ការរចនា 2100
ភាពស្រស់ស្អាតនៃរចនាសម្ព័ន្ធដ៏ប្រណិតដែលបង្កើតឡើងដោយសោភ័ណភាពបែបប្រពៃណីដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបជាងគេ
នាឡិកានៅក្នុងការរចនា 2100 ដែលជារចនាបថមួយក្នុងចំណោមរចនាបថដ៏ល្បី G-SHOCK រួមបញ្ចូលគ្នានូវសោភ័ណភាព វត្ថុធាតុ និងសិល្បៈហត្ថកម្មបែបប្រពៃណីរបស់ជប៉ុន ដែលបង្ហាញពីការកែលម្អដ៏ទំនើបស្របតាមឈ្មោះ MR-G។
តួនាឡិកា និងកងមុខរក្សាបាននូវផាសុកភាព និងទំហំតូចទាំងអស់ ដោយមានរចនាសម្ព័ន្ធចម្រុះជាមួយនឹងការចាក់ផ្ទៃយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់លើគ្រឿងលម្អិតបំផុត។ សមាសធាតុនីមួយៗត្រូវបានប៉ូលាដាច់ដោយឡែកពីគ្នាមុនពេលផ្គុំចូលគ្នា ដោយទទួលបាននូវភាពស្រស់ស្អាតនៃរចនាសម្ព័ន្ធដ៏រលោង ដែលមានភាពទំនើបទាន់សម័យ និងមានភាពធន់រឹងមាំ ដោយបង្កប់នូវស្មារតីសិល្បៈហត្ថកម្មរបស់ជប៉ុន។ ដោយទទួលបានការបំផុសគំនិតពីសិល្បៈបុរាណរបស់ជប៉ុននៃការធ្វើឈើប្រទាក់គ្នាហៅថា kigumi គោលគំនិតចនាបង្កើតបានជារូបរាងប្លែក និងទាក់ទាញដោយមានគ្រឿងល្អិតតូចៗដែលកាន់តែចាប់អារម្មណ៍តាមរយៈពេលវេលាដែលរំកិលបន្តិចម្ដងៗ។
ការរចនា MR-G 2100 រួមបញ្ចូលគ្នានូវភាពធន់រឹងមាំរបស់ G-SHOCK ដែលស្រួលពាក់ប្រកបដោយផាសុកភាព និងសិល្បៈហត្ថកម្មដ៏លម្អិត ដែលបង្ហាញពីភាពស្រស់ស្អាតដ៏មានប្រយោជន៍របស់ជប៉ុន។