និងគុណភាពប៉ះដឹងនៃសម្រ័ក្សណ៍ខ្មុក urushi Ishizuka បានពង្រីកវិធីសាស្រ្តបែបសិល្បៈច្នៃប្រឌិតរបស់គាត់ពីវិមាត្រពីរទៅវិមាត្របី។ គាត់បានព្យាយាមបង្កើតភាពតឹងដោយប្រើស្រទាប់ម្រ័ក្សណ៍ខ្មុក ដោយយកលំនាំពីរូបរាងវត្ថុដែលមានក្នុងជីវិតប្រចាំថ្ងៃ — ដូចជាសំណាញ់ថង់រុំផ្លែឈើ ឬបំពង់សំណាញ់ខ្យល់ក្នុងម៉ាស៊ីនត្រជាក់។ ដោយយកតម្រុយពីរូបរាងទាំងនេះ គាត់បានអភិវឌ្ឍដំណើរការសិល្បៈរបស់គាត់ — ដំបូងបង្កើតគំរូដើមមួយ បន្ទាប់មកយកក្រណាត់យឺតមករុំខ្ចប់ ចុងក្រោយចាក់ម្រ័ក្សណ៍ខ្មុកជាស្រទាប់តែម្ដង។
"ដូចជាសិប្បកម្មដែលខ្ញុំទើបតែលើកឡើង ខ្ញុំសាកល្បងប្រើវត្ថុជាច្រើនដោយស្វែងយល់ពីទ្រង់ទ្រាយវត្ថុទាំងនោះ បន្ទាប់មកបង្កើតស្រទាប់ដើម្បីគ្របលើវត្ថុទាំងនោះ។ នោះមានន័យថា រួមបញ្ចូលទាំងការលាបម្រ័ក្សណ៍ខ្មុកជាច្រើនដង រួចប៉ូលាតាមក្រោយ។ ខ្ញុំវិះរកវិធីបង្កើតស្នាដៃសម្រេច ដែលចុងក្រោយផ្ដោតសំខាន់នៅលើវត្ថុធាតុជាក់ស្ដែងជាជាងបំណងច្នៃប្រឌិតរបស់ខ្ញុំក្នុងនាមជាវិចិត្រករ — ស្នាដៃដែលមានលក្ខណៈដាច់ដោយឡែកពីគេក្នុងលក្ខណៈធម្មជាតិ"។
វិធីសាស្រ្តនេះធ្វើឱ្យស្នាដៃរបស់ Ishizuka ពោរពេញដោយថាមពលវិជ្ជមានដែលបង្កការភ្ញាក់ផ្អើលសម្រាប់វត្ថុ និងសម្ភារៈដែលដើមឡើយគ្មានជីវិត។ វិធីបង្ហាញអារម្មណ៍របស់គាត់ ដែលផ្ដើមពីចំណង់ចំណូលចិត្តក្នុងការរំលេចខ្លឹមសារវាយនភណ្ឌម្រ័ក្សណ៍ខ្មុក មានឥទ្ធិពលរំញោចយ៉ាងខ្លាំងក្លាទៅលើអារម្មណ៍ប៉ះដឹងវត្ថុ។
តើទស្សនវិស័យបែបណាដែល Ishizuka នាំយកមកសម្រាប់ MR-G? យើងបានបង្ហាញ MRG-2100B ទៅគាត់ទាក់ទងនឹងការផ្ដោតសំខាន់ទៅលើមុខងារបច្ចុប្បន្ននេះ ចង់ដឹងថាតើគាត់គិតយ៉ាងណា។
"វាផលិតឡើងពីលោហៈដែលមានលក្ខណៈរឹងខ្លាំង។ ខ្ញុំតែងតែគិតថានាឡិកា G-SHOCK ធ្វើពីជ័រ។ គំនិតនេះធ្វើឱ្យខ្ញុំចង់ដឹងចង់ឃើញយ៉ាងខ្លាំងអំពីដំណើរការផលិត។ តើខ្ញុំអាចទៅមើលរោងចក្រផលិត ដើម្បីទទួលបានគំនិតខ្លះបានទេ?"
