Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

MR-G MRG-B2000SH

ឈានដល់កម្ពស់ថ្មី។
វត្តមានដ៏មានឥទ្ធិពល និងសោភ័ណភាពថ្លៃថ្នូរបានចូលរួមជាមួយ
សិល្បៈហត្ថកម្មប្រពៃណីជប៉ុន។

ទទួលយកការបំផុសគំនិតពី KABUTO (មួកការពារ) ដែលត្រូវបានបង្កើតជាពិសេសសម្រាប់ស៊េរី MR-G ហើយ MRG-B2000SH បង្ហាញពីស្មារតីថ្លៃថ្នូរ និងសោភ័ណភាពរបស់មេដឹកនាំសាមូរ៉ៃ។ តំណាងឱ្យស្នែង (កំពូល) របស់មួកការពារនីមួយៗ កងមុខនីមួយៗមានលក្ខណៈពិសេសនៃដៃនាគដែលឆ្លាក់ដោយជាងដែកដែលមានជំនាញខ្ពស់ក្នុងបច្ចេកទេសនៃការដាប់។ ប្រអប់ និងខ្សែនាឡិកាដែលធ្វើពីលោហៈរឹងដែលផលិតឡើងយ៉ាងពិសេស ធ្វើឱ្យមានភាពរឹងមាំនៃដែកដែលច្រែះជាមួយនឹងផ្ទៃពណ៌ត្នោត និងពណ៌ខៀវសម្រាប់រូបរាង IP ដែលប្រើបានយូរ។ Casio បានសហការជាមួយអ្នកជំនាញខាងសិល្បៈបុរាណដើម្បីបង្រួបបង្រួមសិល្បៈហត្ថកម្មដ៏មានមោទនភាព និងបច្ចេកវិទ្យាទំនើបចូលគ្នា។

មួកការពារ MR-G KABUTO ដើម, SHOUGEKI-MARU

មួកការពារ MR-G KABUTO ដើម, SHOUGEKI-MARU

ផលិតដោយ៖
អ្នកផលិតមួកការពារ/គ្រឿងសឹក Yuzan Suzukine (ផ្នែកតួសំខាន់) និងជាងដាប់ Masao Kobayashi (ផ្នែកស្នែងខាងលើ)

MRG-B2000SH-5A

ងាយស្រួលប្រើ

មុខងារនាឡិកា​នៅលើកម្មវិធីទូរសព្ទឆ្លាតវៃ

មុខងារកំណត់ម៉ោងត្រឹមត្រូវ

ជាមួយ Bluetooth® + គ្រប់គ្រងដោយវិទ្យុ

ដើរដោយថាមពលពន្លឺព្រះអាទិត្យ

ដោយ Tough Solar

កងមុខស្រោបលោហៈរាងកោងជាមួយ
នាគហោះឡើងលើ

កុងមុខ Shougeki-Maru យកចេញពីផ្នែកខាងលើនៃមួកការពារ។ មាន
ជំនាញខ្ពស់នៅក្នុងបច្ចេកទេសនៃការដាប់ ជាងដែក Masao
Kobayashi បានឆ្លាក់រូបនាគទេវកថានៅលើនាឡិកានីមួយៗ។
ដោយការឆ្លាក់ដោយដៃរបស់គាត់ គ្មាននាឡិកាពីរដូចគ្នាទេ។

Masao Kobayashi

សិប្បករដែកជំនាន់ទីបីធ្វើការនៅទីក្រុង Otsu នៃខេត្ត Shiga Prefecture ។ មានភាពសកម្មជាជាងដែកដោយប្រើបច្ចេកទេសដាប់ ដោយមានបទពិសោធន៍សិក្សាអំពីការឆ្លាក់នៅទីក្រុង Kyoto ។ ធ្វើការជាមួយគ្រឿងសិប្បកម្មដែកលម្អជាច្រើនប្រភេទ រួមទាំងការធ្វើសិប្បកម្មទីសក្ការបូជា និងការឆ្លាក់លើវត្ថុតាំងភ្ជាប់ប្រាសាទ ការស្ដារឡើងវិញនូវទ្រព្យសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ការធ្វើគ្រឿងសិប្បកម្មពិធីធ្វើតែ និងការចូលរួមក្នុងសិប្បកម្មសិល្បៈ។ ជាងដែកម្នាក់ក្នុងចំណោមជាងដែកលំដាប់កំពូលជនជាតិជប៉ុន។