Genta Ishizuka
Genta Ishizuka ដែលកើតនៅទីក្រុង Kyoto ឆ្នាំ 1982 បានចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរបទពិសោធនៅ Royal College of Art ទីក្រុងឡុងដ៍ មុនពេលបញ្ចប់ការសិក្សា MFA នៅ Urushi Lacquering ពីសាកលវិទ្យាល័យសិល្បៈនៅទីក្រុង Kyoto ក្នុងឆ្នាំ 2008។
Ishizuka បង្កើតស្នាដៃដែលបង្ហាញពីគំនិតកំណត់ព្រំដែន និងការយល់ដឹងអំពីផ្ទៃវត្ថុធាតុដែលអាចលាបម្រ័ក្សណ៍ខ្មុកបង្កើតឡើងដោយ urushi។ ជ័រធម្មជាតិដែលចេញពីដើមឈើម្រ័ក្សណ៍ urushi ត្រូវការទម្រង់រូបរាងដែលស័ក្តិសមនឹងសារៈសំខាន់របស់វា។ តាមការអនុវត្តរបស់គាត់ Ishizuka ព្យាយាមស្វែងរកអន្តរកម្មរវាងកាយវិការរបស់មនុស្សជាមួយនឹងវត្ថុធាតុដោយបង្កើតទំនាក់ទំនង និងកន្លែងថ្មីៗដែលមនុស្ស និងវត្ថុប្រសព្វគ្នា។
ការតាំងពិពណ៌សំខាន់ៗរួមមាន "The Future of Artisanal Beauty” (Warehouse TERRADA, Tokyo / Kennin-ji Temple, Kyoto, 2024), “LOEWE Lamps” (Palazzo Citterio, Milan, 2024) និង "ចក្ខុវិស័យ៖ បង្កើតទស្សនវិស័យមួយផ្សេងទៀត" (ការតាំងពិពណ៌ពិសេសនៅសារមន្ទីរសិល្បៈ KYOCERA ទីក្រុង Kyoto ទីក្រុង Kyoto ឆ្នាំ 2023)។ នៅឆ្នាំ 2025 គាត់គ្រោងនឹងរៀបចំការតាំងពិព័រណ៍ទោលនៅ ARTCOURT Gallery។
ពានរង្វាន់សំខាន់ៗរួមមាន ពាន់រង្វាន់លើកទឹកចិត្តផ្នែកវប្បធម៌តាមតំបន់របស់ទីក្រុង Kyoto (2024) ពាន់រង្វាន់សិល្បកម្ម LOEWE FOUNDATION (2019) និងពាន់រង្វាន់វិចិត្រករថ្មីទីក្រុង Kyoto (2019)។
ការជួបដោយផ្ទាល់ជាមួយបច្ចេកវិទ្យាខ្សែសង្វាក់ផលិតកម្មផ្នែកសិល្បៈទំនើបនៅ Yamagata Casio
Ishizuka បានដើរចេញទៅមើល Yamagata Casio ដោយខ្លួនឯង។ "រោងចក្រមេ" របស់ G-SHOCK នេះចាត់ចែងគ្រប់ដំណាក់កាលនៃដំណើរការផលិតនាឡិកា MR-G រាប់ចាប់ពីផលិតកម្មឱ្យមានចលនារំកិលរហូតដល់ខ្សែសង្វាក់ផលិតកម្ម។ រោងចក្រនេះថែមទាំងផលិតគ្រឿងបន្លាស់ចលនារំកិល មុខនាឡិកា និងសមាសធាតុផ្សេងទៀត ដោយប្រើបច្ចេកវិទ្យាចាក់ពុម្ពដែលឆ្លាក់ឈ្មោះកម្មសិទ្ធិប្រកបដោយភាពច្នៃប្រឌិតខ្ពស់។
ដំណើរការផលិតរ៉ូទ័រដែលជា — "ចំណុចគោល" ក្នុងការបង្កើតចលនាដែលជំរុញឱ្យ MR-G ចេញជារូបរាង— ជារឿងដំបូងគេដែលយើងពិតជាស្ញប់ស្ញែងដល់គាត់។ រ៉ូទ័រដ៏តូចច្រឡឹងមានប្រវែងត្រឹមតែ 1.1 mm ពិតជាគួរឱ្យភ្ញាក់ផ្អើល។ ដំណើរការស្មុគស្មាញដែលប្រើសម្រាប់ចាក់ពុម្ពគ្រឿងបន្លាស់ទំហំដ៏តូចនេះគឺកើតចេញពីមនុស្សយន្តទាំងស្រុង — និងនៅក្នុងមជ្ឈដ្ឋានផលិតកម្មដែលជាធម្មតាមិនសូវមានពន្លឺ និងងងឹត។
"បើខ្ញុំវិញគឺត្រូវការពន្លឺ ដើម្បីមើលថាខ្ញុំកំពុងធ្វើអ្វីពេលប្រើដៃ ឬខ្ញុំមិនអាចធ្វើអ្វីបានឡើយ។ បើគិតមើលទៅ វាសមហេតុផលដែលមនុស្សយន្តអាចផលិតវត្ថុបានដោយមិនត្រូវការរូបភាពមើលឃើញ"។
បន្ទាប់ពីប្ដូរទៅជាឈុតគ្រឿងការពារធូលី គាត់បានពិនិត្យមើលដំណើរការគ្រឿងបង្គុំជំរុញចលនា។ គ្រឿងម៉ាស៊ីនដែលតម្រៀបតាមជួរយ៉ាងមានសណ្ដាប់ធ្នាប់លើទីធ្លាធំទូលាយ ដោយមានបុគ្គលិកធ្វើការត្រួតពិនិត្យនៅកន្លែងផ្សេងៗគ្នា។ សម្រាប់ដំណើរការនេះ បុគ្គលិកសហការជាមួយគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិ ដោយពិនិត្យមើលការងារដំឡើងសមាសធាតុដ៏ស្មុគស្មាញដែលធ្វើឡើងដោយមនុស្សយន្ត។ "ម្ចាស់មេដាយ" ដែលមានជំនាញខ្ពស់ និងមានបញ្ជាក់ស្របទៅតាមលក្ខណៈវិនិច្ឆ័យយ៉ាងម៉ត់ចត់ដែលកំណត់ដោយ Casio ធ្វើការគ្រប់គ្រងដំណើរការដំឡើង MR-G ដែលនៅសល់ ដោយប្រើគ្រឿងជំរុញចលនាដែលសម្រេចរួចរាល់ទាំងនេះ។
“ខ្ញុំតែងតែស្រមៃថា អាចមានប្រភេទបន្ទាត់ខណ្ឌចែករវាងវត្ថុដែលមនុស្សផលិតឡើងដោយដៃ និងវត្ថុដែលផលិតដោយម៉ាស៊ីន ប៉ុន្តែហាក់ដូចជាមានអារម្មណ៍ថាជាកន្លែងមួយ នៅទីនេះនៅ Yamagata Casio ដែលព្រំដែនខណ្ឌចែករវាងបុគ្គលិក និងគ្រឿងម៉ាស៊ីនមិនមានភាពខុសប្លែកគ្នាអីខ្លាំងនោះទេ — ហាក់ដូចជាមានការសហការគ្នាយ៉ាងចុះសម្រុងទាំងផ្នែកបច្ចេកទេស និងជំនាញរៀងៗខ្លួន។ រឿងនេះធ្វើឱ្យខ្ញុំគិតដល់ប្រភេទទម្រង់មានជីវិតទោលដ៏ធំមួយ ដែលមានជំនាញឯកទេសក្នុងការបង្កើតនាឡិកា។ នេះជាលើកទីមួយហើយដែលខ្ញុំបានទៅមើលរោងចក្រផលិតកម្មបែបនេះ ដើម្បីដឹងពីដំណើរការផលិតឡើងវិញនូវសមាសធាតុជាក់លាក់បំផុតដោយភ្នែករបស់ខ្ញុំផ្ទាល់។ ម្យ៉ាងវិញទៀត វាថែមទាំងធ្វើឱ្យខ្ញុំគិតដល់វីដេអូចម្រៀងរបស់ Björk's All Is Full of Love ដែលដឹកនាំដោយ Chris Cunningham!"