កងមុខ និងខ្សែនាឡិកាដែលបានដំជាមួយ
វាយនភាពដែកច្រែះ

កងមុខ និងខ្សែនាឡិកា Shougeki-Maru ផ្តល់នូវអារម្មណ៍វាយនភាពរបស់វា។
ដំដោយប្រើ​ពុម្ពខ្សាច់ដោយ Masanao Kikuchi ពួកវាបានផលិតឡើងវិញនូវ
រូបរាងរឹងមាំនៃដែកច្រែះ។ ច្ចេកទេសដែលមានជំនាញខ្ពស់ដោយប្រើ
ពុម្ពខ្សាច់ជាមួយឧបករណ៍ខាត់និងចំហាយ ត្រូវបានប្រើដើម្បីយក
ផ្ទៃវាយនភាពតែមួយគត់នៅក្នុងផ្ទៃលោហៈ។

Masanao Kikuchi

សិប្បករជំនាន់ទី 15 សម្រាប់ Kikuchi Hojudo បានបង្កើតឡើងក្នុងឆ្នាំ 1604 ជាកង់រទេះរុញដែកដ៏សំខាន់សម្រាប់ម្ចាស់ប្រាសាទ Yamagata Castle ។ បានទទួលការណែនាំពីពូរបស់គាត់ ដែលជា រតនៈសម្បត្តិជាតិដែលមានជីវិត (Living National Treasur) តាំងពីនៅក្មេង ហើយបានទទួលការបណ្តុះបណ្តាលពីឪពុករបស់គាត់គឺ Masanao Kikuchi ជំនាន់ទី 14 ។ ស្នាដៃរបស់គាត់ ដែលមានលក្ខណៈច្នៃប្រឌិតថ្មី ទោះបីជាពួកគេរក្សាបច្ចេកទេសប្រពៃណីក៏ដោយ ក៏មានការកោតសរសើរយ៉ាងខ្លាំងនៅទូទាំងប្រទេសជប៉ុន និងពិភពលោក។
Blue-Aged IP

Blue-Aged IP

ទីតានីញ៉ូមដែលត្រូវច្នៃដោយដំណើរការធ្វើឱ្យរឹងត្រូវបានចាក់ផ្ទៃដោយស្រទាប់ទាំង IP ពណ៌ត្នោត និងខៀវ។ ការដក IP ពណ៌ខៀវចេញពីផ្ទៃផត ធ្វើឱ្យមានរូបរាងប្លែករបស់នាឡិកាដោយមានវាយនភាពដែកច្រែះ និងរូបភាពនាគហោះឡើងលើដ៏អស្ចារ្យ។ ការដាក់ពណ៌នាឡិកាក៏បង្កើតនូវរូបរាងនៃពណ៌ខៀវចាស់ ”KON ITO ODOSHI” ដែរ * ត្រូវបានប្រើក្នុងមួកការពារ និងគ្រឿងសឹកជប៉ុន។

* បន្ទះនៃគ្រឿងសឹកត្រួតលើគ្នាភ្ជាប់ជាមួយខ្សែពណ៌ខៀវចាស់។

ប្រអប់ទីតាញ៉ូមដែលបង្កើតជាគ្រីស្តាល់ម្តងទៀត

ប្រអប់ទីតាញ៉ូមដែលបង្កើតជាគ្រីស្តាល់ម្តងទៀត

ការប្រព្រឹត្តកម្មដោយកម្ដៅដែលបានប្រើទៅលើទីតាញ៉ូមបង្កើតជាទម្រង់លំនាំគ្រីស្តាល់ប្លែកគេ។ ការរួមបញ្ចូលគ្នានៃប្រព្រឹត្តកម្មឱ្យរឹងខ្លាំង និង AIP®* ពណ៌ត្នោត ផ្តល់នូវភាពធន់រឹងមាំទៅនឹងសំណឹក។

* AIP® (arc ion plating) គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Kobe Steel, Ltd.