មុនពេលទៅទស្សនា Yamagata Casio លោក Ishizuka បានលើកឡើងថា គាត់ពិតជាបានឈៀងចូលទស្សនាសារមន្ទីរ Toshio Kashio Memorial Museum of Invention ក្នុងទីក្រុងតូក្យូផងដែរ។
ដោយប្រើចំណាប់អារម្មណ៍របស់គាត់ពីសារមន្ទីរ គាត់និយាយបន្តទៀតថា "ខ្ញុំបានរៀនពីរបៀបដែល G-SHOCK ដើម បង្កើតឡើងដោយផ្អែកលើសំណើមួយឃ្លា និងរៀនពីការពិសោធដែល Kikuo Ibe បានអនុវត្ត ដោយទម្លាក់គំរូដើមចេញទៅក្រៅបង្អួចអគារ។ ខ្ញុំហាក់ដូចជាស្គាល់ពីដំណើរការតាំងពីដើមរហូតដល់ចំណុចនោះ ដូចនឹងវិធីដែលខ្ញុំប្រើក្នុងការងាររបស់ខ្ញុំដែរ។ ត្រង់ចំណុចនោះហើយ ភាពខុសគ្នាគឺថាតើអ្នកផ្ដោតលើការផលិតវត្ថុដែលមានគុណភាពខ្ពស់ឡើងវិញ ឬបង្កើតស្នាដៃសិល្បៈខុសប្លែកពីគេ។ ខ្ញុំពិតជាអាចយល់អ្វីដែលខ្ញុំបានឃើញនៅទីនោះរហូតដល់ចំណុចជាក់លាក់មួយ។ នោះជារឿងគួរឱ្យចាប់អារម្មណ៍ណាស់សម្រាប់រូបខ្ញុំ"។
តាមរយៈការបង្ហាញចំណាប់អារម្មណ៍ទាំងនេះ Ishizuka បានត្រឡប់ទៅធ្វើការនៅស្ទូឌីយ៉ូផ្ទាល់ខ្លួនរបស់គាត់វិញ។
ការបង្ហាញពីភាពហាប់មាំដោយការលាបម្រ័ក្សណ៍ខ្មុកជាស្រទាប់
តាមរយៈការទៅលេង Ishizuka នៅស្ទូឌីយ៉ូរបស់គាត់នៅ Kameoka ទីក្រុង Kyoto ប្រហែលប្រាំមួយខែបន្ទាប់ពីការទទួលការងារពីគាត់ យើងបានរកឃើញស្នាដៃសម្រេចដាក់តាំងនៅលើតុមួយ។ តាមរយៈផ្ទៃរចនាពណ៌ខ្មៅថ្លាភ្លឺចែងចាំងរបស់វា វាស្រដៀងនឹងសារធាតុខនិជ ស្រដៀងនឹងរ៉ែ ដែលបង្ហាញពីអារម្មណ៍ប្លែកដ៏គួរឱ្យចាប់អារម្មណ៍។ មើលទៅហាក់ដូចជាមានទម្ងន់ធ្ងន់ ប៉ុន្តែបែរជាមានភាពស្រទន់រលោង វាបានបង្ហាញពីរូបរាង និងអារម្មណ៍ដែលគួរឱ្យចង់ដឹងចង់ឃើញយ៉ាងខ្លាំងក្លា។
ស្នាដៃរបស់គាត់បំផុសគំនិតឡើងដោយការសិក្សាផ្សេងៗរបស់ G-SHOCK បណ្ដុំគំនូរព្រាង គំរូតូច (ឬរូបគំរូវត្ថុចាក់ពុម្ព) គំរូផ្ទៃម្រ័ក្សណ៍ខ្មុកជាដើម។ យើងបានសួរទៅកាន់ Ishizuka ថាតើគាត់មានគំនិតអ្វីខ្លះនៅពេលធ្វើការលើវត្ថុមួយនេះ។
"នៅពេលខ្ញុំលើកកាន់ MRG-B2100B ខ្ញុំអាចដឹងពីភាពរឹងមាំ និងភាពស្មុគស្មាញ — ការផលិតឡើងយ៉ាងល្អិតល្អន់ក្នុងទម្រង់ដ៏ធន់មាំ។ វាបានបញ្ជាក់យ៉ាងច្បាស់ពេលខ្ញុំទៅទស្សនារោងចក្រផលិត។ ដូច្នេះ តើខ្ញុំអាចប្រើវិធីសាស្ត្រអ្វីខ្លះចំពោះស្នាដៃសិល្បៈផ្ដោតលើវប្បធម៌ ដើម្បីបង្កើតនាឡិកាដែលផលិតដោយបច្ចេកវិទ្យាភាពជាក់លាក់បំផុតបែបនេះ? ខ្ញុំនឹកឃើញគំនិតមួយក្នុងការប្រៀបធៀបរវាងអារម្មណ៍ប៉ះដឹងម្រ័ក្សណ៍ខ្មុក ជាមួយនឹងចំណាប់អារម្មណ៍ពេលនាឡិកាបង្ហាញឡើង ដោយយល់ឃើញទៅតាមទស្សនៈផ្ទាល់ខ្លួន។
ដំបូងឡើយ គាត់បានស្រមៃមើលស្នាដៃវត្ថុមួយដែលបង្ហាញពីគ្រឿងសក្ការៈបូជា hokora ឬហៅថាប្រអប់សក្ការៈតូចក្នុងទម្រង់សរីរាង្គដែលផ្ទុក MRG-B2100B។ ប៉ុន្តែដោយពិចារណាលើភាពស្មុគ្រស្មាញ និងភាពរ៉ឹងមាំលក្ខណៈវាយនភាពនាឡិកាលោហធាតុ គាត់បានគិតឡើងវិញអំពីវិធីសាស្រ្តរបស់គាត់ ដែលទីបំផុតបង្កើតបានទម្រង់ដែលបង្ហាញពីប្រភេទធាតុខនិជ ឬរ៉ែ។
"ខ្ញុំបានពិចារណាពីរបៀបបង្ហាញពីទំនាក់ទំនងរវាងវត្ថុធាតុ — ដូចជា COBARION ដែលជាសំលោហៈដ៏ទំនើបដែលប្រើក្នុង MRG-B2100B និងម្រ័ក្សណ៍ខ្មុក ដែលខ្ញុំប្រើ — ថែមទាំងរវាងភាពជាក់លាក់របស់នាឡិកា និងរយៈពេលដ៏យូរដែលចំណាយលើស្នាដៃសិល្បៈរបស់ខ្ញុំ។ ខ្ញុំក៏ឆ្ងល់ដែរថាតើដំណើរការលាបម្រ័ក្សណ៍ខ្មុកម្ដងហើយម្ដងទៀតអាចបង្ហាញឱ្យឃើញថាជាការបង្គរនៃរយៈពេលឬអត់។ គំនិតនេះបានជំរុញឱ្យខ្ញុំមានចក្ខវិស័យក្នុងការបង្កើត 'ធាតុរ៉ែប្រើពេលយូរ' ដោយលាបម្រ័ក្សណ៍ខ្មុក"។
រចនាសម្ព័ន្ធនេះបង្កើតរូបរាងដោយពត់វត្ថុធាតុគោលទៅជាទម្រង់បិទជិត។ Ishizuka ពន្យល់ថា "ដោយការរួមបញ្ចូលគ្នារវាងវត្តមានដ៏រឹងមាំដូចសារធាតុរ៉ែ ជាមួយនឹងការលាបម្រ័ក្សណ៍ខ្មុក ខ្ញុំបានព្យាយាមបង្កើតស្នាដៃដែលមានសភាពរឹង ហើយទន់"។ លទ្ធផលចេញជាទម្រង់មួយដែលមានភាពជាក់លាក់នៃធរណីមាត្រ និងចលនារំកិលសរីរាង្គបញ្ចូលគ្នា ដោយបង្រួមផ្ទៃ urushi ដ៏ជ្រៅ — ទាំងអស់នេះបានបង្កើតសារធាតុសម្រាប់ MRG-B2100B ផ្ទាល់។