រចនាសម្ព័ន្ធការពារដែក

រចនាសម្ព័ន្ធការពារដែក

ការរួមបញ្ចូលក្បាលរុយ/ប៊ូតុង និងផ្នែកការពារ ធ្វើឱ្យកាន់តែមានភាពធន់នឹងការប៉ះទង្គិច។ αGEL®* ត្រូវបានបញ្ចូលទៅក្នុងក្បាលរុយជួយទប់ការប៉ះទង្គិច។

* αGEL គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Taica Corporation ។
* រូបភាពបង្ហាញពី MRG-G2000HA-1A ។

Super Illuminator

ប្រអប់ទីតាញ៉ូមដែលបង្កើតជាគ្រីស្តាល់ម្តងទៀត

ការប្រព្រឹត្តកម្មដោយកម្ដៅដែលបានប្រើទៅលើទីតាញ៉ូមបង្កើតជាទម្រង់លំនាំគ្រីស្តាល់ប្លែកគេ។ ការរួមបញ្ចូលគ្នានៃប្រព្រឹត្តកម្មឱ្យរឹងខ្លាំង និង AIP®* ពណ៌ត្នោត ផ្តល់នូវភាពធន់រឹងមាំទៅនឹងសំណឹក។

* AIP® (arc ion plating) គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Kobe Steel, Ltd.

ការប្រើប្រាស់

G-MR-G Connected

MRG-Connected ឥតគិតថ្លៃ

កម្មវិធីទូរសព្ទឆ្លាតវៃ

ប្រតិបត្តិការនៃមុខងារនាឡិកាផ្សេងៗមានភាពងាយស្រួល

- បង្ហាញស្ថានភាពនាឡិកាដៃ
ការបង្ហាញក្រាហ្វិកនៃស្ថានភាពទទួលរលកវិទ្យុ ស្ថានភាពថ្មដើរដោយថាមពលពន្លឺព្រះអាទិត្យ និងប្រវត្តិធ្វើបច្ចុប្បន្នភាពទិន្នន័យខាងក្នុង។

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ
- ម៉ោងពិភពលោក​៖ ជាង 300 ទីក្រុង
- ប្តូររវាងម៉ោងនៅផ្ទះ និងម៉ោងពិភពលោក
- ការកំណត់ម៉ោងរោទ៍/កម្មវិធីកំណត់ម៉ោង
- មុខងារស្វែងរកទូរសព្ទ

* ការធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទៃយោងទៅតាមល្វែងម៉ោង និងព័ត៌មានអំពីម៉ោងសន្សំពន្លឺថ្ងៃចុងក្រោយ

ម៉ូដែលទូរសព្ទដែលប្រើបាន (គិតត្រឹមខែកញ្ញា ឆ្នាំ 2019)

iOS៖ iOS 10 ឬជំនាន់ក្រោយ
Android៖ Android 6.0 ឬជំនាន់ក្រោយ

* ទូរសព្ទឆ្លាតវៃដែលបានដំឡើង Bluetooth តែប៉ុណ្ណោះ។

* ពាក្យសញ្ញា និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជ​សញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន​ Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវស្ថិតក្រោមអាជ្ញាបណ្ណ។
* Apple, និមិត្តសញ្ញា Apple និង iPhone គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* IOS គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជ​សញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
* Google Play និងGoogle Play logo គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google LLC.
* ឈ្មោះ​ក្រុមហ៊ុន និងផលិតផលផ្សេងទៀតទាំងអស់គឺជាពាណិជ្ជ​សញ្ញា ឬពាណិជ្ជ​សញ្ញាចុះបញ្ជីរបស់ម្ចាស់រៀងៗខ្លួន។

Select a location