ស្នាដៃនេះប្រើបច្ចេកទេសម្រ័ក្សណ៍ខ្មុកស្ងួត (Kanshitsu technique) ដែលត្រូវចាក់លើស្រទាប់ក្រណាត់ធ្វើពីដើមក្រចៅមុនគេ បន្ទាប់មកពង្រឹងឱ្យហាប់ណែនដោយម្រ័ក្សណ៍ខ្មុក ហើយចុងក្រោយចាក់ស្រទាប់បន្ថែមម្ដងហើយម្ដងទៀត ដើម្បីបង្កើនរូបរាងដ៏រឹងមាំ។ សរសៃនីមួយៗ និងស្រទាប់ដែលប៉ូលានីមួយៗ ត្រូវចំណាយពេលយូរ ដោយសារវិចិត្រករអាចប្រើតែដៃប៉ុណ្ណោះទើបធ្វើបាន។ ជាចុងក្រោយ គាត់ស្រោបផ្ទៃម្រ័ក្សណ៍ខ្មុកខ្មៅ ជាបច្ចេកទេសដែលប្រើ ដើម្បីប៉ូលាបន្ថែមលើផ្ទៃម្រ័ក្សណ៍ខ្មុកខាងលើឱ្យកាន់តែរលោងដូចកញ្ចក់ ដែលបញ្ចេញទម្រង់ពណ៌ខ្មៅដែលបង្ហាញពីភាពរឹងមាំបំផុត។ ស្នាដៃសម្រេចនេះត្រូវបានបង្កប់ដោយអារម្មណ៍ស៊ីជម្រៅដែលសម្រេចបានតែចំពោះដំណើរការសិប្បកម្មដោយដៃទាំងនេះ ក្នុងការចាក់ជាច្រើនស្រទាប់ និងការប៉ូលា។
"ខ្ញុំធ្វើគំនូរព្រាងដំបូង ប៉ុន្តែជាធម្មតាខ្ញុំចាប់ផ្ដើមដោយបង្កើតស្នាដៃ ដូចជាខ្ញុំកំពុងបង្កើតគំរូ ឬប៉ាន់។ ការលាបម្រ័ក្សណ៍ខ្មុក និងប៉ូលាជាច្រើនស្រទាប់បង្ហាញឱ្យខ្ញុំឃើញវត្ថុធាតុផ្សេងៗ ដូចជាវាយនភាពផ្សេងគ្នា ដែលអាចបញ្ចូលនៅក្នុងវត្ថុធាតុតែមួយ។ ខ្ញុំពុំប្រាកដនោះទេ ថាតើស្នាដៃមួយនឹងចេញរូបរាងទៅយ៉ាងណាទេ រហូតទាល់តែចេញលទ្ធផលសម្រេច"។
ពណ៌ខ្មៅដ៏ភ្លឺចែងចាំងដែលនៅទីបំផុតបានចាក់លើផ្ទៃរចនារបស់ស្នាដៃនេះ ហាក់បីដូចជាបំពេញដោយទម្រង់ជាច្រើនផ្សេងៗគ្នា។ ការសង្កេតយ៉ាងល្អិតល្អន់អាចមានអារម្មណ៍ហាក់ដូចជាសំឡឹងមើលទៅក្នុងប្រហោងមួយដ៏សែនជ្រៅ ពោរពេញដោយអារម្មណ៍គ្មានទីបញ្ចប់ដែលថែមទាំងរំលឹកដល់ចក្រវាលទាំងមូល។
សូរខ្ទរស៊ីចង្វាក់គ្នារវាងពេលវេលា និងសិប្បកម្ម
គោលគំនិតនៃសិល្បៈហត្ថកម្ម គឺជាអ្វីមួយដែល Ishizuka ឱ្យតម្លៃយ៉ាងជ្រាលជ្រៅនៅក្នុងវិធីសាស្រ្តបង្កើតស្នាដៃសិល្បៈរបស់គាត់។ គាត់ចាត់ទុកវាជាដំណើរប្រវត្តិសាស្ត្រដែលសម្បូរទៅបុព្វការីជនដែលមានប្រាជ្ញាឈ្លាសវៃ ដែលព្យាយាមធ្វើឱ្យជីវិតរបស់មនុស្សកាន់តែមានផាសុកភាព និងរីករាយជាមួយនឹងប្រពៃណីសិប្បកម្មរបស់ពួកគេ។
"ខ្ញុំជឿថា សិល្បៈហត្ថកម្ម គឺជាមូលដ្ឋានគ្រឹះក្នុងការបំប្លែងវត្ថុធាតុដើមធម្មជាតិទៅជាអ្វីមួយដែលជំរុញបទពិសោធរបស់យើង — ប្រែក្លាយសារធាតុដើមទៅជាទម្រង់រូបរាងដ៏ស្រស់ស្អាត និងប្រកបដោយការច្នៃលម្អ។ វាពិតជាភាពប៉ិនប្រសប់ដែលត្រូវការ ដើម្បីធ្វើឱ្យដីឥដ្ឋទៅជាខ្អម រួចរោលវានឹងភ្លើង ឬប្រើថ្មសំលៀង ដើម្បីកាត់ឈើ ឬស្រោបកូតវត្ថុដោយម្រ័ក្សណ៍ខ្មុក urushi។ ដំណើរការទាំងនេះដែលផ្ដើមចេញពីសភាវគតិក្នុងការចម្រាញ់វត្ថុធាតុដើម និងធម្មជាតិ បានវិវត្តទៅជាបច្ចេកទេស និងឧបករណ៍ដែលយើងពឹងផ្អែកលើសព្វថ្ងៃនេះ។ កើតចេញពីប្រាជ្ញាដែលបង្គរនេះ ស្នាដៃរបស់ខ្ញុំព្យាយាមរក្សាអារម្មណ៍ប៉ះដឹង ធ្វើឱ្យនឹកដល់ទំនាក់ទំនងលក្ខណៈវត្ថុធាតុកាន់តែស៊ីជម្រៅ និងដំបូង"។
គោលគំនិតនៃពេលវេលាដែលតំណាងឱ្យនាឡិកា MR-G ក៏បានកើតឡើងនៅក្នុងដំណើរស្វែងរកភាពងាយស្រួលកាន់តែច្រើនក្នុងជីវិតរបស់មនុស្ស។ ការវិវត្តដំបូងរបស់នាឡិកាចាប់ផ្ដើមពីនាឡិកាព្រះអាទិត្យ ដែលប្រើទីតាំងរបស់ព្រះអាទិត្យនៅលើមេឃ ដើម្បីប្រាប់ពេលវេលា ដើរតាមនាឡិកាដែលយកលំនាំតាមលំហូរទឹក ដែលប្រើលំហូរទឹក ដើម្បីវាស់ពេលវេលា។ បច្ចេកវិទ្យាបង្កើតនាឡិកាអាណាឡុក បាននាំមកជូនប៉មនាឡិកា និងនាឡិកាផ្សេងទៀត ហើយចុងក្រោយគឺនាឡិកាដែលមានទំហំតូចល្មមអាចពាក់នៅលើកដៃរបស់មនុស្សបាន។ ការអភិវឌ្ឍរបស់ G-SHOCK បានឈានទៅមុខមួយជំហានទៀត ដោយបានដឹងពីចក្ខុវិស័យ "នាឡិកាដែលនឹងមិនបែកខូច ទោះបីជាធ្លាក់ក៏ដោយ។" បច្ចុប្បន្ន ខ្សែស្រឡាយ MR-G ដ៏លេចធ្លោនៅតែបន្តបង្កើតក្ដីសុខ និងភាពរីករាយកាន់តែច្រើនឡើងដំបូងគេ។ ចំណុចសំខាន់នៃគន្លងនេះ គឺការបង្កើតរូបរាងគ្រីស្តាល់ពីបច្ចេកវិទ្យាសិប្បកម្មបែបសិល្បៈច្នៃលម្អ។
MRG-B2100B ត្រូវបានបង្ហាញនៅលើគន្លងនោះ ស្នាដៃរបស់ Ishizuka បង្កើតបានជារូបភាពថ្មីរួមជាមួយនឹងនាឡិកា។ ដុំរលោងដ៏ត្រចង់នៃម្រ័ក្សណ៍ខ្មុកបង្ហាញពីប្រភេទសារធាតុខនិជ ឬរ៉ែដែលតំណាងការប្រមូលផ្ដុំពេលវេលាក្នុងការច្នៃជាគ្រីស្តាល់។ ដោយផ្ដើមចេញពីស្នាដៃនោះ MR-G រំកិលទៅមុខជាមួយនឹងភាពជាក់លាក់គួរឱ្យចាប់ចិត្ត។ ពន្លឺចែងចាំងនៃវត្ថុធាតុ COBARION មើលទៅដូចទៅនឹងម្រ័ក្សណ៍ខ្មុកខ្មៅ ដែលបង្កើតបានជាសោភ័ណភាពស្រស់ត្រកាលតែមួយគត់លើភាពស័ក្ដិសមនោះ។
"ប្រទេសជប៉ុន គឺជាដើមកំណើតវប្បធម៌ឱ្យតម្លៃទៅលើថ្ម suiseki ដ៏យូរលង់ណាស់មកហើយ។ ទាំងនេះគឺជាការបង្ហាញសិល្បៈថ្មដែលរកឃើញ មានរូបរាងគួរឱ្យចាប់អារម្មណ៍ដាក់ក្នុងអាងទឹករាក់ ឬនៅលើជើងទម្រ ដែលបង្ហាញពីរូបរាងកំពូលភ្នំ ប្រហែលជា ឬ Kannon ដែលជាព្រះសម្មាសម្ពុទ្ធប្រកបដោយមេត្តាធម៌។ តាមរយៈស្នាដៃរបស់ខ្ញុំផងដែរ ទោះបីជាខ្ញុំមិនទាន់នឹកឃើញរូបភាពជាក់លាក់ណាមួយក៏ដោយ ខ្ញុំសង្ឃឹមថា អ្នកទស្សនាអាចរកឃើញអ្វីមួយដែលលេចឡើងសម្រាប់ពួកគេពីស្នាដៃនោះតាមរូបរាងដូចនឹងគំនិតខ្ញុំទៅចុះ"។
ចក្ខុវិស័យតែមួយដែលស័ក្ដិសមនឹងអារម្មណ៍ខុសប្លែកគ្នាទៅតាមពេលវេលា
"ការលាបម្រ័ក្សណ៍ខ្មុក និងប៉ូលាជាច្រើនស្រទាប់ ខ្ញុំបានបង្កើតផ្ទៃទាំងមូលដូចរ៉ែពណ៌ខ្មៅដិតដែលពោរពេញដោយអត្ថន័យនៃពេលវេលាដែលមានស្រាប់នៅក្នុងទំនាក់ទំនងដែលទាក់ទងជាមួយនឹងអត្ថន័យនៃពេលវេលាដែលតំណាងឱ្យការកំណត់ពេលវេលាច្បាស់លាស់នៃ MRG-2100B។ ទោះបីជាអត្ថន័យខុសគ្នាទាំងនេះអាចមានលក្ខណៈខុសគ្នាពីមួយទៅមួយក៏ដោយ ខ្ញុំមានអារម្មណ៍ថាភាពស័ក្ដិសមនោះបង្ហាញពីចក្ខុវិស័យតែមួយដែលអាចយល់បាន"។
